RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

12 user(s) are online (6 user(s) are browsing Article Newsreader)

Members: 0
Guests: 12

more...
ចែករំលែក
អត្ថបទនេះ

អ៊ឺរ៉ូ២០១២៖ ការប្រកួតបើកឆាក រវាងក្រិចនិងប៉ូឡូញ ១-១ ធ្វើអោយសើចយំមិនចេញ

Published on Sun 10 Jun, 2012 at 05:35 by 05:35. | 291 views | Trackback

ការប្រកួតបានចាប់ផ្ដើម នៅប្រទេសប៉ូឡូញ ក្នុងកីឡាដ្ឋានមួយដែលពេញប្រៀបដោយ អ្នកគាំទ្រភាគច្រើន របស់ក្រុម ជំរើសជាតិ នៃប្រទេសប៉ូឡូញ។ នៅក្រោយការប្រកួតបានតែ ១៧នាទីប៉ុណ្ណោះ ដែលកីឡាករជនជាតិប៉ូឡូញ ម្នាក់ឈ្នោះ ឡេវ៉ានដូវស្គី (Lewandowski) បានយកក្បាលបុកបញ្ជូនបាល់ អោយចូលក្នុងទីរបស់ ក្រុមប្រទេសក្រិច ហើយបានធ្វើអោយ ប៉ូឡូញមានពិន្ទុនាំមុខ ១-០។ ជារឿងមួយដែលសឹងតែរកជឿមិនបាន ដែលប្រទេសប៉ូឡូញជាប្រទេស មិនដែលល្បីក្នុង ពិភពបាល់ទាត់សោះនេះ បានបំបាក់ធ្មុងរបស់ក្រិច ជាអតីតម្ចាស់ពានរង្វាន់អ៊ឺរ៉ុប កាលពីឆ្នាំ២០០៤ ដោយបានទាត់បញ្ចូលទី បានមុននោះ ។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ក្រិចនិងប៉ូឡូញ / Crédit Photo: AFP

នៅក្នុងការប្រកួតនៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមជំរើសជាតិ របស់ប្រទេសក្រិចបានសង្គ្រោះពិន្ទុរបស់ខ្លួន ត្រឡប់មកវិញ។ កីឡាករក្រិចម្នាក់ឈ្មោះ ឌីមិទ្រីយ៉ូស សាលពីនហ្សីឌិស (Dimitrios Salpingidis) ឆ្លៀតឱកាស ដែលអ្នកចាំទីប៉ូឡូញ ធ្វើអោយបាល់របូតចេញពីដៃ បានទាត់បញ្ចូលទីរបស់គូប្រកួតរបស់ខ្លួន ជាការស៊ុតបញ្ចូលទី លើកទីមួយរបស់កីឡាករក្រិច នេះ ដែលខ្លួនគាត់បាននាំអោយ ក្រុមរបស់ខ្លួន រកពិន្ទុស្មើជាមួយនឹងក្រុមនៃប្រទេសប៉ូឡូញ វិញ។

អ្វីដែល ក្រុមប្រទេសក្រិច និងប៉ូឡូញ អោនមុខចុះទាំងសងខាង សើចឬយំមិនចេញ គឺកីឡាករម្ខាងម្នាក់របស់ក្រុមពួកគេ ត្រូវបាន អាជ្ញកណ្ដាល លើកាតក្រហមបណ្ដេញចេញ នៅពេលប្រកួតនេះ។ នៅក្នុងនាទី ទី៤៤ នៃពាក់កណ្ដាលការប្រកួត ដំបូង កីឡាករក្រិចម្នាក់ ឈ្មោះ ប៉ាប៉ាស្តាតូពូឡូស Papastathopoulos ត្រូវបានអាជ្ញាកណ្ដាល លើកកាតលឿងជាលើកទីពីរ ហើយបញ្ចេញកាតក្រហមបណ្ដេញចេញពី ការប្រកួត។ រីឯនៅនាទីទី៦៩ អ្នកចាំទីរបស់ប្រទេសប៉ូឡូញ ក៏ត្រូវបានអាជ្ញា កណ្ដាល លើកកាតក្រហមបណ្ដេញចេញពី ការប្រកួតដែរ។ អ្នកចាំទីនេះ ត្រូវបានអាជ្ញាកណ្ដាលចាប់កំហុស ដោយមកពី គាត់បានទៅខ្ទាស់ជើង កីឡាករខ្សែរប្រយុទ្ធរបស់ប្រទេសក្រិចម្នាក់ នៅពេលដែលកីឡាករនេះ បានបណ្ដើរបាល់ជិត ទៅដល់ទីរបស់គាត់។ ការចាប់កំហុសនេះ បានធ្វើអោយប្រទេសក្រិច មានឱកាសនឹងទាត់បាល់ពិន័យ ដោយផ្ទាល់មួយ។ តែអ្នកចាំទីថ្មីរបស់ ក្រុមជំរើសជាតិ ប៉ូឡូញ ឈ្មោះទីតុង (Tyton) ដែលមកជំនួសអ្នកចាំទីចាស់នោះ បានលោតទៅចាប់ បាល់ពិន័យបាន ដោយគ្មានការពិបាកអ្វីឡើយ ហើយបានការពារពិន្ទុរបស់ ក្រុមខ្លួន អោយនៅតែស្មើរជាមួយនឹង ក្រុមមកពី ប្រទេសក្រិច។

សូមបញ្ជាក់ថា ការពិន័យជាកាតក្រហម នឹងហាមឃាត់កីឡាករមានកំហុសនោះ មិនអោយចូលប្រកួតលើកក្រោយៗទៀត ចំនួនពីរប្រកួត ក្នុងការដណ្ដើមពានរង្វាន់នេះ។

នៅនាទីចុងក្រោយ នៃការប្រកួត គេសង្កេតឃើញ ភាពល្វើយរបស់ កីឡាករសឹងតែសងខាង ហើយបានបញ្ចប់ការប្រកួត ដោយទទួលបានតែពិន្ទុ ១-១ ប៉ុណ្ណោះ។ ពិន្ទុស្មើនេះបានធ្វើក្រុមទាំងពីរ រកពិន្ទុនៅក្នុងក្រុមជុំជំរុះA ម្ខាងៗ​បានមួយពិន្ទុ៕

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៨ ខែមិថុនា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

តាមពាក្យគន្លឹះ៖ football

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអាឡឺម៉ង ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកគាំទ្រ

បាល់ទាត់់៖ លីវើភូល​ត្រូវ​ការ​គ្រាប់​បាល់​ច្រើន​គ្រាប់ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត

បាល់ទាត់៖ ក្រុម​ឆែលស៊ី​ឈ្នះ ឯ​ក្រុម​លីវើភូល​ចាញ់ ក្នុង​ការ​ប្រកួត​អ៊ឺរ៉ូប៉ាលីក

អ៊ឺរ៉ូ២០១២៖​ វីដេអូ ៦០គ្រាប់ នៃការស៊ុតបញ្ចូលទី ក្នុងការប្រកួតជុំដំបូង

សកម្មជនហ្វើមែន នៅអ៊ុយក្រែន៖ គេយករបស់របរខ្ញុំ ហើយចាប់ខ្ញុំបោះចូលឡាន

ហ្វីហ្វា ចង់អោយរាល់អាជ្ញាកណ្ដាល បាល់ទាត់ ឆ្លងកាត់ការត្រួតពិនិត្យ

អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញឈ្នះ នៅតែជាម្ចាស់ ពានរង្វាន់ រីឯអ៊ីតាលីចាញ់យំមិនចេញ

» ច្រើនទៀត

គ្រប់អត្ថបទជាខេមរភាសាសុទ្ធ

អង្គការលើកលែងទោសអន្តរជាតិ៖ ដោះ​លែង​អ្នក​កាសែត បង្ហាញ​ពី​ជំហាន​វិជ្ជមាន

ព្រំដែនកម្ពុជាថៃ៖ ភាគី​ត​តាំង​ក្ដី ជួប​គ្នា​នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (វីដេអូ)

បាឡូតេលី ជាប់​ពិន័យ​«បី​ប្រកួត» ដោយ​សារ​ជេរ​អាជ្ញា​កណ្តាល

អាមេរិក៖ បាញ់សម្លាប់ ដើម្បីស្វាគមន៍ មនុស្សប្រជៀវ ក្នុងថ្ងៃបញ្ចាំងដំបូង

បុរីកីឡា៖ នៅ​​តែ​គ្មាន​ដំណោះ​ស្រាយ សម្រាប់​ជម្រក​សម្រាប់​​ពលរដ្ឋ?

អង្គការលើកលែងទោសអន្តរជាតិ ប្រតិកម្មនឹងការសំលាប់ សកម្មជន ការពារព្រៃឈើ

ក្រុមហ៊ុន​ប្រទេស​កាតា ចង់​ឧបត្ថម្ភ​ក្រុម​លីវើភូល និង​កែ​ឈ្មោះ​កីឡាដ្ឋាន​ថ្មី

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក