RSS
 

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

យោបល់និងមតិថ្មីៗ

ព្យាករណ៍ឧត្តុនិយម

រូបភាពប្រចាំថ្ងៃ


by Monoroom
Jun 13, 2013

by Monoroom
Jun 11, 2013

អ្នកទស្សនា

55 user(s) are online (49 user(s) are browsing News)

Members: 0
Guests: 55

more...
ចែករំលែក
អត្ថបទនេះ

មនុស្សស៊ីមនុស្ស នៅ មីអាមី ៖ «មនុស្សខ្មោច zombie» មានមែនឬ?

| Updated on Wed 30 May, 2012 at 17:44 | 2111 views

«រូឌី អឺហ្សែន Rudy Eugène» ជាឈ្មោះរបស់បុរសម្នាក់ ដែលបានធ្វើអោយរំជួល ពេញទាំងទីក្រុង មីអាមី Miami របស់សហរដ្ឋអាមេរិក ដោយសារសកម្មភាពរបស់គាត់ ក្នុងការស៊ីសាច់មនុស្សដូចគ្នា (Le cannibalisme)។ បានជាប់ឈ្មោះឥឡូវនេះថាជា «មនុស្សខ្មោច នៅមីអាមី Miami Zombie» បុរសដែលអាយុ ៣១ឆ្នាំម្នាក់នេះ បានត្រូវសំលាប់ដោយកងកំលាំងនគរបាល ក្នុងតំបន់ កាលពីថ្ងៃសៅរ៍ទី ២៦ខែឧសភាកន្លងទៅ ខណៈដែល គាត់ស្រាតននលគោកនៅកណ្ដាលផ្លូវ ហើយកំពុងតែហែកសាច់មុខមនុស្សម្នាក់ទៀត ស៊ីជាអាហារ។

សូមមេត្តា ដាក់អត្ថបទនិងរូបទាំងនេះ នៅអោយឆ្ងាយពីកុមារ ដែលមានអាយុនៅក្មេង និងមនុស្សដែលអាច មានអារម្មណ៍ ប៉ះទង្គិចខ្លាំង ដោយសារអត្ថបទ និងរូបទាំងនេះ មានសភាពសាហាវ និងអមនុស្សធម៌ហួស។

កាសែតជាច្រើន ដូចជា miamiherald.com បានធ្វើចំណាប់អារម្មណ៍ក្នុងរឿងនេះ ហើយគេបានរកឃើញនូវចំនុចជាច្រើន ផងដែរ ចេញពីខ្សែរជីវិតរបស់បុរសនេះ បើទោះជាខាងនគបាល កំពុងតែរងចាំ លទ្ធផលនៃការវិភាគរបស់ ក្រុមគ្រូពេទ្យ មុននឹងធ្វើការផ្សព្វផ្សាយក៏ដោយ។

សាក្សីជាស្ត្រីម្នាក់ ដែលជាអតីតភរិយារបស់ បុរសនេះ បានត្រូវគេសាកសួរ ហើយគាត់បាននិយាយ នៅក្នុងបណ្ដាញ​ទូរទស្ស WPLG ថា «ខ្ញុំមិននិយាយថាគាត់មានជំងឺផ្លូវចិត្តនោះទេ តែគាត់តែងតែមានចិត្តមួយ ដែលគិតថា មនុស្សទាំងអស់​ក្នុងលោក ដូចជាចេះតែប្រឆាំងនឹងគាត់ បើទោះជា គ្មាននរណាម្នាក់នៅជិតគាត់ក៏ដោយ។» បើតាមស្រ្តីរូបនេះ អតីតស្វាមី​របស់គាត់ លោក រូឌី អឺហ្សែន ជាមនុស្សហឹង្សា ម្នាក់​ ហើយបច្ចុប្បន្ន ជាមនុស្សគ្មានប្រាក់ចំណូលអ្វីទេ។ តាមប្រភពពី​ខាង​នគរបាល គេបានអោយដឹងថា បុរសនេះធ្លាប់បាន កងកំលាំងនគរបាល ឃាត់ខ្លួនចំនួន ៧ដង ក្នុងរយះពេល ៥ឆ្នាំកន្លងមក ក្នុងបទឧក្រិដ្ឋ មិនធំដុំ ដែលទាក់ទងនឹង ការរត់និងការប្រើប្រាស់ គ្រឿងញៀនស្រវឹង cannabis។

គ្រឿងញៀនស្រវឹង អាចជាមូលហេតុ?

បីថ្ងៃក្រោយ ពេលកើតហេតុ បញ្ហាតែមួយបានចោទឡើង៖ ថាតើអ្វីទៅ ដែលនាំអោយបុរសនេះ ប្រព្រឹត្តនូវអំពើ បែបនេះ? សំរាប់ខាងអជ្ញាធរ នៅមីអាមី គេបានរពឹងច្រើន ពីការប្រើប្រាស់ គ្រឿងញៀន មួយបែប ដូច LSD ដែលពេលណាគ្រឿង ញៀនស្រវឹងនេះ ចូលទៅក្នុងខ្លួន វាបានបង្កអោយអ្នកប្រើប្រាស់វា ប្រែក្លាយជាមានសភាពឃោឃៅ ហើយបញ្ចេញនូវ សកម្មភាព ទៅតាមការឡើង ដែលហួសពីការស្មាន របស់សីតុណ្ហភាពនៅក្នុងខ្លួន (តាម CBS)។ រីឯខាង ទូរទស្សន៍ WSVN-Fox 7 បានស្រង់សំដី អ្នកដំណើរនៅតាមផ្លូវ ដែលបានឃើញឈុតឆាកផ្ទាល់ភ្នែក ថា៖ «ខ្ញុំប្រាប់វាថា អោយចេញ អោយឆ្ងាយទៅ តែ ជនហ្នឹង នៅតែបន្ដ ស៊ីបុរសម្នាក់ទៀត។ ជារឿងមួយ ហួសពីការស្មាន ប្រៀបដូចជានៅក្នុងភាពយន្ដ អញ្ចឹង គឺមានឈាមពាសពេញ ...។ ជន «មនុស្សខ្មោច zombie» បានបកស្បែកនិងសាច់របស់ មនុស្សម្នាក់ទៀត ស៊ីនៅក្នុងមាត់ ហើយគ្រហឹមដាក់គេឯងថែមទៀតផង។»

ទោះជាកងកំលាំងនគរបាល បានមកដល់ហើយក៏ដោយ តែ រូឌី អឺហ្សែន មិនបានបញ្ឈប់ ការស៊ីសាច់មុខរបស់ ជនរងគ្រោះ នោះទេ រហូតទាល់តែ នគរបាលម្នាក់បាន ផ្ដួលគាត់ដោយបានបាញ់ ប្រមាណជា ១២គ្រាប់ ទៅលើគាត់។ ៣ភាគ៤​ នៃផ្នែកមុខរបស់ជនរងគ្រោះ បានត្រូវបកស៊ី។ ជនរងគ្រោះ មិនទាន់រកអត្តសញ្ញាណឃើញដោយ កងកំលាំងនគរបាល នៅឡើង។ តែបើតាមទូរទស្សន៍ WSVN-Fox 7 ជនរងគ្រោះមានអាយុ ប្រហែល ៦៥ឆ្នាំ ជាជនគ្មានទីជំរក SDF មានឈ្មោះ​ថា រ៉ូណាល់ ប៉ូប៉ូ Ronald Popo ហើយគាត់កំពុងតែស្ថិតនៅក្នុង សភាពធ្ងន់ធ្ងរខ្លាំងនៅឡើយ រវាងការរស់និងការស្លាប់ ខណៈដែលគេបាននាំគាត់ទៅដល់មន្ទីរពេទ្យសង្គ្រោះហើយនោះ៕

---------------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១២
ប្រភពពត៌មាន៖ miamiherald.com
Crédit Photo : dakaractu.com

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត


តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក