RSS
 

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

យោបល់និងមតិថ្មីៗ

ព្យាករណ៍ឧត្តុនិយម

រូបភាពប្រចាំថ្ងៃ


by Monoroom
Jun 13, 2013

by Monoroom
Jun 11, 2013

អ្នកទស្សនា

45 user(s) are online (38 user(s) are browsing News)

Members: 0
Guests: 45

more...
ចែករំលែក
អត្ថបទនេះ

ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង

Published on Mon 16 Jul, 2012 at 19:46 by . | 10200 views | Trackback

នៅទីក្រុងប៉ារីស ថ្ងៃទី១៤កក្កដាកន្លងទៅនេះ តារាចំរៀងពិភពលោក ដែលជាប់ឈ្មោះជា ស្ដេចចំរៀងប៉ុបស្រី ម៉ាដូណា (Madonna) បានឆ្លើយតបទៅនឹង ការទន្ទឹងរងចាំ ជាយូមកហើយ របស់អ្នកស្រលាញ់ចូលចិត្តតារាចំរៀងនេះ នៅក្នុងពហុ កីឡាដ្ឋាន ដ៏ធំជាងគេ របស់ប្រទេសបារាំង។ ជាព្រឹត្តិការណ៍ទីពីរដែលគេបានរៀបចំឡើង នៅយប់ថ្ងៃបុណ្យជាតិរបស់ បារាំង បន្ទាប់ពីព្រឹត្តិការណទីមួយ ដែលមានការបាញ់កាំជ្រួច ដោយរៀបជាឈុតឆាត នៅតួរអេសហ្វែល។ ជាការសំដែង ដ៏អស្ចារ្យ​មួយ នៅក្រោម ការហ៊ោកញ្ជ្រៀវ និងក្រសែភ្នែក ប្រមាណជា ៨០ ០០០គូរ នៃអ្នកចូលចិត្តស្រលាញ់ ម៉ាដូណា ជាមួយនឹង ប្រធានបទ «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍» ដែលតារាចំរៀងនេះ​ ចង់និយាយទៅកាន់ពិភពលោក អំពីសារ នៃភាពអត់អោន និងការការពារសិទ្ធិមនុស្ស។


ការសំដែងរបស់ ម៉ាដូណា នៅពហុកីឡាដ្ឋានបារាំង។

ការប្រគុំតន្ត្រីរហូតដល់ម៉ោងប្រហែជា ១១ម៉ោង៤០នាទី គេបានឃើញនៅក្នុងបង្ហាញចំរៀងមួយ ដែលម៉ាដូណា តែងតែ កាត់ត​ យករូបថត របស់ជនល្បីៗក្នុងលោក ជាពិសេសអ្នកដែលគេតែងហៅថា ជាជនផ្ដាច់ការ ដូចជា ហ៊ីត្លែ ជាដើម មកដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សរ ពីក្រោយការសំដែងរបស់គាត់។ ហើយក្នុងរូបថតទាំងនោះ មានរូបថតមួយ ដែល ត្រូវបានគេស្គាល់ថា ជារូបរបស់អ្នកនយោបាយ ស្រ្តីម្នាក់ មកពីគណបក្សស្ដាំជ្រុលនិយម របស់ប្រទេសបារាំង។ អ្នក នយោបាយបារាំង ដែលមានឈ្មោះថា ម៉ារីន ឡឺពេន (Marine Le Pen) នេះ ធ្លាប់បានឡើងឈរឈ្មោះជា បេក្ខនារី ប្រធានាធិបតី របស់ប្រទេសបារាំង កាលពីប៉ុន្មានខែមុន តទល់នឹងប្រធានធិបតីផុតតំណែង នីកូឡា ហ្សាកូហ្សី និងបេក្ខជន លោក ហ្រ្វង់ស៊័រ ហូឡង់ ដែលបានជាប់ឆ្នោតមកដល់ថ្ងៃនេះ។ លោកស្រី ម៉ារីន  បានស្នងតំណែង ជាប្រធានគណបក្ស រណសិរ្យជាតិ ពីឪពុកលោកស្រី ដែលគេធ្លាប់ស្គាល់ជា អ្នកនយោបាយម្នាក់ដែលចូលចិត្ត លើកយកបញ្ហាពូជសាសន៍ មកធ្វើជាមូលដ្ឋាននយោបាយរបស់គាត់។

ការបញ្ចេញរូបភាពកាត់តរបស់ ស្ដេចចំរៀងប៉ុបស្រី ម៉ាដូណានេះ បានបញ្ឆេះសារជាថ្មី នូវការមិនសុខចិត្តមិនសុខកាយ របស់​ លោកស្រី ម៉ារីន ហើយគាត់បានប្រកាសថា នីងប្ដឹងតារាចំរៀងស្រីរូបនេះ ទៅតុលាការ អំពីបទបង្ខូចកេរ្តិ៍ឈ្មោះ និងការ ធ្វើអោយប៉ះពាល់ដល់ទឹកចិត្ត នៃអ្នកគាំទ្រលោកស្រី ក៏ដូចជាគណបក្សរបស់លោកស្រី។


រូបកាត់ត​ ដែលគេមើលទៅ ស្គាល់ថា ជាលោកស្រី ម៉ារីន ឡឺពេន។

សូមបញ្ជាក់ថា កាលពីពេលសំដែងលើកមុន (៣១ឧសភា) របស់ម៉ាដូណា នៅទីក្រុងទែលអាវីល ប្រទេសអ៊ីស្រ្តាអែល រូបភាពកាត់ត របស់លោកស្រី ម៉ារីន ឡឺពេន ដែលតារាចំរៀងស្រីបង្ហាញដូចគ្នានេះ បានបង្កភាពក្ដៅក្រហាយ រួចមកហើយ ដល់លោកស្រី។​ ពេលនោះ ឪពុកលោកស្រី ក៏បានជួយនិយាយតវ៉ា ជំនួសលោកស្រីដែរ។

ដូច្នេះ តារាចំរៀងជនជាតិអាមេរិកាំង ម៉ាដូណា ហាក់ដូចជាត្រូវបាន ក្រុមគណបក្សរណសិរ្សជាតិ របស់គ្រួសារឡឺពេន  ( Le Pen) នេះ ព្រមានទុកជាមុនរួចហើយ មុននឹងត្រូវចូលមកសំដែង ក្នុងប្រទេសបារាំង។ តែអ្វីដែល ក្រុមអ្នកទៅទស្សនា ការប្រគុំតន្រ្តីនេះ បានឃើញនៅចំពោះមុខពួកគេនោះ គឺ អ្នកចំរៀងម្នាក់ របស់ពិភពលោក ដែលហាក់ដូចជាគ្មានព្រឹរោម សូម្បីបន្ដិចសោះឡើយ ទល់នឹងការព្រមាននេះ។

សូមរងចាំមើល ថាតើនៅពេលក្រោយទៀត លោកស្រីម៉ារីន នឹងក្ដៅក្រហាយ យ៉ាងដូចម្ដេចទៀត ប្រសិនបើរូបភាពកាត់ត នេះ នៅមិនត្រូវបាន ម៉ាដូណា ដកចេញនោះ។ ហើយថាតើ ប្រព័ន្ធយុត្តិធម៌បារាំង នឹងចាត់ការរឿងនេះ យ៉ាងដូចម្ដេច ?

---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ភ្នំពេញ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

គ្រប់អត្ថបទជាខេមរភាសាសុទ្ធ

ខៀវ កាញារិទ្ធ៖ ពេល​បី​ឆ្នាំ ដើម្បី​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន

អ្នក​សារព័ត៌មាន​រង​គ្រោះ គ្រោង​ប្តឹង សុខ ពេញវុធ និងគូ​កន​ប្រើ​ហិង្សា

ក្រសួង​ការងារ និង ILO ធ្វើ​សិក្ខាសាលា ពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា

អ្នក​ច្បាប់​ថា ប្តូរ​មន្រ្តី​តុលាការ តែ​ភាព​អយុត្តិធម៌​នៅ​តែ​ដដែល

វន់ ពៅ និង​ជន​២០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ

ជម្លោះ​ដី​ធ្លី​ជា​មួយ​ភរិយា ស៊ុយ សែម៖ ពលរដ្ឋ​២​នាក់ រត់​គេច​ខ្លួន​ដើម្បី​សុវត្ថិភាព

ជម្លោះ​អាត់ ធន់-អ៊ុំ វិសាល៖ អ្នក​​នៅ​ពី​ក្រោយ ធ្វើ​ឱ្យ​ស៊ីខៅឌូ​ចុះ​ខ្សោយ?

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក