RSS

ចុះឈ្មោះសេរី លេងល្បែងកំសាន្ដ

ចេញផ្សាយចុងក្រោយ

40 user(s) are online (38 user(s) are browsing ផ្នែកទស្សនាវដ្ដី)

Members: 0
Guests: 40

more...

កម្ពុជា៖ តើជំងឺដែលបានសំលាប់ កុមារខ្មែរនេះ ជាជំងឺអ្វី?

| Published on Mon 09 Jul, 2012 at 08:57 | 2451 views | Trackback
ភាពចំលែកនៃជំងឺ ដែលបានសម្លាប់ យ៉ាងហោចណាស់ កុមារចំនួន៦០នាក់ នៅក្នុងប្រទេសកម្ពុជា កំពុងតែត្រូវបាន គេរកឃើញបន្លឺខ្លះហើយ។ វិទ្យាស្ថាន ប៉ាស្ទ័រ (Pasteur) នាទីក្រុងភ្នំពេញ កំពុងតែធ្វើការយ៉ាងដិតដល់ជាទីបំផុត ក្នុងការ កំណត់អត្តសញ្ញាណ ពីរោគសញ្ញានេះ ហើយបានរកឃើញ នូវចំនុចមួយចំនួន។ ជំងឺនេះបណ្ដាលមកពីមេរោគមួយ​ ដែល គេបានស្គាល់រួចមកហើយ នៅក្នុងតំបន់។
កម្ពុជា៖ តើជំងឺដែលបានសំលាប់ កុមារខ្មែរនេះ ជាជំងឺអ្វី?
ចែករំលែក
អត្ថបទនេះ
(បច្ចុប្បន្នភាព ជាវីដេអូផ្សេងទៀត)

ភាពចំលែកនៃជំងឺ ដែលបានសម្លាប់ យ៉ាងហោចណាស់ កុមារចំនួន៦០នាក់ នៅក្នុងប្រទេសកម្ពុជា កំពុងតែត្រូវបាន គេរកឃើញពន្លឺខ្លះហើយ។ វិទ្យាស្ថាន ប៉ាស្ទ័រ (Pasteur) នាទីក្រុងភ្នំពេញ កំពុងតែធ្វើការយ៉ាងដិតដល់ជាទីបំផុត ក្នុងការ កំណត់អត្តសញ្ញាណ ពីរោគសញ្ញានេះ ហើយបានរកឃើញ នូវចំនុចមួយចំនួន។ ជំងឺនេះបណ្ដាលមកពីមេរោគមួយ​ ដែល គេបានស្គាល់រួចមកហើយ នៅក្នុងតំបន់។ តែរាល់លទ្ធផល ដែលនឹងផ្ដល់ជូន ជាលើកដំបូងនេះ ក្រុមអ្នកស្រាវជ្រាវ វេជ្ជសាស្រ្ត ថានឹងត្រូវបញ្ជាក់ អោយកាន់តែច្បាស់ជាងនេះ បន្ថែមទៀត។


វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា នាទីក្រុងភ្នំពេញ។ Photo: pasteur-international.org

រាល់កុមារទាំងឡាយ ដែលធ្លាក់ខ្លួនឈឺ គិតចាប់តាំងពីខែមេសាឆ្នាំ២០១២មក មានអាការះ ក្រហល់ក្រហាយខ្លាំង នៅ ត្រង់ផ្លូវដកដង្ហើម។ កុមារទាំងនោះ បានធ្លាក់ក្នុងសភាពដុនដាបភ្លាមៗ ហើយករណីខ្លះ បានស្លាប់ តែក្នុងរយះពេល មិនដល់២៤ម៉ោងផង។

ករណីរបស់ជំងឺនេះ ត្រូវបានសង្កេតឃើញ នៅមន្ទីពេទ្យ គុន្ធបុប្ផា នាទីក្រុងភ្នំពេញ។ លោកហ្វីលីប ប៊ូឈី (Philippe Buchy) ប្រធានខាងផ្នែកមេរោគចម្លង នៅ វិទ្យាស្ថាន ប៉ាស្ទ័រ (Pasteur) បានអធិប្បាយថា «មន្ទីពេទ្យបានទទួលព្យបាល កុមារ ជាមួយនឹងសេវាកម្មដ៏ល្អមួយ ដោយមិនគិតថ្លៃ។ ដោយសារតែហេតុនេះហើយ ទើបករណីជំងឺធ្ងន់ធ្ងរជាច្រើន ត្រូវបានគេបញ្ជូលមកកាន់ទីនោះ។ ហើយវាក៏បានអនុញ្ញាតិអោយ ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្រ្ត បានដឹងពីចំនួន ដ៏ពិត ប្រាកដ និងភាពគ្រោះថ្នាក់របស់ជំងឺនេះ ផងដែរ។ រហូតមកដល់ឥឡូវនេះ ករណីជំងឺនេះ បានកើតនៅតែទីក្រុងភ្នំពេញ និងតំបន់នៅជុំវិញ ប្រមាណជា ២០០គម។»

មិនមែនជាអ្វីមួយ ដែលយើងមិនស្គាល់នោះទេ

ឆ្លើយនឹងសំនួរថា តើជាជំងឺអ្វីដែលបានសម្លាប់កុមារទាំងនេះ លោកហ្វីលីប ប៊ូឈី បានបញ្ជាក់ថា ស្ថានភាពមិនជាចំលែក អីណាស់ណានោះទេ។ លោកនិយាយថា «ខ្ញុំមិនសូវជាបារម្ភប៉ុន្មាននោះទេ ពីព្រោះតាមការដឹងជាដំបូង មានការពន្យល់ ធម្មតាមួយ ដែលធ្លាប់មាន ដូចទៅនឹងអាការះ នៃជំងឺនេះ។ យើងគិតថា វាបណ្ដាលមកពី មេរោគមួយ ដែលយើងបាន ស្គាល់ ហើយវាបានកើត ជាញឹកញាប់នៅក្នុងតំបន់។» តែលោកប្រធានផ្នែកស្រាវជ្រាវរូបនេះ មិនចង់អះអាងពីអ្វីមួយ អោយពិតប្រាកដនោះទេ។ លោកនិយាយ ដោយប្រុងប្រយ័ត្នថា «អ្វីដែលយើងទទួលបាន គ្រាន់តែជាលទ្ធផល ជាលើក ដំបូងប៉ុណ្ណោះ ហើយយើងត្រូវការ មានការបញ្ជាក់បន្ថែម។»

មេរោគ មួយដែល មិនធ្លាប់មានពីមុន

លោកបន្តថា «វាមិនមែនជារឿងងាយស្រួល ក្នុងការជំរាបជូនទេ សំរាប់ពួកក្រុមគ្រូពេទ្យ។ លទ្ធផលវិភាគ ទៅលើកុមារ ដែលរងគ្រោះនៅកម្ពុជា មិនមានលក្ខណៈសំគាល់ ច្បាស់លាស់ទាល់តែសោះ។ ករណីរលាកស្រោមខួរ បានកើតមាន ជាញឹកញាប់ ក្នុងពេញមួយឆ្នាំៗ។ ហើយករណីរដែលទាក់ទងនឹងសួត ក៏មានកើតមានច្រើនដែរ​ ជាពិសេស នៅក្នុងរដូវ ភ្លៀង។»

ដើម្បីដឹងអោយកាន់តែច្បាស់ អ្នកស្រាវជ្រាវ​បានចាប់ផ្ដើមកាលពីសប្ដាហ៍មុន ការជួសចេញយកទៅពិសោធន៍ ជាពិសេស ទៅលើកុមារ ដែលទើបតែនឹងស្លាប់ទៅក្រោយគេ និងករណីខ្លះទៀត ដែលទើបតែមកដល់មន្ទីពេទ្យ។ លោកហ្វីលីប ប៊ូឈី បានអះអាងបន្ថែមថា «ការវិភាគតាមដាន បានរកឃើញ មានភាពខុសគ្នាជាច្រើន រវាងមេរោគ ដែលធ្លាប់ឃើញពីមុន ប្រមាណជា ៦០ទៅ៧០% ដែលទាក់ទង នឹងជំងឺរលាកផ្លូវដកដង្ហើម។ តែអ្វីដែលធ្វើអោយយើង មានការចាប់អារម្មណ៍ ជាពិសេសនោះ គឺជាមេរោគផ្សេងទៀត ដែលយើងមិនដែលស្គាល់។»

វិទ្យាស្ថាន ប៉ាស្ទ័រ បានត្រៀមខ្លួនពីមុន រួចហើយ

ប្រឈមមុខនឹងបញ្ហានេះ វិទ្យាស្ថាន ប៉ាស្ទ័រ មិនមានភាពតក់ស្លុតនោះទេ។ លោកហ្វីលីប ប៊ូឈី បានពន្យល់ថា «យើងមាន សំណាងណាស់ ដោយនៅវិទ្យាស្ថាន ប៉ាស្ទ័រ យើងមានគំរោងស្រាវជ្រាវ ទៅលើជំងឺសួត និងជំងឺខួរក្បាល មុនទៅហើយ។ ហើយនៅទីនេះ យើងមាន  គ្រប់ប្រដាប់ប្រដាសំខាន់ៗ សំរាប់ការវិភាគ ដោយគ្រាន់តែយកវាមកផ្គុំចូលគ្នា តែប៉ុណ្ណោះ។ គឺដោយសារតែប្រដាប់ប្រដាទាំងនេះ យើងអាចសាកល្បង ៣០មេរោគ ក្នុងពេលតែមួយបាន។»

រាល់លទ្ធផលដែលនឹងទទួលបាន នឹងត្រូវបញ្ជូនទៅ ក្រសួងសុខាភិបាលខ្មែរ ក្នុងពេលបន្ទាប់ពីនោះ ហើយសេចក្ដីប្រកាស ជាផ្លូវការ​អាចនឹងត្រូវគេធ្វើ ក្រោយមកទៀត៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ allodocteurs.fr
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ



 

យោបល់ និងមតិ