អ៊ឺរ៉ូ២០១២៖​ គ្រឹស្ទាណូ រ៉ូណាល់ដូ នាំព័រទុយហ្គាល់ អោយឡើង ១ភាគ២ផ្ដាច់ព្រ័ត្រ

អ៊ឺរ៉ូ២០១២៖​ គ្រឹស្ទាណូ រ៉ូណាល់ដូ នាំព័រទុយហ្គាល់ អោយឡើង ១ភាគ២ផ្ដាច់ព្រ័ត្រ

ចេញពីជុំជំរុះ បានឡើងមកទាត់នៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២១មិថុនា ម្សិលមិញ ក្រុមបាលទាត់ជំរើសជាតិរបស់ ប្រទេសព័រទុយហ្គាល់ បានរកឃើញផ្លូវដើររបស់ខ្លួន ដោយបានប្រកួតឈ្នះ ក្រុមឆែក ក្នុងពិន្ទុ ១-០ ហើយកំពុងតែត្រៀម ខ្លួនទៅប្រកួតនៅ ១ភាគ២ផ្ដាច់ព្រ័ត្រជាបន្ត។


កីឡាករ គ្រឹស្ទាណូ រ៉ូណាល់ដូ លើកដៃបញ្ជាក់ពីជ័យជំនះរបស់ក្រុមខ្លួន។ Photo: uefa.com

មនុស្សម្នាអ្នកគាំទ្របាល់ទាត់សឹងតែគ្រប់ៗគ្នា នៅប្រទេសបារាំង កំពុងលាន់មាត់សសើរក្រុម ព័រទុយហ្គាល់ ហើយនឹង ចង់ឃើញការប្រកួតរវាង ព័រទុយហ្គាល់ និងបារាំង នៅក្នុង ១ភាគ២ផ្ដាច់ព្រ័ត្រ។ បើគ្រាន់តែមានបំណងនេះ វាដូចជាស្រួល ក្នុងការនិយាយទេ តែមិនស្រួលក្នុងការធ្វើនោះទេ [...]

ជន​សង្ស័យ​កាប់​ជន​រងគ្រោះ​ជា​ដុំៗ នៅ​កាណាដា ប្រកែក​ថា​គ្មាន​ទោស

ជន​សង្ស័យ​កាប់​ជន​រងគ្រោះ​ជា​ដុំៗ នៅ​កាណាដា ប្រកែក​ថា​គ្មាន​ទោស

លុកា រ៉ូកូ ម៉ាញ៉ូតា (Luka Rocco Magnotta) ត្រូវបានសមត្ថកិច្ចរបស់ ប្រទេសកាណាដា ចោទថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មមួយ យ៉ាងសាហាវ ទៅលើនិស្សិត ជនជាតិចិនម្នាក់។ មេធាវីរបស់លោក បានសុំអោយប្រព័ន្ធ​ច្បាប់​ របស់ប្រទេសនេះ ពិនិត្យទៅលើសុខភាពផ្លូវចិត្ត របស់ លោក ជាមុនសិន។


ជនជាប់ចោទ លុកា រ៉ូកូ ម៉ាញ៉ូតា ជាតារាភាពយន្ដ X មួយរូប។

លុកា រ៉ូកូ ម៉ាញ៉ូតា ជាតារាភាពយន្ដស្រាត វ័យ២៩ឆ្នាំមួយរូប ដែលនគរបាលរបស់ទីក្រុងម៉ុងរ៉េអាល់ ប្រទេស​កាណាដា បានស្វែងរកចាប់ខ្លួន កាលពីប៉ុន្មានសប្ដាហ៍មុន ហើយបានសុំអោយនគរបាលអន្តរជាតិ (Interpol) អោយជួយបន្តស្វែងរក ខណៈពេលគេដឹងថា ជនជាប់ចោទនេះ  បានចេញពីប្រទេសកាណាដា ហើយ​បាន​ចូលមកស្នាក់នៅ ក្នុងប្រទេសមួយ [...]