RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

48 user(s) are online (17 user(s) are browsing Article Newsreader)

Members: 0
Guests: 48

more...
ចែករំលែក
អត្ថបទនេះ

ទីក្រុងមានីល លិចលង់ដោយសារ ភ្លៀងម៉ូសុង

Published on Wed 08 Aug, 2012 at 09:13 by 09:13. | 1145 views | Trackback

ភ្លៀងម៉ូសុង បានស្រោចស្រពយ៉ាងខ្លាំង នៅក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើកោះហ្វីលីពីន ហើយបានបង្ក អោយទៅជាទឹកជំនន់ យ៉ាងជោរជន់ នៅក្នុងទីក្រុងម៉ានីល។ ទឹកជំនន់ដែលបានផ្ដាច់ លែងអោយមានដំណើរការ នូវសេវាកម្មដឹកជញ្ជូន រដ្ឋបាល សាលារៀន និងស្ថាប័នផ្សេងៗទៀតជាច្រើន។ តាមដំណឹង ដែលទើបតែនឹងធ្លាក់មក ចុងក្រោយនេះ មានមនុស្សប្រមាណជា ៦៨នាក់បានស្លាប់។


ជនរងគ្រោះ នឹងទឹកជំនន់ កំពុងហែលទឹកឆ្លងផ្លូវ។

កងទ័ពត្រូវបានគេហៅ អោយចុះមកជួយស្ដារស្ថានការ និងជួយសង្គ្រោះបណ្ដាជនអ្នករងគ្រោះ ជាពិសេសអ្នកដែលបាន ទៅរស់នៅជាន់លើនៃអាគាររស់នៅរបស់ខ្លួន និងខ្លះទៀតបានឡើងទៅនៅក្រោមដំបូលផ្ទះ។​ គ្រោះភ្លៀងធម្មជាតិនេះ បានសំលាប់មនុស្សក្នុងទីក្រុងប្រមាណជា ១៨នាក់ ក្នុងនោះមាន៩នាក់ជាសមាជិករបស់គ្រួសារមួយ ដែលផ្ទះបានរអិល ផុងទៅ ជាមួយនឹងដីបាក់ នៅក្នុងសង្កាត់អាណាធិបតេយ្យមួយ ប៉ែកខាងជើងទីក្រុង។ អ្នកទទួលខុសត្រូវម្នាក់ នៅកន្លែង កើតហេតុបានពន្យល់ថា «ភ្លៀងបានធ្វើអោយដីប្រែជាផុយបាក់ ហើយផ្ទះចំនួនបួនរួចមកហើយ ដែលត្រូវបានបាក់ទៅ ជាមួយ។»

គ្រោះភ្លៀងធម្មជាតិ ដែលបានចាប់ផ្ដើមពីសប្ដាហ៍មុន បានបោកបក់លើមកលើផ្ទៃប្រទេស ហើយបានជម្លៀសប្រជាជន ចំនួនជាង ២៦៨ ០០០នាក់អោយចាកចោល ផ្ទះសម្បែងរបស់ខ្លួន។ តាមអាជ្ញាធរបានអោយដឹងថា ជាងពាក់កណ្ដាល (៨០%) នៃទីក្រុងម៉ានីល ត្រូវបានលិចលង់នៅក្រោមទឹក។ តែព្រលានយន្ដហោះអន្តរជាតិ ជាប់នឹងទីក្រុង នៅដំណើរការ នៅឡើយ ដោយមានតែជើងហោះហើរតែពីរប៉ុណ្ណោះ ត្រូវបានគេលប់ចោល នៅថ្ងៃទី០៧សីហានេះ។

គេបានព្យាករណ៍ថា ភ្លៀងនឹងបន្ដរធ្លាក់មកយ៉ាងខ្លាំងទៀត ក្នុងរយះពេល ២៤ម៉ោងខាងមុខ។ ភ្នាក់ងារឧត្តុនិយមរបស់ ប្រទេស បានប្រកាស ពីគ្រោះទឹកជំនន់ ថានឹងរីកខ្លាំងបន្តទៀត៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

ជម្រើសព្រឹត្តិប័ត្របច្ចុប្បន្នភាព

ទាហាន​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ឡុងដ៍ អាជ្ញាធរ​ថា​ជា​«អំពើ​ភេវរកម្ម»

អាមេរិក៖ ទីក្រុង​​អូក្លាហូម៉ា​ក្រោយ​មហា​ខ្យល់​គួច​កំបុត​ត្បូង (រូបថត)

ហ៊ុន សែនថាបើ​បក្ស​ប្រឆាំង​ឈ្នះ​ នឹង​​មាន​របប​​ខ្មែរ​ក្រហម តែ​កឹម សុខា​ថា​មេ​ខ្មែរ​ក្រហម​គឹ​ហ៊ុន សែន

សំណុំរឿងឈូក បណ្ឌិត៖ តុលាការខេត្ត​ស្វាយរៀង លើក​ថ្ងៃ​សវនាការ​កាត់​ក្ដី

ភូមា៖ អូបាមា​ស្វាគមន៍​កំណែ​ទម្រង់ តែ​បារម្ភ​ពី​អំពើ​ហឹង្សា​ជន​ជាតិ

កូរ៉េខាងជើង៖ បាញ់​ពីរ​គ្រាប់​ទៀត នៅ​រសៀល​ថ្ងៃ​ច័ន្ទ

កម្ពុជា៖ គ្រោះ​ថ្នាក់​ថ្មី​ទៀត​ក្នុង​រោងចក្រ​កាត់​ដេរ ធ្វើ​ឲ្យ​របួស​២៣​នាក់

» ច្រើនទៀត

អាស៊ីប៉ាស៊ីភិក

ហ៊ុន សែន ៖ កម្ពុជា​មិន​ទាន់​មាន ផែន​ការ​ជម្លៀស​កម្មករ​ខ្មែរ ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បួង

ជម្លោះព្រំដែនជាមួយកម្ពុជា៖ ថៃ​អាច​នឹង​មិន​គោរព​តាម​តុលាការ​អន្តរជាតិ (CIJ)

សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន៖ ជា​ការ​ចាប់​ផ្ដើម​មួយ

កូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកពី បញ្ហានុយក្លេអ៊ែរ

ស្រុត​អាគារ​នៅ​បង់ក្លាដេស៖ មនុស្សប្រាំ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន

ចិន ស្នើសុំពលរដ្ឋបារាំង ឃាត់ខ្លួននៅកម្ពុជា ជួយក្នុងសំនុំរឿង ប៉ូ ស៊ីឡៃ

វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាង​ដាក់​លក្ខខ័ណ្ឌ ចូល​តុ​ចរចា​ជា​មួយ​សេអ៊ូល​និង​វ៉ាស៊ីនតោន

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក