RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

15 user(s) are online (10 user(s) are browsing Article Newsreader)

Members: 0
Guests: 15

more...
ចែករំលែក
អត្ថបទនេះ

អ៊ឺរ៉ូ២០១២៖ បារាំង ស្មើជាមួយអង់គ្លេស រីឯអ៊ុយក្រែន ឈ្នះស៊ុយអែដ ២-១

Published on Tue 12 Jun, 2012 at 02:47 by 02:47. | 282 views | Trackback

នាំមុខមុន ដោយក្រុមបាល់ទាត់របស់អង់គ្លេស ក្រុមជំរើសជាតិបារាំង​ បានទាត់សងវិញ ដើម្បីយកពិន្ទុ អោយត្រឡប់មក ក្រុមខ្លួនវិញ។ តាំងពីឆ្នាំ២០០៦មក ក្រុមបាល់ទាត់បារាំង មិនដែលបានទាត់ឈ្នះក្រុមណាមួយ នៅក្នុងការជួបប្រកួតធំៗ ជាលក្ខណៈអន្តរជាតិឡើយ។ ហើយនៅថ្ងៃច័ន្ទទី១១ខែមិថុនានេះ ក្នុងពេលជួបប្រកួតជាមួយ អង់គ្លេស​​ ដែលជាក្រុមមួយ អាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលានោះ ក្រុមបាល់ទាត់របស់បារាំង អាចមានសង្ឃឹមថា អាចឡើងទៅ ១ភាគ៤ នៃវគ្គ ផ្ដាច់ព្រ័ត្រ ដោយសារបានគ្របនិងដាក់សម្ពាធ ជាច្រើននាទី ទៅលើក្រុមអង់គ្លេស។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង បារាំងនិងអង់គ្លេស / Crédit Photo: uefa.com

ពេលចាប់ផ្ដើម ការប្រកួតដំបូង បារាំងមិនមានសកម្មភាពអ្វី គួអោយចាប់អារម្មណ៍ នោះទេ រហូតដល់ធ្វើអោយអ្នកគាំទ្រ ដែលមកអង្គុយទស្សនាខ្លះ មានការធុញទ្រាន់ និងអ្នកខ្លះទៀត បានបិតភ្នែកគេងលង់លក់បាត់ទៅទៀត។

ក្រុមបាល់ទាត់អង់គ្លេស បានរៀបចំក្រឡាបាល់ មានលក្ខណៈជារបាំងដល់ទៅពីរជាន់ នៅពីមុខទីរបស់ខ្លួន។ ខ្សែរបំរើ នៅផ្នែកកណ្ដាល របស់អង់គ្លេស មានតួនាទីអាចចុះមក ធ្វើជាខ្សែការពារទីពីរ នៅពេលដែលដឹងថា បាល់របស់គូរសត្រូវ បណ្ដើរជិតទៅដល់ ទីរបស់ខ្លួន។ ជាមួយនឹងបច្ចេកទេសនេះ ក្រុមបាល់ទាត់របស់ប្រទេសបារាំង នៅពេលដំបូងមិនដឹងថា តើនឹងត្រូវបុកទំលាយ រនាំងទាំងពីរនេះ យ៉ាងដូចម្ដេចនោះទេ។ ដោយសារហេតុនេះ ទើបធ្វើអោយក្រុមបាល់ទាត់បារាំង មិនសូវជាមានឱកាស ប៉ុន្មាន ក្នុងការទាត់បាល់ ឡើងទៅជិតទីរបស់អង់គ្លេស។​  គឺរហូតដល់កីឡាករអង់គ្លេស បានប្រើ ក្បាល ស៊ុតបញ្ចូលទីមួយ គ្រាប់មុន នៅនាទីទី ៣០ ទៅហើយ ទើបក្រុមបារាំង បានភ្ញាក់ខ្លួនរកឃើញវិធី ដែលអាចទំលាយ រនាំងទាំងពីរជាន់ របស់អង់គ្លេសបាន គឺត្រូវស៊ុតបញ្ចូលទីពីចំងាយ ដែលជាករណីរបស់ កីឡាករបារាំង សាមៀរ ណាស្រ៊ី (Samir Nasri) នៅនាទីទី ៣៩។

តែទោះជាសុ​ទិដ្ឋិ​និយម  បានអោយតំលៃទៅក្រុមបាល់ទាត់បារាំង ថានឹងអាចឡើងទៅដល់ ១ភាគ៤នៃវគ្គផ្ដាច់ព្រ័ត្រ នោះយ៉ាងណាក៏ដោយ ក៏ក្រុមបារាំងត្រូវ ខិតខំរិះរកមធ្យោបាយ គ្រប់គ្រង និងបញ្ជូនបាល់អោយបានល្អជាងនេះ។ មាន ១ពិន្ទុស្មើរជាមួយ នឹងអង់គ្លេស បារាំងនឹងត្រូវទៅជួបជាមួយ នឹងក្រុមរបស់អ៊ុយក្រែន ដែលបច្ចុប្បន្ន បានក្លាយជា អ្នកដែលមានពិន្ទុច្រើនជាងគេ ក្នុងជុំជំរុះ ដោយសារតែបានប្រកួតឈ្នះស៊ុយអែដ ក្នុងថ្ងៃជាមួយគ្នានោះ។

ងាកមកមើលការប្រកួតរវាង ក្រុមអ៊ុយក្រែន និងស៊ុយអែដ ឯនេះវិញ គឺដូចអ្នកតាមដានទាំងឡាយ បានរំពឹងទុកតាំងពីមុន មកអញ្ចឹងថា អ៊ុយក្រែន នឹងធ្វើអោយមានការភ្ញាក់ផ្អើល នៅក្នុងការប្រកួតអ៊ឺរ៉ូ២០១២ មកនេះ។ មនោរម្យព័ងអាំងហ្វូ ក៏ ធ្លាប់បានជំរាបជូនរួចហើយដែរ ពីក្រុមជំរើសជាតិនេះ ក្នុងខណៈដែលបានបំបាក់  ក្រុមជំរើសជាតិរបស់ប្រទេសអេស្តូនី ក្នុង ពិន្ទុ ៤ទល់នឹងសូន្យ ក្នុងការប្រកួតជាលក្ខណៈមិត្តភាពមួយនោះ។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អ៊ុយក្រែន និងស៊ុយអែដ / Crédit Photo: uefa.com

នៅនាទីទី ៥៥ និង៦២ អ៊ុយក្រែនបាននាំមុខ ស៊ុយអែដ ដោយសារប្រធានកីឡាករអ៊ុយក្រែន អង់ឌ្រីអ៊ី ឆេវស្សិនកូ (Andriy Shevchenko) បានប្រើក្បាលស៊ុតបញ្ជូនបាល់ ទាំងពីរដង ទៅក្នុងសំណាញ់ទីរបស់ស៊ុយអែដ។ កីឡាករអង់ឌ្រីអ៊ី ឆេវស្សិនកូ ដែលឥឡូវនេះបានក្លាយជាវីរបុរសដ៏អស្ចារ្យរបស់ ប្រទេសអ៊ុយក្រែននោះ ជាកីឡាករដែលចេះលេងបាល់យ៉ាងប៉ិនប្រសព្វ។ គាត់អាចបញ្ជាបាល់នឹងក្បាលរបស់គាត់បាន ដូចគ្រាប់បាល់ទាំងពីរ ជាភស្ដុតាងស្រាប់ ហើយបាននាំប្រទេសរបស់គាត់ អោយមាន ពិន្ទុខ្ពស់ជាងគេទាំងអស់ នៅក្នុងក្រុមជុំជំរុះ។

ជាមួយនឹងការខកចិត្តយ៉ាងធំសម្បើម ដែលបានប្រកួតចាញ់ប្រទេសអ៊ុយក្រែននោះ ខាងក្រុមបាល់ទាត់ របស់ប្រទេស ស៊ុយអែដវិញ មើលទៅដូចជាបានដឹងពីចំនុចខ្សោយរបស់ខ្លួន នៅខាងខ្សែរការពារ ហើយបានប្ដេជ្ញាថា នឹងមើលឡើងវិញ ពីក្បួនរៀបក្រឡាបាល់ឡើងវិញ ហើយត្រូវតែយកជ័យជំនះអោយបាន នៅពេល ជូបប្រកួតជាមួយ នឹងក្រុមពីរផ្សេងទៀត គឺបារាំង និងអង់គ្លេស។ កីឡាករ ស្លាតង់ អ៊ីប្រ៊ាហ៊ីម៉ូវិច (Zlatan Ibrahimović) ជាកីឡាករខ្សែរប្រយុទ្ធរបស់ ស៊ុយអែដ ដែល បានទាត់បញ្ចូលទីរបស់អ៊ុយក្រែនមុន នៅនាទីទី ៥២នោះ បាននិយាយថា ៖ «យើងត្រូវរៀបចំកំលាំង របស់យើងឡើងវិញ ហើយត្រូវទាត់អោយល្អជាងនេះ នៅពេលដែលយើង នឹងត្រូវទៅជួប ជាមូយក្រុមដ៏ធំទាំងពីរ។ យើងត្រូវតែបញ្ជៀស កុំអោយខ្ជះខ្ជាយពេលវេលា ដូចក្នុងការប្រកួតនេះទៀត។»

តើការប្រកួតក្នុងជុំជំរុះ នៃក្រុម D នឹងមានលទ្ធផលប្រែប្រួលក្នុងថ្ងៃមុខ យ៉ាងដូចម្ដេច? តើអ៊ុយក្រែន នឹងអាចមានពិន្ទុខ្ពស់ យ៉ាងនេះរហូតនៅក្នុងក្រុម D ឬយ៉ាងណា នៅពេលទៅជួបប្រកួត ជាមួយនឹងបារាំង និងអង់គ្លេស ដែលសុទ្ធសឹងជាប្រទេស ខ្លាំងខាងបាល់ទាត់ដែរនោះ?

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

គ្រប់អត្ថបទជាខេមរភាសាសុទ្ធ

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអេស្ប៉ាញ មានរូបរាងដូច ក្រុមបាស៊ឺឡូន?

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​និង​កូរ៉េ​ខាង​ត្បូង បង្កើន​ការ​ត្រួត​ពិនិត្យ​យោធា​ដល់​«កម្រិត​លេខ​២»

រឿងអាស្រូវនៅចិន៖ ហ្គូ កៃឡៃ បានសារភាពពីឃាតកម្មលើ នែល ហែលវូដ

ប័តថឺផ្លាយ៖ ទូរស័ព្ទ​ដៃ​ទំនើប​ថ្មី «ឥត​ខ្ចោះ» របស់​ក្រុមហ៊ុន​អេចធីស៊ី

នាយករដ្ឋមន្រ្តីជប៉ុន៖ ទីក្រុង​តូក្យូ «គួរ​ជា​ម្ចាស់​ផ្ទះ» កីឡា​អូឡាំពិក​ឆ្នាំ​២០២០

កម្ពុជា៖ ស្វាគមន៍​ការ​មិន​យក​ពន្ធដី តែ​ត្រូវ​មាន​«ចំណាត់​ថ្នាក់​ដី»ឲ្យ​ច្បាស់​លាស់

ឡាវ​​សាងសង់ ទំនប់​វារីអគ្គិសនី​របស់​ខ្លួន លើ​ទន្លេ​មេគង្គ

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក