RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

27 user(s) are online (10 user(s) are browsing Article Newsreader)

Members: 1
Guests: 26

Monoroom, more...
ចែករំលែក
អត្ថបទនេះ

ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

Published on Tue 14 Aug, 2012 at 12:29 by 12:29. | 255 views | Trackback

លោកហ្វ្រង់ស៊័រ ហូរឡង់ បានឈានជើងចូលដល់ថ្ងៃទី ១០០ហើយ បើគិតពីតំណែងប្រធានាធិបតីបារាំងសព្វថ្ងៃ។ លោក បានប្រកាន់យកជំហរមួយបែបទស្សនវិជ្ជា មកដាក់ក្នុងអាជីបនយោបាយរបស់លោក គឺរូបភាពធម្មតា ដែលមានលក្ខណៈ ផ្ទុយស្រឡះមួយ ពីប្រធានាធិបតីផុតតំណែង លោកនីកូឡា ស្សាកូហ្សី។ តែបើតាមការស្ទង់មតិថ្មីៗ ធ្វើឡើងពិសេសសំរាប់ សារពត៌មានប្រកាន់ស្ដាំ របស់ប្រទេសបារាំងមួយឈ្មោះ ឡឺ ហ្វីហ្គារូ បានធ្វើអោយគេជឿជាក់ថា លោកហ្វ្រង់ស៊័រ ហូឡង់ ត្រូវតែពន្យល់ប្រជាជនបារាំង ដែលមានចំនួនរហូតដល់ទៅ៥៤% អោយដឹងពីទឹកចិត្តមោះមុតរបស់លោក ក្នុងការកាន់កាប់ ស្ថានការណ៍នានា បានច្រើនជាងនេះ។


លោកប្រធានាធិបតីបារាំង នៅមាត់សមុទ្រ ពេលដែលលោកចេញទៅវិសមកាល។

តាមការស្ទង់មតិនោះ ប្រជាជនបារាំងតែ៤០%ប៉ុណ្ណោះ ដែលនៅជឿជាក់នៅពេលនេះ ទៅលើសមត្ថភាពរបស់​ លោក ប្រធាធិបតី ហ្រ្វង់ស៊័រ ហូឡង់ (François Hollande)  និងរដ្ឋាភិបាលរបស់គាត់ ដើម្បីដោះស្រាយនូវរាល់វិបត្តិទាំងឡាយ ជាពិសេសវិបត្តិនៅក្នុងតំបន់ចាយប្រាក់អ៊ឺរ៉ូ។ ក្រៅពីតួលេខនេះ ភាពព្រួយបារម្ភរបស់ប្រជាជន ហាក់ដូចជាបានកើនឡើង នៅពេលគេនិយាយដល់ពីបញ្ហាហិរញ្ញវត្ថុសាធារណៈ ឬការប្រយុទ្ធប្រឆាំងទល់នឹងភាពគ្មានការងារធ្វើ ឬការបាត់ទៅបន្ដិច ម្ដងៗ នៃវិស័យឧស្សហកម្មក្នុងប្រទេស ឬជនអន្តោរប្រវេសខុសច្បាប់ ក៏ដូចជាអសន្តិសុខក្នុងសង្គម។

មានសំនុំរឿងជាច្រើន បាននៅកំពុងរងចាំអន្ដរាគមន៍ពីសំណាក់វិមានប្រធានាធិបតី អេលីហ្សេរ និងវិមាននាយករដ្ឋមន្ត្រី ម៉ាទីញ៉ុង ។ ក្នុងនោះមានដូចជា ការយកពន្ធ៧៥% ទៅលើអ្នកមានចំណូលខ្ពស់ជាងគេ ការបង្ខាំងមិនអោយ មានការឡើង ថ្លៃប្រេងឥន្ធនៈ និងការកែទម្រង់ សន្ធិសញ្ញាហិរញ្ញវត្ថុមួយរបស់អ៊ឺរ៉ុបជាដើម ដែលរឿងទាំងអស់នេះ បានបង្កអោយមានការ ជជែកវែកញែកជាច្រើន។

អតីតនាយករដ្ឋមន្ដ្រី បង្ហាញមហិទ្ធិរិទ្ធ

មិនត្រឹមតែប៉ុណ្ណឹង លោកប្រធានាធិបតីត្រូវប្រឈមមុខនឹង ការបញ្ចេញក្រឡាសាររបស់ គណបក្សប្រឆាំង អ៊ុយអឹមប៉េ (UMP) ទៅលើសំនុំរឿងការបរទេស ទាក់ទងនឹងប្រទេសស៊ីរី ក្នុងឱកាសដែលលោក បានចេញទៅវិសមកាល នារដូវក្ដៅ នេះ។ លោកប្រធានាធិបតី បានត្រូវគេចោទប្រកាន់ថា ជាអ្នកទន្ទឹងរងចាំនិយម នៅក្នុងការដោះស្រាយសំនុំរឿងជម្លោះ​នៅក្នុងប្រទេសស៊ីរី។

លោកប្រធានធិបតី ទោះជាលោកនៅកំពុងលំហែកាយ នោះក៏ដោយ លោកបានឆ្លៀតឆ្លើយមកវិញកាលពីចុងសប្ដាហ៍មុន ដោយបានលើកពីការសំលឹងរកមើល ដោយគ្មានបានរងចាំបន្ដិចសោះឡើយ ដើម្បីដោះស្រាយបញ្ហានៅប្រទេសស៊ីរី។ តែលោកអតីតនាយករដ្ឋមន្ត្រីមកពីគណបក្សស្ដាំនិយម ហ្រ្វង់ស៊័រ ហ្វីយុង (François Fillon) បានត្រឡប់មកនិយាយ ពីបន្ទុក របស់ប្រធានាធិបតី ដែលត្រូវធ្វើ ដូចជាគួរតែជិះយន្ដហោះទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីរ៉ូស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) អោយពង្រាប លោកបាស្សា អាល់អាសាដ ជាដើម។

តំណាងរាស្រ្តមួយរូប គឺលោក ហ្សង់ គ្រឹស្តូហ្វ កំបាដេលីស (Jean-Christophe Cambadélis) មកពីគណបក្សសង្គមនិយម របស់លោកប្រធានាធិបតី បានលើកបកទៅវិញថា «អ្នកនយោបាយស្ដាំនិយម កំពុងប្រព្រឹត្តនូវរឿងផ្ដេសផ្ដាសមួយ ដែល បានយករឿងប្រយុទ្ធតស៊ូរបស់ប្រជាជនស៊ីរី មកជារឿងផលប្រយោជន នៅក្នុងគណបក្សខ្លួនទៅវិញ។ ទាំងនេះគឺសំរាប់តែ ដោះស្រាយបញ្ហាថ្នាក់ដឹកនាំរបស់គណបក្សនេះប៉ុណ្ណោះ។»

-------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

ព្រឹត្តិប័ត្រជម្រើសជាខេមរភាសា

នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

កូរ៉េខាងជើង​បាញ់​កាំជ្រួច​គ្រាប់​ទី​បួន ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

រាជានិយម​នៅ​កម្ពុជា​នឹង​មាន​បន្ត ដរាប​ណា​គ្មាន​«រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ»

ម៉ូរីញ៉ូ និងរ៉ូណាល់ដូ ត្រូវ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត ខណៈ​អាត្លិកទិកូ​លើក​ពាន

វិធី​បំបាត់​ការ​ធុញ​ទ្រាន់ ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នក

ប្រតិកម្ម​មួយ​ចំនួន​ចំពោះ​ការ​ចូល​និវត្តន៏​របស់ ប៊ែកខាំ

» ច្រើនទៀត

តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក