Tous les messagesRe: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកអនុម័តសេចក្ដីសម្រេចរឿងព្រះវិហារ
http://www.rfa.org/khmer/indepth/worl ... eting-07302010232120.html ដោយ យន់ សាមៀន 2010-07-31 កិច្ចប្រជុំរបស់សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង ប្រាស៊ីលលា (Brasillia) ប្រទេសប្រេស៊ីល បានអនុម័តសេចក្ដីសម្រេចដែលគាំទ្រដោយភាគីកម្ពុជា និងថៃ ទាក់ទិននឹងទីតាំងបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ។ ឆ្លើយតបទៅនឹងជម្លោះសង្គ្រាមពាក្យសម្ដីវាងកម្ពុជា និងថៃ កាលពីថ្ងៃសុក្រ ទី៣០ កក្កដា អង្គការយូណេស្កូ បានប្រកាសថា ជម្លោះកម្ពុជា និងថៃត្រូវបានបញ្ចប់ហើយ បន្ទាប់ពីកម្ពុជា និងថៃ បានទទួលយកការសម្រេចចិត្តរបស់សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភព លោក ជុំវិញការគ្រប់គ្រងទីតាំងបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារខ្មែរ។ ការសម្រេចចិត្តនេះបានទទួលស្គាល់ថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានទទួលយកឯកសារដាក់ដោយភាគីកម្ពុជា ដើម្បីធ្វើការពិចារណានៅឯកិច្ចប្រជុំលើកទី៣៥ ឆ្នាំ២០១១ នៅប្រទេសបារ៉េន (Bahrain)។ សេចក្ដីសម្រេចចិត្តនេះ ដែលបានដាក់ជូនដោយប្រធានដឹកនាំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសប្រេស៊ីល ជូកា ហ្វឺរីរ៉ា (Juca Ferreira) នៅឯទីក្រុងប្រេស៊ីលៀ (Brasillia) នៅប្រទេសប្រេស៊ីល។ ក៏បានស្វាគមន៍ជំហានទាំងឡាយរបស់កម្ពុជា ដែលឈានទៅបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់អភិវឌ្ឍចិរភាពនៃប្រាសាទព្រះវិហារ។ កម្ពុជាកាលពីដើមសប្ដាហ៍នេះ បានដាក់គម្រោងការអភិរក្ស និងអភិវឌ្ឍតំបន់ទ្រនាប់នៃប្រាសាទព្រះវិហារខ្មែរ ទៅឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភព ដើម្បីអនុមតិទទួលយក ប៉ុន្តែភាគីថៃបានជំទាស់ មិនឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកទទួលយកគម្រោងរៀបចំប្រាសាទ ព្រះវិហារទេ ដោយលើកហេតុផលថា គម្រោងរបស់កម្ពុជាអាចប៉ះពាល់ដល់តំបន់ជម្លោះក្បែរប្រាសាទ ព្រះវិហារខ្មែរ។ ថៃបានអះអាងថា តំបន់ក្បែរប្រាសាទព្រះវិហារខ្មែរ ចំនួន៤,៦គីឡូម៉ែត្រការេ ជារបស់ភាគីថៃ។ ការអះអាងនេះ ត្រូវបានភាគីកម្ពុជាទាត់ចោលថា ជាការមិនពិត។ តំបន់ក្បែរប្រាសាទព្រះវិហារ គ្មានតំបន់ជម្លោះទេ គឺជាទឹកដីកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានប្រកាសពីថ្ងៃសុក្រ ទី៣០ កក្កដាថា កម្ពុជាទទួលបានជោគជ័យ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានទទួលផែនការរៀបចំប្រាសាទ ព្រះវិហារជាផ្លូវការ។ លោកថា លទ្ធផលនៃកិច្ចប្រជុំនៅឯប្រទេសប្រេស៊ីល ជាជ័យជម្នះដែលកម្ពុជាទទួលរងចាំជាយូរមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការពន្យារពេលពិចារណាពីគម្រោងរៀបចំប្រាសាទព្រះវិហាររបស់ភាគី កម្ពុជា បានធ្វើឲ្យភាគីថៃ ប្រកាសថាខ្លួនបានឈ្នះក្នុងការប្រឆាំងទាមទារមិនឲ្យគណៈ កម្មាធិការពិភពលោកនេះ ទទួលស្គាល់ផែនការរបស់កម្ពុជា។ ការសែត Bangkok Post របស់ថៃ នៅថ្ងៃសៅរ៍ ទី៣១ កក្កដា បានដកស្រង់សំដីរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានថៃ លោក Suwit Khunkitti ដែលមានប្រសាសន៍ថា ការពន្យារពេលនេះ បណ្ដាលមកពីកម្ពុជាមិនបានដាក់ផែនការរបស់ខ្លួន ប្រាំមួយសប្ដាហ៍មុនកិច្ចប្រជុំ។ លោកថា ការមិនដាក់ជាមុននេះ បណ្ដាលឲ្យថៃតវ៉ាថា ថៃគ្មានពេលគ្រប់គ្រាន់ដើម្បីសិក្សាគម្រោងនេះ ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់បូរណភាពទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍នៅថ្ងៃសៅរ៍ដែរ កម្ពុជាមិនខ្វល់នឹងការលើកឡើងរបស់ថៃទេ ពីព្រោះថៃមិនដែលទទួលយកការពិតមកនិយាយទេ។ លោកថា កម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំនេះ។ ការសែត Bangkok Post ដដែលនេះបានដកស្រង់សំដីលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhibit Vejjajiva) ដែលបានប្រកាសកាលពីថ្ងៃសុក្រ ទី៣០ ខែកក្កដាថា រដ្ឋាភិបាលថៃនឹងចំណាយថវិកាផ្ទាល់សម្រាប់រយៈពេល១២ខែ ដើម្បីសិក្សាគំរោងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទ្រនាប់នៃប្រាសាទព្រះវិហារខ្មែរ។ មន្ត្រីជាន់ខ្ពស់ថៃប្រកាសថា ការពន្យារពេលនេះ មិនបណ្ដាលឲ្យមានភាពតានតឹងរវាងកម្ពុជា និងថៃទេ ហើយការពន្យារពេលអាចឲ្យប្រទេសកម្ពុជាអាចធ្វើការងារអំពីជម្លោះ ព្រំដែន។ អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃសៅរ៍ ទី៣១ កក្កដា បានបដិសេធសេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃ។ លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាបានដាក់ផែនការសង្ខេបគម្រោងរៀបចំប្រាសាទព្រះវិហាររបស់ខ្លួន ចំនួន៤សន្លឹក មុនពេលកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប៉ុន្តែថៃបានយកលេសថា ខ្លួនគ្មានពេលពិនិត្យមើល។ លោកថា ការពន្យារពេលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គ្មានប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំគម្រោងគ្រប់គ្រងប្រាសាទព្រះវិហារទេ។ ការពន្យារពេលនេះ គ្រាន់តែទុកពេលឲ្យថៃមានឱកាសពិនិត្យមើលគម្រោងរបស់កម្ពុជាតែ ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន បន្ថែមថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានទទួលយកសំណើរបស់កម្ពុជាហើយ ដូច្នោះអង្គការ Unesco គ្មានតួនាទីក្នុងការអនុមតិលើគម្រោងរៀបចំរបស់កម្ពុជាទេ។ ក្នុងការជំទាស់គម្រោងរបស់កម្ពុជានេះ តាមពិតថៃចង់បានការគ្រប់គ្រងរួម ទៅលើប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហុល្លង់ កាត់សេចក្ដីឲ្យកម្ពុជាឈ្នះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ហើយប្រាសាទព្រះវិហារដ៏ចំណាស់នេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ ប្រទេសថៃបានបញ្ជូនកងទ័ពរាប់រយនាក់ ចូលលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វៈ នៅក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ កក្កដា បណ្ដាលឲ្យកើតមានជម្លោះព្រំដែនខ្មែរ និងថៃ អូសបន្លាយរហូតដល់ពេលជិត៣ឆ្នាំ៕
La date de Contribution : Today 00:18
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
មន្ត្រីយោធាខ្មែរ-ថៃជួបគ្នានៅប្រាសាទព្រះវិហារ
http://www.rfa.org/khmer/indepth/khmer_thai-07312010074911.html ដោយ ហង្ស សាវយុត 2010-07-31 នាយទាហានថៃនៅក្បែរប្រាសាទព្រះវិហារមួយក្រុមបានសុំជួបសំដែងការ គួរសមជាមួយនាយឧត្ដមសេនីយ៍ផ្កាយមាស៤ គន់ គីម របស់កម្ពុជា ដើម្បីស្វែងរកការកាត់បន្ថយភាពតានតឹងផ្នែកយោធា។ មេបញ្ជាការយោធាជាន់ខ្ពស់ខ្មែរ ប្រចាំតំបន់ព្រំដែនជុំវិញប្រាសាទព្រះវិហារ បានឲ្យដឹងថាមេបញ្ជាការទាហានឈុតខ្មៅថៃ១ក្រុម បានស្វែងជួបសំដែងការគួរសមជាមួយលោកឧត្ដមសេនីយ៍ផ្កាយមាស៤ គន់ គីម អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹង រវាងយោធាខ្មែរ-ថៃ ដែលកំពុងប្រឈមមុខដាក់គ្នានៅតាមខ្សែត្រៀមព្រំដែនជួរមុខ កាលពីព្រឹកថ្ងៃសៅរ៍ទី៣១ ខែកក្កដា។ការស្វែងរកជួបសំដែងការគួរសមនេះ នៅស្របពេលដែលលោកឧត្ដមសេនីយ៍ គន់ គីម បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខទាហានខ្មែរ ដែលកំពុងការពារព្រំដែននៅជួរមុខជិតប្រាសាទព្រះវិហារ។ លោកឧត្ដមសេនីយ៍ផ្កាយ៤ ជា តារា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទប្រចាំទិសប្រាសាទព្រះវិហារ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដាថា កងទ័ពថៃមួយក្រុម បានជួបសំដែងការគួរសមជាមួយលោកឧត្ដមសេនីយ៍ គន់ គីម ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ដែលកំពុងប្រឈមមុខដាក់គ្នាជាថ្មី ក្នុងរឿងព្រំដែន និងប្រាសាទព្រះវិហារប៉ុន្មានថ្ងៃមកនេះ។ លោកឧត្ដមសេនីយ៍ ជា តារា មានប្រសាសន៍ ៖ «ព្រឹកមិញនេះខ្ញុំជូន ដំណើរឯកឧត្ដម គន់ គីម ចុះទៅសួរសុខទុក្ខនាយពលទាហានរបស់យើង ដែលឈរជើងនៅជួរមុខ ក៏ប៉ុន្តែមកដល់ចំណុចឃ្មុំនោះ កងទ័ពថៃក៏មានការទទួលគារវៈ ហើយឯកឧត្ដម គន់ គីម បានបញ្ជាក់ពីជំហរជាវិជ្ជមានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកមិនចង់ឲ្យមានសង្គ្រាមជាមួយភាគីថៃទេ គាត់ចង់ឲ្យតាមព្រំដែនសុទ្ធតែមានស្ថិរភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។ ចំណុចទី២ ក៏មិនចង់បានទឹកដីរបស់ថៃ១មិល្លីម៉ែត្រដែរ។ ប៉ុន្តែក្នុងសិទ្ធិស្វ័យការពារត្រូវតែការពារទឹកដីឲ្យបានរឹង មាំ»។ ទាហានខ្មែរ ដែលការពារព្រំដែនជិតប្រាសាទព្រះវិហារ បានឲ្យដឹងថា រយៈពេល៤-៥ថ្ងៃមកនេះ ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃ នៅតាមព្រំដែនជិតប្រាសាទព្រះវិហារ មានភាពតានតឹងឡើងវិញ បន្ទាប់ពីថៃបានបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ជិតប្រាសាទ ព្រះវិហារផងនោះ។ ប៉ុន្តែកាសែតបាងកកប៉ុស្តិ៍របស់ប្រទេសថៃ បានដកស្រង់សំដីរដ្ឋមន្រ្តីការពារជាតិថៃ លោក Prawit Wongsuwon មានប្រសាសន៍ថា វាមិនចាំបាច់ដើម្បីបញ្ជូនទ័ពបន្ថែមទៅកាន់ព្រំដែនកម្ពុជា-ថៃទេ បើទោះបីជាមានរបាយការណ៍ថា មានកងពលតូចចំនួនពីរ និងកាំភ្លើងធំរបស់កម្ពុជាបានបញ្ជូនទៅព្រំដែនក៏ដោយ។ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងយោធពលខេមរភូមិនៃកងពលធំអន្តរាគមន៍លេខ៣ នៅតំបន់ប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា រយៈពេល៤-៥ថ្ងៃកន្លងមកនេះថៃពិតជាបានបញ្ជូនកម្លាំងកងទ័ពជា ច្រើនមកជិតព្រំដែន ប៉ុន្តែកម្លាំងកងទ័ពធំរបស់ថៃនៅឆ្ងាយពីតំបន់ប្រឈមមុខ ឯកម្លាំងតូចគឺនៅជិតៗទាហានខ្មែរ ដែលធ្វើឲ្យទាហានខ្មែរត្រូវត្រៀមខ្លួនប្រយុទ្ធ។ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក ៖ «វាមិនទាន់ជាចំណុចអីដែលឲ្យ មានការផ្ទុះអាវុធទេ។ មកដល់ពេលនេះ មិនទាន់មានអីដែលជាចំណុចឲ្យយើងមានការចាប់អារម្មណ៍ទេ និយាយរួមយើងនិយាយឲ្យខ្លីថា យើងក្នុងលេណដ្ឋានដៃក្នុងកៃចាំកាច់»។ រហូតមកដល់ថ្ងៃសៅរ៍នេះ ស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយយោធា នៅជិតតំបន់ប្រាសាទព្រះវិហារ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្ននៅឡើយ ដោយស្ត្រីជាគ្រួសារយោធាទាំងអស់ តម្រូវឲ្យចុះពីលើភ្នំព្រះវិហារទៅរកកន្លែងសុវត្ថិភាព៕
La date de Contribution : Today 00:17
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
ថៃនៅតែបន្តបំផុសពីជោគជ័យរបស់ខ្លួនអំពីប្រាសាទព្រះវិហារ
http://www.khmer.rfi.fr/cambodia/2010 ... 1%9E%A0%E1%9E%B6%E1%9E%9A ដោយ ប៉ែន បូណា, កម្ពុជា - អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 31 កក្កដា 2010 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ សៅរ៍ 31 កក្កដា 2010 ព័ត៌មានស្តីពីកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូនៅប្រទេសប្រេស៊ីលស្តីពីផែនការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ នៅតែជាកម្មវត្ថុនៃការបកស្រាយផ្ទុយគ្នារវាងកម្ពុជានិងថៃ។ សារព័ត៌មានថៃបានបន្តផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនៅថ្ងៃនេះអំពី «ជោគជ័យ»របស់ខ្លួនក្នុងការជំរុញឲ្យគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក របស់យូណេស្កូ«ពន្យារពេល»ការអនុម័តយកគម្រាងរបស់កម្ពុជា។ មន្ត្រីកម្ពុជាបានបដិសេធថា នេះជាការបកស្រាយបំផ្លើសការពិតរបស់ សារព័ត៌មាន និងអ្នកនយោបាយជ្រុលនិយមថៃតែប៉ុណ្ណោះ។ Bangkok Post ដែលអះអាងថា បានស្រង់ប្រភពពីគណៈប្រតិភូថៃដែលទៅចូលរួមក្នុងកិច្ចប្រជុំនោះ បានចាត់ទុកការលើកយកផែនការអភិវឌ្ឍន៍តំបន់ព្រះវិហារទៅពិភាក្សា នៅក្នុងកិច្ចប្រជុំឆ្នាំក្រោយថា ជាការពន្យារពេលបន្ទាប់ពីគណៈប្រតិភូថៃបានជំទាស់មិនទទួលយក ផែនការនោះ។ ក្រៅពីនោះ ក៏នៅមានសារព័ត៌មានថៃមួយចំនួនទៀត បានស្រង់សម្តីមន្ត្រីការទូតថៃថា ពួកគេកំពុងឃ្លាំមើលក្រែងមានបាតុកម្មពីពលរដ្ឋខ្មែរអំពីបញ្ហានេះ។ ប៉ុន្តែលោកទិត្យ សុធា អ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកព័ត៌មានទាំងនោះថា ជាការបំភ្លៃការពិតពីសំណាក់សារព័ត៌មាន និងអ្នកនយោបាយជ្រុលនិយមមួយចំនួនរបស់ថៃតែប៉ុណ្ណោះ។ មន្ត្រីអ្នកនាំពាក្យរូបនេះបានពន្យល់ថា ផែនការអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារត្រូវបានបញ្ជូនទៅដល់ អង្គការយូណេស្កូ តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយផែនការនោះបានទទួលការគាំទ្រពីគណៈកម្មាធិការបេតិកភណ្ឌរួចហើយ។ ចំណែកឯ សេចក្តីសម្រេចទាំង ៥ចំណុចរបស់គណៈកម្មាធិការបេតិកភណ្ឌ ទាក់ទងនឹងប្រាសាទព្រះវិហារ នៅថ្ងៃម្សិលមិញ មានន័យគ្រប់គ្រាន់ដែលបញ្ជាក់ពីការទទួលស្គាល់គ្រប់បែបយ៉ាងចំពោះ ផែនការអភិវឌ្ឍន៍នោះ។ ពីរឆ្នាំក្រោយការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ ប្រទេសថៃនៅមិនទាន់បោះបង់ចោលការប៉ុនប៉ងទាមទារយកចំណែកខ្លះនៃ ដែនដីជុំវិញប្រាសាទរបស់ខ្មែរនៅឡើយទេ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសប្រេស៊ីល ថៃបានដុតដៃ ដុតជើងដោយប្រើវិធីត្រជាក់ផង និងគំរាមដកខ្លួនចេញពីគណៈកម្មាធិការនេះផងប្រសិនបើគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកហ៊ានអនុម័តទទួលយកផែនការអភិវឌ្ឍន៍របស់កម្ពុជា។ យ៉ាងណាក៏ដោយ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានទទួលយកផែនការ អភិវឌ្ឍន៍របស់កម្ពុជានឹងគ្រោងលើកយកបញ្ហានេះទៅភិភាក្សាក្នុង កិច្ចប្រជុំប្រចាំឆ្នាំលើកក្រោយ៕
La date de Contribution : Today 00:03
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
មេទ័ពកម្ពុជា ត្រួតពលនៅសមរភូមិមុខ, ខណៈស្ថានការណ៍ធម្មតា នៅព្រំដែនកម្ពុជា-ថៃ
http://www.cen.com.kh/localnews/show_ ... zMTMwYWQyZDM1Y2EyZjU5NDJj ដោយ : លីហូវ (ថ្ងៃទី 31 កក្កដា 2010) ព្រំដែនប្រាសាទព្រះវិហារ: នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០១០ លោកនាយឧត្តមសេនីយ៍ ជា តារា មេបញ្ជាការកងទ័ពកម្ពុជា ប្រចាំព្រំដែនកម្ពុជា-ថៃ បានអមដំណើរលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ របស់កងយោធពលខេមរភូមិន្ទ បានចុះទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រំដែនតំបន់ប្រាសាទព្រះវិហារ ។ មេបញ្ជាការកងទ័ពកម្ពុជា ក៏បានចុះត្រួតពិនិត្យនាយពលទាហានដ៏អង់អាចរបស់កម្ពុជា នៅជួរមុខផងដែរ ។ ក្រោយពីឡើងភ្នំ ដើរត្រួតពលទាហានរួចមក នៅម៉ោងជាង ១២ រសៀលថ្ងៃសៅរ៍នេះ លោកនាយឧត្តមសេនីយ៍ ផ្កាយ ៤ ជា តារា បានថ្លែងថា សភាពការណ៍នៅតំបន់ព្រំដែនកម្ពជា-ថៃ ពិសេសនៅតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា មកដល់ម៉ោងនេះ ពេលនេះ ( ម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃសៅរ៍ ) គឺមានសភាពធម្មតា មិនមានកើតអ្វីឡើងទេ បើទោះបីជា មានការគម្រាមកំហែងរបស់ក្រុមជ្រុលនិយម ពាក់អាវលឿងថៃ និងការគម្រាមកំហែងពីអ្នកកាន់អំណាចថៃ គឺលោកនាយករដ្ឋមន្ត្រីប្លន់អំណាចថៃ អាប់ភីស៊ីត ដែលតែងតែទាមទារ ចង់បានទឹកដីកម្ពុជា ហើយបានជម្រុញឲ្យកងទ័ពខ្លួន មកឈ្លានពានទឹកដីកម្ពុជាក៏ដោយ ។ ជាមួយនឹងការបញ្ជាក់យ៉ាងដូច្នេះ លោកនាយឧត្តមសេនីយ៍ ជា តារា បានថ្លែងព្រមានខ្លាំងៗថា នៅម៉ោងនេះ ពេលនេះ កងយោធពលខេមរភូមិន្ទកម្ពុជា នៅតែរក្សាខ្ជាប់ខ្ជួន នូវបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នោះគឺកងទ័ពកម្ពុជា បច្ចុប្បន្ននេះ មានគ្រប់សមត្ថភាព និងគ្រប់លទ្ធភាព ក្នុងកិច្ចការការពារទឹកដី។ ថៃកុំបង្កើតបញ្ហាជាមួយកម្ពុជាឲ្យសោះ ហើយបើសិនជាថៃ នៅតែធ្វើការឈ្លានពានលើកទ័ព ចូលទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រ គឺសិទ្ធិស្វ័យការពាររបស់កងទ័ពកម្ពុជា ត្រូវដោះស្រាយដោយមានប្រសិទ្ធភាពបំផុត ។ ក្នុងពេលប្រកាសព្រមានលើកងទ័ពថៃយ៉ាងដូច្នេះ លោកនាយឧត្តមសេនីយ៍ ជា តារា ក៏មិនភ្លេចលើកឡើងពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រម្សិលមិញ ដែលលោកនាយឧត្តមសេនីយ៍ បានចូលរួម តាមរយៈវិដេអូ ខនហ្វើរែន នៅប្រាសាទព្រះវិហារផងដែរ ។ តាមរយៈកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់កងទ័ពកម្ពុជា និងបានប្រគល់ភារកិច្ចយ៉ាងច្បាស់លាស់ អំពី សិទ្ធិស្វ័យការពារទឹកដីកម្ពុជា ។ លោកនាយឧត្តមសេនីយ៍ ជា តារា បានបន្ថែមថា សម្តេចតេជោ បានបញ្ជាក់ហើយថា យើងមិនចង់បានទឹកដីរបស់ថៃ សូម្បីតែមួយមីលីម៉ែត្រទេ។ សម្តេចចង់ឲ្យមានព្រំដែនសន្តិភាព និងព្រំដែនស្ថេរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងសង្ខាងរវាងកម្ពុជា និងថៃ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ និងប្រទេសទាំងពីរ ។ ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ហើយថា មួយមីលីម៉ែត្ររបស់ថៃ គឺយើងមិនចង់បាន តែកងយោធពលខេមរភូមិន្ទកម្ពុជា ក៏នៅតែរក្សាបទបញ្ជាខ្ជាប់ខ្ជួនត្រង់ថា សិទ្ធិស្វ័យការពារទឹកដី ប្រសិនបើកងទ័ពថៃ រំលោភបំពាន ទន្ទ្រានចូលទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រ ។ លោកនាយឧត្តមសេនីយ៍ ជា តារា ក៏បានព្រមានហើយព្រមានទៀត ទៅកាន់កងទ័ពថៃ ឈ្លានពានថា សូមប្រកាសឲ្យកងទ័ពថៃដឹងថា កងទ័ពកម្ពុជា នៅតែអនុវត្តខ្ជាប់ខ្ជួន នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឹងម៉ាត់ជាទីបំផុត ។ យើងនៅលើទឹកដីរបស់យើង ដើម្បីការពារដីយើង ។ ដូច្នេះយើងមានគ្រប់លទ្ធភាព និងគ្រប់សមត្ថភាព ដោយទឹកចិត្តរបស់យើងជ្រះថ្លា ព្រោះកងទ័ពកម្ពុជា មិនមានទៅប្លន់ ទៅលួចដីរបស់នរណាទេ។ ផ្ទុយទៅវិញ កងទ័ពថៃ មិនមានអារម្មណ៍ភ្លឺថ្លាទេ ។ អារម្មណ៍របស់កងទ័ពថៃ ភិតភ័យណាស់ ព្រោះមកឈ្លានពានគេ។ ម្យ៉ាងទៀត កងទ័ពថៃឈ្លានពាននោះ តើក្បាលមានប៉ានដែក ឬអត់ ? ហើយតើមានយកលេណដ្ឋាន មកជាមួយដែរ ឬទេ? ។ ដូច្នេះ ថៃកុំបង្កើតបញ្ហាជាមួយខ្មែរឲ្យសោះ ។ សេចក្តីបញ្ជាក់ពីមេបញ្ជាការកងទ័ពកម្ពុជា ពីតំបន់ព្រំដែនកម្ពុជា-ថៃ យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីប្រទេសថៃថា កងទ័ពថៃជាច្រើន ត្រូវបានបញ្ជូនពង្រាយនៅតាមតំបន់ជាយដែនប្រទេសកម្ពុជា ជាពិសេសនៅតំបន់ព្រំដែនប្រាសាទព្រះវិហារ។ ថៃទាមទារគ្រប់គ្រងដីទំហំ ៤,៦ គីឡូម៉ែត្រ នៅជិតប្រាសាទព្រះវិហារ ដោយសំអាងលើផែនទីចោរ ឯកតោភាគី ដែលគូសដោយប្រទេសថៃ ។ ក៏ប៉ុន្តែកម្ពុជា មិនទទួលស្គាល់ឡើយ ដោយផ្អែកលើសាលក្រមរបស់តុលាការយុត្តិធម៌ទីក្រុងឡាអេ ឆ្នាំ១៩៦២ ដែលបានសម្រេចដាក់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ ស្ថិតនៅក្នុងទឹកដីកម្ពុជា ។ សូមរម្លឹកថា កងទ័ពកម្ពុជា និងកងទ័ពថៃ បានប្រឈមមុខដោយអាវុធដាក់គ្នា ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ គឺមួយសប្តាហ៍ ក្រោយពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ ៕
La date de Contribution : Yesterday 23:47
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងពិភាក្សាគម្រោងអភិវឌ្ឍន៍ប្រាសាទព្រះវិហារនៅឆ្នាំក្រោយ
http://www1.voanews.com/khmer/news/--99653089.html ដោយ ជន សក្តា វី អូ អេ ខ្មែរ | ភ្នំពេញ | ថ្ងៃសុក្រ, 30 ខែកក្កដា 2010 ភ្នំពេញ៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានជួបប្រជុំនៅក្នុងប្រទេស ប៊្រេហ្ស៊ីល បានទទួលយក និងទទួលស្គាល់ឯកសារស្តីពីផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់ ប្រទេសកម្ពុជា សម្រាប់យកទៅពិភាក្សាគ្នានៅឆ្នាំក្រោយ។ មន្ត្រីជាន់ខ្ពស់កម្ពុជាបានហៅការសម្រេចនេះថា ជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា។ ប៉ុន្តែប្រទេសថៃបានសម្តែងការសប្បាយរីករាយចំពោះការសម្រេចនេះ ខណៈដែលប្រទេសថៃបានប្រឆាំងនឹងផែនការរបស់ប្រទេសកម្ពុជានេះ។លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃសុក្រនេះថាគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចលើកយកផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហាររបស់ប្រទេស កម្ពុជា ដែលមានជម្លោះព្រំដែនជាមួយប្រទេស ទៅពិភាក្សានៅឆ្នាំក្រោយ។ ប្រទេសកម្ពុជាបានរៀបចំផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ ប្រកបដោយផ្លូវច្បាប់ និងបច្ចេកទេសខ្ពស់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការ UNESCO ជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០០៨។ រដ្ឋាភិបាលថៃបានប្រឆាំងនឹងផែនការគ្រប់គ្រងតំបន់ប្រាសាទ ព្រះវិហាររបស់ប្រទេសកម្ពុជា ដោយគំរាមដកខ្លួនចេញពីអង្គការUNESCO បើគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិនេះ គាំទ្រផែនការរបស់ប្រទេសកម្ពុជាដើម្បីគ្រប់គ្រងតំបន់ប្រាសាទ ព្រះវិហារ ដែលជាប់ព្រំដែនជាមួយប្រទេសថៃ។ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងតាម ទូរស័ព្ទពីប្រទេសប៊្រេហ្ស៊ីល ដែលបានផ្សាយដោយទូរទស្សន៍ឯកជនពីរនៅក្នុងទីក្រុងភ្នំពេញថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយកឯកសាររបស់អគ្គលេខាធិការដ្ឋាន UNESCO ដែលនិយាយអំពីផែនការគ្រប់គ្រងប្រាសាទព្រះវិហារនិងសមិទ្ធិផលការងារ នៅក្នុងតំបន់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីសុខ អានបានបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានទទួល និងកត់សម្គាល់ថា ឯកសាររបស់ប្រទេសកម្ពុជាបានដាក់ដល់ដៃរបស់មណ្ឌលបេតិកភណ្ឌពិភព លោករបស់អង្គការ UNESCO។ «គណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចថា នឹងយកឯកសារស្តីពីការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ទៅពិភាក្សានៅឆ្នាំក្រោយ។ អញ្ចឹង ពាក្យអង់គ្លេសសរសេរថា CONSIDER។ CONSIDER មានន័យថា សម្រេចទទួលយក (ផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ)។ បើគេ (គណៈកម្មាធិការបេតិកភណ្ឌពិភពលោក)មិនទទួលយក(ផែនការនេះ) គេប្រើពាក្យ POSTPONE។ POSTPONE ពាក្យជំនាញមានន័យថា ទាត់ចោលតែម្តង»។ លោក Suwit Khunkitti រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសថៃ បាននិយាយនៅក្នុងប្រព័ន្ធព័ត៌មានអន្តរជាតិថា របៀបវារៈស្តីពីផែនការគ្រប់គ្រងប្រាសាទព្រះវិហារត្រូវបានលើកពេល ទៅកិច្ចប្រជុំឆ្នាំក្រោយ ហើយនឹងអនុញ្ញាតឱ្យប្រទេសថៃ និងកម្ពុជា មានពេលវេលាច្រើនទៀតដើម្បីធ្វើការពិភាក្សា និងទំនាក់ទំនងទ្វេភាគី ដើម្បីស្វែងរកកិច្ចព្រមព្រៀងរួម និងទៅវិញទៅមករវាងប្រទេសទាំងពីរ។ ទីតាំងប្រាសាទព្រះវិហារស្ថិតនៅក្នុងព្រំដែនរបស់ប្រទេសកម្ពុជា នៅកំពូលភ្នំដងរ៉ែកកម្ពស់៥២៥ម៉ែត្រ និងនៅជាប់ព្រំដែនជាមួយប្រទេសថៃ។ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចនៅក្នុងឆ្នាំ១៩៦២ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។ ប្រព័ន្ធព័ត៌មានអន្តរជាតិបានរាយការណ៍ថា កិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងធ្វើឡើងនៅក្នុងប្រទេស Bahrain នៅឆ្នាំក្រោយ៕
La date de Contribution : Yesterday 04:49
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
មួយទាមទារអោយបណ្តេញកម្ពុជាចេញពីតំបន់ព្រះវិហារ ក្រុមមួយទៀតចង់មកធ្វើបាតុកម្មនៅព្រំដែន
http://www.cen.com.kh/internews/show_ ... mYTZlNGE0MmM2N2U1Nzk1MWM5 ថ្ងៃទី 30 កក្កដា 2010 ឆៃវ៉ាត ស៊ិនស៊ូវង់និងការុន សាយ-ង៉ាម បានដឹកនាំក្រុមរបស់គេទៅជួបជុំនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃសុក្រ និងបានប្រគល់លិខិតមួយទៅអោយនាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាតាមលេខាប្រចាំរដ្ឋមន្ត្រីការបរទេស។ ការប្រឆាំងតវ៉ានេះបានអំពាវនាវអោយរដ្ឋាភិបាលលុបចោលរាល់កិច្ចព្រមព្រៀងដែលនាំអោយប្រទេសថៃចាញ់ប្រៀបកម្ពុជា។ ពួកគេទុកពេលអោយរដ្ឋាភិបាលរយៈពេល៧ថ្ងៃដើម្បីធ្វើតាមការទាមទារ របស់គេនិងបាននិយាយថាពួកគេនឹងវិលមកវិញដើម្បីស្តាប់ចម្លើយ។ មុននេះពួកមេដឹកនាំក្រុមអាវលឿងបាននិយាយថាពួកគេនឹងដឹកនាំ អ្នកគាំទ្រទៅធ្វើបាតុកម្មនៅតំបន់ព្រំដែនដើម្បីប្រឆាំង ផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់កម្ពុជា។ តែ រដ្ឋមន្ត្រីប្រចាំខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោកអុងអាត ក្លាំផាយប៊ុលបាននិយាយថាក្រុមអាវលឿងមានសិទ្ធិតាមរដ្ឋធម្មនុ ញ្ញោដីម្បីជួបជុំតវ៉ានៅព្រំដែលថៃ-កម្ពុជាតែលោកបានព្រមានថា“ ក្រុមអាវលឿងត្រូវប្រយ័ត្នពីព្រោះកន្លែងដែលគ្រោងធ្វើការតវ៉ានេះ ជាទីតាំងរសើបមួយ។ការជួបជុំគ្នាច្រើននៅទីនោះអាចនាំដល់ ការយល់ច្រឡំរវាងថៃនិងកម្ពុជា”។ លោកបាននិយាយថា រដ្ឋាភិបាលមិនចាត់ទុករឿងចុះបញ្ជីប្រាសាទនេះធម្មតាទេ ដោយនាយករដ្ឋមន្ត្រីអាប់ភិស៊ីតបានតាមដានវាយ៉ាងដិតដល់។នៅពេល រដ្ឋមន្ត្រីប្រភពធនធានធម្មជាតិនិងបរិស្ថានលោកស៊ូវីតដែលដឹកនាំ ក្រុមថៃទៅចូលរួមកិច្ចប្រជុំនៅប្រេស៊ីលមកដល់ប្រទេសវិញ លោកអាប់ភិស៊ីតនឹងកោះប្រជុំជាមួយទីភ្នាក់ងារពាក់ព័ន្ធដើម្បី ពិភាក្សារកវិធានការបន្ថែមប្រឆាំងផែនការរបស់កម្ពុជា។ ចំណែកអ្នកនាំពាក្យគណបក្សឆាតថៃ ផាតាណាបានព្រមានថារដ្ឋាភិបាលមិនគួរគិតថាការពន្យារការពិចារណា ផែនការគ្រប់គ្រងរបស់កម្ពុជានេះពីសំណាក់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកនោះថាជាជោគជ័យមួយនោះទេ។តែផ្ទុយទៅវិញរដ្ឋាភិបាលគួរ បន្តការពារអធិបតេយ្យភាពនិងទឹកដីរបស់ប្រទេស។“ជាងនេះទៀត រដ្ឋាភិបាលគួរដាក់ទំនាក់ទំនងថៃ-កម្ពុជាជារបៀបវារៈជាតិ”។
La date de Contribution : Yesterday 04:31
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
ដល់ពេលឈប់យកប្រាសាទខ្មែរធ្វើជាចំណាប់ខ្មាំង
http://kohsantepheapdaily.com.kh/article/20100729-19334.html ថ្ងៃ សុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១០ ដោយ ៖ អេង យេង មន្ដ្រីចូលនិវត្ដន៍លើក ណាក៏ដោយឱ្យតែទាក់ទងដល់បញ្ហាប្រាសាទព្រះវិហារ អ្នកនយោបាយ Machiavel និយម និងជាតិនិយមចង្អៀត ចង្អល់នៃនយោបាយប្រកាន់ស្ដាំបំផុតរបស់ថៃ តែងតែទូងស្គរប្រកូកប្រកាសរកការគាំទ្រពីពួកជាតិនិយមជ្រុល ដែលគេបានចាត់ទុកថាជាឧបករណ៍ដ៏ស័ក្ដិសិទ្ធិក្នុងការគាស់រំលើង គូប្រឆាំងរបស់ពួកគេ ។ មានការកត់សំគាល់ថា នៅពេលណាមានជម្លោះនយោបាយផ្ទៃក្នុងនៅបាងកក ពួកគេតែងតែចាត់បញ្ជូន Veera Sumkwangkit ដែលជា មនុស្សប្រភេទស្រមើស្រមៃវង្វេងវង្វាន់បែប Don Quichotte ក្នុងរឿងនិទានដ៏ល្បីល្បាញប្រទេសអេស្ប៉ាញ ឱ្យមកស្រែកបំពងអំពីស្នេហាជាតិនិយមថៃនៅក្បែរប្រាសាទព្រះវិហារ ក្នុងគោលបំណងបង្វែរបង្វិលរលកប្រឆាំងនឹងពួកគេឱ្យមកប្រឆាំង កម្ពុជាលើបញ្ហាព្រំដែនវិញ ។ ជាក់ស្ដែងដូចក្នុងពេលកន្លងមក Sumkwangkit ជាមេអាវលឿងនៅខនកេនបាននាំបក្ស ពួកគេមកគំរាមដកបង្គោលព្រំដែនលេខ២២ នៅតំបន់ប្រាសាទតាមាន់តូចជាដើម ។ ចំពោះអ្នកអង្គម្ចាស់ Wanwipa វិញ ជាញឹកញាប់ត្រូវគេទម្លាក់ឱ្យធ្វើកិច្ចការខាងវោហាសាស្ដ្រ ។ កាលពីខែមករាមុននេះ អ្នកអង្គ ម្ចាស់បានទទូចឱ្យនាយករដ្ឋមន្ដ្រី Abhisit Vejjajiva ផ្ដល់ដំណឹងជាផ្លូវការទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៅប៉ារីស អំពីការជំទាស់របស់ថៃចំពោះសំណើរបស់កម្ពុជាស្ដីពីគំរោងគ្រប់គ្រង និងអភិរក្សប្រាសាទព្រះវិហារ។ ក្រោយមកទៀត អ្នកអង្គម្ចាស់នេះបានផ្ញើលិខិតមួយទាមទារឱ្យអគ្គលេខាធិការអង្គការ យូណេស្កូ ដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ។ ម្ដងនេះទៀត យោងទៅតាម ASTV manager online កាលពីថ្ងៃទី៧ ឧសភា ឆ្នាំ ២០១០ អ្នកអង្គម្ចាស់ Wanwipa បានដាក់លិខិត មួយទៅសភា ទទូចសុំឱ្យសមាជិកសភាបដិសេធរបៀបវារៈអនុម័តកំណត់ហេតុអង្គប្រជុំបី របស់គណៈកម្មការចំរុះ កំណត់ព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលលើកទី១ ធ្វើឡើងនៅថ្ងៃទី១០ដល់១២ វិច្ឆិកា ឆ្នាំ២០០៨ នៅសៀមរាប លើកទី២នៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០០៩ នៅបាងកក និងលើកទី៣ នៅថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០០៩ នៅភ្នំពេញ ។ គួរកត់សំគាល់ផងដែរថា កំណត់ហេតុអង្គប្រជុំទាំងនេះត្រូវបានអនុម័តជាគោលការណ៍រួចហើយដោយ គណៈរដ្ឋមន្ដ្រីថៃ កាលពីថ្ងៃទី៧ មេសា ឆ្នាំ២០១០ និងឥឡូវនេះត្រូវរង់ចាំការអនុម័តពីសភា ដើម្បីអាចឱ្យ JBC បន្ដការងាររបស់ខ្លួនបាន ។ ដូចគេបានដឹងរួចហើយ ការចោទប្រកាន់មូលបង្កាច់របស់អ្នកអង្គម្ចាស់ Wanwipa កើតចេញមកពីជំនឿចាស់គំរឹល ខុសឆ្គងនៃការយល់ច្រឡំអំពី “ការបាត់បង់ទឹកដីរបស់ថៃ” ដែលថា ប្រាសាទព្រះវិហារជារបស់ថៃ ។ ក្នុងស្មារតីនេះ អ្នកអង្គម្ចាស់ចោទ JBC ថាបានព្រមព្រៀងគ្នាជាមួយកម្ពុជាលើតំបន់ដែលគេហៅខុសថា ជាតំបន់ជម្លោះ៤,៦គីឡូម៉ែត្រក្រឡា ដែលជាទង្វើនាំទៅដល់ការទទួលស្គាល់ផែនទីកម្ពុជាតាមគន្លងចាស់ ដូចគ្នាក្នុងករណីប្រាសាទព្រះវិហារនៅតុលាការ ក្រុងឡាអេ។ តាមពិតទៅវាផ្ទុយស្រឡះពីទឡ្ហីករណ៍របស់អ្នក អង្គម្ចាស់ Wanwipa ព្រោះបញ្ហាវាមិនចោទទៅត្រង់ថា តើត្រូវយកផែនទីកម្ពុជា ឬផែនទីថៃក្នុងការកំណត់ព្រំដែនប្រទេសទាំងពីរនោះទេ ហើយវាក៏ច្បាស់ណាស់ថា ការគូសផែនទីជាឯកតោភាគី ហើយបង្ខំឱ្យប្រទេសដទៃគោរពតាមឆន្ទានុសិទ្ធិរបស់ខ្លូននោះ ក៏រឹងរឹតតែមិនស្របទៅតាមទម្លាប់អនុវត្ដជាអន្ដរជាតិទៅទៀត បើមិនដូច្នេះទេ ផែនទីពិភពលោកទាំងមូលនឹងត្រូវផ្លាស់ប្ដូររូបរាង ហើយជាលទ្ធផលពិភពលោកទាំង មូលនឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ។ ប៉ុន្ដែដោយសារតែគំនិតតាំងខ្លួនថា កម្ពុជាមិនស្មើខ្លួន ពួកជាតិនិយមជ្រុលទាំងនេះមិន អើពើនឹងផែនទីអន្ដរជាតិដែលមានស្រាប់ ហើយដែលប្រទេសទាំងពីរបានទទួលស្គាល់រួចមកហើយនោះទេ ។ ទាក់ទងនឹងបញ្ហានេះ គេគ្រប់គ្នាក៏បានយល់ដឹងពីក្រយៅពិតប្រាកដនៅពីក្រោយល្បិចកល នយោបាយទាំងនេះអស់ហើយ ។ ដូចដែលបាន ដឹងរួចហើយ បញ្ហាព្រំដែននៅតំបន់បរិវេណប្រាសាទព្រះវិហារត្រូវបានគណបក្ស សម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ (PAD) យកមកធ្វើអាជីវកម្មនយោបាយនាពេលកន្លងមកថ្មីៗនេះ នោះគឺក្រោយពេលប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០០៨ ។ ក្រុមនយោបាយរបស់អ្នកអង្គម្ចាស់ Wanwipa បាន ប្រើប្រាស់បញ្ហាព្រំដែនដែលជាបញ្ហាដ៏រសើបនេះជាឧបករណ៍នយោបាយដ៏ មានថាមពលខ្លាំងក្លារបស់ខ្លួន ក្នុងការផ្ដួល រំលំរដ្ឋាភិបាល Samak Sundaravej និងក្រោយមករដ្ឋាភិបាល Somchai Wongsawat ។ ក្នុងបញ្ហានេះ លោក Vasin Teeravechyan ដែលជាសហប្រធាន JBC បានធ្វើការព្រមានអ្នកនយោបាយថៃ នៅក្នុងសិក្ខាសាលាមួយនៅ ឯក្រសួងការបរទេសក្នុងក្រុងបាងកក កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ ថា “មិនត្រូវយកបញ្ហាព្រំដែនធ្វើជាបញ្ហានយោបាយ ដើម្បីផលប្រយោជន៍ខ្លួននោះទេពីព្រោះវាអាចបំផ្លាញការកំណត់ព្រំដែន ជាមួយកម្ពុជា” (សារព័ត៌មាន The Nation ថ្ងែទី១៣ ខែតុលា ឆ្នាំ២០០៩)។ លោកបាននិយាយបន្ដទៀតថា ផែនទីដើមដំបូងដែលគូសដោយបារាំង គឺជាឯក សារមួយនៃឯកសារជាច្រើន ដែលរួមបញ្ចូលក្នុងការចរចាព្រំដែន ។ លោកបាននិយាយថា “ទោះបីយើងចូលចិត្ដ ឬមិនចូលចិត្ដ យើងមិនអាចបដិសេធចោលនូវតួនាទីរបស់ផែនទីនេះបានទេ” ។ គួររំលឹកឡើងវិញផងដែរថា ផែនទីឧបសម្ព័ន្ធ១ (ខ្នាត១:៥០,០០០ ស៊េរី L7016 ការបោះពុម្ពលេខ 1-DMATC) ដែលលោក Vasin Teeravechyan បាននិយាយយោងទៅលើថា ជាផែនទីដើមដំបូងដែលគូសដោយបារាំង និងដែលអ្នកអង្គម្ចាស់ Wanwipa បានឱ្យឈ្មោះថា ជាផែនទីកម្ពុជានោះ គឺជាលទ្ធផលកើតចេញពីការងារនៃគណៈកម្មការចំរុះបារាំង-សៀម ដែល បង្កើតឡើងដោយអនុសញាបារាំង-សៀម ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ និងសន្ធិសញាបារាំង-សៀម ថ្ងៃទី២៣ ខែ មីនា ឆ្នាំ១៩០៧ ហើយដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលព្រះរាជាណាចក្រសៀម ហើយនិងត្រូវបានប្រើដោយតុលាការក្រុងឡាអេ ក្នុងការចេញសាលដីការស្ដីពីអធិបតេយ្យភាពកម្ពុជាលើប្រាសាទព្រះវិហារ និងតំបន់ ជុំវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ ថែមពីលើផែនទីនេះ កំណត់ហេតុនៃការបោះបង្គោលព្រំដែននៃគណៈកម្មការកំណត់ព្រំដែនរវាង ឥណ្ឌូចិននិងសៀម ឆ្នាំ១៩០៨-១៩០៩ និងការត្រួតពិនិត្យសាឡើងវិញក្នុងឆ្នាំ១៩១៩-១៩២០ ត្រូវបានក្រុមអ្នក បច្ចេកទេសថៃ-កម្ពុជា កំពុងប្រើប្រាស់សំរាប់បេសកកម្មស្វែងរកការពិតទៅលើស្ថានភាព ជាក់ស្ដែង និងទីតាំងនៃ បង្គោលព្រំដែនដែលមានស្រាប់ទាំង៧៣ ។ ដូចដែលបាននិយាយរួចមកហើយ អរិភាពរបស់ថៃជាមួយកម្ពុជាលើបញ្ហាព្រំដែននៅតំបន់ប្រាសាទព្រះវិហារ បាន កើតឡើងមិនមែនដោយសារខ្វះខាតនៃក្របខណ្ឌច្បាប់អន្ដរជាតិ និងគ្មានការកំណត់ព្រំដែនច្បាស់លាស់នោះទេ ប៉ុន្ដែ វាចេញមកតែពីជាតិនិយមជ្រុលពោរពេញទៅដោយបុរេវិនិច្ឆ័យ ការយល់ខុស និងការដែលមើលឃើញតែពីខ្លួនឯង ថាមានភាពខ្ពង់ខ្ពស់ជាងកម្ពុជា ។ ជាសក្ខីភាព អ្នកប្រាជ្ញបណ្ឌិតដ៏សុចរិត និងល្បីល្បាញខាងប្រវត្ដិសាស្ដ្រថៃមួយរូប គឺលោក Charnvit Kasetsiri បានមានប្រសាសន៍យ៉ាងច្បាស់ថា “ករណីប្រាសាទព្រះវិហារនាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវប្រភេទប្រវត្ដិសាស្ដ្រកែកាឡៃមួយ ដែលបញ្ឆេះឧត្ដមគតិជាតិនិយម ហើយឈានទៅរកការបង្កសង្គ្រាម ដើម្បីយក មកវិញនូវអ្វីដែលអ្នកវង្វេងប្រវត្ដិសាស្ដ្រហៅថាទឹកដីដែលបាត់បង់ ស្អីគេនោះ” ។ ថ្លែងនៅក្នុងសន្និសីទស្ដីអំពី “ប្រាសាទ ដែលឈ្លោះដណ្ដើមគ្នា” ដែលប្រារឰធ្វើឡើងនៅឯក្លឹបអ្នកកាសែតបរទេសនៃប្រទេសថៃ កាលពីខែតុលា ឆ្នាំ២០០៩ លោក Kasetsiri បានបង្ហាញរូបថតនៃការធ្វើទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Damrong Rajanupab ទៅកាន់ប្រាសាទព្រះវិហារ នាថ្ងៃទី៣០ ខែមករា ឆ្នាំ ១៩២៩ ហើយបានមានប្រសាសន៍ថា “ព្រះអង្គម្ចាស់បានទទួលយល់ព្រមថា ព្រះវិហារជាកម្មសិទ្ធិរបស់ឥណ្ឌូចិន-បារាំង”។ លើសពីនេះទៅទៀត លោក Kasetsiri បានរំលឹកឡើងវិញថា សេនាប្រមុខ Sarit Thanarat បានថ្លែងសារតាមទូរទស្សន៍ភ្លាមៗ បន្ទាប់ពីការចេញសាលក្រមតុលាការអន្ដរជាតិស្ដីពីប្រាសាទព្រះវិហារ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលពុំមានជំរើសអ្វីក្រៅពីទទួលយល់ ព្រមតាមសេចក្ដីសំរេចរបស់តុលាការក្រុងឡាអេនោះទេ។ អ្វីដែលលើសពីនេះទៅទៀត លោក Kasetsiri បានផ្ដល់យោបល់ឱ្យថា គួរធ្វើការពិនិត្យនិងកែសំរួលឡើងវិញនូវសៀវភៅប្រវត្ដិសាស្ដ្រ ដើម្បីឆ្លុះបញ្ចាំងនូវតថភាពរបស់ប្រវត្ដិសាស្ដ្រ។ លោកបានសន្និដ្ឋានថា “មានតែវិធីនេះទេ ដែលអាចឱ្យយើងរស់នៅប្រកបដោយ សុខសន្ដិភាពជាមួយគ្នា នៅក្នុងយុគសម័យតំបន់នីយកម្ម និងសាកលភាវូបនីយកម្ម” ៕
La date de Contribution : Yesterday 04:28
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: ផ្អើលខ្លាចផ្ទះខ្មោច...សម្លេងស្រែកជួយផងមានប្រុសមានស្រី ...និងសម្លេងបំពេកូនចេញពីក្នុងផ |
||
|---|---|---|
|
Fu-Nan
![]()
Inscrit:
28/09/2006 22:50 Messages:
252
![]() |
រកឃើញសម្លេងថ្ងួចថ្ងូរអាថ៌កំបាំង គឺជាសម្លេងខ្យល់ចេញពីក្បាលរូប៊ីណេ
http://kohsantepheapdaily.com.kh/article/20100729-043350.html ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១០ ![]() រាជធានីភ្នំពេញ ៖ ព័ត៌មានបន្ថែមជុំវិញ ការភ្ញាក់ផ្អើលពីសំលេងថ្ងួចថ្ងូរអាថ៌កំបាំងបង្ក ឱ្យមានការភ្ញាក់ផ្អើលតៗគ្នា និងភ័យខ្លាចដល់ ប្រជាពលរដ្ឋរហូតដល់អាជ្ញាធរ និងកំលាំងសមត្ថកិច្ចចុះទៅកាន់ទីនោះ រួចបង្កើតគណៈកម្មការមួយដើម្បីកាត់សោទ្វារផ្ទះ ខណៈដែលម្ចាស់អត់នៅ ដើម្បីចូលទៅពិនិត្យរកមើលម្ចាស់ សំលេងដែលជាការរុករកភាពអាថ៌កំបាំងទាំង យប់ ប៉ុន្ដែមិនបានរកឃើញស្រមោលសង្ស័យ ណាមួយឡើយ ។ គួររំលឹកថា ការមន្ទិល សង្ស័យ និងភាពអាថ៌កំបាំងនោះ បានលេចឮ ចេញពីផ្ទះល្វែងលេខ៤៣Eo ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ កក្កដា ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានមនុស្សរាប់រយនាក់ទៅចោម រោមមើលលំនៅឋាននោះយ៉ាងកកកុញទៀតផង ។ ដោយសារតែមានការភ្ញាក់ផ្អើលខ្លាំង និងមានការសន្និដ្ឋានទៅលើអបិយជំនឿផ្សេងៗ អាជ្ញាធរគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ក្រោមបញ្ជារបស់លោកអភិបាលខណ្ឌគិត សុផា បានធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់បំផុតដើម្បីរក ការពិតឱ្យឃើញ ។ តាមរយៈការស្រាវជ្រាវស៊ើបអង្កេតនោះដែរ សមត្ថកិច្ចបានអះអាងថា សំលេងថ្ងួចថ្ងូរដ៏អាថ៌កំបាំងនោះ គឺជាសំលេងដែលបន្លឺចេញពីក្បាល រូប៊ីណេ ក្នុងបន្ទប់ទឹក ដែលនៅក្នុងលំនៅឋាន នោះតែប៉ុណ្ណោះ ។ ខណៈក្បាលរ៉ូប៊ីណេនោះ ធ្លាយអត់ជិតហើយពេលទឹកបុកខ្លាំងវាក៏លាន់ឮដូចមនុស្សថ្ងូរ ជាពិសេសពេលយប់ពេលកំលាំងទឹកបុកខ្លាំងគឺវាលាន់ឮខ្លាំងតាមនោះដែរ ។ សមត្ថកិច្ចបានបន្ដថា ដោយឡែកឈ្មោះពិតប្រាកដរបស់ម្ចាស់ផ្ទះគឺវុធ ប៊ុនធឿន អាយុ៤៦ឆ្នាំ មិនមែនឈ្មោះប៊ុន បុណ្យធឿន ដូចការអះអាងដំបូងនោះឡើយ ហើយការរកឃើញមូលហេតុនោះ គឺដោយសារម្ចាស់ផ្ទះរូបនេះបានសហការជាមួយសមត្ថកិច្ច ព្រោះសព្វថ្ងៃម្ចាស់ផ្ទះរូបនេះមានដីចំការ ដីកសិដ្ឋាន ចិញ្ចឹមជ្រូក នៅឯគីរីរម្យផងដែរ ហើយកន្លងមកនៅកសិដ្ឋានរបស់គាត់នោះក៏ធ្លាប់មានការភ្ញាក់ផ្អើលរបៀប នេះម្ដងរួចមកហើយ ដែរបានធ្វើឱ្យកម្មករចិញ្ចឹមជ្រូករត់ផាសក្រញ៉ាំជាន់ជើងគ្នា ស្មានតែខ្មោចលង ប៉ុន្ដែពេលគាត់ស្រាវជ្រាវ គឺបណ្ដាលមកពីក្បាលរូប៊ីណេទឹកដូចជាពេលនេះដែរ ។ គួររំលឹកផងដែរថា នៅយប់ដែលមានការភ្ញាក់ផ្អើលនោះ ត្រូវបានប្រជាពលរដ្ឋនិយាយថា មានសំលេងមនុស្សស្រីស្រែកឱ្យជួយលាយឡំទៅនឹងសំលេងថ្ងួចថ្ងូរយំសោក ដ៏ព្រឺព្រួចគួរ ឱ្យខ្លាចចេញពីលំនៅឋានមួយនេះ ហើយគេបាន នាំគ្នាប្ដឹងអាជ្ញាធរឱ្យចុះទៅពិនិត្យមើលទាំងយប់ ។ មិនតែប៉ុណ្ណោះ សូម្បីលោកមេភូមិ ត្រញំងថ្លឹងពាក់អាវមិនទាន់ ស្លៀកតែសារុង សូត្របង់កក្រមា ក៏បានចុះទៅពិនិត្យកន្លែងកើតហេតុ ជាមួយកំលាំងគណៈបញ្ជាការឯកភាព ខណ្ឌដែរ ប៉ុន្ដែក្រោយពេលទៅដល់ ដោយម្ចាស់មិននៅ អាជ្ញាធរក៏បានបង្កើតគណៈកម្មការ មួយរួចវាយ និងកាត់ផ្ដាច់សោទ្វារផ្ទះនោះ ចូលទៅពិនិត្យខាងក្នុងសូម្បីតែស្រមោល សង្ស័យអ្វីក៏មិនឃើញទាល់តែសោះ ចំណែកឯ ក្បាលរ៉ូប៊ីណេក៏មិនឮសំលេងអ្វីដែរ ។ ប្រភពដដែលបានបន្ដទៀតថា ការផ្ដាច់សោទ្វារផ្ទះចូលទៅនោះដោយសារគេសង្ស័យថា មានបង្ខាំងមនុស្សធ្វើទារុណកម្មនៅក្នុងនោះ ប៉ុន្ដែក្រោយពេលរកអ្វីមិនឃើញ គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដកកំលាំងចេញវិញ និងបាន ទិញសោថ្មីចាក់ទ្វារផ្ទះនោះ ហើយបន្ទាប់មកសំលេងអាថ៌កំបាំងនៅតែបន្ដឮដដែល ។ សមត្ថកិច្ចបានអះអាងថា វាពិតជាជួនពេលគ្នាណាស់ ពេលដែលកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅនោះទឹកអត់បុកខ្លាំង ដូច្នេះទើបក្បាល ទឹកនោះអត់លាន់ឮឡើង លុះពេលកំលាំងចេញអស់ស្រាប់តែលាន់ឮបន្ដទៀត ដោយសារតែទឹកបុកខ្លាំងម្ដងៗ ហើយពេលនេះការពិតគ្មានអ្វីក្រៅពីក្បាលរ៉ូប៊ីណេនោះឡើយ សមត្ថកិច្ចក៏លែងធ្វើការស្រាវជ្រាវអ្វីទៀតដែរ ។ ដោយឡែកប្រជាពលរដ្ឋដែលមានលំនៅឋានជិតនោះបាន និយាយថា បន្ទាប់ពីម្ចាស់ចូល មកស្នាក់នៅពេញ១យប់ថ្ងៃទី២៨ កក្កដា ពុំមានឮសំលេងអ្វីគួរឱ្យភ្ញាក់ផ្អើលទៀតនោះទេ ប៉ុន្ដែនៅព្រឹកថ្ងៃទី២៩ កក្កដា គេឃើញមាន មនុស្សម្នាជាច្រើន ខ្លះជិះរថយន្ដ និងខ្លះជិះម៉ូតូទៅមើលផ្ទះនោះជាហូរហែ ព្រោះល្បីថា មានព្រលឹងខ្មោច និងសំលេងដ៏អាថ៌កំបាំង ប៉ុន្ដែពេលទៅដល់បានដឹងថា ជាសំលេងដែលបង្ក ឡើងដោយក្បាលរ៉ូប៊ីណេទឹកក៏ធ្វើឱ្យគេអស់ សំណើចគ្រប់ៗគ្នាទៅវិញ ។ ចំណែកឯអ្នកខ្លះទៀតនៅតែមិនទាន់ជឿជាក់ទៅលើក្បាល រ៉ូប៊ីណេទឹកនោះនៅឡើយ គេនៅតែគិតថា ជាភាពអាថ៌កំបាំងដដែល ទោះបីមានការអះអាង យ៉ាងប្រាកដប្រជាពីសមត្ថកិច្ចក៏ដោយ ៕
La date de Contribution : Yesterday 04:13
|
|
|
_________________
Quand on dit "nana", ce n'est pas de la vraie NANA !
|
||
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
សៀមកំពុងចល័តទ័ពនៅតាមព្រំដែនបង្អើលកម្ពុជា ប៉ុន្ដែមិនហ៊ានឈានជើងវែងទេ
http://kohsantepheapdaily.com.kh/article/20100730-041240.html ដោយ ៖ កោះឯករាជ្យ ថ្ងៃ សុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១០ ខេត្ដព្រះវិហារ ៖ ខណៈដែលកម្ពុជាដាក់ផែនការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ អង្គការយូណេស្កូនាពេលថ្មីៗនេះ គឺនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១០ សៀមនៅតែចិញ្ចឹមចិត្ដឥតអៀន ខ្មាសរកល្បិចកលគ្រប់បែបយ៉ាងក្នុងមហិច្ឆតា ចង់លេបត្របាក់សម្បត្ដិវប្បធម៌ដ៏មហាសាល ដែលបន្សល់ទុកពីស្នាដៃបុព្វបុរសខ្មែរយ៉ាងងងើល គឺពួកគេបានបញ្ជូនកងកំលាំងទ័ពជា ច្រើននាក់មកកាន់តំបន់ព្រំដែនខាងលិចជាប់ទឹកដីកម្ពុជា កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ ។កងទាហានទាំងនេះមានឈុតខ្មៅ និងឈុតប៉ារ៉ាចំនួន៤៦នាក់ ចូលមកកាន់ជួរមុខនៃចំណុចប្រាសាទព្រះវិហារប្រដាប់ដោយអាវុធគ្រប់ ប្រភេទគ្រប់ដៃនិងមានអ្នកសារព័ត៌មានសៀមប្រមាណ១៩នាក់ ចូលទៅឈរថតរូបភាពនិងទិដ្ឋភាពជុំវិញតំបន់ប្រាសាទព្រះវិហារ ។ ចំណែកកងកំលាំងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីក្នុង តំបន់ជួរមុខប្រាសាទ សម្ដែងនូវការអស់សំណើចជាខ្លាំងដោយសារតែកំលាំងទាហាន និងអ្នកកាសែតសៀមទាំងនោះមិនហ៊ានចូលមកកាន់ទឹកដីទំហំ៤,៦នោះទេ គឺបានត្រឹមតែអើតក្បាលមើលក្នុងដីរបស់ខ្លួនពីចំងាយតែប៉ុណ្ណោះ ហើយថតយកទេសភាពផ្សេងៗ ។ ជុំវិញបញ្ហាដែលសៀមបានបញ្ជូនកំលាំងទ័ពជាច្រើន នៅក្នុងទឹកដីរបស់ពួកគេដាក់តាមខ្សែត្រៀមជួរមុខតាមបណ្ដោយជួរ ភ្នំដងរែកពីចំណុចក្បែរតំបន់ប្រាសាទព្រះវិហារនោះ ត្រូវបានមន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជាលោកនាយឧត្ដមសេនីយ៍ផ្កាយ មាស៤ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការប្រចាំទិសប្រាសាទព្រះវិហារបានមានប្រសាសន៍ឱ្យដឹង ថា ស្ថានការណ៍យោធានៅតំបន់នេះពិតជាមានការចល័តទ័ពជាច្រើននៅក្នុង ទឹកដីសៀមនៅទល់មុខខ្សែត្រៀមជួរមុខជាមួយកម្ពុជាប្រាកដមែន តែទោះជាបែបណានោះជារឿងរបស់គេប៉ុណ្ណោះកុំឱ្យតែចូលមកក្នុង ទឹកដីកម្ពុជា...បើហ៊ានចូលមកក្នុងទឹកដីកម្ពុជាតែ១មីល្លីម៉ែត្រ យើងនិងកំទេចចោល ។
La date de Contribution : 30/07 16:32
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
237
![]() |
មន្ត្រីខ្មែរ៖ កម្ពុជាជោគជ័យក្នុងកិច្ចប្រជុំស្ដីពីគម្រោងអភិរក្សប្រាសាទព្រះវិហារ
http://www.rfa.org/khmer/indepth/prea ... issue-07302010042859.html ដោយ យន់ សាមៀន 2010-07-30 មន្ត្រីជាន់ខ្ពស់ខ្មែរប្រកាសនៅថ្ងៃ៣០ កក្កដា ថា កម្ពុជាទទួលជោគជ័យក្នុងកិច្ចប្រជុំស្ដីពីការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទ្រនាប់នៃប្រាសាទព្រះវិហារ នៅប្រទេសប្រេស៊ីល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចទទួលយកផែនការរបស់ កម្ពុជា។ ទោះបីជាយ៉ាងក៏ដោយ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានពន្យារពេលដើម្បីធ្វើការពិចារណា ទៅលើគម្រោងរៀបចំប្រាសាទព្រះវិហារទៅឆ្នាំក្រោយវិញ ដែលនឹងប្រព្រឹត្តទៅនៅឯប្រទេស បារ៉េន (Bahrain)។ ទន្ទឹមពេលនេះដែរ ភាគីថៃក៏បានប្រកាសថា ខ្លួនបានឈ្នះកម្ពុជាលើកទី១ ក្នុងការប្រឆាំងមិនឲ្យគណៈកម្មការបេតិកភណ្ឌពិភពលោក ទទួលស្គាល់គម្រោងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទ្រនាប់នៃប្រាសាទព្រះវិហារ ដែលស្នើឡើងដោយភាគីកម្ពុជាផងដែរ។ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ពីប្រទេសប្រេស៊ីល នៅថ្ងៃសុក្រ ទី៣០ កក្កដា ថា កម្ពុជាបានទទួលជ័យជម្នះក្នុងការដាក់គម្រោងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទ្រនាប់នៃប្រាសាទព្រះវិហារ ទៅឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសថៃ កុំឲ្យទទួលស្គាល់គម្រោងរបស់កម្ពុជាក៏ដោយ។ ការប្រកាសរបស់កម្ពុជាធ្វើឡើងស្របពេលដែលថៃបានប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងការជំទាស់របស់ខ្លួន ដោយសារគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចពន្យារពេលការពិនិត្យ ទទួលយកគម្រោងរបស់កម្ពុជាទៅឆ្នាំក្រោយ នៅឯប្រទេស បារ៉េន។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ស៊ីធីអិន (CTN) នៅថ្ងៃសុក្រ ទី៣០ កក្កដានេះ លោក សុខ អាន មានប្រសាសន៍ថា ទោះបីជាគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានពន្យារការពិចារណាគម្រោង គ្រប់គ្រងប្រាសាទព្រះវិហារក៏ដោយ គណៈកម្មការនេះថាទទួលយកផែនការទាំងឡាយរបស់កម្ពុជា។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចលើ ៥ចំណុច ក្នុងនោះ ៤ចំណុចដែលកម្ពុជា និងថៃចុះហត្ថលេខាទទួលស្គាល់ថាមានផលវិជ្ជមានដល់កម្ពុជា។ កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី៣០ កក្កដានេះដែរ បានផ្សាយថា រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានថៃ លោក ស៊ូវិត ឃន់គិទិ (Suwit Khunkitti) បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានអរគុណលោក និងក្រុមការងារដែលបានធ្វើការយ៉ាងលំបាក ក្នុងការការពារបូរណភាពរបស់ប្រទេសខ្លួន។ លោក សុខ អាន ក៏បានបដិសេធព័ត៌មានរបស់ភាគីថៃ ដែលថាខ្លួនបានឈ្នះកម្ពុជានោះដែរ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅមិនទាន់បានចេញផ្សាយសេចក្ដី សម្រេចរបស់ខ្លួននៅឡើយទេ ទាក់ទងនឹងគម្រោងរៀបចំប្រាសាទព្រះវិហារ។ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានព្រមានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ថា ប្រទេសថៃនឹងពិនិត្យសើរើសមាជិកភាពរបស់ខ្លួន ដែលអាចនឹងដកខ្លួនចេញពីអង្គការយូណេស្កូ ប្រសិនគណៈកម្មាធិការនេះសម្រេចដាក់បញ្ចូលគម្រោងគ្រប់គ្រងថែរក្សា និងអភិរក្សតំបន់ប្រាសាទព្រះវិហារទៅក្នុងរបៀបវារៈក្នុងកិច្ចប្រជុំ នោះ៕
La date de Contribution : 30/07 16:19
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||