RSS

ចេញផ្សាយចុងក្រោយ

27 user(s) are online (24 user(s) are browsing ផ្នែកទស្សនាវដ្ដី)

Members: 1
Guests: 26

Monoroom, more...

ហ្វេសប៊ុក មានគណនីខ្មោចប្រមាណជាង ៨៣លានគណនី

| Published on Sat 04 Aug, 2012 at 05:25 | 4014 views | Trackback
គណនីខ្មោច គឺជាគណនីដែលគេបានបង្កើតឡើង ទន្ទឹមនឹង គណនីគោល របស់អ្នកប្រើប្រាស់ហ្វេសប៊ុកពិតប្រាកដម្នាក់។
ហ្វេសប៊ុក មានគណនីខ្មោចប្រមាណជាង ៨៣លានគណនី
ចែករំលែក
អត្ថបទនេះ

ចំនួនគណនីខ្មោចនេះ មានចំនួនប្រហែលជា ១ភាគ១០ នៃគណនីទាំងអស់ របស់បណ្ដាញគេហទំព័រសង្គមដ៏ល្បី ជាងគេ របស់ពិភពលោកមួយនេះ។


ជនលាក់មុខ នៅពីខាងក្រោយ អេក្រង់ ដែលបង្ហាញពីគេហទំព័រហ្វេសប៊ុក។

ស្ថានភាពរបស់ហ្វេសប៊ុក នៅក្នុងទីផ្សារភាគហ៊ុន បានលិចដាំក្បាលចុះ ក្នុងខណៈដែលគេហទំព័រមានសមាជិកជិត មួយ កោដនាក់ បានចុះឈ្មោះប្រើប្រាស់។ កាលពីថ្ងៃទី២៧កក្កដាកន្លងទៅ ហ្វេសប៊ុកបានប្រកាសថា សមាជិកអ្នកប្រើប្រាស់ដ៏ សកម្ម បានចូលមកកាន់គេហទំព័រនេះ ប្រមាណជា ៩៥៥លាននាក់នៅក្នុងមួយខែៗ ដែលត្រូវនឹងកំណើន គិតជាភាគរយ ២៩% ក្នុងមួយឆ្នាំ។ តែនៅមួយសប្ដាហ៍ក្រោយមក ក្រុមហ៊ុនយក្សរបស់ មហាសេដ្ឋីវ័យ ក្មេង ម៉ាក ហ្សូខើរប៊ែរ (Mark Zuckerberg) បែរជាផ្សព្វផ្សាយនៅក្នុងឯកសារជាផ្លូវកាមួយ របស់ទីផ្សារភាគហ៊ុនរថា ខ្លួនបានបិតគណនីអ្នកប្រើប្រាស់ មានចំនួនច្រើន ជាង ៨៣លាន​គណនី ដែលខ្លួនបានគិតថា ជាគណនីខ្មោច។

តែអ្វីទៅ ដែលហៅថា គណនីខ្មោចនោះ? មិនពិបាកយល់ទេ គណនីខ្មោច គឺជាគណនីដែលគេបានបង្កើតឡើង ទន្ទឹមនឹង គណនីគោល របស់អ្នកប្រើប្រាស់ហ្វេសប៊ុកពិតប្រាកដម្នាក់។ អ្នកដែលមានគណនីច្រើនបែបនេះ មានប្រមាណជា ៤,៨% នៃចំនួនអ្នកប្រើប្រាស់សរុប របស់ហ្វេសប៊ុក ហើយ២,៤% នៅក្នុងចំណោមនេះ បានបើកគណនីខ្មោច ក្នុងគោលបំណង ធ្វើការងារ រកផលប្រយោជអោយក្រុមហ៊ុន សមាគម ឬវត្ថុសត្វអ្វីផ្សេងៗ។

សូមបព្ជាក់ថា រាល់គណនីនីមួយៗ របស់ហ្វេសប៊ុក ម្ចាស់គណនីអាចនឹងធ្វើការផ្លាស់ប្ដូរ គណនីឯកជនរបស់ខ្លួន អោយ ក្លាយជាគេហទំព័រហ្វេសប៊ុក ដែលមានលក្ខណៈជាអជីបបានគ្រប់ពេលវេលា។

នៅក្នុងចំណោមសមាជិកទាំងអស់ នៃបណ្ដាញសង្គមនេះ មានសមាជិកចំនួន ១,៥% ដែលបណ្ដាញសង្គម បានរកឃើញ ថា​ ជាសមាជិកដែលមានចរិកលក្ខណៈអាក្រក់ និងបានប្រើប្រាស់ប្រព័ន្ធផ្ញើរសារ ដោយគ្មានការអនុញ្ញាតិ។

ទាក់ទងនឹងគណនីខ្មោចទាំងនេះ ហ្វេសប៊ុកបាន លើកឡើងថា  នៅក្នុងបណ្ដាតំបន់ ដែលមានការអភិវឌ្ឍន៍ ដូចជានៅ សហរដ្ឋអាមេរិក ឬនៅប្រទេសអូស្រ្តាលី គណនីខ្មោចមិនសូវមានច្រើន ដូចនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍន៍ ដូចយ៉ាងនៅ ប្រទេសឥណ្ឌូនេស៊ី ឬនៅប្រទេសទួរគី នោះទេ។

ហ្វេសប៊ុក មានសិទ្ធិ ក្នុងការបិទគណនីខ្មោចទាំងនេះ ដែលខ្លួនរកឃើញ នៅក្នុងបណ្ដាសមាជិករបស់ខ្លួន តែថាមិនបាន លប់ពត៌មាន ដែលទាក់ទងនឹងគណនីនោះទេ។ បើតាម​លក្ខខ​ន្តិ​កៈនៃការប្រើប្រាស់របស់ហ្វេសប៊ុក បានបញ្ជាក់ថា បើគណនី ណាមួយ ត្រូវ​បានហ្វេសប៊ុកបិទ ម្ចាស់គណនីនោះត្រូវរងចាំការអនុញ្ញាតិជាថ្មី របស់ហ្វេសប៊ុក មុននឹងបើក គណនីមួយទៀត៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ



 

យោបល់ និងមតិ