អង្គរវត្ត នឹងមិនមានពីរឡើយ ក្រៅពីកម្ពុជា !

គម្រោងមួយ ដែលបានរំខានរដ្ឋាភិបាលខ្មែរ ក្នុងការទាមទារសុំអោយផ្អាកការសាងសង់នោះ ជា គម្រោងមួយ ដែលអង្គការមួយនៅក្នុងប្រទេសឥណ្ឌា បានបង្កើតឡើងក្នុងបំណង ចង់សាងសង់ប្រាសាទអង្គរវត្តទីពីរ អោយធំជាងប្រាសាទអង្គរវត្តដើម របស់ប្រទេសកម្ពុជា នៅក្នុងរដ្ឋប៊ីហារ (Bihar) ប៉ែកខាងជើងរបស់ប្រទេសឥណ្ឌា។
<{$post.title}>

ទីក្រុង ញ៉ូ ដែលី បានបញ្ជាក់អះអាងជាផ្លូវការ​ មកប្រទេសកម្ពុជាថា ប្រាសាទអង្គរវត្តដ៏ល្បី នឹងមិនត្រូវបានគេ ចម្លង យកទៅសាងសង់ក្នុងប្រទេសឥណ្ឌានោះទេ។


ប្រាសាទអង្គរវត្តរបស់ខ្មែរ។ រូបថត D.KEO/ monoroom.info

ប្រាង្គប្រាសាទដ៏ធំមានតែមួយក្នុងលោក និងជាព្រលឹងជាតិរបស់ប្រទេសកម្ពុជានេះ នឹងមិនអាចអោយនរណា អាចយក ទៅចម្លងបានឡើយ។ គម្រោងមួយ ដែលបានរំខានរដ្ឋាភិបាលខ្មែរ ក្នុងការទាមទារសុំអោយផ្អាកការសាងសង់នោះ ជា គម្រោងមួយ ដែលអង្គការមួយនៅក្នុងប្រទេសឥណ្ឌា បានបង្កើតឡើងក្នុងបំណង ចង់សាងសង់ប្រាសាទអង្គរវត្តទីពីរ អោយធំជាងប្រាសាទអង្គរវត្តដើម របស់ប្រទេសកម្ពុជា នៅក្នុងរដ្ឋប៊ីហារ (Bihar) ប៉ែកខាងជើងរបស់ប្រទេសឥណ្ឌា។ គំរោងនេះ នឹងមានរយះពេលច្រើនជាង១០ឆ្នាំ ហើយមានតម្លៃជាទឹកប្រាក់ ប្រមាណជា ២០លានដុល្លាអាមេរិក។

ទើបតែនៅថ្ងៃទី០៨កក្កដានេះ សេចក្ដីប្រកាសមួយ របស់ក្រសួងវប្បធម៌ឥណ្ឌា  បានចេញផ្សាយអោយគេដឹងថា គំរោងនោះ បានត្រូវគេបោះបង់ចោលហើយ។

សេចក្ដីប្រកាសនោះបាននិយាយជាអាថ៌ថា «លោកស្រី គូម៉ារី សែលចា (Kumari Selja) រដ្ឋមន្ត្រីក្រសួងវប្បធម៌ លំនៅដ្ឋាន និងកាត់បន្ថយ ភាពក្រីក្រឥណ្ឌា បាននិយាយអោយដឹង ពីរដ្ឋាភិបាលកម្ពុជា ថាបានលើកបញ្ហា ដែលទាក់ទងនឹងការ សាងសង់​មួយ នៅតំបន់ប៊ីហារ យកតាមគំរូដើមរបស់ប្រាសាទអង្គរវត្តខ្មែរ ទៅកាន់អ្នកការទូតឥណ្ឌាប្រចាំនៅកម្ពុជា។» គួរបញ្ជាក់ជូនថា ស្ថានទូតរបស់ប្រទេសឥណ្ឌាប្រចាំនៅកម្ពុជា បានចង្អុលបា្រប់ទៅរដ្ឋាភិបាលខ្មែរ កាលពីថ្ងៃទី១១មេសា កន្លងមកនេះថា ការសាងសង់យកគំរូតាមប្រាសាទអង្គរវត្ត នឹងមិនគូរត្រូវគេធ្វើនោះទេ។ សេចក្ដីប្រកាសរបស់ក្រសូង វប្បធម៌ឥណ្ឌាបាន បន្តថា «ការឆ្លើយតបរបស់លោកស្រីរដ្ឋមន្ត្រី ទៅកាន់សភាជាន់ខ្ពស់ឥណ្ឌា បានបញ្ជាក់ថា ម្ចាស់គំរោង សាងសង់នោះ បានសន្យាចំពោះអាជ្ញាធរឥណ្ឌាប្រចាំតំបន់ ថានឹងមិនសាងសង់ប្រាសាទនេះទេ។»

ប្រាសាទដ៏ស្កឹមស្កៃរបស់ប្រទេសកម្ពុជា សាងសង់ដោយព្រះមហាក្សត្រខ្មែរ ព្រះបាទសោរ្យវរ្ម័នទី២ កាលពីដើមសតវត្ស ទី១២នោះ ត្រូវបានអង្គការវប្បធម៏ អ៊ុយណេស្ដូ (Unesco) ចាត់បញ្ចូលទៅក្នុងបញ្ជីបិតិកភ័ណពិភពលោក នៅឆ្នាំ១៩៩២ កន្លងមក។ អច្ឆរិយះប្រាសាទខ្មែរមួយនេះ ជាបេះដូង និងជាមោទនភាពរបស់ប្រជាជាតិខ្មែរ ដូចទង់ជាតិរបស់ប្រទេស ជាតំណាងស្រាប់ ដែលមានឆ្លាក់រូបប្រាសាទនេះនៅចំកណ្ដាលនោះ។ ប្រាសាទនេះក៏ជាទិសដៅទេសចរណ៍ ដ៏ចំបងមួយ ផងដែរ សំរាប់បណ្ដាអ្នក ដែលចង់មកទស្សនាប្រទេសកម្ពុជា៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


អត្ថបទទាក់ទង


មតិ-យោបល់


ផ្សាយពាណិជ្ជកម្ម? ទូរស័ព្ទ ០៩២ ២៩៤៥៤៦