RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

15 user(s) are online (9 user(s) are browsing Article Newsreader)

Members: 0
Guests: 15

more...
ចែករំលែក
អត្ថបទនេះ

ហ៊ីឡារី គ្លីនតុន និង បារ៉ាក់ អូបាម៉ា ចង់មកទស្សនា កម្ពុជា

Published on Mon 28 May, 2012 at 00:09 by 00:09. | 474 views | Trackback

តាមទីភ្នាក់ងារពត៌មាន ស៊ីនហ៊ួ xinhua របស់ចិន បានធ្វើរបាយការណ៍ ពីសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការ នៃក្រសួងការបរទេសអាមេរិច​​ ទទូលបន្ទុកខាងអាស៊ីបូព៌ា និងតំបន់មហាសាគរប៉ាស៊ីភិច លោក ឃើត ​ខាំប៊ែល Kurt Campbell ដែលបានអោយដឹងថា រដ្ឋ​មន្រ្តី​ការ​បរទេស​អា​មេរិក ​លោក​ស្រី​ ហ៊ី​ឡា​រី គ្លីន​តុន និងប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ា មានបំណងយ៉ាងខ្លាំង ចង់មកទស្សនាប្រទេសកម្ពុជា ក្នុងឱកាសនៃការជួបប្រជុំ របស់ប្រជាជាតិ នៅតំបន់ អាស៊ីអាគ្នេយ៍នាឆ្នាំនេះ ។

លោក អៀង សុផាឡែត Eang Sophallet អ្នកនាំពាក្យ​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ទៅបណ្ដា អ្នកសារពត៌មានថា៖ លោក ឃើត ​ខាំប៊ែល បាននិយាយបកស្រាយអោយដឹងពីដំណឹងនេះ ខណៈពេលដែលលោក បាន ជួបប្រជុំជាមួយ នាយករដ្ឋមន្ដ្រី នៅឯវិមានសន្ដិភាព។

រដ្ឋលេខាធិការ នៃក្រសួងការបរទេសអាមេរិច​​ បានជូនដំណឹងថា លោកស្រី គ្លីន​តុន នឹងមកចូលរួមក្នុងវេទិការតំបន់ របស់ អាស៊ាន ក្នុងអំឡុងខែកក្កដា ហើយលោក អូបាម៉ា នឹងមកចូលរួមក្នុង កិច្ចប្រជុំកំពូលរបស់ បណ្ដាប្រទេសអាស៊ីបូព៌ា ក្នុងអំឡុងខែវិច្ឆិការ​ ខាងមុខ។

នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្ដ្រីកម្ពុជានេះ លោក ឃើត ​ខាំប៊ែល បានសន្យា នឹងជួយលើកទឹកចិត្ត ដល់អ្នកធ្វើ វិនិយោគ ទុនបរទេស នៅប្រទេសកម្ពុជា និងនៅក្នុងបណ្ដាប្រទេសប្រជាជាតិ អាស៊ីអាគ្នេយ៍ ដើម្បីអោយចំណងទាក់ទងរវាង អាមេរិក និងប្រទេសទាំងនេះ កាន់តែមានភាពរឹងមាំ។

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន បានបញ្ជាក់តបវិញថា ការអញ្ជើញមកដល់នៃ ប្រមុខការទូត និង ប្រធានាធិបតីអាមេរិក នឹងពង្រឹក ទំនាក់ទំនង់ រវាងកម្ពុជា អាមេរិក និងជាសក្ខីភាពនៃការជឿជាក់សំរាប់ អ្នកធ្វើវិនិយោគទុន អាមេរិកាំង នៅលើស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកម្ពុជា។

សហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ថ្នាក់ ជាប្រទេសទី៥ នៃការបណ្ដាក់ទុន នៅប្រទេសកម្ពុជា។ បើតាមតួលេខបញ្ជាក់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤​ដល់២០១១ បានអោយដឹងថា ប្រទេសកម្ពុជា បានទទួលកិច្ចសន្យាធ្វើវិនិយោគទុន មានចំនួនជាទឹកប្រាក់ ប្រមាណជា ១,៣កោដដុល្លាអាមេរិក ពីសហរដ្ឋអាមេរិក៕

----------------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១២
ប្រភពពត៌មាន៖ ទីភ្នាក់ងារពត៌មាន ស៊ីនហ៊ួ xinhua
Crédit Photo : wikimedia.org

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

ជម្រើសព្រឹត្តិប័ត្របច្ចុប្បន្នភាព

រាជានិយម​នៅ​កម្ពុជា​នឹង​មាន​បន្ត ដរាប​ណា​គ្មាន​«រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ»

ប្រតិកម្ម​លើ​ការ​ចោទ​ប្រកាន់​របស់​លោក​ហ៊ុន សែន ស្ដី​ពី​ការ​បង្កើត​ចលនា​រំលំ​រដ្ឋាភិបាល

ដីធ្លី និង​សិទ្ធិ​លំនៅដ្ឋាន៖ សហគមន៍​ប្រាំបី​ជួប​ជុំ​គ្នា​តវ៉ា នៅ​មុខ​សាលា​រាជធានី

កម្ពុជា៖ ការ​បោះឆ្នោត​អាណត្តិ​ទី​ប្រាំ មាន​តែ​គណបក្ស​ប្រាំបី​ចូលរួម

បុណ្យ​ជ័យ​ជំនះ​របស់​ក្រុម​បាល់​ទាត់​ទីក្រុង​ប៉ារីស ប្រែ​ជា​ល្វីង​ចត់

ប្រធានាធិបតី​ភូមា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

ភេវរកម្មនៅទួរគី៖ នាយក​រដ្ឋមន្ត្រី​អេដូហ្គង់ ចោទ​ប្រទេសស៊ីរី

» ច្រើនទៀត

បច្ចុប្បន្នភាព ក្នុងពិភពលោកទាំងមូល

យប់​ចូល​ឆ្នាំ៖ ចោ​ចូល​ប្លន់​ក្នុង​ហាង​កំព្យូទ័រ​អ័បផល នៅ​ប៉ារីស

សំនុំរឿងម៉ម សូណង់ដូ៖ សភា​ព្រហ្មទណ្ឌ​នឹង​ជំនុំ​ជំរះ​លើ​បណ្តឹង​ឧទ្ធរណ៍ នៅ​ថ្ងៃ​ស្អែក

កម្ពុជា៖ យន្ដ​ហោះ​របស់​ «កាតា អ៊ែរវ៉េស» ចុះ​ចត​នៅ​ភ្នំពេញ

កម្ពុជា៖ ស្វាគមន៍​ការ​មិន​យក​ពន្ធដី តែ​ត្រូវ​មាន​«ចំណាត់​ថ្នាក់​ដី»ឲ្យ​ច្បាស់​លាស់

អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ថា អ៊ីស្ត្រាអែល​វាយប្រហារ​​តាម​អាកាស ក្នុង​ប្រទេស​ស៊ីរី

ប្រតិបត្តិការសឹកនៅម៉ាលី៖ ប្រធានាធិបតី​បារាំង​ថា គ្មាន​បំណង​អ្វី​ក្រៅពី​បង្ក្រាប​«ភេវរកម្ម»

ក្រុម​ប្រឹក្សា​សន្តិសុខ នៃអ.ស.ប. ថ្កោល​ទោស​កូរ៉េ​ខាង​ជើង ក្នុង​ការ​បង្ហោះ​កាំជ្រួច

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក