RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

20 user(s) are online (13 user(s) are browsing Article Newsreader)

Members: 0
Guests: 20

more...
ចែករំលែក
អត្ថបទនេះ

អ៊ឺរ៉ូ២០១២៖​ សារពត៌មានអ៊ីតាលី មានមោទនភាព នឹងកីឡាករជាតិខ្លួន

Published on Wed 04 Jul, 2012 at 01:17 by 01:17. | 322 views | Trackback

ថ្ងៃបន្ទាប់ពីបរាជ័យ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងអេស្ប៉ាញ ដើម្បីដណ្ដើមពានរង្វាន់ បាល់ទាត់ប្រចាំទ្វីបអ៊ឺរ៉ុប ២០១២ នោះមក  ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីតាលី​ មិនបាននិយាយរិះគន់ ឬស្ដាយពីបរាជ័យនេះទេ។ ​ផ្ទុយទៅវិញ ក្រុមកីឡាករជំរើសជាតិអ៊ីតាលី ដែលមានគ្រូបង្វឹកឈ្មោះ ស្សេហ្សា ប្រាដឺលី បែរជាទទួលបានមកវិញ នូវការកោតសសើរ យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសទៅវិញ។


កីឡាករ ម៉ារីយ៉ូ បាឡូតើលី អង្គុយយំនៅលើវាលស្មៅ ក្រោយប្រកួតចាញ់អេស្ប៉ាញ ០-៤។

«ទឹកភ្នែកបានហូរពីភ្នែករបស់ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ប្រៀបបាន នឹងទឹកភ្នែករបស់កុមារតូចម្នាក់ ដែលគេ បានលួចស្គគ្រាប់ពីគ្នា។» គឺជាឃ្លាប្រយោគដែលកាសែតអ៊ីតាលី Gazzetta Dello Sport បានរំលឹកឡើងវិញ ពីការស្រក់ ទឹកភ្នែក ស្ដាយនូវការមិនបានទទួលជោគជ័យ របស់កីឡាករ។ ទឹកភ្នែករបស់ ម៉ារីយ៉ូ បាឡូតើលី និងទឹកភ្នែករបស់ អង់ឌ្រេអា ផៀឡូ (Andrea Pirlo) ជាកីឡាករម្នាក់ទៀតរបស់ក្រុមជំរើសជាតិ ដែលខ្សែរវីដេអូ បានផ្សព្វផ្សាយពាសពេញ តាមបណ្ដាញអាំងទើណែត ហើយបានធ្វើអោយស្រយ៉ុតស្រយ៉ង់ ដល់អស់អ្នកដែលបានស្រឡាញ់ និងគាំទ្រក្រុមនេះ ជាពិសេសសំរាប់បណ្ដាជនអ៊ីតាលីតែម្ដង។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីតាលី ដែលគេចូលចិត្តជាងគេ បានចុះផ្សាយ ពីក្រុមកីឡាករបាល់ទាត់ ហើយបាននិយាយពីមោទនភាព ដែលប្រទេសអ៊ីតាលីមាន ក្រុមជំរើសជាតិបែបនេះ ជាតំណាង។

សារថ្លែងអំណរគុណជាច្រើន

នៅប្រទេសអ៊ីតាលី គេស្រឡាញក្រុមជំរើសជាតិនេះណាស់។ ជាក់ស្ដែងហើយ នៅក្នុងកាសែត Gazzetta Dello Sport បានផ្សាយពីពាក្យថា «អរគុណ» ឬ «ជ័យោ» នៅក្នុងអត្ថបទខ្លះ និងសូម្បីតែនៅលើការផ្សាយពាណិជ្ជកម្មក៏ដោយ។ ក្រុមហ៊ុនសំលៀកបំពាក់កីឡា យីហោ Puma បានផ្សាយពាណិជ្ជកម្ម ជាមួយនឹងឃ្លា «សូមអរគុណជាពន្លឹក អ្នកជាក្រុម ជាប់ចំណាត់ទីមួយ នៅក្នុងបេះដូងរបស់យើងរាល់គ្នា»។ រីឯយីហោមួយទៀត (Pai) បានផ្សាយថា «ពួកអ្នកជាក្រុមមួយ ដ៏សម្បើម សូមអរគុណហើយ ដែលពួកអ្នកបានផ្ដល់ នូវការរំភើបគ្រប់បែបយ៉ាង។»


គ្រូបង្វឹក ស្សេហ្សា ប្រាដឺលី បានទៅលួងលោមកីឡាករ ម៉ារីយ៉ូ បាឡូតើលី។

បន្ទាប់ពីបានទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រទល់នឹងអេស្ប៉ាញ ដែលនៅអ៊ីតាលី គ្មាននរណាម្នាក់នឹកស្មានដល់នោះ ប្រព័ន្ធ ផ្សព្វផ្សាយណាមួយនៅក្នុងប្រទេស ក៏បានព្យាករណ៍ទុកជាមុនដែរ ពីបរាជ័យមួយ ដែលអាចមាននោះ។ លទ្ធផល បាន  អោយឃើញពីពិន្ទុ ៤ទល់នឹង០មែន តែក្រុមអ្នកសារពត៌មាន បានផ្ចង់អារម្មណ៍ តែទៅលើ «ជំហ៊ានទៅមុខដ៏ល្អមួយ» របស់ គ្រូបង្វឹក ស្សេហ្សា ប្រាដឺលី (Cesare Prandelli) និងទៅលើ «ការជួបប្រកួតដ៏ល្អមួយ» ដោយមិនបានភ្លេច ពីការគោរព ចំពោះគូរប្រកួតរបស់ខ្លួន គឺក្រុមបាល់ទាត់អេស្ប៉ាញនោះទេ។ កាសែត Gazzetta Dello Sport លើកឡើ់ងថា បានលើកមួក ឡើងដើម្បី ជាសញ្ញាគោរព នូវជ័យជំនះកន្លងមក ដែលក្រុមបាល់ទាត់អ៊ីតាលី បានទទួលបានដល់ទៅបីដងផ្ទួនៗ មុននឹង មកជួបជាមួយនឹងអេស្ប៉ាញ។

កាសែតខ្លះទៀត បាននិយាយសសើរ ក្រុមអេស្ប៉ាញថា ជាក្រុមដ៏ខ្លាំងសំរាប់ ក្រុមអ៊ីតាលី។ ខ្លះទៀតនិយាយថា «ក្ដីសុបិន្ត បានបិតបញ្ចប់» ហើយក៏មានពាក្យថា «រាត្រីនៃមហន្ដរាយ» សំរាប់កាសែតខ្លះទៀតដែរ។ល។ តែកាសែតណាក៏និយាយដែរ ពីក្ដីសង្ឃឹមយ៉ាងខ្លាំងមួយ។ ក្ដីសង្ឃឹម ដែលនឹងអាច មើលឃើញទឹកភ្នែករបស់ ម៉ារីយ៉ូ បាឡូតើលី ជាថ្មីទៀត ក្នុងរយះពេល ២ឬ៤ឆ្នាំ ខាងមុខ។ តែមិនមែនជាទឹកភ្នែក នៃបរាជ័យទេ តែជាទឹកភ្នែក សប្បាយរីករាយ នៃជើងឯក របស់ពិភពលោក ឬ ប្រចាំទ្វីបអ៊ឺរ៉ុប៕

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

គ្រប់អត្ថបទជាខេមរភាសាសុទ្ធ

បង្ក​គ្រោះថ្នាក់​ចរាចរណ៍៖ រត់​គេច​ពេល​កើត​ហេតុ រួច​បោះ​លុយ​ទៅ​ជន​រងគ្រោះ ចប់បញ្ហា?

វ៉ាល័រីយ៉ា ឡុគីយ៉ាណូវ៉ា «តុក្កតារស់» ឆ្លើយ​តប​នឹង​អ្នក​រិះគន់

វិភាគ៖ អ្នក​បាញ់​សម្លាប់​មនុស្ស «រួចទោស» អ្នក​បង្ក​របួស​ស្នាម «ជាប់​ឃុំ»

សួង សុភ័ណ្ឌ៖ មិន​បន្ត​ឧទ្ធរណ៍ ប្តឹង​នាយករដ្ឋមន្ត្រី​ទេ ព្រោះ​អស់​ជំនឿ​លើ​តុលាការ

បាល់ទាត់៖ បាយឺន ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បំបាក់ បាសា ក្នុង​ផ្ទះ​ទៀត

របៀបនៃ«ការអបអរ»​ក្រោយ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ ព្រីមែលីក​៨រូប

ខារ៉ាកឺ កីឡាករ​ខ្សែរ​ការពារ​លីវើភូល នឹង​ចូល​និវត្ត​ក្រោយ​បញ្ចប់រដូវ​កាល

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក