
អាណាចក្រតារា ជាមហាព្រឹត្តិការណ៍ ដំបូងគេបង្អស់នៅកម្ពុជា ដែលគេហទំព័រមួយឈ្មោះ Sabay បានផលិត និងរៀបចំឡើងដើម្បីផ្ដល់ឲ្យ គ្រប់បណ្ដាអ្នកសិល្បៈមានឱកាស បញ្ចេញសមត្ថភាពប្រជែង យកពានរង្វាន់ប្រចាំឆ្នាំ ។ កម្មវិធី បានចាប់ផ្ដើម ធ្វើ ជាលើកទី ១ និងជាផ្លូវការនៅ ទីក្រុងកោះពេជ្រ ថ្ងៃទី២៨ ឧសភា ២០១១ កន្លងមក ហើយបានទទួល ស្គាល់នួវភាពជោគជ័យ គួរអោយកត់សំគាល់ មកពីគ្រប់ស្រទាប់ ។ ស្ថានីយ៍ទូរទស្សន៍ បាយ័ន្ដ បានធ្វើការផ្សាយ បន្តផ្ទាល់ ពីព្រឹត្តិការណ៍នេះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ ស្រាវជ្រាវរកឃើញ នៅលើគេហទំព័រ Youtube និងមានកិត្តិយសសូម លើកជូនមកបង្ហាញ លោកអ្នកដូចតទៅ ៖
សូមអញ្ជើញចូលរួម អោយជាយោបល់ និងមតិ អោយបានផុសផុល អំពីព្រឹត្តិការណ៍នេះ ថាតើ វាបាននាំអត្ថប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ ការអភិវឌ្ឍន៍ និងវប្បធម៌ ខ្មែរយើង ។
១- ក្រុមផ្នែក សិល្បៈភាពយន្ដ
២- ក្រុមផ្នែក សិល្បៈតន្រ្តីនិងចំរៀង
៣- ក្រុមផ្នែក កម្មវីធីទូរទស្សន៍
ដោយ ៖ មនោរម្យព័ងអាំហ្វូ - ប៉ារីស ថ្ងៃទី ១០ មិនា ២០១២
Photo capture d'écran du site sabay.com.kh
Facebook/Yahoo ou Live... អ្នកអាចដាក់មតិ ដោយមិនចាំបាច់
មានគណនី (4 Comments)
មានការរីកចំរើន តែគូរអោយស្ដាយ ដែលសិល្បករខ្លះ មិនហ៊ាន ឬក៏លែងចេះ លើកដៃសំពះ តាមរបៀបខ្មែរ ទៅហើយ។ ជាប្រការដែលគួរតែ ស្ថាប័នពាក់ព័ន្ធ ចេញជួយគ្រប់គ្រង ខ្លះ ដើម្បីកុំអោយ លក្ខណះខ្មែរ និងជាពិសេស អត្តសញ្ញាណ ជាតិ ត្រូវសិល្បករ ប៉ុន្មាននាក់ នេះបំភ្លេចចោលអស់ យ៉ាងដូច្នេះ។
Merci d'avoir posté l'article.
Je trouve que c'est bien d'avoir organisé cet événement. Mais avant que le projet soit abordé, j'avais du mal à comprendre c'est quoi la procédure d'évaluation de la compétition ?
Je pense qu'il est injuste de ne remettre des prix qu'aux jeunes artistes, alors où ils sont les vieux ... et ou sont les autres artistes comme chorégraphes ou danseurs (classiques ou traditionnels ...)
il faut revoir tous ça si l'organisateur souhaite que la valeur de Anachak DARA soit irréporchable !
ខ្ញុំប្រហែលជាមើលឃើញ ច្រមុះខ្ញុំធំជាងមុខបន្តិច ព្រោះខ្ញុំយល់ឃើញ កម្មវិធីនេះគឺគ្មានអ្វីល្អប៉ុន្មានសំរាប់ ជាតិខ្មែរនោះទេ។ តែបើជាកម្មវិធី សំរាប់បញ្ចេញសាច់ បង្អួតរាងដាក់គ្នា របស់ក្រុមមនុស្ស ប៉ុន្មានពាន់នាក់ នេះតែប៉ុណ្ណោះ ទើបវាត្រូវជាង។ ហើយបើសិនជា យើងងាកក្រឡេក ទៅក្រុមមនុស្សជាង១៤ ឬ១៥លាននាក់ផ្សេងទៀត ដែលក្នុងនោះមានអ្នកខ្លះ កំពុងអត់បាយ អ្នកខ្លះអត់មានជំរក អ្នកខ្លះអត់មានការងារធ្វើ ... ។ល។ តើវាបាននាំអ្វីខ្លះមក ជាតិខ្មែរទាំងមូល ???
ខ្ញុំគិតថា វាជាការចាប់ផ្ដើម ដ៏ល្អមួយ ...