RSS

មិនចុះឈ្មោះលេង មិនដឹងសប្បាយ

ចេញផ្សាយចុងក្រោយ

32 user(s) are online (30 user(s) are browsing ផ្នែកទស្សនាវដ្ដី)

Members: 0
Guests: 32

more...

ហ៊ុនសែន ចង់​ធ្វើ​ច្បាប់​ដាក់​អ្នក​មិន​ទទួល​ស្គាល់ របប​ប្រល័យ​ពូជសាសន៍

| Published on Mon 27 May, 2013 at 17:28 | 1507 views
នៅថ្ងៃច័ន្ទទី២៧ខែឧសភានេះ បុរសខ្លាំងរបស់ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីលោកហ៊ុន សែន បានសម្ដែងពីបំណងរបស់លោក ចង់ឲ្យរដ្ឋសភាបង្កើតច្បាប់ ដើម្បីហាមប្រាមអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយពួកខ្មែរក្រហម ធ្វើឲ្យប្រជាជនខ្មែរជិត២លាននាក់ស្លាប់ ក្នុងអំឡុងទស្សវត្តន៍ឆ្នាំ៧០។
ហ៊ុនសែន ចង់​ធ្វើ​ច្បាប់​ដាក់​អ្នក​មិន​ទទួល​ស្គាល់ របប​ប្រល័យ​ពូជសាសន៍
ចែករំលែក
អត្ថបទនេះ
(បច្ចុប្បន្នភាព ជាវីដេអូផ្សេងទៀត)

នៅថ្ងៃច័ន្ទទី២៧ខែឧសភានេះ បុរសខ្លាំងរបស់ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីលោកហ៊ុន សែន បានសម្ដែងពីបំណងរបស់​លោក ចង់ឲ្យរដ្ឋសភាបង្កើតច្បាប់ ដើម្បីហាមប្រាមអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយពួកខ្មែរក្រហម ហើយបានធ្វើឲ្យប្រជាជនខ្មែរជិត២លាននាក់ស្លាប់ ក្នុងអំឡុងទស្សវត្តន៍ឆ្នាំ៧០។


លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុង​ពិធីសម្ពោធ​មហាកុដិនៅ​វត្ត​លង្កា ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ លោកហ៊ុន សែនបានលើកឡើងជាអាថ៌ថា «ខ្ញុំ​គិត​ថា វា​ដូច​ជា​ភាព​បន្ទាន់។ ក៏​ប៉ុន្តែ ខ្ញុំ​ព្រះករុណា​ខ្ញុំសូម​អំពាវនាវ ​ដល់​អ្នកតំណាងរាស្ត្រ​នៃ​គណបក្សប្រជាជន និង​គណបក្សហ៊្វុនស៊ិនប៉ិច​ គួរ​តែ​ធ្វើ​ច្បាប់​មួយដូច​នៅ​ អឺរ៉ុប​ដែល​ទាក់ទិន​នឹង​របប​ប្រល័យពូជសាសន៍។»

អតីតទាហានខ្មែរក្រហម ដែល​បានងើបប្រឆាំងនឹងរបបប៉ុលពតវិញ នៅឆ្នាំ១៩៧៩និងបានក្លាយ ជានាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ១៩៨៥មកនោះ បានរំពឹង​ថា​អត្ថបទច្បាប់ដ៏សំខាន់មួយ គួរត្រូវបានគេធ្វើការសិក្សា ដើម្បីធានាមិនឲ្យរបបប្រល័យ​ពូជ​សាសន៍ខ្មែរក្រហម វិលត្រឡប់​មកវិញ។ លោកហ៊ុន សែន បញ្ជាក់ថា «អ្នក​ឯ​ងថា គ្មាន​របប​ប្រល័យ​ពូជសាសន៍ គឺ​ត្រូវ​មាន​ទោស​យ៉ាង​ម៉េច»?

ប្រជាជនខ្មែរស្លូតត្រង់ប្រមាណជាជិត២លាននាក់ ត្រូវបានស្លាប់យ៉ាងរង្គាល ដោយរងនូវទារុណកម្ម ជម្ងឺ ហេវហត់អស់​កម្លាំង ឬត្រូវបានគេយកទៅកម្ទេចចោល នៅក្រោមរបបខ្មែក្រហមដឹកនាំដោយប៉ុលពត ឬសាឡុតសរ នៅចន្លោះ​ពីឆ្នាំ​១៩៧៥ដល់១៩៧៩។ របបនេះចង់អនុវត្តន៍ តាមលិទ្ធិកុម្មុយនីសម៉ៅនិយមមួយ រួមបន្ថែមទាំងការលប់បំបាត់ចោល​នូវ​ទីក្រុង ប្រាក់ចាយ ការសិក្សាអប់រំ ...។

ការលើកឡើងរបស់លោកហ៊ុន សែន ជាការឆ្លើយតបនឹងពាក្យសម្ដីរបស់លោកកឹម សុខា ដែលបានថ្លែងថាពន្ធនាគារ​ទួលស្លែង ឬមន្ទីស២១ ក្នុងសម័យខ្មែរក្រហម ជា«ពន្ធនាគារសិប្បនិមិត្ត»។ ហ្គាំ ហ្គេចអៀវ ហៅឌុច អ្នកគ្រប់គ្រង​ពន្ធនាគារ​នេះនៅក្នុងរបបអាវខ្មៅ ត្រូវបានតុលាការកូនកាត់រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិ កាត់ទោស​ឲ្យជាប់ទោស​អស់មួយជីវិតកាលពីពេលថ្មីៗនេះ។ ហើយពន្ធនាគារនេះ ត្រូវបានក្លាយជាសារមន្ទីរប្រល័យ​ពូជសាសន៍​ដ៏សំខាន់ជាងគេ នៅក្រោយការលុកលុយចូលកាន់កាប់ប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ ដើម្បី​រំលំបនខ្មែរក្រហម​ចេញពីអំណាច។

គណបក្សសង្គ្រោះជាតិ បានធ្វើសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ពាក្យសម្ដី និងទស្សនៈរបស់លោកកឹម សុខា ប្រធានស្ដី​ទី​គណបក្ស ស្ដីពីរបបប្រល័យពូជសាសន៍ ត្រូវបានគេដកស្រង់មកធ្វើការកែឆ្នៃ និងបកស្រាយដើម្បីជាការ«បង្ករឿង»​នយោបាយ។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ មានសរសេរថា «លោកកឹម សុខា តែងធ្វើការថ្កោលទោសជាចំហរ ទៅលើ​របបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រោះរូបលោកផ្ទាល់ និងក្រុមគ្រួសារ ក៏ជាជនរងគ្រោះក្នុងរបបខ្មែរក្រហមនោះដែរ»។

ជុំ មី អតីតអ្នកទោសចុងក្រោយនៃមន្ទីរស២១ ដែលបានរួចរស់មានជីវិតពីផែនការកម្ទេចចុងក្រោយរបស់របបនេះ បាន​វាយតម្លៃពាក្យសម្ដីរបស់លោកកឹមសុខា ថាជាការប្រមាថម៉ាក់ងាយ ទៅដល់ជនរងគ្រោះ ហើយកាលពីថ្ងៃសៅរ៍ បុរសវ័យ​៨៣ឆ្នាំរូបនេះ បានតម្រូវឲ្យលោកកឹម សុខា ធ្វើការ«សុំទោស»ជាសាធារណៈ នៅពន្ធនាគារទួលស្លែងដោយផ្ទាល់៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ



 

យោបល់ និងមតិ