RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

18 user(s) are online (11 user(s) are browsing Article Newsreader)

Members: 1
Guests: 17

Monoroom, more...
ចែករំលែក
អត្ថបទនេះ

កម្ពុជា៖ ជំងឺមិនស្គាល់មួយ បានសំលាប់កុមារ៦០នាក់​​ ក្នុងរវាងបីខែ

Published on Thu 05 Jul, 2012 at 04:12 by 04:12. | 354 views | Trackback

អង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃអង្គារទី៣កក្កដា កន្លងមកនេះថា ជំងឺមួយដែលក្រុមគ្រូពេទ្យ មិនទាន់ ស្គាល់ថាជាជំងឺអ្វីនៅឡើយ បានសំលាប់កុមារក្នុងប្រទេសកម្ពុជា ប្រមាណជា៦០នាក់រួចមកហើយ នៅត្រឹមតែរយះពេល ៣ខែកន្លងមកនេះតែប៉ុណ្ណោះ។ អង្គការសុខភាពពិភពលោកនេះ បានកំពុងនឹងធ្វើការរួមជាមួយនឹង អាជ្ញាធរខ្មែរផ្នែក សុខាភិបាល នៅលើសំនុំរឿង ដ៏គួរអោយព្រួយបារម្ភនេះ។


ការត្រួតពិនិត្យជំងឺ របស់ក្រុមគ្រួពេទ្យស្ម័គ្រចិត្ត នៅតំបន់ដាច់ស្រយ៉ាលខ្មែរ។ Photo: freuderic.canalblog.com

ទីភ្នាក់ងារពត៌មានបារាំង AFP បានលើកឡើងពីតួលេខមួយផ្សាយដោយ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី (Dr. Nima Asgari) អោយដឹងថា  «កុមារដែលស្លាប់នឹងជំងឺនេះ ហើយបានប្រកាសអោយអង្គការសុខភាពពិភពលោក បានដឹងនោះ គឺមាន ចំនួន៦០នាក់។» លោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី ជាអ្នកឯកទេសខាង សុខភាពសារធារណៈ របស់ការិយាល័យអង្គការ សហប្រជាជាតិ ប្រចាំនៅទីក្រុងភ្នំពេញ។ លោកបានបន្តថា «ករណីទីមួយត្រូវបានគេរកឃើញ នៅខែមេសាកន្លងមក ហើយមកទល់នឹងថ្ងៃនេះ មានកុមារតែម្នាក់គត់ ដែលបានរួចរស់រានមានជីវិត។» លោកបានបញ្ជាក់ថា  «អង្គការសុខភាព ពិភពលោក និងក្រសួងសុខាភិបាលខ្មែរ កំពុងសហការប្រឹងប្រែង ដើម្បីកំណត់អោយបាន នូវអត្តសញ្ញាណរបស់ជំងឺនេះ និងដំណើររីករាលដាលរបស់វា។»

ការព្រួយបារម្ភ របស់អង្គការសុខភាពពិភពលោក

មានភាពមិនច្បាស់លាស់ ក្នុងការសិក្សាស្រាវជ្រាវពីជំងឺនេះ ដែលបាននិយាយពីរោគសញ្ញាមានលក្ខណៈ គ្រុនធំ ស្ទះចុក ចាប់នៅត្រង់ដើមទ្រូង និងអាការៈឈឺក្បាលខ្លាំង ទៅលើកុមាមួយចំនួន។ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី បានបង្ហាញពី «ការព្រួយបារម្ភរបស់ អង្គការសុខភាពពិភពលោក ក្នុងខណៈដែលជំងឺដ៏ចម្លែក បានបង្កអោយមានការស្លាប់ ដល់កុមារ យ៉ាងច្រើនយ៉ាងដូច្នេះ។»

លោកវេជ្ជបណ្ឌិត ភីទើ វ៉ាន់ ម៉ាអារ៉េន (Pieter van Maaren) ជាអ្នកតំណាងអោយ អង្គការសុខភាពពិភពលោក នៅ ប្រទេសកម្ពុជា បាននិយាយប្រាប់ ទីភ្នាក់ងារពត៌មានចិនស៊ីនហ៊ួរ ថា «អង្គការសុខភាពពិភពលោក កំពុងដឹកនាំការសិក្សា ស្រាវជ្រាវនេះ ដោយសហការជាមួយនឹងក្រសួងសុខាភិបាលខ្មែរ។ នៅម៉ោងនេះ មានទិន្នន័យតិចតួចណាស់ ដែលយើង ទទួលបាន ហើយការសិក្សាស្រាវជ្រាវ កំពុងតែដំណើរការទៅមុខ។»

ទីភ្នាក់ងារពត៌មានចិនស៊ីនហ៊ួរដដែល ក៏បានលើកពីសំដី របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលខ្មែរ ដែលបានបញ្ជាក់អះអាងដែរពី កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតមួយ រវាងអង្គការសុខភាពពិភពលោក និងក្រសួងរបស់ លោក ដើម្បីស្វែងរកអត្តសញ្ញាណរបស់ជំងឺនេះ។

ការិយាល័យប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក ដែលមានទីតាំងនៅទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន  បាន លើកពី ជំនួយខាងបច្ចេកទេស មករដ្ឋាភិបាលខ្មែរ នៅក្នុងការប្រមូលយក ទិន្នន័យនៃការសិក្សាស្រាវជ្រាវ ក៏ដូចជារបៀប គ្រប់គ្រង ថែរក្សាអ្នកជំងឺ។ កុមារដែលបានស្លាប់ មានអាយុ ៧ឆ្នាំនិងតិចជាងនេះ ហើយមានទីលំនៅនៅ ទីក្រុងភ្នំពេញ និងខេត្តទេសចរណ៍ សៀមរាបអង្គរ។

នៅក្នុងខណៈនេះមិនមានករណីចម្លងណាមួយ ត្រូវបានគេរកឃើញនៅឡើយ ទៅលើក្រុមគ្រួសាររបស់អ្នកជំងឺ និងក្រុម គ្រូពេទ្យ ដែលបានប៉ះពាល់អ្នកជំងឺនោះ៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP) និង ចិនស៊ីនហ៊ួរ (Xinhua)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

គ្រប់អត្ថបទជាខេមរភាសាសុទ្ធ

កីឡារត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ សំរាប់​ការបរិច្ចាគ

បាឡូតេលី ជាប់​ពិន័យ​«បី​ប្រកួត» ដោយ​សារ​ជេរ​អាជ្ញា​កណ្តាល

គ្រូបង្ហាត់​របស់​ក្រុម​ម៉ែនឆេស្ទើ ថានឹង​ធ្វើ​បាន​ល្អ ពេល​ជួប​​ក្រុម​អេវ៉ឺតុន

ឥណ្ឌា៖ តំណាង​រាស្ត្រ​ធ្វើ​កូដកម្ម​«អត់​អាហារ» ប្រឆាំង​ការ​បើក​រង្គសាល​ប្លេប៊យ

កម្ពុជា៖ សកម្មជន​ដី​ធ្លី​បឹងកក់ ទេព វណ្ណី នឹង​ទទួល​ពាន​រង្វាន់

កម្ពុជា៖ មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​២០​ឆ្នាំ និង​និទណ្ឌភាព

បាល់ទាត់៖ លូកាស បន្ត​កិច្ច​សន្យា​ថ្មី​រយះ​ពេល​វែង ជា​មួយ​ក្រុម​លីវើភូល

» ច្រើនទៀត

ព្រឹត្តិប័ត្រជម្រើសជាខេមរភាសា

មីត រ៉ូមណី៖ «វាពិបាកណាស់» ដែល​មិន​បាន​ក្លាយ​ជា​ប្រធានាធិបតី USA

កម្ពុជា៖ ឥទ្ធិពល​អាកាសធាតុ កំពុង​គំរាម​កំហែង​ខេត្ត​មួយ​ចំនួន

តុលាការ​ខ្មែរ​ក្រហម៖ ឆ្នាំថ្មី អស់​លុយ​បើក​ប្រាក់​ខែ អោយ​​បុគ្គលិក

ជម្លោះក្នុងបក្សនយោបាយ​បារាំង ត្រូវ​បាន​ចំអក​តាម​ចម្រៀង​កូន​មាន់​«ពីយូ» (វីដេអូ)

ប៉ារីស៖ មនុស្ស​រាប់​ពាន់​នាក់​«កាន់​ដៃ​បន្ត​គ្នា» ប្រឆាំង​នុយក្លេអ៊ែរ

អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ខកចិត្ត​ចំពោះ ​សេចក្តី​ប្រកាស​សិទ្ធ​មនុស្ស​អាស៊ាន

កម្ពុជា៖ សាលា​ឧទ្ទរណ៍​បដិសេធ ការ​សុំ​នៅ​ក្រៅ​ឃុំ - ស៊ូប៊ើឌី ជួប ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក