RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

16 user(s) are online (10 user(s) are browsing Article Newsreader)

Members: 0
Guests: 16

more...
ចែករំលែក
អត្ថបទនេះ

កីឡា៖ ផលប្រយោជន៍ និងគុណតម្លៃ ទាំង២៥យ៉ាង សម្រាប់យុវជន

Published on Sun 05 Aug, 2012 at 06:34 by 06:34. | 475 views | Trackback

កីឡា គឺជាធាតុដ៏ឧត្តម ដែលមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើវប្បធម៌ពិភពលោក ។ អ្នកជំនាញទាំងឡាយ ដែលទទួល ខុសត្រូវខាងការអប់រំ បានចាប់ផ្តើមបញ្ចូលកីឡា ទៅក្នុងកម្មវិធីសិក្សា តាំងពីកម្រិតនៃការចូលរៀនថ្នាក់ដំបូង រហូតទៅ ដល់ថ្នាក់មហាវិទ្យាល័យ និងសូម្បីតែអ្នកដែលបានឈប់រៀនក្តី គឺពួកគេនៅតែចូលចិត្តលេងកីឡាដែរ ។


កីឡាការិនី ផ្នែកបាល់ទាត់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រូបថត៖ dianeandthib.blogspot.fr

ហេតុដូច្នេះ កីឡាបានក្លាយទៅជាចំណែកមួយ នៃសង្គមជាងកិច្ចការផ្សេងៗទៀត ជាងពេលណាៗទាំងអស់ នៅក្នុង ប្រវត្តិសាស្ត្រមនុស្សជាតិ ។ ការចូលរួមក្នុងការងារកីឡា ជួយបើកផ្លូវឲ្យយុវជនទាំងឡាយ សិក្សាពីមេរៀនជាច្រើន នៅក្នុង ជីវិតរបស់ពួកគេ ។ តម្លៃជាបុគ្គល និង ក្រុម គឺជាផលិតផលវិជ្ជមានទាំងឡាយ​​ ដែលកើតចេញពីកីឡាយុវជន។ យុវជន ដែលចេះប្រើកីឡា សម្រាប់គោលដៅនេះ នឹងអភិវឌ្ឍមូលដ្ឋានគ្រឹះ និង ទស្សនវិស័យមួយ ដែលនឹងបម្រើឲ្យពួកគេ បាន យ៉ាងល្អ នៅក្នុងឆ្នាំក្រោយមកជាបន្តបន្ទាប់ ។

តើការហាត់កីឡា ជួយឲ្យយុវជនទទួលបាន នូវគុណប្រយោជន៍អ្វីខ្លះ?

ខាងក្រោមនេះជាប្រយោជន៍ និង គុណតម្លៃ ២៥ យ៉ាងដែលកើតចេញពីកីឡាយុវជន៖

១. កីឡាគឺជាវិធីដ៏ខ្ពង់ខ្ពស់មួយដើម្បីរៀនសូត្រពីមេរៀនជីវិត ។
២. ចំណេញភាពនូវការពេញចិត្ត និង ទំនុកចិត្តលើខ្លួនឯង ។
៣. អភិវឌ្ឍន៍រាងកាយនិងជំនាញខាងធ្វើចលនា ។
៤. ការលើកកម្ពស់រចនាបថជីវិតឲ្យសក្តិសមនឹងរាងកាយនិងសុខភាព ។
៥. ការបង្កើតឲ្យមានមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ ការរីកចម្រើន និង ការសិក្សារៀនសូត្រនាពេលអនាគត ។
៦. ការបង្រៀនឲ្យចេះប្រើលំនឹងសម្រាប់ជីវិត ទាំងសម្រាប់ខ្លួនឯង គ្រួសារ និង សង្គម ។
៧. ការបង្កើនកិច្ចអភិវឌ្ឍន៍ផ្ទាល់ខ្លួនដូចជាការផ្តោតអារម្មណ៍លើកិច្ចការ ការគោរពពេលវេលា ការចេះស្តាប់គ្នា ការទទួល ខុសត្រូវ និង ការព្យាយាមឈានទៅរកលទ្ធផលល្អបំផុត ។
៨. ការជួយរកឲ្យឃើញនូវសក្តានុពលលំនឹកនិងអត្តសញ្ញាណផ្ទាល់ខ្លួន ។
៩. ពិសោធន៍ជាចំណែកមួយនៃក្រុម និង ការស្វាហាប់របស់ក្រុម ។
១០. ការអភិវឌ្ឍទម្លាប់ការងារនៅកន្លែងការងារ ។

១១. រៀនសូត្រដណ្តើមជ័យជំនះប្រកបដោយភាពថ្លៃថ្នូរ ។
១២. រៀនសូត្រពីភាពបរាជ័យប្រកបដោយការគោរព ។
១៣. រៀនសូត្ររក្សាការបរាជ័យ និង ជ័យជម្នះនៅក្នុងគោលការណ៍ទស្សនវិស័យ ។
១៤. ការរកឲ្យឃើញនូវតុល្យភាពរវាងខ្លួនឯង និង ការរំជួល ។
១៥. ការរៀនបង្កើតទស្សនវិស័យតាមរយៈការប្រកួតប្រជែង ។
១៦. ការបង្រៀនពង្រឹងចំណងមិត្ត និង ការសិក្សាជំនាញទំនាក់ទំនងសង្គម ។
១៧. ការបង្កើនសមត្ថភាពរបស់អ្នកដើម្បីរៀនផ្ចង់អារម្មណ៍ទៅលើសកម្មភាពមួយ ។
១៨. ការបណ្តុះទឹកចិត្តអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ។
១៩. ការទទួលបាន នូវបទពិសោធន៍ ការឈឺចាប់ពីស្នាមរបួស និង ចេះរកវិធីដោះស្រាយបញ្ហាទាំងនេះ បានដោយ ជោគជ័យ ។
២០. រៀនទទួលយកការបង្ហាត់បង្រៀន និង ស្តាប់ការទិទៀនដែលមានប្រយោជន៍ ។

២១. ការបំពេញឲ្យតួនាទីគំរូសម្រាប់យុវជន ។
២២. ការធ្វើឲ្យកាន់តែប្រសើរឡើងខាងឆន្ទៈ និង វឌ្ឍនភាពអប់រំ ។
២៣. រៀនជួយក្រុមតាមរយៈការលេងដោយគោរពតាមតួនាទីមួយ ។
២៤. ការលើទឹកចិត្តអាកប្បកិរិយាវិជ្ជមានដោយឆ្លងកាត់ការងារដោយដៃ និង ការសរសើរ ។
២៥. ការទទួលស្គាល់ថា កីឡាបាននាំពួកយើងឆ្ងាយផ្នែកពិន្ទុនៅទីបញ្ចប់ ។

អាស្រ័យដូចទិន្នន័យ ដែលបានរៀបរាប់ខាងលើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលប្រាថ្នាចង់បានសុខភាពល្អ ចង់បានប្រាជ្ញា​ឈ្លាសវៃ គួរតែចាប់ផ្តើមឲ្យតម្លៃ និង ធ្វើការហាត់ប្រាណទាំងអស់គ្នា ចាប់ពីពេលនេះទៅ ទើបជាការប្រសើរ។ ជាពិសេស ទៅទៀតនោះគឺ យុវជននោះតែម្តង ។

--------------------------------------------
ដោយ៖ គល់រាំង -
ភ្នំពេញថ្ងៃទី ០៣​ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ឯកសារយោង៖ ផលប្រយោជន៍ និងគុណតម្លៃ ២៥ប្រការរបស់កីឡាសម្រប់យុវជននិពន្ធដោយ លោក វែនឌី ប្រោន (ជាភាសាអង់គ្លេស) ស្រង់ចេញពីទំព័រ អ៊ិនធឺណែត ។

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត


តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក