RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

យោបល់និងមតិថ្មីៗ

ព្យាករណ៍ឧត្តុនិយម

រូបភាពប្រចាំថ្ងៃ


by Monoroom
Jun 13, 2013

by Monoroom
Jun 11, 2013

អ្នកទស្សនា

15 user(s) are online (9 user(s) are browsing Article Newsreader)

Members: 0
Guests: 15

more...
ចែករំលែក
អត្ថបទនេះ

ចៅក្រមស៊ើបអង្កេត ស្វីស លាឈប់ទៀត ពីសាលាក្ដីខ្មែរក្រហម

Published on Tue 20 Mar, 2012 at 01:12 by 01:12. | 393 views | Trackback

ដំណឹងបានធ្លាក់មក នៅថ្ងៃច័ន្ទទី​១៩ មិនានេះ បានអោយដឹងថា លោក ឡូរ៉ង់ កាស្ពើអានសឺមេត ( Laurent Kasper-Ansermet ) បានដាក់ពាក្យសុំលាលែង ពីសាលាក្ដីខ្មែរក្រហម ។ នៅក្នុងសេចក្ដីប្រកាសមួយ របស់សាលាក្ដី បាននិយាយពី ពាក្យសុំលាលែងនេះ ហើយបានបញ្ជូនទៅ​អគ្គលេខាធិការដ្ឋាន ​នៃ​អង្គការសហប្រជាជាតិ ដែលនឹងចូលជាធរមាន ចាប់​ពី​ថ្ងៃទី៤ ខែ​ឧសភា ឆ្នាំ២០១២ ។ នេះជាដំណាក់កាល ថ្មីមួយទៀតដែល សាលាក្ដីកូនកាត់ រវាងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ មួយនេះបានជួបប្រទះ បន្ទាប់ពីការលាឈប់ លើកមុនរបស់ ចៅក្រមស៊ើបអង្កេត ជាជនជាតិ អាឡឺម៉ង់ លោក​​ ​ស៊ីកហ្វ្រេត​ ប៊្លុង ( Siegfried Blunk ) កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ។ រាល់ការលាឈប់ របស់ចៅក្រមស៊ើបអង្កេតអន្តរជាតិទាំងពីរ ត្រូវបានគេមើលឃើញ ពីវិសាលភាពប្រកបដោយមន្ទិល ក្នុងការរកយុត្តិធម៌​ អោយដល់ជនរងគ្រោះ ក្រោមរបបខ្មែរក្រហម។

«ភាពអសកម្មមួយ របស់ សាលាក្ដី»​ និង «សកម្មភាព ខុសច្បាប់»

កាសែតជាភាសារបរទេស នៅជុំវិញអ៊ឺរ៉ុប បានចុះផ្សាយព្រោងព្រាតអំពី សេចក្ដីប្រកាសនោះ ហើយបកស្រាយថា «ឧបសគ្គកំពុងតែមានភាពជោគជ័យ ទៅលើឆន្ទះការងាររបស់ ចៅក្រមស៊ើបអង្កេតអន្តរជាតិស្វីស​» ។ គេក៏បាននិយាយ ផងដែរ អំពីការឈ្លោះប្រកែក គ្នារវាង សហចៅក្រមស៊ើបអង្កេតអន្តរជាតិ រូបនេះ ជាមួយនឹង សហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡុង ដែលបានឈានរហូតទៅដល់ ការដាក់ឱសានវាទ កាល​ពី​សប្តាហ៍​មុន។

នៅក្នុងសេចក្ដីប្រកាស របស់សាលាក្ដី បានលាតត្រដាងពី «ភាពអសកម្មដ៏ធំមួយ របស់ សាលាក្ដី» ហើយភាពអសកម្មនេះ នឹងត្រូវ ចេញផ្សាយជាសាធារណះ ក្នុងពេលខាងមុខ ។ លោក ឡូរ៉ង់ កាស្ពើអានសឺមេត បានបកស្រាយថា ផ្ទុយពីការស្វែងរក ការសំរុះសំរួលរវាង គាត់នឹង ចៅក្រម យូ ប៊ុនឡុង គាត់បែជាទទួលបានមកវិញ នូវការជំទាស់ តាមពាក្យសំដី ជាច្រើនដង និងពេលបន្ទាប់មកទៀត តាមលាយលក្ខណ៍អក្សរ​ចំនួន ២លើក ដែលបញ្ជាអោយលោក បញ្ឈប់នូវ «សកម្មភាព ខុសច្បាប់» នៃការស៊ើបអង្កេតទាំងឡាយ ។

ភាព ខុសច្បាប់ ដែលលោក សហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡុង បាននិយាយនោះ ទំនងជាចង់យោលទៅលើ ភាពមិនពេញលក្ខណៈ នៃតំណែង សហចៅក្រមស៊ើបអង្កេតអន្តជាតិបំរុង របស់លោក ឡូរ៉ង់ កាស្ពើអានសឺមេត នេះឯង។

ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នៃប្រទេសកម្ពុជា បានបដិសេធ​មិន​ព្រម​តែងតាំងលោក ឡូរ៉ង់ កាស្ពើអានសឺមេត​ Laurent Kasper-Ansermet ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិពេញសិទ្ធិទេ ។​ នេះបើតាមការពន្យល់ របស់ស្ថាប័នកំពូលមួយនេះ កាលពីថ្ងៃ សៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១២ កន្លងទៅ ។ ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នៃប្រទេសកម្ពុជា បានចោទប្រកាន់ លោក ឡូរ៉ង់ កាស្ពើអានសឺមេត ( Laurent Kasper-Ansermet ) ថាបាន​ចុះ​ផ្សាយ​ អត្ថបទ​ជា​ច្រើន​តាមរយៈ គេហទំព័រ ​Twitter​ របស់​ខ្លួន ​ទាក់ទង​នឹង​សាលាក្តី​ ក៏ដូចជា ​ការ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន តាមរយះសារ​ព័ត៌មាន ​ទៅ​លើ​​សហចៅក្រម​ស៊ើបអង្កេតជាតិ លោក ​យូ ប៊ុនឡេង ​និង​លោក ស៊ីកហ្វ្រេត​ ប៊្លុង ( Siegfried Blunk ) ជាដើម ដែលខុសទៅនឹងវិធានផ្ទៃក្នុង របស់សាលាក្ដី ។

តែលោក ឡូរ៉ង់ កាស្ពើអានសឺមេត ខ្លួនឯង បានច្រានចោល ការចោទប្រកាន់ទាំងនេះ ហើយបាននិយាយ ពីការរកលេស មិនសមហេតុផល របស់ភាគីកម្ពុជា ដើម្បីជាការរារាំង កុំអោយមានការស៊ើបអង្កេតឡើងវិញ ទៅលើសំណុំរឿង ០០៣ និង ០០៤​ ដែលក្នុងនោះ មានជាប់ពាក់ព័ន្ធជាមួយ ជនសង្ស័យ ជា​កម្មាភិបាល​ខ្មែរ​ក្រហម ​ថ្នាក់​កណ្តាល ចំនួន ៥នាក់ ។ វិទ្យុសំលេង​សហរដ្ឋអាមេរិក បានជួបជាមួយ ជន៣នាក់ ពីចំណោម ជនសង្ស័យ​ទាំង​នោះ ដែល​រួមមាន​លោក ​ស៊ូ ម៉េត -​ យឹម ទិត -​ ​មាស មុត - ​អោម អាន ​និង​ អ្នកស្រី​អ៊ឹម ចែម ។ របាយការណ៍របស់វិទ្យុដដែល​ បានបញ្ជាក់ ពីអ្វីដែល ជនសង្ស័យទាំងបី បានបដិសេធទាំងស្រុង ការចោទប្រកាន់ របស់ សហចៅក្រមស៊ើបអង្កេតអន្តជាតិ។

ទោះបីជាយ៉ាងណា ក៏ដោយ លោក ឡូរ៉ង់ កាស្ពើអានសឺមេត នឹងនៅកាន់តំណែងរបស់ខ្លួន រហូតដល់ថ្ងៃ ៤ ខែឧសភា ដើម្បីធ្វើការងារណា ដែលទាក់ទង នឹងសំនុំរឿងរដ្ឋប្បវេណី ។ អ្នកស្នងតំណែង ជាយថាហេតុរបស់គាត់ នឹងត្រូវប្រកាស អោយដឹងដោយ អង្គការសហប្រជាជាតិ ក្នុងពេលខាងមុខ ប៉ុន្តែអ្នកវិភាគទាំងឡាយ មិនមានសុទ្ទិដ្ឋិនិយមទេ ដោយសារតែ ពេលមុនហ្នឹង លោក ​ស៊ីកហ្វ្រេត​ ប៊្លុង អតីតសហចៅក្រម ស៊ើបអង្កេតអន្តរជាតិ បានលាឈប់ ពីសាលាក្ដីដូចគ្នានេះ ព្រមទាំងបានបរិហា ពីគំនាបរបស់ ទីក្រុងភ្នំពេញ ទៅលើឯករាជ្យភាពរបស់ចៅក្រម ៕

ដោយ ៖ សេក មនោរកុមារ​​ -​ ប៉ារីស ថ្ងៃទី ១៩ មិនា​ ២០១២
Crédit​ Photo : AFP

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត

បច្ចុប្បន្នភាព ក្នុងពិភពលោកទាំងមូល

ណាហ្គាវើល៖ តំណាង​កម្មករ ផ្អាក​ធ្វើ​បាតុកម្ម ទទួល​យក​ការ​ចរចារ

សង្គ្រាមហ្វេសប៊ុក៖ សម រង្សី​ថា​ឈ្នះ​លើ​បណ្ដាញ​សង្គម តែហ៊ុន សែន​​ថា​អត់​មាន​លេង​ទេ

ទេព នីថា ថា​នឹង​ឲ្យ​អសនៈ​ទៅគណបក្សផ្សេង តែយឹម សុវណ្ណ​គម្រាម​មុន​ពី​បាតុកម្ម

សហជីប​​ចោទ​អាជ្ញាធរ​ថា​ឲ្យ​«ភ្លើងខៀវ» ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ណាហ្គាវើល

ជំនួប​ហ្សេ៨៖ ជំហាន​ទៅ​ប្រឆាំង​ការ​បន្ថយ​ពន្ធដារ និង​យល់​ស្រប​បង្រួម​វិបត្តិ​នៅ​ស៊ីរី

ហ៊ុន សែន៖ គ.បេតិកភណ្ឌ​ពិភពលោក ឲ្យ​សកល​លោក​ផ្តល់​ឋានៈ​ដ៏​សក្តិសម​ដល់​អារ្យធម៌​ខ្មែរ

រ៉ុង ឈុន៖ ហេតុផល​បី​យ៉ាង​ ដែល​កោះ​ត្រល់​នៅ​តែ​ជា​«របស់»​កម្ពុជា

» ច្រើនទៀត

1 trackbacks

casino jack | Today 23:04

through your handy net-connected widget, you Have got the exemption for an one off stake or a match of months, but involving 20 and 35% of a thespian's add up life-time on a internet site.


តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក