RSS
 

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

យោបល់និងមតិថ្មីៗ

ព្យាករណ៍ឧត្តុនិយម

រូបភាពប្រចាំថ្ងៃ


by Monoroom
Jun 13, 2013

by Monoroom
Jun 11, 2013

អ្នកទស្សនា

60 user(s) are online (57 user(s) are browsing News)

Members: 0
Guests: 60

more...
ចែករំលែក
អត្ថបទនេះ

ជនជាតិអ៊ុយហ្គ័រ ពីរនាក់ចាប់បញ្ជូនពីកម្ពុជា ជាប់ទោសមួយជីវិត

| Updated on Mon 30 Jan, 2012 at 07:03 | 1085 views | Trackback

ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី Radio Free Asia និងត្រូវបានដកស្រង់បន្ទាប់មកទៀតដោយ ទីភ្នាក់ងារ Reuter នៅថ្ងៃទី ២៧ មករា​ បានអោយដឹងថា ជនជាតិអ៊ុយហ្គ័រ ពីរនាក់ក្នុងចំណោមម្ភៃនាក់ ដែលត្រូវបានចាប់បញ្ជូនពីកម្ពុជាដោយបង្ខំកាលពី ពីរឆ្នាំទៅមិញទៅកាន់ប្រទេសចិន ត្រូវបានតុលាការប្រទេសនេះផ្តន្ទាទោស អោយជាប់ពន្ធនាគារអស់មួយជីវិត។

ជនជាតិអ៊ុយហ្គ័រទាំងនេះបានភៀសខ្លួនចូលក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានព្រឹត្តិការណ៏កាប់សម្លាប់គ្នារវាង ជនជាតិភាគតិចអ៊ុយហ្គ័រនិងជនជាតិភាគច្រើនហាន នៅក្នុងខេត្រ Xin Jiang នៅប៉ែកភាគខាងលិចនៃប្រទេសចិន​ ។  នៅខណះនោះ ពួកគេ (ជនជាតិអ៊ុយហ្គ័រ) បានសុំសិទ្ធិជ្រកកោនខាងនយោបាយក្នុងឋានៈ​ជា​ជន​ភៀស​ខ្លួន​នៅ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស ខ្លួន​នៅ​ភ្នំពេញ តែបែជាត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់បញ្ជូនចេញពីប្រទេស ដោយបង្ខំ​ ប្រគល់ទៅអោយអាធ្ញាធរប្រទេសចិនទៅវិញ ។ បន្ទាប់ពីការចាប់បញ្ជូនចេញនោះបានពីរថ្ងៃ ប្រទេសកម្ពុជា បានទទួលទស្សនកិច្ចជាផ្លូវការមួយរបស់ លោកអនុប្រធានាធិបតីចិន Xi Jinpin​ ហើយបានចុះហត្ថាលេខា លើកិច្ចព្រមព្រាងចំនួន ១៤​ ទៅលើការវិនិយោគទុន ដែលមានទឹកប្រាក់ប្រមាណជា ៨៥០លានដុល្លាអាមេរិក ។

ការចាប់បញ្ជូនចេញ ដោយបង្ខំនេះ ប្រទេសកម្ពុជាបានទទួល​រង​ការ​ថ្កោល​ទោស​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង ពីអង្គការកាពារសិទ្ធិមនុស្សទាំងឡាយ ដោយគេបានមើលឃើញអំពើនេះ គឺជាការរងសម្ពាត ផលប្រយោជន៏​ ផ្នែកពាណិជ្ជកម្ម និងនយោបាយ ពីសំណាក់ប្រទេសចិន មកលើកម្ពុជា ។​ ប្រទេស​កម្ពុជាជាប្រទេសហត្ថលេខីនៃអនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ ឆ្នាំ១៩៥១ ស្តីពី​ឋានៈ​របស់​ជន​ភៀស​ខ្លួន​ដែល​បាន​ហាម​ប្រាម​ការ​បណ្តេញ​ក្រុម​អ្នក​ ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដែល​បាន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​ទោស។

ទាក់ទងនិងបញ្ហានេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ក្នុងសម័យនោះ លោក កុយ កួង មាន​ប្រសាសន៍​​ថា ជនជាតិ​អ៊ុយហ្គ័រ​ទាំង ២០​នាក់​នោះ គឺ​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​រំលោភ​ច្បាប់​អន្តោប្រវេសន៍។ លោក កុយ គួង បាន​បញ្ជាក់​ថា ៖ «កម្ពុជា​បាន​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ ហើយ​ដោយសារ​តែ​ជនជាតិ​អ៊ុយហ្គ័រ​ទាំង ២០​រូប​នោះ ដែល​មក​កម្ពុជា​នោះ គឺ​ថា គាត់​ចូល​មក​មិន​មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់! ដែល​ហៅ​ថា​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​តម្រូវ​ឲ្យ​យើង កម្ពុជា អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន»។

គេមិនបានដឹងលំអិតអំពីសាលក្រមកាត់ទោស និង ជោគវាសនារបស់ទណ្ឌិតជនជាតិអ៊ុយហ្គ័រទាំងនោះទេរហូតមកទល់ថ្ងៃនេះ ។ កាសែត ភ្នំពេញ​ ប៉ុស្តិ៍​ បានរាយការណ៏ថា «ក្រសួងការ​បរទេស​អាមេរិក​កំពុង​ខិតខំ ​ដើម្បី​បញ្ជាក់​​របាយការណ៍​នោះ​ជាមួយ​នឹង​ចិន​។ ​រដ្ឋាភិបាល​អាមេរិក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ចិន​ម្តង​ហើយ​ម្តង​ទៀត​ ឲ្យ​ផ្តល់​ព័ត៌មាន​ពី​ទីកន្លែង​ជន​ជាតិ​អ៊ុយហ្គ័រ​ទាំង២០​នាក់​នោះ»​។

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត


តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក