RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

39 user(s) are online (28 user(s) are browsing Article Newsreader)

Members: 0
Guests: 39

more...
ចែករំលែក
អត្ថបទនេះ

អាជ្ញាធរប្រើធម៌ក្ដៅ នៅក្នុង ជម្លោះដីធ្លី ?

Published on Thu 31 May, 2012 at 18:50 by 18:50. | 566 views | Trackback

ជម្លោះដីធ្លី មិនមែន ជារឿងមួយថ្មីទេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តែអ្វី ដែលបានធ្វើ អោយមតិជាតិ និងមតិ អន្ដរជាតិ ចាប់អារម្មណ៍កាន់តែខ្លាំង គឺនៅរយះកាល ពេលចុងក្រោយនេះ អំពើហឹង្សា និងការបង្រ្កាបពីសំណាក់ អាជ្ញាធរ​មាន​សមត្ថកិច្ច មានសន្ទុះកើនឡើងកាន់តែខ្លាំង។ បើតាមអ្នកវិភាគស្ថានការណ៍ គេបានសង្កេតឃើញពី អាជ្ញាធរនៅ ពេលនេះ ជាងពេលណាៗទាំងអស់ ដូចជាមានគោលបំណង ចង់បំបាត់ចោលទាំងស្រុង នូវសំលេង នៃរាល់ការ ទាមទារតវ៉ាទាំងឡាយ។

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយក បទពិពណ៌នា ដែលនិយាយពី​ព្រឹត្តិការណ៍ ដ៏សោកសៅចុងក្រោយនេះ មកជូន លោកអ្នកមិត្តអ្នកអាន ដូចតទៅ៖

សំលេងដង្ហោយហៅអោយជួយ បានលាន់លឺចេញ ពីក្នុងរថយន្តទេសចរណ៍ខ្នាតតូចមួយ ដែលគេក្រឡេកមើលទៅ ឃើញតែបាតដែម្ខាងសង្កត់ ទប់ទៅនឹងកញ្ចក់រថយន្ដ ហើយនិងដៃម្ខាងទៀត លើកគ្រវីទាំងអស់សង្ឃឹម ដង្ហោយហៅរកការ សង្គ្រោះ។ សកម្មភាពទាំងអស់នេះ ត្រូវបានសារពត៌មានក្នុងស្រុកភាគច្រើន ថតយកទៅចុះផ្សាយ​ដាក់នៅរាល់ទំព័រមុខ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។ អត្ថបទដែលអបមកជាមួយ បានរៀបរាប់ដោយដាក់ជាចំណងជើង ធំៗថា​«តុលាការ ក្រុងភ្នំពេញ កាត់ទោសស្ត្រីតវ៉ា ចំនួន ១៣នាក់ អោយជាប់ពន្ធធនាគារ» ព្រមទាំងរូបថតរបស់ស្រ្តីទាំងនេះ ក្នុងខណៈអាជ្ញាធរ កំពុងបញ្ជូនខ្លួន ទៅមន្ទីពន្ធនាគារ។

គឺគាត់ប៉ុន្មាននាក់នេះហើយ ដែលប្រយុទ្ធតស៊ូ យ៉ាងស្វិតស្វាញជាទីបំផុត ទល់នឹងការ បណ្ដេញចេញ ពីលំនៅដ្ឋានរបស់ខ្លួន មានទីតាំងនៅ «បឹងកក់» កណ្ដាលរាជធានីភ្នំពេញ។ «បឹងកក់» ជាតំបន់ដែលត្រូវ បានដាក់ ជាគំរោងសម្បទាន តាំងពី ឆ្នាំ២០០៧ ទៅអោយអ្នកមានប្រាក់ ស្ថិតនឹងអ្នកមានអំណាច ដើម្បីបន្ដុះដាក់មកវិញ នូវគំរោងសាងសង់ទីក្រុងរណប ដ៏ធំសម្បើមមួយ ក្នុងពេលអនាគត។ បន្ទាប់ក្រោយមកប៉ុន្មានឆ្នាំ ៣ ០០០គ្រួសារដែលរស់ នៅក្នុងតំបន់នេះ បានសុខចិត្ត ចាកចេញជាមួយនឹងការទទួលយក នូវសំណងមួយ។ «សំណង» ដែលក្រុមគ្រួសាររបស់ ស្រ្តីប៉ុន្មាននាក់ខាងលើ យល់ឃើញថា ជាសំណងមិនសមរម្យ ហើយប្រកែកក្រាញននៀល មិនព្រមចុះចេញ។

ហើយគឺនៅថ្ងៃទី២២ខែឧសភានេះហើយ​ ដែលរឿងអពមង្គល បានរុញច្រានជីវិតរបស់ពួកគាត់ អោយធ្លាក់កាន់ តែជ្រៅថែម ទៀត បន្ថែមទៅលើជីវិតលំបាកវេទនា ដែលពួកគាត់ និងក្រុមគ្រួសារបានហែលឆ្លង ប្រមាណជា៥ឆ្នាំមកហើយ។ នៅថ្ងៃនោះ​ ខណៈដែលពួកគាត់កំពុងតែសាកល្បង សង់ លើកសសរផ្ទះ ដែលត្រូវបានឈូសឆាយរំលើងដោយ ក្រុមកម្មកររបស់គំរោង អភិវឌ្ឍន៍ នៅលើដីចាស់របស់ពួកគាត់នោះឡើងវិញ ស្រាប់តែកងកម្លាំងនគរបាល បានចុះទៅដល់ហើយ បានឃាត់ខ្លួន ពួកគាត់។ តែត្រឹមរយះពេល ២ថ្ងៃក្រោយមកប៉ុណ្ណោះ ដែលពួកគាត់ត្រូវបានតុលាការ កាត់ទោសយ៉ាងប្រញាប់ប្រញាល អោយជាប់ពន្ធធនាគារ យ៉ាងហោច ២ឆ្នាំកន្លះ ជាមួយនឹងសវនាការមួយ ដែលពួកគាត់គ្មានឱកាសនឹងមានមេធាវីការពារ ផងនោះ។

នៅតាមតូបលក់កាសែតនានា ក្នុងរាជធានី កាលពីថ្ងៃថ្ងៃទី២៥ខែឧសភា គេសង្កេតឃើញមានពត៌មាននេះ ចេញផ្សាយសឹង តែទាំងអស់ ដោយគ្រាន់តែកាសែតមាននិន្នាការឯករាជ្យ និងកាសែតស្ថិតនឹងគណបក្សប្រឆាំង បានដាក់ចំណងជើង និងរូបធំៗ សឹងតែពេញមួយទំព័រមុខ រៀងៗខ្លួន បរិហាពីសកម្មភាពរបស់ក្រុមអាជ្ញាធរ។ ផ្ទួយទៅវិញ កាសែតដែលមាន និន្នាការ ស្ថិតនឹងខាងរដ្ឋាភិបាល គេបានផ្ដោតអារម្មណ៍ ផ្សាយច្រើនតែ ពីការរួបរួមគ្នារវាង គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សនរោត្តមរណ្ណរិទ្ធ នោះទៅវិញ។ ដូចយ៉ាងកាសែតកម្ពុជាថ្មី​ បានចុះផ្សាយខ្លះដែរពីរឿងនេះ តែសសេរមាន លក្ខណះជាពត៌មានសុទ្ធ​ ដោយដាក់រួមជាមួយនឹងរូបថតនៃក្រុមមនុស្ស ដែលមកកាន់ទីធ្លាមុខតុលាការដើម្បី​ គាំទ្រស្ត្រី ជាប់ចោទនៅក្នុងសាវនាការ។ នៅក្នុងរូបថតនោះ នៅពីមុខ គេឃើញ មានរូបព្រះសង្ឃមួយអ្ងង្គ ព្រះនាម លួន សុវ៉ាត​ ដែលបន្ទាប់ពី សាវនាការបានបញ្ចប់ ព្រះសង្ឃអង្គនេះ ក៏ត្រូវបានចាប់បញ្ជូនខ្លួន ទៅតាមបញ្ជារបស់ សម្ដេចសង្ឃផងដែរ។  នៅក្នុងខ្សែរវីដេអូមួយ ផ្សាយដោយប្រព័ន្ធវិទ្យុអាស៊ីសេរី RFA ផ្សាយអោយឃើញថា ព្រះអង្គ លួន សុវ៉ាត ត្រូវបានគេសង្កត់ ព្រះកេស ញាត់បញ្ចូលទៅក្នុងរថយន្ដ 4X4 មួយគ្រឿង ដែលនាំព្រះអង្គ ទៅឃុំក្នុងវត្តព្រះបុទុម ប្រមាណជាជិតមួយកំណាត់ ថ្ងៃ។

នៅក្នុងព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើន ដែលអ្នកតាមដានស្ថានការណ៏ មានការព្រួយបារម្ភណ៍ ពីការកើនឡើងនៃអំពើរ ហឹង្សាមានដូចជា កាលពីមួយសប្ដាហ៍មុននេះ កងកម្លាំងនគរបាលប្រមាណជាជាង ១​ ០០០នាក់ បានធ្វើការបង្រ្កាប យ៉ាង ហឹង្សា និងយ៉ាងចាស់ដៃ ទៅលើអ្នកភូមិជាច្រើនរយអ្នក នៅក្នុងជម្លោះដីធ្លីមួយ នៅខេត្រក្រចេះ ដែលបណ្ដាលអោយ កុមារីម្នាក់ស្លាប់ ដោយគ្រាប់កាំភ្លើង។ កាសែតភ្នំពេញប៉ុស្ដិ៍បានរាយការណ៍ពីខេត្តមណ្ឌលគីរី ថាមានការដុតបំផ្លាញ ផ្ទះ សម្បែងរបស់ប្រជាជន ប្រមាណជា ៥០ខ្នង ។ល។​ នោះជាដើម។

ចំណែកឯខាងគណបក្សប្រឆាំងវិញ គេបានឃើញមានប្រតិកម្ម អំពាវនាវរកការអន្ដរាគមន៍ ពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីដាក់គំនាបមករដ្ឋាភិបាល តែការអំពាវនាវនោះ មើលទៅហាក់គ្មានទំងន់អ្វីឡើយ នៅក្នុងស្ថានភាពនយោបាយសព្វថ្ងៃ ជាពិសេសនៅចំពោះមុខផលប្រយោជន៍សេដ្ឋកិច្ច ដែលកំពុងតែមានសន្ទុះខ្លាំងសម្បើមនេះ៕

-----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៥ ខែឧសភា ២០១២
Crédit photo : phnompenhpost.com

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

បច្ចុប្បន្នភាព ក្នុងពិភពលោកទាំងមូល

ថៃបានបង្ក្រាបរួចហើយ មេរោគបង្កជំងឺចំលែក អង់តេរ៉ូវីរុស EV-71

ចិន៖ រក​ឃើញ​ករណី​ជម្ងឺ​ផ្ដាសាយ​បក្សី​«ដំបូង​គេ» កើត​នៅ​ប៉េកាំង

វិបត្តិឧបទ្វីបកូរ៉េ៖ វ៉ាស៊ីនតោន​«លើក​ថ្ងៃ»​សាក​ល្បង​កាំជ្រួច នៅ​កាលីហ្វ័នីរ

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​ត្រៀម​ចរចារ «បាល់»​ស្ថិត​នៅ​ខាង​ទីក្រុង​ព្យុងយ៉ាង

លុចហ្សំបួរ៖ អាពាហ៍ពិពាហ៍​រវាង អ្នកអង្គម្ចាស់​ហ្គីយម និង​អ្នកម្នាង​ស្តេហ្វានី

ទិវាពលកម្មអន្តរជាតិ៖ ត្រូវ​ធានា​ការ​រស់​នៅ​សមរម្យ ដល់​កម្មករ​និយោជិក និង​មន្ត្រី​រាជការ

កម្ពុជា៖ ស្ត្រីជំនួយការមេផ្ទះ​ប្រមាណ ៤០០នាក់ នឹង​ទៅ​ធ្វើ​ការ​នៅ​បរទេស

» ច្រើនទៀត

ព្រឹត្តិប័ត្រជម្រើសជាខេមរភាសា

កម្ពុជា៖ បិទសាលាឆាប់ជាងរាល់ដង ដើម្បី​ការពារ​ជំងឺ​ចំលែក EV 17

អ៊ឺរ៉ូ២០១២៖​ ព្រះមហាក្សត្រ ហ្វូងមនុស្ស និងជើងឯកបាល់ទាត់

ប្រធាន​​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី សង្ឃឹម​ឈ្នះ​ចិត្ត ក្នុង​រឿង​ក្តី​ប្រឆាំង​លោក ហ៊ុន សែន

ប្រដាល់៖ ផាហ្គីអៅ យល់​ព្រម​ជា​ផ្លូវ​ការ នឹង​ឡើង​វ៉ៃ នៅម៉ាកាវ

កម្ពុជា៖ គ្រោះ​ថ្នាក់​ថ្មី​ទៀត​ក្នុង​រោងចក្រ​កាត់​ដេរ ធ្វើ​ឲ្យ​របួស​២៣​នាក់

អង្គការ​​​អ្នក​យក​ព័ត៌មាន​គ្មានព្រំដែន RSF ថ្កោល​ទោស​ការ​ចាប់ ម៉ម​ សូណង់ដូ

សម្ព័ន្ធសហជីពកម្ពុ​ជា អាច​បន្ត​គំរោង​«ធ្វើ​បាតុកម្ម»​ទារ​តម្លើង​ប្រាក់​ឈ្នូល

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក