Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/11 2:36 From Créteil 94010, France
Group:
Webmestres Utilisateurs enregistrés Posts:
413
|
កម្ពុជាគ្រោងប្ដឹងទៅតុលាការអន្តរជាតិពីរឿងប្រាសាទព្រះវិហារ
http://www.rfa.org/khmer/indepth/cam_ ... rdict-02172011054017.html ដោយ សុខ សេរី 2011-02-17 រដ្ឋាភិបាលកម្ពុជា មានផែនការផ្ញើពាក្យបណ្ដឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងទីក្រុងទ្បាអេ ប្រទេសហុល្លង់ នៅពេលខាងមុខឆាប់ៗនេះ ដើម្បីឲ្យតុលាការនេះជួយបកស្រាយ និងពន្យល់អំពីសាលក្រមកាលពីឆ្នាំ១៩៦២ ដែលបានកាត់ក្ដីឲ្យកម្ពុជា ឈ្នះក្ដីទល់នឹងភាគីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ កន្លងមក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី១៧ ខែកុម្ភៈ នៅឯវិមានសន្តិភាពនៅក្នុងទីក្រុងភ្នំពេញថា កម្ពុជាមិនសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិនេះ កាត់ក្ដីជាថ្មីទេ ប៉ុន្តែសុំឲ្យបកស្រាយសាលក្រម ឆ្នាំ១៩៦២។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «ខាងភាគីថៃថា បានត្រៀមខ្លួនហើយដែរ។ បើយើងធ្វើយ៉ាងដូច្នេះវាស្រួល កម្ពុជាក៏ស្រួល ថៃក៏ស្រួលក្នុងផ្នែករាជរដ្ឋាភិបាល។ ឥឡូវឧទាហរណ៍ថា គេបកស្រាយទៅថា ហ្នឹងជាដីរបស់ថៃ យើងសុខចិត្តចេញថា ហ្នឹងដីរបស់ថៃ ហើយបើសិនគេបកស្រាយថា ហ្នឹងជាដីកម្ពុជា អាហ្នឹងត្រូវកម្ពុជាយក»។ លោក ហ៊ុន សែន បានប្រកាសឲ្យដឹងដូច្នេះ គឺក្រោយពេលដែលលោកបានជួបជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក ត្រៃរុង ស៊ូវ៉ាន់គិរី (Trairong Suwankiri) ដែលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីមកចូលរួមពិធីតាំងពិព័រណ៍ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ នៅក្នុងទីក្រុងភ្នំពេញ។ អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា នេះជាជម្រើសថ្មីមួយដែលល្អសម្រាប់កម្ពុជា ៖ «ដូច្នេះ យកអាហ្នឹងបកស្រាយមកវិញមក ហើយយើងយកគោលការណ៍មកអនុវត្ត អាហ្នឹងជោគជ័យតែម្ដង ពីព្រោះយើងដឹងហើយថា គ្មានប្រទេសណាដែលមិនរកផលចំណេញឲ្យប្រទេសខ្លួនទេ»។ ឯកសាររបស់រាជបណ្ឌិតសភាប្រទេសកម្ពុជា ដែលបានចងក្រងសំណុំរឿងប្រាសាទព្រះវិហារ បានចែងថា តុលាការយុត្តិធម៌អន្តរជាតិបានជម្រះរឿងក្ដីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ សម្រេចឲ្យខ្មែរបានទទួលជ័យជម្នះក្នុងរឿងក្ដីនេះ។ ដំបូងប្រទេសថៃ បានបដិសេធចំពោះសាលក្រមនេះ។ ប៉ុន្តែនៅទីបញ្ចប់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ លោកសេនាប្រមុខ សារិត ថាណារ័ត្ន (Sarit Thanarat) បានថ្លែងថា ប្រទេសរបស់លោកលំឱនកាយទទួលសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិ ដើម្បីគោរពតាមកិច្ចសន្យាធម្មនុញ្ញសហប្រជាជាតិ។ ការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ត្រូវបានមេដឹកនាំប្រទេសកម្ពុជា លោក ហ៊ុន សែន បានពណ៌នាថា គឺជាជម្រើស ឬច្រកមួយទៀត ក្រោយពីការប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសមាគមអាស៊ាន ជាភាគីទី៣ ដើម្បីដោះស្រាយចំពោះអ្វីដែលកម្ពុជា បានចោទថា ជាការឈ្លានពានរបស់កងទ័ពថៃ៕
Posted on: 2011/2/17 14:17
|
|
|
_________________
Pour bâtir le futur, il faut étudier le passé |
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/11 2:36 From Créteil 94010, France
Group:
Webmestres Utilisateurs enregistrés Posts:
413
|
នាយករដ្ឋមន្ត្រីជំរុញឲ្យថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់
http://www.rfa.org/khmer/indepth/kh_p ... ement-02172011034441.html ដោយ សុខ សេរី 2011-02-17 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ១៧ កុម្ភៈ បានទទូចសុំឲ្យភាគីថៃ ចូលរួមចុះហត្ថលេខាជាមួយភាគីកម្ពុជា ដោយមានភាគីទី៣ ចូលរួមលើកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្ត្រៃយ៍ តាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) គ្រោងនឹងទៅចូលរួមនៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ តាមសំណើរបស់កម្ពុជា។រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាទ្បេហ្គាវ៉ា (Marty Natalegawa) កំពុងស្ថិតនៅក្នុងវេនធ្វើជាប្រធានរបស់សមាគមអាស៊ាន នៅពេលនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា នៅក្នុងសន្និសីទកាសែតរយៈពេលជិត ២ម៉ោងនៅឯវិមានសន្តិភាពនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ បានមានប្រសាសន៍ថា ភាគីថៃ ត្រូវតែមានឆន្ទៈក្លាហានចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់ បាញ់ជាអនាចិន្ត្រៃយនេះ។ លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «មួយចោទថា មួយបាញ់មុន ខាងណេះចោទថា ខាងណោះ ខាងណោះចោទថា ខាងណេះ។ អ៊ីចឹងសុំកុំខ្លាចហៅអ្នកទី៣ មកពិនិត្យ។ ខ្ញុំប៉ាន់ស្មានទុកជាមុន ភាគីថៃ នឹងមិនព្រមលើចំណុចទី៤នេះទេ ប៉ុន្តែខ្ញុំសុំប្រកាសទុកមុនឲ្យហើយ បើភាគីថៃ មិនព្រមលើចំណុចទី៤ ឲ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្ដាប្រទេសអាស៊ាន កម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ពនៃបណ្ដាប្រទេសអាស៊ាន មកនៅលើទឹកដីរបស់ខ្លួនតែម្នាក់ឯងជាឯកតោភាគី ដើម្បីឲ្យគេមកធ្វើជាប៉ូលិសត្រួតពិនិត្យកងទ័ពកម្ពុជា»។ កិច្ចព្រមព្រៀងនោះ គឺបានផ្ដួចផ្ដើមចេញពីភាគីកម្ពុជា ដែលមានចំណុចសំខាន់ៗចំនួន៤ ដូចតទៅ ៖ ទី១ ភាគីកម្ពុជា និងថៃ ព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ ទី២ រក្សាស្ថានភាពដដែលនៃទីតាំងឈរជើងរៀងៗខ្លួន មិនចល័តកងកម្លាំងយោធា គឺរង់ចាំដំណោះស្រាយនៃការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ ទី៣ ភាគីកម្ពុជា និងថៃ លើកទឹកចិត្តឲ្យមេបញ្ជាការយោធានៅសមរភូមិជួរមុខពិភាក្សា និងសហការគ្នា ដើម្បីរក្សាស្ថិរភាពនៅព្រំដែន និងទី៤ ភាគីកម្ពុជា និងថៃ ស្នើសុំឲ្យភាគីទី៣ មកត្រួតពិនិត្យបទឈប់បាញ់ ដែលមានតំណាងមកពីប្រទេសអាស៊ាន ជាស៊ីវិល ឬយោធា ឬនគរបាល ឬជាក្រុមចម្រុះ លើកលែងតែតំណាងប្រទេសមកពីកម្ពុជា និងថៃ ជាភាគីជម្លោះ។ អ្នកវិភាគនយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោកពិបាកជឿលើភាគីថៃ ក្នុងការទទួលយកកិច្ចព្រមព្រៀងនេះ ៖ «ពីព្រោះ យើងមិនដឹងថា តើអ្នកណាដែលនៅពីក្រោយទីក្រុងបាងកក ដែលជាអ្នកដោះស្រាយ។ យើងរកតួអង្គអត់ឃើញ ពីព្រោះយើងដឹងហើយថា អាភីស៊ិត និយាយទៅតាមអ្នកនយោបាយ ហើយអ្នកនៅពីក្រោយនោះគឺស្រមោលមួយដែលយើងពិបាកនិយាយ»។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះ គឺរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កំពុងតែចងក្រងឯកសារ ហើយលោកបានផ្ញើសារនេះ តាមរយៈឧបនាយករដ្ឋមន្ត្រីថៃ លោក ត្រៃរុង ស៊ូវ៉ាន់គិរី (Trairong Suwankiri) ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈនេះ៕
Posted on: 2011/2/17 14:19
|
|
|
_________________
Pour bâtir le futur, il faut étudier le passé |
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/11 2:36 From Créteil 94010, France
Group:
Webmestres Utilisateurs enregistrés Posts:
413
|
លោក ហ៊ុន សែន ៖ "គ្មានអន្តរាគមន៍សម្រាប់ជនជាតិថៃ២នាក់ជាប់ទោសនោះទេ"
http://www.khmer.rfi.fr/cambodia/2011 ... 2%80%8B%E1%9E%91%E1%9F%81 កម្ពុជា-ថៃ - អត្ថបទចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍ 17 កុម្ភៈ 2011 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ព្រហស្បតិ៍ 17 កុម្ភៈ 2011 ដោយ លាង ដឺលុច តុលាការកម្ពុជាបានកាត់ទោសជនជាតិថៃ២នាក់ពីបទឆ្លងដែន ខុសច្បាប់ និងបទចារកម្ម។ នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសហើយថា លោកនឹងមិនធ្វើអន្តរាគមក្នុងសំណុំរឿងនេះទេ មុនជនជាប់ចោទទាំងពីរនាក់ជាប់ទោស២ភាគ៣សិន។ រហូតដល់ពេលនេះ ជនជាតិថៃទាំងពីរនាក់នោះនៅមិនទាន់ប្តឹងឧទ្ធរណ៍នៅឡើយទេ។ http://telechargement.rfi.fr.edgesuit ... 2/HUNSEN_THAIS_170211.mp3 បើស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅថ្ងៃនេះ ក្តីសង្ឃឹមសម្រាប់ជនជាតិថៃពីរនាក់ដែលកំពុងជាប់ឃុំនៅក្នុងមន្ទីរ ឃុំឃាំងព្រៃសនោះ ថានឹងអាចមានការសម្របសម្រួលផ្នែកការទូត ឬនយោបាយ ដើម្បីពួកគេអាចមានសេរីភាពក្នុងពេលឆាប់ៗនោះ ទំនងជាមិនមាននោះឡើយ។ នៅក្នុងសន្និសីទកាសែតដ៏កម្រមួយដែលធ្វើដោយលោកនាយករដ្ឋមន្ត្រី ផ្ទាល់ នៅព្រឹកថ្ងៃព្រហស្បតិ៍១៧កុម្ភៈនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានរម្លឹកអំពីករណីជនជាតិថៃ២នាក់ដែលបាន ជាប់ក្នុងពន្ធនាគារព្រៃស ដោយអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់៨ឆ្នាំ និងម្នាក់ទៀត៦ឆ្នាំនោះ ថាលោកនឹងមិនទទួលយកការបញ្ចុះបញ្ចូលសុំព្រះរាជលើកលែងទោសសម្រាប់ ជនជាតិថៃទាំងពីរនាក់នេះទេ។ លោក ហ៊ុន សែន បានបញ្ជាក់ថា ម្តងនេះត្រូវអនុវត្តច្បាប់ត្រឹមត្រូវ។ ការពិចារណាអំពីការលើកលែងទោសណាមួយអាចធ្វើទៅបាននោះ សម្រាប់លោកនាយករដ្ឋមន្ត្រី ជនជាតិថៃទាំងពីរនាក់ត្រូវអនុវត្តទោស២ភាគបីសិនតាមច្បាប់សិន។ កាលពីថ្ងៃទី១កុម្ភៈ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឈ្មោះ វេរ៉ា ស៊ុមខ្វាមឃីត ជាអគ្គលេខាធិការនៃបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយ ដែលជាសកម្មជនក្រុមថៃអាវលឿងម្នាក់ដែរនោះ អោយជាប់ពន្ធនាគារចំនួន៨ឆ្នាំ និងពិន័យជាប្រាក់១លាន៨សែនរៀល និងស្ត្រីជនជាតិថៃម្នាក់ទៀតជាអ្នកកាសែតឈ្មោះ រ៉ាត់ទ្រី ប៉ៃម៉ូតាណា ប៉ៃប៊ូន អោយជាប់ពន្ធនាគារ៦ឆ្នាំ និងពិន័យប្រាក់១លាន២សែនរៀល។ អ្នកទាំងពីរត្រូវបានកាត់ទោសពីបទឆ្លងដែនខុសច្បាប់ចូលទឹកដី កម្ពុជាកាលពីថ្ងៃទី២៩ធ្នូ ចូលក្នុងទីលានយោធាក្នុងបំណងទុច្ចរិត និងបទធ្វើចារកម្ម។ យោងតាមការអះអាងរបស់លោក ប៉ិច វិច្ឆិកា ដែលជាមេធាវីរបស់ជនជាតិថៃទាំងពីរនេះ រហូតដល់ពេលនេះ កូនក្តីរបស់លោកនៅមិនទាន់សម្រេចដាក់បណ្តឹងឧទ្ធរណ៍ជំទាស់សាលក្រម សាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ៕
Posted on: 2011/2/17 14:21
|
|
|
_________________
Pour bâtir le futur, il faut étudier le passé |
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/11 2:36 From Créteil 94010, France
Group:
Webmestres Utilisateurs enregistrés Posts:
413
|
Bonjour,
Veuillez trouver ci-joint la déclaration de SE Vice Premier Ministre HOR Nam Hong au Conseil de Sécurité de l'ONU. Voila ! Attach file: discours de SE HOR NAM HONG - KHM.pdf Size: 0.00 KB; Hits: 23 Discours de SE HOR NAM HONG -ENG.pdf Size: 0.00 KB; Hits: 15
Posted on: 2011/2/17 15:00
|
|
|
_________________
Pour bâtir le futur, il faut étudier le passé |
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/11 2:36 From Créteil 94010, France
Group:
Webmestres Utilisateurs enregistrés Posts:
413
|
Posted on: 2011/2/17 21:49
|
|
|
_________________
Pour bâtir le futur, il faut étudier le passé |
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/15 12:34 From BordeauX
Group:
Webmestres Utilisateurs enregistrés Posts:
176
|
ថៃច្រានចោលសំណើរបស់កម្ពុជាលើកិច្ចព្រមព្រៀងឈប់បាញ់
http://www.khmer.rfi.fr/Thai%20refuse ... reement%20with%20cambodia កម្ពុជា - អត្ថបទចុះផ្សាយនៅថ្ងៃ សុក្រ 18 កុម្ភៈ 2011 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ សុក្រ 18 កុម្ភៈ 2011 ដោយ លី ម៉េងហួរ ទីបំផុតទៅ លោកនាយករដ្ឋមន្ត្រីថៃ អាភិស៊ីត វេចាជីវ៉ា បានច្រានចោលនូវសំណើរបស់កម្ពុជា លើកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ព្រំដែនព្រះវិហារ។ តាមលោកនាយករដ្ឋមន្ត្រីថៃ វាលឿនពេកក្នុងការនិយាយពីចំណាត់ការណាមួយលើជម្លោះព្រំដែនរវាង កម្ពុជា និងថៃ។កាលពីថ្ងៃព្រហស្បតិ៍ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា នឹង ស្នើឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៤ចំណុចស្តីពីបទឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ នៅព្រំដែនកម្ពុជា-ថៃ។ ការបដិសេធដូច្នេះ បានធ្វើឡើងភ្លាមៗ តបនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនូវជំហររបស់កម្ពុជាលើបទឈប់បាញ់ ស្របតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧កុម្ភៈ ឆ្នាំ២០១១ លោកប្រមុខរដ្ឋាភិបាល ហ៊ុន សែន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃ២២កុម្ភៈខាងមុខ នៅទីក្រុងហ្សាកាតា កម្ពុជានឹងស្នើឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៤ ចំណុច ស្តីពី បទឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ នៅព្រំដែនកម្ពុជា-ថៃ។ កិច្ចព្រមព្រៀងនោះ នឹងត្រូវចុះហត្ថលេខា រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ដោយមានអាស៊ានជាសាក្សី។ ក៏ប៉ុន្តែនៅថ្ងៃ១៨កុម្ភៈនេះ លោកនាយករដ្ឋមន្ត្រីថៃ អាប់ភិស៊ីត បានថ្លែងតាមកាសែតថៃ បាងកកប៉ុស្តិ៍ ថា វាលឿនពេកក្នុងការការនិយាយពីការចុះកិច្ចព្រមព្រៀងណាមួយ លើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ម្យ៉ាងទៀតសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា អាស៊ានមិនមានតួនាទីលូកដៃក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃឡើយ។ ជម្លោះព្រំដែន ដែលត្រូវពិភាក្សាដោយថៃ និងកម្ពុជា។ ការបដិសេធរបស់នាយករដ្ឋមន្ត្រីថៃ លើសំណើឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នេះ ត្រូវបានលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ភាគីថៃ នៅល្មោភសង្គ្រាម និងចិញ្ចឹមគំនិតឈ្លានពានទឹកដីកម្ពុជា។ ថៃក៏រំលោភលើអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចង់ឲ្យមានការឈប់បាញ់ជាអចិន្ត្រៃយ៍នៅព្រំដែនកម្ពុជា-ថៃ។ ម្យ៉ាងទៀត ការដែលថៃបដិសេធ មិនចង់ឲ្យមានអ្នកសង្កេតការណ៍ ឬអ្នកត្រួតពិនិត្យបទឈប់បាញ់ របស់អាស៊ាន ចូលរួមក្នុងជម្លោះ ក៏បង្ហាញថា ថៃចង់បិទបាំងនូវពុតត្បុតអាក្រក់របស់ខ្លួន ចំពោះការឈ្លានពានលើកម្ពុជា ហើយចោទថា កម្ពុជាជាអ្នកបាញ់មុនទៅវិញ។ នៅថ្ងៃនេះ កាសែតថៃ ក៏បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ បានអនុម័តប្រើផែនការការពារជាតិ ដែលមានឈ្មោះថា Chakrabongse Bhuvanart។ យុទ្ធសាស្ត្រថ្មីរបស់ថៃត្រូវដាក់ពង្រាយកងកម្លាំងជើងគោក ជើងទឹក និងទ័ពអាកាសថៃ តាមបណ្តោយព្រំដែនកម្ពុជា ចាប់ពីខេត្តស៊ីសាកេត ច័ន្ទបូរី និងខេត្តត្រាត របស់ថៃ ជាប់នឹងព្រំដែនខេត្តព្រះវិហារ រហូតដល់ខេត្តកោះកុង របស់កម្ពុជា។ ក្នុងផែនការនោះ ទាហានថៃប្រមាណ ១៥.០០០ នាក់ នឹងត្រូវកេណ្ឌ ដាក់ពង្រាយនៅជិតតំបន់ ដែលហៅថា ៤,៦ គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារ។ ចំណែកកងជើងទឹក ២៣.០០០ នាក់ រួមទាំងកងទ័ពអាកាសថៃជាច្រើននាក់ទៀត ក៏នឹងត្រូវដាក់ពង្រាយតាមបណ្តោយព្រំដែនកម្ពុជា ជាមួយនឹងយន្តហោះចម្បាំង F 16 របស់ថៃ។ ក៏ប៉ុន្តែផែនការពង្រាយកងទ័ពថៃ តាមបណ្តោយព្រំដែនកម្ពុជា ត្រូវបានលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ជាភស្ថុតាង បង្ហាញច្បាស់ពីភាពល្មោភសង្គ្រាមរបស់ថៃ។ ផែនការនោះ ក៏ជាការបំពានសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិផងដែរ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃ១៨កុម្ភៈនេះ បានប្រកាសជាផ្លូវការថា លោកប្រមុខការទូត ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្រៅផ្លូវការ នាថ្ងៃអង្គារសប្តាហ៍ក្រោយ តបតាមការកោះប្រជុំរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានផ្លាស់វេន។ កិច្ចប្រជុំនៅទីក្រុងហ្សាកាតា នឹងផ្តោតជាសំខាន់ទៅលើការផ្លាស់ប្តូរទស្សនវិស័យអំពីបញ្ហាអន្តរជាតិ និងក្នុងតំបន់ ជាពិសេសផ្តោតលើស្ថានភាពនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ៕
Posted on: 2011/2/18 15:10
|
|
|
_________________
Tout est délicieux à celui qui a faim, rien n'est laid à celui qui aime
|
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/15 12:34 From BordeauX
Group:
Webmestres Utilisateurs enregistrés Posts:
176
|
កម្ពុជារក្សាជំហរដាក់សំណើ៤ចំណុចទៅក្នុងកិច្ចប្រជុំអាស៊ាន
http://www.rfa.org/khmer/indepth/cam_ ... asean-02182011054830.html ដោយ ដែន អយុធ្យា, 2011-02-18 មន្ត្រីក្រសួងការបរទេសកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា នឹងនៅតែរក្សាជំហរដាក់សំណើ ៤ចំណុចចូលទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាកាតា នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបញ្ចប់ការផ្ទុះអាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ បើទោះជាប្រទេសថៃ បានបដិសេធបែបណាក្ដី។ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈថា កម្ពុជាបានរក្សាជំហរទាំង ៤ចំណុចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ស្ដីពីបទឈប់បាញ់នៅតំបន់មានជម្លោះប្រាសាទព្រះវិហារឲ្យនៅដដែល។ លោកថា លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រីថៃ គ្មានហេតុផលណាមួយដែលបដិសេធចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ផ្ដើមដោយប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជានោះទេ បើប្រទេសថៃ មិនបាននាំមុខក្នុងការផ្ទុះអាវុធនៅតំបន់ជម្លោះតាមព្រំដែននោះ។ លោក កុយ គួង បញ្ជាក់បន្ថែមដូច្នេះ ៖ «អាភីស៊ិត គាត់ថា វាមិនទាន់ដល់ពេលចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍ទេ ហើយគាត់តែងលើកឡើងថា ទាហានថៃ មិនមែនជាអ្នកបាញ់មុនទេ ចង់ចោទកម្ពុជាទេជាអ្នកបាញ់មុន ហើយគាត់បដិសេធរឿងអ្នកសង្កេតការណ៍ និងអ្នកតាមដានរបស់ប្រទេសអាស៊ានទៀត ដើម្បីបញ្ជាក់ពីបទឈប់បាញ់នោះ។ ត្រង់ចំណុចប៉ុន្មាន គឺការលើកឡើងរបស់លោក អាភីស៊ិត គឺមិនសមហេតុផលទាល់តែសោះ។ បើគាត់យល់ថា ទាហានថៃ មិនមែនជាអ្នកបាញ់មុន ដោយចោទថា កងទ័ពកម្ពុជា ជាអ្នកបង្កមុន ហេតុអីបានជាគាត់បដិសេធចំពោះកិច្ចព្រមព្រៀងពីបទឈប់បាញ់ជា អចិន្ត្រៃយ៍នេះ? នេះចំណុចទី១ ហើយបើគាត់យល់ថា ទាហានគាត់ជាអ្នកបាញ់ក្រោយ កម្ពុជាជាអ្នកបាញ់មុន ហេតុម៉េចបានជាគាត់ខ្លាចអ្នកសង្កេតការណ៍អាស៊ាន ដើម្បីគេមកពិនិត្យផ្ទៀងផ្ទាត់ថា តើអ្នកណាបង្កបាញ់ទៅលើអ្នកណាមុននោះ? ចំណុចអស់នោះវាអត់សមហេតុផលទាល់តែសោះ។ នេះជាចំណុចបញ្ជាក់ពីភាពក្រឡេចក្រឡុចរបស់នាយករដ្ឋមន្ត្រីថៃ អាភីស៊ិត នេះ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានធ្វើសន្និសីទកាសែតនៅវិមានសន្តិភាពនៃគណៈរដ្ឋមន្ត្រីទីក្រុង ភ្នំពេញ បានលើកឡើងនូវជំហរ ៤ចំណុច ដើម្បីត្រៀមដាក់ចូលទៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស អាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ នាប្រទេសឥណ្ឌូណេស៊ី គឺទី១ ភាគីកម្ពុជា និងថៃ ព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍។ ទី២ រក្សាស្ថានភាពឲ្យនៅលើទីតាំងឈរជើងរៀងៗខ្លួន មិនចល័តកងកម្លាំងយោធា គឺរង់ចាំដំណោះស្រាយនៃការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ ទី៣ ភាគីកម្ពុជា និងថៃ លើកទឹកចិត្តឲ្យមេបញ្ជាការយោធានៅសមរភូមិជួរមុខពិភាក្សា និងសហការគ្នា ដើម្បីរក្សាស្ថិរភាពនៅព្រំដែន និងទី៤ ភាគីកម្ពុជា និងថៃ ស្នើសុំឲ្យភាគីទី៣ មកត្រួតពិនិត្យបទឈប់បាញ់ ដែលមានតំណាងមកពីប្រទេសអាស៊ាន ជាស៊ីវិល ឬយោធា ឬនគរបាល ឬជាក្រុមចម្រុះ លើកលែងតែតំណាងប្រទេសមកពីកម្ពុជា និងថៃ ដែលជាភាគីជម្លោះចេញ។ លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «មួយចោទថា មួយបាញ់មុន ខាងណេះចោទថា ខាងណោះ ខាងណោះចោទថា ខាងណេះ។ អ៊ីចឹងសុំកុំខ្លាចហៅអ្នកទី៣ មកពិនិត្យ។ ខ្ញុំប៉ាន់ស្មានទុកជាមុន ភាគីថៃ នឹងមិនព្រមលើចំណុចទី៤នេះទេ ប៉ុន្តែខ្ញុំសុំប្រកាសទុកមុនឲ្យហើយ បើភាគីថៃ មិនព្រមលើចំណុចទី៤ ឲ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្ដាប្រទេសអាស៊ាន កម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ពនៃបណ្ដាប្រទេសអាស៊ាន មកនៅលើទឹកដីរបស់ខ្លួនតែម្នាក់ឯងជាឯកតោភាគី ដើម្បីឲ្យគេមកធ្វើជាប៉ូលិសត្រួតពិនិត្យកងទ័ពកម្ពុជា»។ ទោះយ៉ាងនេះក្ដី លោក អាភីស៊ិត វេតឆាឈីវ៉ាក់ នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ ដកស្រងសម្ដីមកចុះផ្សាយ ដោយលោកបានច្រានចោលចំពោះគំនិតផ្ដួចផ្ដើមលើកិច្ចព្រមព្រៀងចំនួន ៤ចំណុច ទាក់ទងបទឈប់បាញ់ ផ្ដើមដោយប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា។ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ក្រៅផ្លូវការ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ តាមការអញ្ជើញរបស់លោកបណ្ឌិត ម៉ាទី ណាតាឡេហ្គាវ៉ា (Dr. Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងជាប្រធានអាស៊ាន។ សេចក្ដីប្រកាសបានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ នឹងផ្ដោតជាសំខាន់ទៅលើការផ្លាស់ប្ដូរទស្សនវិស័យអំពីបញ្ហា អន្តរជាតិ និងក្នុងតំបន់ ជាពិសេសផ្ដោតលើស្ថានភាពនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនូវសេណារីយោ (ឈុតឆាក) ដើម្បីឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាង កម្ពុជា និងថៃ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១១ បានច្រានចោលតាមបណ្ដាញផ្សព្វផ្សាយ ដោយបានច្រានចោលនូវជំហររបស់កម្ពុជា៕
Posted on: 2011/2/18 15:12
|
|
|
_________________
Tout est délicieux à celui qui a faim, rien n'est laid à celui qui aime
|
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/15 12:34 From BordeauX
Group:
Webmestres Utilisateurs enregistrés Posts:
176
|
ទាហានទ័ពអាកាស យន្តហោះF 16 និងទ័ពជើងទឹកថៃ២៣.០០០នាក់ត្រៀមសំរាប់សមរភូមិកម្ពុជា
http://www.cen.com.kh/internews/show_ ... xNmM4ZjA0NDVjYjcyOWQ5MmY1 ថ្ងៃទី 18 កុម្ភៈ 2011 យោងតាមកាសែតថៃបានអោយដឹងថា កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃបានអនុម័តប្រើផែនការការពារជាតិ ឈ្មោះថាChakrabongse Bhuvanart ដែលមានការចូលរួមពីទាហានមកពីកងកម្លាំងប្រដាប់អាវុធបីប្រភេទដើម្បី យាមព្រំដែនថៃ-កម្ពុជាចាប់ពីខេត្តស៊ី សាកេត ចាន់ថាប៊ូរីនិងត្រាត។ប្រភពយោធាមួយបាននិយាយថាបញ្ជាការជាន់ខ្ពស់ លោកសុងគិតទី ហ្សាកហ្កាបាតារ៉ា បានអនុម័តផែនការ Chakrabongse Bhuvanart សំរាប់ជាយុទ្ធសាស្ត្រការពារជាតិនៅតំបន់ខាងកើត។ ប្រភពបាននិយាយថាទាហានថៃដែលត្រូវបានកេណ្ឌទៅដាក់ជិតតំបន់៤,៦ គីឡូម៉ែត្រការ៉េជុំវិញប្រាសាទព្រះវិហារនោះមានចំនួនប្រមាណ១៥.០០០ នាក់។នេះជាចំនួនប្រហាក់ប្រហែលទាហានកម្ពុជាដែលត្រូវបានដាក់ពង្រាយ ក្នុងតំបន់។ ក្រោមផែនការChakrabongse Bhuvanart កងកម្លាំងបូព៌ាថៃនឹងធ្វើសកម្មភាពតាមព្រំដែនក្នុងខេត្តស៊ី សាកេតនិងប្រាជិន ប៊ូរី។កម្លាំងស៊ុនណារីនឹងទទួលខុសត្រូវបណ្តាខេត្តភាគឦសាន ជាមួយនឹងផែនការប្រតិបត្តិការព្រះវិហារ៥៤(Phra Viharn 54 Operation Plan)។ ចំណែកកងកម្លាំងម៉ារីនរបស់ទ័ពជើងទឹកក្នុងកងកម្លាំងការពារ ព្រំដែននៅចាន់ថាប៊ូរីនិងត្រាតព្រមទាំងកងកម្លាំងប្រដាប់អាវុធផ្សេង ទៀតត្រូវបានដាក់អោយត្រៀមខ្លួន។ជាសរុប ទាហានម៉ារីននិងអាកាស២៣.០០០នាក់នឹងត្រូវដាក់ពង្រាយ។ ប្រភពព័ត៌មានបន្តទៀតថាកងទ័ពអាកាសនឹងបញ្ជូនយន្តហោះប្រយុទ្ធទៅ ល្បាតតាមព្រំដែនក្នុងពេលគាំទ្រប្រតិបត្តិការជើងគោក។ទ័ពអាកាសអាច បញ្ជូនយន្តហោះF16ចេញពីខេត្តណាខន រ៉ាតចាស៊ិម៉ាមកកាន់តំបន់ព្រំដែនជិតប្រាសាទព្រះវិហារនៅក្នុងខេត្ត ស៊ី សាកេតមិនដល់១០នាទីផង។ ឧត្តមសេនីយ៍ អ៊ិតថាផន ស៊ូបហាវង់ មេបញ្ជាការទ័ពអាកាស បាននិយាយថាទោះជាកងកម្លាំងទ័ពអាកាសត្រៀមបញ្ជូនយន្តហោះF16 ក៏លោកជឿថាវានឹងមិនចាំបាច់ធ្វើដូច្នេះពីព្រោះការប្រឈមមុខរវាង ប្រទេសទាំង២នៅត្រឹម“ការប៉ះទង្គិចតូចតាចប៉ុណ្ណោះ”។លោកជឿថាភាគី ទាំង២នៅអាចដោះស្រាយជម្លោះតាមការចរចាអហិង្សា។ អំពីការប៉ះទង្គិចជាបន្តនៅតំបន់ជម្លោះ រដ្ឋមន្ត្រីការពារជាតិប្រាវីត វង់ស៊ូវ៉ុនបាននិយាយថាកងកម្លាំងថៃនឹងបាញ់តបវិញនៅពេលទាហាន កម្ពុជាបាញ់លើពួកគេដើម្បីការពារអធិបតេយ្យរបស់ប្រទេស។
Posted on: 2011/2/18 15:31
|
|
|
_________________
Tout est délicieux à celui qui a faim, rien n'est laid à celui qui aime
|
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/15 12:34 From BordeauX
Group:
Webmestres Utilisateurs enregistrés Posts:
176
|
កម្ពុជារួមមតិគ្នាតែមួយពេលដែលមានទំនាស់ជាមួយថៃ
http://www.voanews.com/khmer/news/Bor ... iad-Groups-116468563.html ដោយ សុខ ខេមរា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2011 ក្រុមអ្នកសង្កេតការណ៍កម្ពុជានិយាយថាចលនាជាតិនិយមដែលភាគីខ្មែរ ទាំងអស់បានបង្ហាញឲ្យឃើញតាមរយៈសាមគ្គីភាពក្នុង«សំឡេងរួមតែមួយ» បានកើនឡើងដល់កម្រិតខ្ពស់ច្រើនជាងពេលណាៗទាំងអស់ក្នុង ប្រវត្តិសាស្ត្រកម្ពុជា ខណៈពេលដែលកម្ពុជាមានជម្លោះព្រំដែនចុងក្រោយជាមួយប្រទេសថៃកាលពី ដើមខែកុម្ភៈឆ្នាំ២០១១។ស្របគ្នាជាមួយនឹងនយោបាយអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រុមអ្នកនយោបាយកម្ពុជា គណបក្សជំទាស់ គណបក្សគ្រប់គ្រងប្រទេស ពលរដ្ឋកម្ពុជាទូទៅ មន្ត្រីសង្គមស៊ីវិល រាជវង្សានុវង្ស មន្ត្រីរាជការជាដើម បានសម្តែងការមិនពេញចិត្តនិងថ្កោលទោសរួមគ្នា ទៅនឹងអ្វីមួយដែលគេចោទប្រកាន់ថាប្រទេសថៃបានឈ្លានពានទឹកដី កម្ពុជា។ ការថ្កោលទោសព្រមៗគ្នារបស់ជនជាតិកម្ពុជាប្រឆាំងនឹងថៃដូចនេះ ត្រូវគេចាត់ទុកថាបានបង្ហាញឲ្យឃើញជាលើកដំបូងក្នុងរយៈពេលជាង៣ ទសវត្សរ៍ចុងក្រោយថាទំនាស់ផ្ទៃក្នុងទាំងឡាយត្រូវគេទុកចោលមួយ ឡែកមកគិតគូរពីបញ្ហារួម គឺ បូរណភាពទឹកដី។ ដោយមិនទាន់គិតពីទម្ងន់ផ្លូវច្បាប់ដែលកម្ពុជាមានប្រៀបលើ ប្រទេសថៃ លោក ស្រី ជា វណ្ណាតអតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គមនិងជាអ្នកវិភាគឯករាជ្យ បានទទួលស្គាល់ថាកម្លាំងរួបរួមគ្នា មានសន្ទុះខ្លាំងនៅពេលមានបញ្ហាពាក់ព័ន្ធនឹងការថែរក្សាបូរណភាព ទឹកដី អធិបតេយ្យភាពដែនដី។ «ដោយសារជាភាសារបស់រដ្ឋាភិបាលផងហើយក៏ស្របគ្នាជាមួយនឹងភាសា របស់ប្រជាពលរដ្ឋទូទៅផង សាធារណជនដែរ ដល់អញ្ចឹងហើយសំឡេងរបស់ រដ្ឋាភិបាល ហើយនឹងសំឡេងសាធារណជនហ្នឹងស្របគ្នាអញ្ចឹងហើយឲ្យមើលទៅ ឃើញសំឡេងអ្នកជាតិនិយមហ្នឹងខ្លាំងក្លាដោយសារចេញពីបេះដូង ប្រជាពលរដ្ឋផងហើយក៏ជាគោលការណ៍របស់រដ្ឋាភិបាលស្របជាមួយគ្នា»។ លោកស្រីបានបញ្ជាក់បន្ថែមថា ស្ថានភាពព្រំដែនពេលនេះ កម្ពុជាគ្មានការបែកបាក់ផ្ទៃក្នុងទេដែលលោកស្រីហៅថានេះជា «កម្លាំង»ដែលកម្ពុជា អាចតវ៉ាជាមួយប្រទេសថៃដោយងាយស្រួល។ លោក បណ្ឌិត ឡៅ ម៉ុងហៃ អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាស៊ីនិងជា អ្នកវិភាគឯករាជ្យម្នាក់ក្នុងនយោបាយកម្ពុជាបានថ្លែងថា លោកបាន សង្កេតឃើញថាជនជាតិកម្ពុជាមានការជាប់ជំពាក់ខ្លាំងជាមួយនឹងបញ្ហា ទឹកដីជាយូរមកហើយដោយសារតែកម្ពុជាបានបាត់បង់ទឹកដីច្រើនទាំង ខាងកើតនិងខាងលិច។ កត្តានេះហើយបានជាធ្វើឲ្យមានការសស្រាក់សស្រាំគាំទ្ររដ្ឋាភិបាលហើយ គ្មានសំឡេងប្រឆាំង។ ក៏ប៉ុន្តែលោកឡៅ ម៉ុងហៃបានចាត់ទុកថាការបំផុស ជាតិនិយមជ្រុលហួសពេកអាចជារឿងល្អផងនិងមិនល្អផង ដែលលោកព្រមានថាវាអាចនាំឲ្យមានផលប៉ះពាល់ដូចសម័យខ្មែរក្រហម។ «កាលជំនាន់ខ្មែរក្រហមនោះ ជាតិនិយមខ្លាំងពេកទៅជាជ្រុលទៅណាស់ មិនជា ការណ៍ល្អទេ។ ខ្ញុំថាអាចយករឿងហ្នឹងពង្រឹងឯកភាពជាតិក៏ថាបាន តែវាអាចជ្រុល។ ហើយគេអាចរកមធ្យោបាយអីផ្សេងដើម្បីដោះស្រាយដោយសន្តិវិធី ហើយជៀសវាងការបំផុសបំផុលអ្នកជាតិនិយមខ្លាំងពេកណាស់»។ លោកឡៅ ម៉ុងហៃ ពុំបានបញ្ជាក់ថាការណ៍មិនល្អនោះជារឿងអ្វីខ្លះទេ។ ក៏ប៉ុន្តែគេបានដឹងថាក្រុមខ្មែរក្រហមដែលមិនសូវមានអ្នកមានអ្នក ចេះដឹងនៅថ្នាក់ក្រោមច្រើន បានចាប់ផ្តើមកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងអស់ជិត២លាននាក់ក្នុង ទសវត្សរ៍១៩៧០ ក្រោយពីចលនាជាតិនិយមមួយនេះបានទទួលជោគជ័យក្នុងសង្គ្រាមហើយ តែពុំមានរចនាសម្ព័ននយោបាយរដ្ឋបាលមួយដ៏រឹងមាំ។ ក្រុមមេដឹកនាំគណបក្សនយោបាយវិញបានបញ្ជាក់ថាបញ្ហាទឹកដីជារឿង សំខាន់ជាងរឿងវិវាទនយោបាយផ្ទៃក្នុងនិងរឿងហេតុផ្សេងៗ។ ការរួមគ្នាគ្រប់និន្នាការ នយោបាយដើម្បីពង្រឹងឯកភាពជាតិឲ្យបានរឹងមាំ តតាំងនឹងការឈ្លានពាន របស់បរទេសនិងការការពារទឹកដីឲ្យមានប្រសិទ្ធភាពខ្ពស់ជារឿងចាំបាច់។ លោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែល ត្រូវតុលាការកាត់ទោសថ្មីៗឲ្យជាប់គុក១២ឆ្នាំពីបទដកតម្រុយ បង្គោលព្រំដែន កម្ពុជា-វៀតណាមកាលពីចុងឆ្នាំ២០០៩នោះ កំពុងនិរទេសខ្លួននៅក្រៅប្រទេស។ ទោះជាធ្លាប់បានវាយប្រហារពាក្យសម្តីធ្ងន់ៗជាមួយលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន អំពីរឿងព្រំដែនជាមួយប្រទេសវៀតណាមកាលពីពេលថ្មីៗនេះក្តី ក៏គណបក្សរបស់លោកសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃ ហើយមានជំហរស្របនឹងរដ្ឋាភិបាលកម្ពុជាដែរអំពីរឿងព្រំដែនកម្ពុជា-ថៃ ក្រោយពីមានការវាយប្រយុទ្ធគ្នារវាងកងទ័ពទាំងពីប្រទេសគឺ កម្ពុជានិងថៃកាលពីថ្ងៃ៤ដល់ថ្ងៃ៧កុម្ភៈ ដែលធ្វើឲ្យខូចខាតប្រាសាទព្រះវិហារ និងស្លាប់របួសជនស៊ីវិលនិងទាហានមួយចំនួន។ លោក សម រង្ស៊ីបានថ្លែងពីប្រទេសបារាំងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា៖ «បាទ! ជាទូទៅពេលដែលប្រទេសយើងប្រឈមមុខនឹងគ្រោះថ្នាក់មកពីក្រៅគឺ យើងតែងតែហើយត្រូវតែរួបរួមគ្នាដើម្បីប្រឆាំងបរទេសឈ្លានពាន ចំពោះបញ្ហា ផ្ទៃក្នុងនៃខ្មែរនិងខ្មែរយើងទុកមួយអន្លើសិនក្នុងគ្រាអាសន្ន ដែលយើងត្រូវតែតទល់ជាមួយនឹងបរទេសឈ្លានពាន»។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលជាគណបក្សជំទាស់ផងដែរ បានថ្លែងថានៅក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សគណបក្ស ទាំងអស់មាន ទស្សនៈផ្ទុយគ្នាតែពេលរឿងជាតិធំៗដូចជាមានការឈ្លានពានពីបរទេសគឺ ត្រូវ គិតពីការរួមសាមគ្គីគ្នា។ «ខ្ញុំយល់ថាគ្រប់គណបក្សទាំងអស់ គ្រប់និន្នាការ ទាំងអស់ត្រូវតែបង្ហាញពីឯកភាពជាតិដើម្បីកុំឲ្យបរទេសមើលងាយយើង កាលណាយើងបែកបាក់គ្នាគឺបរទេសងាយស្រួលក្នុងការមកត្រួតត្រាយើង ដូច្នេះជំហរខ្ញុំផ្ទាល់ក៏ដូចជាគណបក្សសិទ្ធិមនុស្ស យើងនៅតែមានការរិះគន់នូវចំណុចខ្សោយ ចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសអញ្ចឹង ប៉ុន្តែចំពោះមុខការប្រឈមមុខជាមួយប្រទេសថៃ ប្រទេសមួយដែលឈ្លានពានខ្មែរតាំងពីដើមមកយើងត្រូវតែឯកភាពជាតិ»។ លោក ជៀម យាប មន្ត្រីជាន់ខ្ពស់នៃគណបក្សគ្រប់គ្រងប្រទេស និងជាសមាជិក សភាបានបង្ហាញពីការរីករាយដោយសារការរួបរួមគ្នាសាមគ្គីគ្នារវាង ខ្មែរនិងខែ្មរទាំងក្នុងនិងក្រៅប្រទេសនៅពេលមាន បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ។ លោកបានថ្លែងថាប្រវត្តិសាស្ត្របាន បង្ហាញច្បាស់ណាស់ពីផលប៉ះពាល់ដល់ការ រួបរួមនិងការបែកបាក់ ដោយលើកយកសុភាសិតខ្មែរមួយឃ្លាយ៉ាងខ្លីមកបញ្ជាក់ ថា«ខ្មែររួបរួម ខ្មែររស់ បើខ្មែរបែកបាក់ខ្មែរស្លាប់»។ លោកជៀម យាបថ្លែងដូច្នេះ ដោយយោល ថាភាពគង់វង្សទឹកដីនិងការអភិវឌ្ឍ រីកចម្រើនកើតឡើងពីការ ឯកភាពជាតិ តាំងពីសម័យមុនមកទល់បច្ចុប្បន្ននេះ។ ក្រៅពីអះអាងថាមានតែអ្នកមានឈាមខ្មែរដូចគ្នាដែលអាចជឿទុក ចិត្តបាននោះ លោកយាបបានទទូចដល់ពលរដ្ឋខ្មែរថា «កុំទុកចិត្តបរទេស កុំទុកចិត្តមេឃ កុំ ទុកចិត្តផ្កាយ»។ លោកថ្លែងដូច្នេះដោយយកឧទាហរណ៍មកបញ្ជាក់ថាទោះបីជា មានការជេរប្រមាថ រិះគន់គ្នានៅទីក្រុងភ្នំពេញយ៉ាងណាក៏ដោយតែខ្មែរនៅតែ រួបរួមគ្នាបានដោយសារបញ្ហាបូរណភាពទឹកដី។ លោកបណ្ឌិត រស់ ចន្ត្រាបុត្រអ្នកប្រវត្តិសាស្ត្រខ្មែរមួយរូបបានចាត់ទុកថាជា ការណ៍ល្អដែលកូនខ្មែរគ្រប់រូបមានការបែងចែកច្បាស់លាស់ចំពោះ នយោបាយផ្ទៃក្នុងនិងអធិបតេយ្យភាពជាតិ បញ្ហាអាយុជីវិតជាតិ។ «ដូច្នេះនៅក្នុងពេលនេះហើយយើងឃើញថាជាលើកទីពីរហើយនៅក្នុង អ្វីហៅថាអណត្តិរបស់សម្តេចតេជោ ហ៊ុន សែននៅក្នុងពេលនេះគឺលើកទីពីរហើយដែល អ្វីដែលជាសាមគ្គីភាពកំពុងតែបានរីកចម្រើនហើយកំពុងតែបោះគ្រឹះឬ មួយថា មានឫសគល់មួយយ៉ាងច្បាស់លាស់នៅក្នុងការទប់ទល់នឹងការឈ្លានពាន របស់ថៃហើយអ្វីដែលជាសាមគ្គីភាពនៅពេលនេះគឺជាសាមគ្គីភាពមួយយ៉ាង ខ្លាំងក្លា សាមគ្គីភាពមួយយ៉ាងច្បាស់លាស់ហើយដែលមានទម្ងន់ធ្ងន់ៗ ជាងពេលមុនៗទៅទៀត»។ ក្រុមអ្នកវិភាគនិងអ្នកប្រវត្តិសាស្រ្តបានលើកឡើងស្រដៀងគ្នាថា ចលនាជាតិនិយម សាមគ្គីភាពនិងឯកភាពជាតិឬមានសំឡេងតែមួយកើតមានយ៉ាងខ្លាំងក្លា ផងដែរក្នុងប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរនាំគ្នាក្រោកឈរឡើង ដើម្បីបណ្តេញ បរទេសចេញពីប្រទេសកម្ពុជាដូចជា ក្នុងសតវត្សរ៍ទី១៩ និងទី ២០ ការទាមទារយកប្រាសាទព្រះវិហារនៅទីក្រុងឡាអេពីប្រទេសថៃឆ្នាំ១៩៦២ ដែលដឹកនាំដោយសម្តេចឪ ព្រះនរោត្តម សីហនុ និងការទាមទារបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ដែលដឹកនាំដោយ សម្តេចឪជាដើមផងនោះ។ ក៏ប៉ុន្តែអ្នកវិភាគខ្លះបានរិះគន់របបសាធារណរដ្ឋខ្មែររបស់លោកសេនា ប្រមុខ លន់ នល់ ដែលបាន អំណាចចេញពីចលនាជាតិនិយមមួយក្នុងទសវត្សរ៍១៩៧០ ដោយរដ្ឋប្រហារ ទម្លាក់សម្តេចឪហើយបែរជាពុំបានគិតគូរអភិវឌ្ឍប្រទេសតែបង្កឲ្យ មានអំពើពុករលួយពាសពេញប្រទេសគិតតែការបែងចែកអំណាចគ្នាមិនបាន បម្រើពីឧត្តមប្រយោជន៍ជាតិនោះហើយដែលបង្កទៅរកការបែកបាក់ផ្ទៃ ក្នុងជាតិនាំប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយដ៏ធំធេង។ លោកបណ្ឌិត រស់ ចន្ត្រាបុត្របានបញ្ជាក់អំពីរឿងទាំងឡាយនេះដូច្នេះថា៖ «ដូច្នេះអ្វីដែលហៅថាកម្លាំងអ្នកស្នេហាជាតិកម្លាំងអ្នកជាតិនិយម នៅពេលនោះ ត្រូវតែរុះរោយជាលំដាប់លំដោយដោយសារតែរដ្ឋាភិបាល លន់ នល់អសមត្ថភាពហើយដែលមិនចេះផ្តល់នូវអ្វីដែលជាសេចក្តីសង្ឃឹមដល់ ប្រជាពលរដ្ឋផ្ទុយទៅវិញមានតែបង្កឲ្យមានសង្រ្គាមរឹតតែធំឡើងៗ មានការវិនាសរិតតែច្រើនទៅទៀត»។ ទោះជាពុំបានពន្យល់លម្អិតពីការបែកបាក់ក្នុងប្រវត្តិសាស្រ្ត កន្លងមកដែលនាំឲ្យខ្មែររួញទឹកដីកាន់តែតូចទៅៗក្តី តែលោក បណ្ឌិត រស់ ចន្ត្រាបុត្របានលើកយក ឧទាហរណ៍ ក្នុងប្រវត្តិសាស្ត្រមួយចំនួនទៀតមកបញ្ជាក់ដូចជាការតស៊ូរបស់ ខ្មែរកើតចេញពីឯកភាពជាតិខ្ពស់នៅក្នុងសតវត្សរ៍ទី១២ដឹកនាំដោយ ព្រះបាទ ជ័យវរ្ម័នទី៧ដើម្បីវាយបណ្តេញកងទ័ពនគរចម៉្បាពេលមានការរំលោភបំពាន និង បំផ្លិចបំផ្លាញកម្ពុជា។ ប្រទេសកម្ពុជាដែលបានអត់ធ្មត់មួយរយៈយូរជាមួយប្រទេសថៃ ពេលនេះបាន សម្រេចនាំយកបញ្ហាជម្លោះព្រំដែនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បីដោះស្រាយក្រោយពីមានការវាយប្រយុទ្ធគ្នាកាលពីថ្ងៃទី៤ដល់ ថ្ងៃទី៧កុម្ភៈដែលកម្ពុជាបានចោទប្រកាន់ថាថៃបានឈ្លានពានចង់កាន់ កាប់ទឹកដីកម្ពុជាក្បែរប្រាសាទព្រះវិហារ។ តែភាគីថៃបានប្រកែកថាខ្លួនការពារបូរណភាពទឹកដីរបស់ខ្លួនដែរ។ ក្រុមអ្នកវិភាគនិងអ្នកប្រវត្តិសាស្រ្តនិងមេដឹកនាំគណបក្សជំទាស់ កម្ពុជាគាំទ្ររដ្ឋាភិបាលក្នុងការនាំយករឿងជម្លោះព្រំដែនទៅកាន់ អ.ស.ប តែព្រមានថា ពុំគួររាថយមកចរចាទ្វេរភាគីដែលអូសបន្លាយគ្មានលទ្ធផលនោះទេ។ ពួកគេបានអះអាងស្រដៀងគ្នាថា យន្តការផ្សេងទៀតតាមរយៈកិច្ចព្រមព្រៀងទីក្រុងបារីសក៏ជាជម្រើសមួយ ដែរ។ អ្នកវិភាគខ្លះទៀតនិយាយថាជារឿងប្រពៃដែលកម្ពុជាពុំបានតស៊ូក្នុង សមរភូមិ២ក្នុងពេលតែមួយ។ ប្រទេសកម្ពុជានិងថៃដែលមានជម្លោះព្រំដែនជាប្រវត្តិសាស្ត្រនោះ បានចាប់ផ្តើមតានតឹងជាថ្មីទៀតក្រោយពេលកម្ពុជាបានដាក់ប្រាសាទ ព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីខែកក្កដាឆ្នាំ២០០៨ដែលថៃបានជំទាស់ដោយសំអាងថាដីក្បែរ បរិវេណប្រាសាទព្រះវិហារជាដីរបស់ខ្លួនដែរតែកម្ពុជាវិញបានបដិសេធ ដោយយោងតាមផែនទីអន្តរជាតិឆ្នាំ១៩០៤និង១៩០៧ ដែលប្រទេសសៀម ដែលពេលនេះបានប្តូរឈ្មោះមកជាប្រទេសថៃបានទទួលស្គាល់ដែរ៕
Posted on: 2011/2/18 17:06
|
|
|
_________________
Tout est délicieux à celui qui a faim, rien n'est laid à celui qui aime
|
||
Transfer
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Auteur អ្នកនិពន្ធ
![]()
Joined:
2006/9/15 12:34 From BordeauX
Group:
Webmestres Utilisateurs enregistrés Posts:
176
|
Les affrontements le long de la frontière entre la Thaïlande et le Cambodge reprennent
http://french.peopledaily.com.cn/International/7291826.html Mise à jour 18.02.2011 08h26 Les guerres rhétoriques entre Bangkok et Phnom Penh ont commencé après l'éclatement des affrontements entre les troupes thaïlandaises et cambodgiennes à la frontière disputée mardi. Le secrétaire du ministère thaïlandais des Affaires étrangères, Chavanont Intarakomalyasut, a déclaré à Xinhua mercredi que le Cambodge devrait respecter le résultat de la réunion avec le Conseil de sécurité des Nations Unies lundi à New York en arrêtant de tirer sur la partie thaïlandaise. "Sans les affrontements initiés par les troupes cambodgiennes, les négociations seraient plus faciles", a indiqué M. Chavanont. Cependant, le ministère cambodgien des Affaires étrangères a publié mercredi après-midi un communiqué, accusant la partie thaïlandaise d'initier les affrontements, ajoutant que les troupes cambodgiennes se sont abstenues de tirer en représailles. "Pour ce qui est des recommandations du CS de l'ONU le 14 février, les troupes cambodgiennes ont fait preuve de la plus grande modération et n'ont pas répondu aux provocations des forces armées thaïlandaises", a indiqué le communiqué. Le porte-parole de l'armée thaïlandaise, Sansern Kaewkamnerd, a déclaré n'avoir enregistré aucun mort et aucun blessé du côté thaïlandais. La partie cambodgienne ne déplore aucun mort ni aucun blessé. Alors que M. Sansern, selon la version en ligne du Bangkok Post, a déclaré que l'intention des troupes cambodgiennes était clairement de prendre la position thaïlandaise, le Cambodge a déclaré : "Cette violation du cessez-le-feu par les forces armées thaïlandaises montre clairement que la vraie intention derrière l'insistance de la Thaïlande pour résoudre le dossier au niveau bilatéral est d'utiliser ses forces militaires supérieures pour prendre le territoire cambodgien à proximité du temple de Preah Vihear". Après la réunion entre trois ministres des Affaires étrangères, Kasit Piromya de Thaïlande, Hor Namhong du Cambodge, et Marty Natalegawa d'Indonésie, président de l'Association des Nations d'Asie du sud-est (ASEAN), lundi à New York, le CS de l'ONU a appelé dans un communiqué la Thaïlande et le Cambodge à cesser le feu et à négocier. Cependant, il semble que les deux parties ont interprété le résultat de la réunion différemment en favorisant leur partie respective. Alors que Bangkok affirme que les négociations bilatérales suffisent, Phnom Penh insiste pour dire que l'intervention d'une partie tiers est nécessaire pour résoudre le conflit. Les ministres thaïlandais et cambodgien des Affaires étrangères devraient se rencontrer.
Posted on: 2011/2/18 17:15
|
|
|
_________________
Tout est délicieux à celui qui a faim, rien n'est laid à celui qui aime
|
||
Transfer
|
||