RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

16 user(s) are online (6 user(s) are browsing Article Newsreader)

Members: 0
Guests: 16

more...
ចែករំលែក
អត្ថបទនេះ

អង្គការលើកលែងទោសអន្តរជាតិ ប្រតិកម្មនឹងការសំលាប់ សកម្មជន ការពារព្រៃឈើ

Published on Sun 29 Apr, 2012 at 02:24 by 02:24. | 455 views | Trackback

ក្នុងការផ្សាយពត៌មានមួយ នៅលើគេហទំព័ររបស់អង្គការលើកលែងទោសអន្ដរជាតិ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែមេសាកន្លងទៅ បានលើកយកការប្រកាសពត៌មានរបស់អង្គការនេះ ដែលអំពាវនាវសុំអោយមានការស៊ើបអង្កេតមួយ ច្បាស់លាស់ ទៅលើករណីបាញ់សំលាប់សកម្មជនការពារព្រៃឈើនាំមុខជាងគេម្នាក់ ថ្មីៗនេះនៅខេត្តកោះកុងផ្នែកនារតីនៃ ប្រទេសកម្ពុជា។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ (រូបថត: CCHR)

លោក ឈុត វុទ្ធី ប្រធានអង្គការក្នុងស្រុកមួយដើម្បី​ការពារ​ធនធាន​ធម្មជាតិ ត្រូវបានបាញ់សំលាប់ បន្ទាប់ពីលោកបានចុះ ទៅធ្វើអង្កេត​ ក្នុងតំបន់មួយដែលល្បីថាមានការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ អមដោយអ្នកសារពត៌មានស្រ្តី ពីរនាក់ ផងនោះ។ គាត់ត្រូវបានគេស្គាល់ថា ជាអ្នកចេញមុខប្រឆាំង រាល់ការធ្វើអាជីវកម្មព្រៃឈើខុសច្បាប់ ហើយជាអ្នកគាំទ្រ នាំមុខគេម្នាក់ សំរាប់អ្នកទាមទារសិទ្ធដីធ្លី ផ្ទះសម្បែង ជាពិសេសនៅក្នុងបណ្ដាសកម្មជនការពារព្រៃឡង៍។

ពត៌មានរបស់អង្គការលើកលែងទោសអន្តរជាតិ​ បានបញ្ជាក់ថា ពីមុនមកលោក ឈុត វុទ្ធី ធ្លាប់ត្រូវបានគេគំរាមដល់អាយុ ជីវិត ដោយសារតែសកម្មភាពរបស់គាត់រូចមកហើយ។

លោក រូប័រ អាបុត្ត អ្នកជំនាញខាងប្រទេសកម្ពុជា ប្រចាំអង្គការលើកលែងទោសនេះ បានលើកឡើងថា​ «ហេតុការណ៍ដ៏គូរ អោយរន្ធត់នេះ បានដាក់សញ្ញាគំរាមដ៏សំខាន់មួយ​ ទៅដល់សកម្មជនការពារព្រៃឈើផ្សេងទៀត ដែលធ្លាប់ធ្វើការជាមួយ លោក ឈុត វុទ្ធី។ អ្នកទទួលខុសត្រូវទាំងឡាយ គួរត្រូវគេវែកមុខ ហើយការស៊ើបអង្កេតដ៏ច្បាស់លាស់មួយ គួរត្រូវបើកធ្វើ ដើម្បីរកអោយឃើញថា តើមានហេតុការណ៍អ្វីបានកើតឡើង។»

ទាក់ទងនឹងអ្នកសារពត៌មានស្រ្តីទាំងពីរនាក់​ មានម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិកាណាដា តំណាងអង្គការ លើកលែងទោសលោក រូប័រ អាបុត្ត បានធ្វើការក្រើនរលឹកទៅអាជ្ញាធរក្នុងស្រុកថា «ត្រូវធានាអោយបានពីសុវត្ថិភាព របស់ អ្នកសារពត៌មានទាំងពីររូប (...) ដែលប្រហែលជាសាក្សីរស់តែពីរនាក់គត់ នៅក្នុងព្រឹត្តិការណ៍បាញ់សម្លាប់នោះ ហើយអាច កំពុងប្រឈមមុខនឹងគ្រោះថា្នក់»។

គួរបញ្ចាក់ថាមកទល់នឹងថ្ងៃនេះ របាយការណ៍របស់ខាងកងរាជអាវុធហត្ថ បាននិយាយពីការឈ្លោះប្រកែកគ្នាមួយរវាង លោក ឈុត វុទ្ធី និងកំលាំងកងរាជអាវុធហត្ថ ដែលឈរជើងនៅក្នុងតំបន់នោះ ហើយបានផ្ទុះអាវុធសំលាប់លោក ឈុត វុទ្ធី មុននឹងមន្ត្រីកងរាជអាវុធហត្ថនោះសំលាប់ខ្លួនឯង។ តែរបាយការណ៍នេះ ត្រូវបានបដិសេធដោយមន្ត្រី​ស៊ើបអង្កេត​នៃ​អង្ក​ការ​សិទ្ធិមនុស្ស​ក្នុងស្រុកមួយឈ្មោះ អាដហុក ដោយបាននិយាយថា ជារឿងមិនសមហេតុមិនសមផល។ មន្ត្រីដដែល នោះក៏មិនជឿផងដែរទេ ពីរបាយការណ៍សសេរដោយអ្នកសារពត៌មានស្រ្តីទាំងពីរនាក់ ចុះផ្សាយក្នុងកាសែតប្រចាំថ្ងៃ The Cambodia Daily​​ ដោយថាការសសេរនោះ ​បានលាក់​អាថ៌កំបាំង​ជាច្រើន ឬជាការសសេរដែលរងសម្ពាធ៕

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៨ មេសា ២០១២
Crédit photo :cen.com.kh.
 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត


តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក