ហ្គោហ្ក័ល ដាក់អោយប្រើជាផ្លូវការ សេវាកម្មផ្ទុកឯកសារ Google Drive

ហ្គោហ្ក័ល ដាក់អោយប្រើជាផ្លូវការ សេវាកម្មផ្ទុកឯកសារ Google Drive

ក្រុមហ៊ុនយក្សរបស់អាមេរិច ខាងបច្ចេកវិទ្យាវេប ហ្គោហ្គ័ល ទើបនឹងដាក់អោយប្រើប្រាស់ជាផ្លូវការ នូវសេវាកម្មមួយ សំរាប់ផ្ទុកឯកសារដែលមានរង្វាស់រហូតដល់ ៥GB ដល់អ្នកប្រើប្រាស់ទាំងឡាយ ដោយឥតគិតថ្លៃ។ នៅក្នុងសេចក្ដី ប្រកាសមួយ ផ្សាយលើប្លូងរបស់ ហ្គោហ្គ័ល លោក សាន់ដ័រ ភីនឆ័យ Sundar Pinchai អនុប្រធានផ្នែក កម្មវិធី Google Chrome & Apps បាននិយាយផ្ដើមដំបូងថា៖ «យើងសូមដាក់ជូនលោកអ្នក នៅថ្ងៃនេះ នូវសេវាកម្មឈ្មោះថា Google Drive ជាទីកន្លែងប្រមូលផ្ដុំមួយ ដែលលោកអ្នកអាចបង្កើត ចែកចាយ ធ្វើរួមគ្នា ឬរក្សាទុក នូវឯកសារអ្វីៗក៏ដោយ។ ទោះជាលោកអ្នកមានគំរោងគិតគូរពីលុយកាក់ ជាមួយនឹងអ្នករួមការងារជាមួយគ្នា ឬទោះជាលោកអ្នកមានគំរោងក្នុងការ បង្ហាញជូន ទៅអតិថិជន ជាខ្សែរវីដេអូ រូបភាព... ឬទោះជាលោកអ្នករៀបចំសិក្ខាសាលា ក៏ពីថ្ងៃនេះតទៅ លោកអ្នកអាច ធ្វើវាបានជាមួយ សេវាកម្មផ្ទុកឯកសារ Google Drive។ សូមលោកអ្នកទាញយកមកប្រើប្រាស់ ឬក៏ចូលទៅប្រើប្រាស់ ឯកសារទាំងឡាយដែលមានរូបរាង ជារូបភាព PDF វីដេអូ Google Docs​ ...  ហើយលោកអ្នកនឹងយល់ថា សេវាកម្មផ្ទុក ឯកសារ Google Drive នឹងអនុញ្ញតិអោយលោកអ្នករស់នៅ ធ្វើការងារ ឫការកំសាន្ដផ្សេងៗ បីដូចលោកអ្នកនៅលើពពក «cloud»​អញ្ចឹង។»

នៅក្នុងសេចក្ដីប្រកាសនោះ ក៏បានបញ្ជាក់ពីលទ្ធភាព សំរាប់លោកអ្នកដែលមានសិទ្ធជាអភិបាលរបស់ គណនីសេវាកម្ម ផ្ទុកឯកសារ Google Drive ថា អាចនឹងទិញបន្ថែមរង្វាស់ផ្ទុក ពី ២០GB រហូតដល់ ១៦TB បន្ទាប់ពីរង្វាស់ឥតគិតថ្លៃ ៥GB ត្រូវបានប្រើប្រាស់អស់ហើយនោះ។ សូមបញ្ជាក់ថា ការផ្ទុកឯកសារ របស់ Google Docs​ នឹងមិនគិតក្នុងរង្វាស់ទាំងនេះ ទេ។

បើលោកអ្នក ចង់ប្រើប្រាស់សេវាកម្មនេះ សូមអញ្ជើញចូលទៅអស័យដ្ឋានវេប http://www.drive.google.com/start ដើម្បីចុះឈ្មោះប្រើប្រាស ហើយ ហ្គោហ្គ័លនឹងបើកអោយលោកអ្នកប្រើប្រាស សេវាកម្មផ្ទុកឯកសារ Google Drive នៅ សប្ដាហ៍បន្ទាប់។ លោកអ្នកអាចចូលទៅរកឯកសារទាំងឡាយនេះ តាមរយះម៉ាស៊ីនតូចៗ ដូចជាទូរស័ព្ទ ឫក្ដាបញ្ជា ណាក៏ បានដែរ អោយតែវាអាចផ្ជាប់ទៅនឹងអាំងទើណែត។

ដោយ ៖ សេក មនោកុមារ - ប៉ារីស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១២
Crédit photo : google.com


អត្ថបទទាក់ទង


មតិ-យោបល់


ផ្សាយពាណិជ្ជកម្ម? ទូរស័ព្ទ ០៩២ ២៩៤៥៤៦