យោងទៅតាមប្រភពព័ត៌មានស៊ី អិន អិន ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣ មករា ឆ្នាំ២០១២ បានឱ្យដឹងថា កីឡាករដេវីដ បេកខាំ នឹងមិនចាកចេញពីក្លឹបបាល់ទាត់អាេមរិក LA Galaxyទៅចូលរួមជាមួយក្លឹប Paris SG នោះទេដោយសារបញ្ហាក្រុមគ្រួសារដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេ រិក ។ លោក Leonard នាយកប្រតិបត្តិក្លឹប Paris SG បាននិយាយថា អ្វីៗត្រូវបានបញ្ចប់ហើយ វាគឺជារឿងមួយគួរឱ្យខ្មាសអៀនខ្លាំងណាស់ ពីព្រោះកិច្ចពិភាក្សាដែលបានប្រព្រឹត្តទៅយ៉ាងរលូនត្រូវបានរលាយ សូន្យតែមួយប៉ព្រិចភ្នែក ហើយគ្រប់ៗគ្នាបានដឹងថា កីឡាកររូបនេះនឹងមកចូលលេងឱ្យក្លឹប Paris SG ក្នុងខែមករានេះ ។
ចំណែកឯលោក Nasser ប្រធានក្លឹប Paris SG បាននិយាយថា យើងមានការខកចិត្តពីព្រោះមនុស្សជាច្រើនបានដឹងពីរឿងនេះ ។ ជាមួយគ្នានេះដែរ លោក Nasserក៏បានធ្វើការបដិសេធព័ត៌មានដែលបានលើកឡើងថា ការមិនមកចូលទឹកដីបារាំងរបស់កីឡាករបេកខាំ គឺមកពីវត្តមានរបស់លោកអាសេឡូទីគ្រូបង្វឹកថ្មីរបស់ក្លឹប Paris SG ។ បន្ទាប់ពីបញ្ចប់ភាពមន្ទិលសង្ស័យចំពោះការមកចូលរួមជាមួយក្លឹប Paris SG កីឡាករបេកខាំបានចាប់ផ្តើមចរចាធ្វើកុងត្រាថ្មីជាមួយក្លឹប LA Galaxy ជាបន្តទៀត ។
គួររំលឹកដែរថា កីឡាករបេកខាំបានចូលលេងឱ្យក្លឹប LA Galaxy កាលពីឆ្នាំ២០០៧ ។ នៅជាមួយក្លឹប LA Galaxy លោកបានបង្ហាញវត្តមានចំនួន៧២ប្រកួត ស៊ុតបាល់បាន១១គ្រាប់ហើយបានជួយ ក្លឹប LA Galaxy ឈ្នះជើងឯកស៊ុបពើខាប់ចំនួន២ និងពានរង្វាន់ជើងឯកលីកចំនួន១ផងដែរ ៕
Facebook/Yahoo ou Live... អ្នកអាចដាក់មតិ ដោយមិនចាំបាច់
មានគណនី (0 Comments)