អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអាឡឺម៉ង ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកគាំទ្រ

ក្រុមបាល់ទាត់ ជំរើសជាតិរបស់អាឡឺម៉ង់ ត្រូវបានទទួល នៅក្នុងខេត្តមួយរបស់ប្រទេសប៉ូឡូញ ដែលនៅចិញ្ចឹមចិត្តនៅក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងអាឡឺម៉ង់នៅឡើយ។ ហើយ គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ ចង់ធ្វើអោយមានរូបភាពដ៏ល្អមួយ របស់បណ្ដាកីឡាករក្មេងៗ ជំនាន់ក្រោយ ដែលមានលក្ចណៈរួសរាយ និងសប្បាយរីករាយធម្មតា។
<{$post.title}>

ជ័អាឆីម ឡ័វ  (Joachim Löw) ចង់បានក្រុមជំរើសជាតិមួយ ដែលជារូបភាពរបស់គាត់ ដូចជា រួសរាយ រាក់ទាក់ ហើយហ៊ានធ្វើ ហ៊ានទទួល។ វានៅខ្វះតែពានរង្វាន់ មកកាន់នឹងដៃតែប៉ុណ្ណោះ ដែលនឹងធ្វើអោយ រូបភាពនេះ ក្លាយជា ល្អឥតខ្ចោះតែម្ដង។


គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ របស់ក្រុមជំរើសជាតិអាឡឺម៉ង់។

ជានយោបាយមួយយ៉ាងល្អ ដែលសូម្បី ទេសាភិបាលលោកស្រី អង់ជឺឡា មែរគែល (Angela Merkel) ក៏បានយល់យ៉ាង ច្បាស់ដែរ។ ក្រុមបាល់ទាត់ ជំរើសជាតិរបស់អាឡឺម៉ង់ ត្រូវបានទទួល នៅក្នុងខេត្តមួយរបស់ប្រទេសប៉ូឡូញ  ដែលនៅ ចិញ្ចឹមចិត្តនៅក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងអាឡឺម៉ង់នៅឡើយ។ ហើយ គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ ចង់ធ្វើអោយមាន រូបភាពដ៏ល្អមួយ របស់ បណ្ដាកីឡាករក្មេងៗ ជំនាន់ក្រោយ ដែលមានលក្ចណៈរួសរាយ និងសប្បាយរីករាយធម្មតា។

រីឯរូបគាត់ជាគ្រូបង្វឹកវិញ ក៏បានខិតខំសម្រិតសម្រាំង រូបភាពផ្ទាលរបស់គាត់ដែរ ដូចជាស្លៀកពាក់ត្រឹមត្រង់ ជាមួយនឹង កដៃអាវ តម្រឹមយ៉ាងស្អាតបាត។ រូបភាពដែលបានផ្លាស់ប្ដូរនេះ ត្រូវបានសារធារណមតិក្នុងពិភពបាល់ទាត់អាឡឺម៉ង់ អបអរសាទរជាទូទៅ។ គេបាននិយាយយល់ព្រមជាមួយ និងគ្រូបង្វឹកអាំឡឺម៉ង់នេះថា៖ «រូបភាពដែលយើង ធ្វើនៅថ្ងៃនេះ នឹងជាស្រមោលចាំងមកវិញ នូវរាល់លទ្ធផលនៃការប្រកួត។ គេនៅចាំបាន កាលពីអំឡុងឆ្នាំ១៩៨២ និង ១៩៨៦ ក្រុម អាឡឺម៉ងកាលពេលនោះ មិនសូវជាមានគេចូលចិត្តប៉ុន្មានទេ ។[...] ហើយកាលនោះ ក្រុមអាឡឺម៉ង់ ទាត់បាល់មិនបានល្អ ទៅទៀត។»

គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ បាននិយាយពីគោលជំហររបស់គាត់ ក្នុងការដឹកនាំក្រុមបាល់ទាត់សំរាប់ឆ្នាំនេះថា៖ «ខ្ញុំចង់ ប្រលូកនឹងគ្រោះថ្នាក់ ហើយក៏មិនខ្លាចនឹងដាក់ច្របល់ចូលគ្នា នូវគ្រប់លទ្ធភាពទាំងអស់នោះដែរ។ ខ្ញុំមិនចង់បាន បាលទាត់ ដែលមានលក្ខណៈក្រិត្រក្រមនោះទេ។»

អ្នកគាំទ្រភាគច្រើន នៃក្រុមបាល់ទាត់អាឡឺម៉ង់ សង្ឃឹមយ៉ាងមុតមាំថា ក្រុមនេះនឹងអាំចឡើងទៅដល់ យ៉ាងហោចណាស់ ក៏ពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ តែគ្រូបង្វឹកបាននិយាយ ក្នុងន័យធានាថា៖ «វាច្បាស់ណា់ស់ហើយ ដែលរូបខ្ញុំផ្ទាល់ ក៏ចង់ អោយគេកត់ត្រាឈ្មោះខ្ញុំនៅក្នុងសៀវភៅដែរ។» ប៉ុន្ដែមុន នឹងសៀវភៅបាន កត់ត្រាពីជ័យជំនះរបស់គាត់ លុះត្រាតែ អាឡឺម៉ង់ត្រូវបំបែកភាពបរាជ័យរបស់ខ្លួន ដែលមានជាបន្ដបន្ទាប់ ក្នុងការដណ្ដើមពានរង្វាន់ធំៗ បីលើកមកហើយ ជាមុន នោះសិន៕

----------------------------------------------------
ដោយ ៖ សេកមនោកុមារ - ប៉ារីស ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
Source d'info : 20minutes.fr


អត្ថបទទាក់ទង


មតិ-យោបល់


ផ្សាយពាណិជ្ជកម្ម? ទូរស័ព្ទ ០៩២ ២៩៤៥៤៦