RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

9 user(s) are online (7 user(s) are browsing Article Newsreader)

Members: 0
Guests: 9

more...
ចែករំលែក
អត្ថបទនេះ

Whitney Houston វិស្នី ហ៊ូស្តុន ត្រូវបានរកឃើញស្លាប់ ក្នុងបន្ទប់

Published on Sun 12 Feb, 2012 at 20:11 by 20:11. | 388 views | Trackback

ជាដំណឹងដែលធ្លាក់មកដល់គួរអោយរន្ធត់​ និងធ្វើអោយរំជួលពិភពលោក គឺ Whitney Houston វិស្នី ហ៊ូស្តុន ស្ដេចចំរៀង pop ស្រី ជនជាតិអាមេរិកស្បែកខ្មៅ ត្រូវបានគេរកឃើញស្លាប់ នៅថ្ងៃសៅរិ៍ម្សិលមិញ វេលាម៉ោង 15h55 ម៉ោងនៅ Los Angeles (0h55 នៅបារាំង​ និង 06h55 នៅស្រុកខ្មែរ ថ្ងៃនេះ)។

ម្ចាស់បទ I will always love you ដែលល្បីពេញទាំងពិភពលោក បានលាចាកលោក នៅក្នុងបន្ទប់សណ្ឋាគារ Bevery Hilton,  Los Angeles​ ដែលគាត់ជួលស្នាក់នៅ ខណៈដែលគាត់ត្រូវបានអញ្ជើញអោយចូលរួម ក្នុងរាត្រីស្រមោរសរមួយ នៅមុនការប្រគល់ពានរង្វាន់ Grammy Awards ដ៏ធំមូយ ។ ដំណឹងត្រូវបានផ្សព្វផ្សាយ តាម ទូរទស្សន៍ និងកាសែត ហើយបានបង្កអោយមាន ភាពរំជួលចិត្តយ៉ាងខ្លាំងមួយ ក្នុងចំណោមអ្នកគាំទ្រ ស្ដេចចំរៀង pop ស្រី រូបនេះ។ គេបានមកជួបជុំគ្នាភ្លាមៗ នៅនឹងមុខ សណ្ឋាគារ ជាមួយនឹងទៀនក្នុងដៃម្នាក់មួយៗ ហើយតាមដានយ៉ាង យកចិត្តទុកដាក់ ពត៌មាន តាម ទូរទស្សន៍ និងកាសែត ក៏ដូចជាការងារខ្លះទៀតដែល ភ្នាក់ងារនគរបាលកំពុងតែធ្វើ នៅនឹងកន្លែង។

ប្រភពដកស្រង់ដោយ CNN TV ពីអ្នកដែលនៅជិតស្និត នឹង វិស្នី ហ៊ូស្តុន គឺអ្នកចំរៀង R&B ​Ray-J ដែលបានចូលទៅក្នុងបន្ទប់ របស់គាត់ ហើយបានឃើញស្ដេចចំរៀង The Voice នេះបានដួលនៅនឹងក្ដាកំរាល​ ។ ហើយភ្លាមៗនោះ អ្នកចំរៀង R&B ​Ray-J ក៏បានរកជំនួយសង្គ្រោះជាបន្ទាន់ តែវាបានយឺតពេលទៅហើយ ។ ប្រភពមួយទៀតដែលដកស្រង់ដោយ ABC​ TV បានបញ្ជាក់ថា គេបានរកឃើញ វិស្នី ហ៊ូស្តុន ដេកស្លាប់ក្នុងចានងូតទឹកទៅវិញ ។ ពត៌មានទាំងអស់នេះដែលត្រូវបានបង្កើតអោយទៅជាចំងល់​ សំរាប់មតិសាធារណៈជនទូទៅ ហើយខាងភ្នាក់ងារនគរបាល បានបដិសេដ្ឋ មិនបញ្ជាក់អ្វី នៅក្នុងដំណើរការស៊ើបអង្កេត នៃការស្លាប់នេះ មុននឹងការពិនិត្យសាកសពដែលនឹងត្រូវបានធ្វើ នៅថ្ងៃច័ន្ទ នេះនោះទេ ។

គេសង្ស័យ លើការស្លាប់របស់ វិស្នី ហ៊ូស្តុន​ ទៅនឹង ការសេបគ្រឿង ញៀន ដែលទាំងនេះអាចបណ្ដាលមកពីភាពអស់សង្ឃឹម របស់តារាចំរៀង នៅក្នុងជីវិតស្នេហារបស់គាត់ នារយៈពេលចុងក្រោយនេះ។ គួរបញ្ជាក់ថា ថាសចំរៀងរបស់គាត់ត្រូវបានលក់ដាច់ ជាង ៥៥ លានថាស ច្រើនជាងគេក្នុងទស្សវត្តឆ្នាំ ៩០ បើគេគ្រាន់តែរាប់ក្នុងប្រទេស អាមេរិកមួយប៉ុណ្ណោះ ៕

Source d'info : 20minutes.fr, CNN, ABC, AP,

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

ជម្រើសអត្ថបទវប្ប​ធម៌​

ខ្សែ​ភាពយន្ត​អេងហ្គ្រីបឺត នឹង​ចេញ​នៅ​ឆ្នាំ​២០១៦

សារមន្ទីរសិល្បៈ​នៃ​ទីក្រុង​ញ៉ូយក នឹង​សង​រូប​ចម្លាក់​ពីរ​ទៅ​កម្ពុជា​វិញ

បទ​«ជេនថលម៉ែន» របស់​ព្សាយ មាន​អ្នក​មើល​ក្នុង​យូធូប ច្រើន​ជាង​គេ​ក្នុង​១​ថ្ងៃ

តើ​ខ្មែរ​និយម ការ​កាត់​ក្តី​រក​យុត្តិធម៌​តាម​របៀប​ណា ក្នុង​​សម័យ​បុរេ​អង្គរ?

វិដេអូ​នៃ​ចម្រៀង​ទី​ពីរ​របស់​ព្សាយ មិន​ត្រូវ​បាន​ផ្សាយ​នៅ​កូរ៉េ​ខាង​ត្បូង

អ្នក​ចម្រៀង​ព្សាយ៖ បន្ត​បង្កើន​ចំណូល ជា​មួយ​ចម្រៀង​ថ្មី និង​គម្រោង​ផ្សេង​ទៀត

ស្រាវជ្រាវ៖ តើ​អ្នក​ណា​ ជា​អ្នក​«ចាប់​ផ្តើម»​គូស​វាស​បណ្តាញ​ផ្លូវ​ថ្នល់​ ឲ្យ​កម្ពុជា ?

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក