Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
243
|
មួយទាមទារអោយបណ្តេញកម្ពុជាចេញពីតំបន់ព្រះវិហារ ក្រុមមួយទៀតចង់មកធ្វើបាតុកម្មនៅព្រំដែន
http://www.cen.com.kh/internews/show_ ... mYTZlNGE0MmM2N2U1Nzk1MWM5 ថ្ងៃទី 30 កក្កដា 2010 ឆៃវ៉ាត ស៊ិនស៊ូវង់និងការុន សាយ-ង៉ាម បានដឹកនាំក្រុមរបស់គេទៅជួបជុំនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃសុក្រ និងបានប្រគល់លិខិតមួយទៅអោយនាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាតាមលេខាប្រចាំរដ្ឋមន្ត្រីការបរទេស។ ការប្រឆាំងតវ៉ានេះបានអំពាវនាវអោយរដ្ឋាភិបាលលុបចោលរាល់កិច្ចព្រមព្រៀងដែលនាំអោយប្រទេសថៃចាញ់ប្រៀបកម្ពុជា។ ពួកគេទុកពេលអោយរដ្ឋាភិបាលរយៈពេល៧ថ្ងៃដើម្បីធ្វើតាមការទាមទារ របស់គេនិងបាននិយាយថាពួកគេនឹងវិលមកវិញដើម្បីស្តាប់ចម្លើយ។ មុននេះពួកមេដឹកនាំក្រុមអាវលឿងបាននិយាយថាពួកគេនឹងដឹកនាំ អ្នកគាំទ្រទៅធ្វើបាតុកម្មនៅតំបន់ព្រំដែនដើម្បីប្រឆាំង ផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់កម្ពុជា។ តែ រដ្ឋមន្ត្រីប្រចាំខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោកអុងអាត ក្លាំផាយប៊ុលបាននិយាយថាក្រុមអាវលឿងមានសិទ្ធិតាមរដ្ឋធម្មនុ ញ្ញោដីម្បីជួបជុំតវ៉ានៅព្រំដែលថៃ-កម្ពុជាតែលោកបានព្រមានថា“ ក្រុមអាវលឿងត្រូវប្រយ័ត្នពីព្រោះកន្លែងដែលគ្រោងធ្វើការតវ៉ានេះ ជាទីតាំងរសើបមួយ។ការជួបជុំគ្នាច្រើននៅទីនោះអាចនាំដល់ ការយល់ច្រឡំរវាងថៃនិងកម្ពុជា”។ លោកបាននិយាយថា រដ្ឋាភិបាលមិនចាត់ទុករឿងចុះបញ្ជីប្រាសាទនេះធម្មតាទេ ដោយនាយករដ្ឋមន្ត្រីអាប់ភិស៊ីតបានតាមដានវាយ៉ាងដិតដល់។នៅពេល រដ្ឋមន្ត្រីប្រភពធនធានធម្មជាតិនិងបរិស្ថានលោកស៊ូវីតដែលដឹកនាំ ក្រុមថៃទៅចូលរួមកិច្ចប្រជុំនៅប្រេស៊ីលមកដល់ប្រទេសវិញ លោកអាប់ភិស៊ីតនឹងកោះប្រជុំជាមួយទីភ្នាក់ងារពាក់ព័ន្ធដើម្បី ពិភាក្សារកវិធានការបន្ថែមប្រឆាំងផែនការរបស់កម្ពុជា។ ចំណែកអ្នកនាំពាក្យគណបក្សឆាតថៃ ផាតាណាបានព្រមានថារដ្ឋាភិបាលមិនគួរគិតថាការពន្យារការពិចារណា ផែនការគ្រប់គ្រងរបស់កម្ពុជានេះពីសំណាក់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកនោះថាជាជោគជ័យមួយនោះទេ។តែផ្ទុយទៅវិញរដ្ឋាភិបាលគួរ បន្តការពារអធិបតេយ្យភាពនិងទឹកដីរបស់ប្រទេស។“ជាងនេះទៀត រដ្ឋាភិបាលគួរដាក់ទំនាក់ទំនងថៃ-កម្ពុជាជារបៀបវារៈជាតិ”។
La date de Contribution : 31/07 04:31
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
243
|
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងពិភាក្សាគម្រោងអភិវឌ្ឍន៍ប្រាសាទព្រះវិហារនៅឆ្នាំក្រោយ
http://www1.voanews.com/khmer/news/--99653089.html ដោយ ជន សក្តា វី អូ អេ ខ្មែរ | ភ្នំពេញ | ថ្ងៃសុក្រ, 30 ខែកក្កដា 2010 ភ្នំពេញ៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានជួបប្រជុំនៅក្នុងប្រទេស ប៊្រេហ្ស៊ីល បានទទួលយក និងទទួលស្គាល់ឯកសារស្តីពីផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់ ប្រទេសកម្ពុជា សម្រាប់យកទៅពិភាក្សាគ្នានៅឆ្នាំក្រោយ។ មន្ត្រីជាន់ខ្ពស់កម្ពុជាបានហៅការសម្រេចនេះថា ជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា។ ប៉ុន្តែប្រទេសថៃបានសម្តែងការសប្បាយរីករាយចំពោះការសម្រេចនេះ ខណៈដែលប្រទេសថៃបានប្រឆាំងនឹងផែនការរបស់ប្រទេសកម្ពុជានេះ។លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃសុក្រនេះថាគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចលើកយកផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហាររបស់ប្រទេស កម្ពុជា ដែលមានជម្លោះព្រំដែនជាមួយប្រទេស ទៅពិភាក្សានៅឆ្នាំក្រោយ។ ប្រទេសកម្ពុជាបានរៀបចំផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ ប្រកបដោយផ្លូវច្បាប់ និងបច្ចេកទេសខ្ពស់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការ UNESCO ជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០០៨។ រដ្ឋាភិបាលថៃបានប្រឆាំងនឹងផែនការគ្រប់គ្រងតំបន់ប្រាសាទ ព្រះវិហាររបស់ប្រទេសកម្ពុជា ដោយគំរាមដកខ្លួនចេញពីអង្គការUNESCO បើគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិនេះ គាំទ្រផែនការរបស់ប្រទេសកម្ពុជាដើម្បីគ្រប់គ្រងតំបន់ប្រាសាទ ព្រះវិហារ ដែលជាប់ព្រំដែនជាមួយប្រទេសថៃ។ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងតាម ទូរស័ព្ទពីប្រទេសប៊្រេហ្ស៊ីល ដែលបានផ្សាយដោយទូរទស្សន៍ឯកជនពីរនៅក្នុងទីក្រុងភ្នំពេញថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយកឯកសាររបស់អគ្គលេខាធិការដ្ឋាន UNESCO ដែលនិយាយអំពីផែនការគ្រប់គ្រងប្រាសាទព្រះវិហារនិងសមិទ្ធិផលការងារ នៅក្នុងតំបន់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីសុខ អានបានបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានទទួល និងកត់សម្គាល់ថា ឯកសាររបស់ប្រទេសកម្ពុជាបានដាក់ដល់ដៃរបស់មណ្ឌលបេតិកភណ្ឌពិភព លោករបស់អង្គការ UNESCO។ «គណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចថា នឹងយកឯកសារស្តីពីការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ទៅពិភាក្សានៅឆ្នាំក្រោយ។ អញ្ចឹង ពាក្យអង់គ្លេសសរសេរថា CONSIDER។ CONSIDER មានន័យថា សម្រេចទទួលយក (ផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ)។ បើគេ (គណៈកម្មាធិការបេតិកភណ្ឌពិភពលោក)មិនទទួលយក(ផែនការនេះ) គេប្រើពាក្យ POSTPONE។ POSTPONE ពាក្យជំនាញមានន័យថា ទាត់ចោលតែម្តង»។ លោក Suwit Khunkitti រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសថៃ បាននិយាយនៅក្នុងប្រព័ន្ធព័ត៌មានអន្តរជាតិថា របៀបវារៈស្តីពីផែនការគ្រប់គ្រងប្រាសាទព្រះវិហារត្រូវបានលើកពេល ទៅកិច្ចប្រជុំឆ្នាំក្រោយ ហើយនឹងអនុញ្ញាតឱ្យប្រទេសថៃ និងកម្ពុជា មានពេលវេលាច្រើនទៀតដើម្បីធ្វើការពិភាក្សា និងទំនាក់ទំនងទ្វេភាគី ដើម្បីស្វែងរកកិច្ចព្រមព្រៀងរួម និងទៅវិញទៅមករវាងប្រទេសទាំងពីរ។ ទីតាំងប្រាសាទព្រះវិហារស្ថិតនៅក្នុងព្រំដែនរបស់ប្រទេសកម្ពុជា នៅកំពូលភ្នំដងរ៉ែកកម្ពស់៥២៥ម៉ែត្រ និងនៅជាប់ព្រំដែនជាមួយប្រទេសថៃ។ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចនៅក្នុងឆ្នាំ១៩៦២ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។ ប្រព័ន្ធព័ត៌មានអន្តរជាតិបានរាយការណ៍ថា កិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងធ្វើឡើងនៅក្នុងប្រទេស Bahrain នៅឆ្នាំក្រោយ៕
La date de Contribution : 31/07 04:49
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
243
|
មេទ័ពកម្ពុជា ត្រួតពលនៅសមរភូមិមុខ, ខណៈស្ថានការណ៍ធម្មតា នៅព្រំដែនកម្ពុជា-ថៃ
http://www.cen.com.kh/localnews/show_ ... zMTMwYWQyZDM1Y2EyZjU5NDJj ដោយ : លីហូវ (ថ្ងៃទី 31 កក្កដា 2010) ព្រំដែនប្រាសាទព្រះវិហារ: នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០១០ លោកនាយឧត្តមសេនីយ៍ ជា តារា មេបញ្ជាការកងទ័ពកម្ពុជា ប្រចាំព្រំដែនកម្ពុជា-ថៃ បានអមដំណើរលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ របស់កងយោធពលខេមរភូមិន្ទ បានចុះទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រំដែនតំបន់ប្រាសាទព្រះវិហារ ។ មេបញ្ជាការកងទ័ពកម្ពុជា ក៏បានចុះត្រួតពិនិត្យនាយពលទាហានដ៏អង់អាចរបស់កម្ពុជា នៅជួរមុខផងដែរ ។ ក្រោយពីឡើងភ្នំ ដើរត្រួតពលទាហានរួចមក នៅម៉ោងជាង ១២ រសៀលថ្ងៃសៅរ៍នេះ លោកនាយឧត្តមសេនីយ៍ ផ្កាយ ៤ ជា តារា បានថ្លែងថា សភាពការណ៍នៅតំបន់ព្រំដែនកម្ពជា-ថៃ ពិសេសនៅតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា មកដល់ម៉ោងនេះ ពេលនេះ ( ម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃសៅរ៍ ) គឺមានសភាពធម្មតា មិនមានកើតអ្វីឡើងទេ បើទោះបីជា មានការគម្រាមកំហែងរបស់ក្រុមជ្រុលនិយម ពាក់អាវលឿងថៃ និងការគម្រាមកំហែងពីអ្នកកាន់អំណាចថៃ គឺលោកនាយករដ្ឋមន្ត្រីប្លន់អំណាចថៃ អាប់ភីស៊ីត ដែលតែងតែទាមទារ ចង់បានទឹកដីកម្ពុជា ហើយបានជម្រុញឲ្យកងទ័ពខ្លួន មកឈ្លានពានទឹកដីកម្ពុជាក៏ដោយ ។ ជាមួយនឹងការបញ្ជាក់យ៉ាងដូច្នេះ លោកនាយឧត្តមសេនីយ៍ ជា តារា បានថ្លែងព្រមានខ្លាំងៗថា នៅម៉ោងនេះ ពេលនេះ កងយោធពលខេមរភូមិន្ទកម្ពុជា នៅតែរក្សាខ្ជាប់ខ្ជួន នូវបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នោះគឺកងទ័ពកម្ពុជា បច្ចុប្បន្ននេះ មានគ្រប់សមត្ថភាព និងគ្រប់លទ្ធភាព ក្នុងកិច្ចការការពារទឹកដី។ ថៃកុំបង្កើតបញ្ហាជាមួយកម្ពុជាឲ្យសោះ ហើយបើសិនជាថៃ នៅតែធ្វើការឈ្លានពានលើកទ័ព ចូលទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រ គឺសិទ្ធិស្វ័យការពាររបស់កងទ័ពកម្ពុជា ត្រូវដោះស្រាយដោយមានប្រសិទ្ធភាពបំផុត ។ ក្នុងពេលប្រកាសព្រមានលើកងទ័ពថៃយ៉ាងដូច្នេះ លោកនាយឧត្តមសេនីយ៍ ជា តារា ក៏មិនភ្លេចលើកឡើងពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រម្សិលមិញ ដែលលោកនាយឧត្តមសេនីយ៍ បានចូលរួម តាមរយៈវិដេអូ ខនហ្វើរែន នៅប្រាសាទព្រះវិហារផងដែរ ។ តាមរយៈកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់កងទ័ពកម្ពុជា និងបានប្រគល់ភារកិច្ចយ៉ាងច្បាស់លាស់ អំពី សិទ្ធិស្វ័យការពារទឹកដីកម្ពុជា ។ លោកនាយឧត្តមសេនីយ៍ ជា តារា បានបន្ថែមថា សម្តេចតេជោ បានបញ្ជាក់ហើយថា យើងមិនចង់បានទឹកដីរបស់ថៃ សូម្បីតែមួយមីលីម៉ែត្រទេ។ សម្តេចចង់ឲ្យមានព្រំដែនសន្តិភាព និងព្រំដែនស្ថេរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងសង្ខាងរវាងកម្ពុជា និងថៃ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ និងប្រទេសទាំងពីរ ។ ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ហើយថា មួយមីលីម៉ែត្ររបស់ថៃ គឺយើងមិនចង់បាន តែកងយោធពលខេមរភូមិន្ទកម្ពុជា ក៏នៅតែរក្សាបទបញ្ជាខ្ជាប់ខ្ជួនត្រង់ថា សិទ្ធិស្វ័យការពារទឹកដី ប្រសិនបើកងទ័ពថៃ រំលោភបំពាន ទន្ទ្រានចូលទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រ ។ លោកនាយឧត្តមសេនីយ៍ ជា តារា ក៏បានព្រមានហើយព្រមានទៀត ទៅកាន់កងទ័ពថៃ ឈ្លានពានថា សូមប្រកាសឲ្យកងទ័ពថៃដឹងថា កងទ័ពកម្ពុជា នៅតែអនុវត្តខ្ជាប់ខ្ជួន នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឹងម៉ាត់ជាទីបំផុត ។ យើងនៅលើទឹកដីរបស់យើង ដើម្បីការពារដីយើង ។ ដូច្នេះយើងមានគ្រប់លទ្ធភាព និងគ្រប់សមត្ថភាព ដោយទឹកចិត្តរបស់យើងជ្រះថ្លា ព្រោះកងទ័ពកម្ពុជា មិនមានទៅប្លន់ ទៅលួចដីរបស់នរណាទេ។ ផ្ទុយទៅវិញ កងទ័ពថៃ មិនមានអារម្មណ៍ភ្លឺថ្លាទេ ។ អារម្មណ៍របស់កងទ័ពថៃ ភិតភ័យណាស់ ព្រោះមកឈ្លានពានគេ។ ម្យ៉ាងទៀត កងទ័ពថៃឈ្លានពាននោះ តើក្បាលមានប៉ានដែក ឬអត់ ? ហើយតើមានយកលេណដ្ឋាន មកជាមួយដែរ ឬទេ? ។ ដូច្នេះ ថៃកុំបង្កើតបញ្ហាជាមួយខ្មែរឲ្យសោះ ។ សេចក្តីបញ្ជាក់ពីមេបញ្ជាការកងទ័ពកម្ពុជា ពីតំបន់ព្រំដែនកម្ពុជា-ថៃ យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីប្រទេសថៃថា កងទ័ពថៃជាច្រើន ត្រូវបានបញ្ជូនពង្រាយនៅតាមតំបន់ជាយដែនប្រទេសកម្ពុជា ជាពិសេសនៅតំបន់ព្រំដែនប្រាសាទព្រះវិហារ។ ថៃទាមទារគ្រប់គ្រងដីទំហំ ៤,៦ គីឡូម៉ែត្រ នៅជិតប្រាសាទព្រះវិហារ ដោយសំអាងលើផែនទីចោរ ឯកតោភាគី ដែលគូសដោយប្រទេសថៃ ។ ក៏ប៉ុន្តែកម្ពុជា មិនទទួលស្គាល់ឡើយ ដោយផ្អែកលើសាលក្រមរបស់តុលាការយុត្តិធម៌ទីក្រុងឡាអេ ឆ្នាំ១៩៦២ ដែលបានសម្រេចដាក់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ ស្ថិតនៅក្នុងទឹកដីកម្ពុជា ។ សូមរម្លឹកថា កងទ័ពកម្ពុជា និងកងទ័ពថៃ បានប្រឈមមុខដោយអាវុធដាក់គ្នា ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ គឺមួយសប្តាហ៍ ក្រោយពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ ៕
La date de Contribution : 31/07 23:47
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
243
|
ថៃនៅតែបន្តបំផុសពីជោគជ័យរបស់ខ្លួនអំពីប្រាសាទព្រះវិហារ
http://www.khmer.rfi.fr/cambodia/2010 ... 1%9E%A0%E1%9E%B6%E1%9E%9A ដោយ ប៉ែន បូណា, កម្ពុជា - អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 31 កក្កដា 2010 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ សៅរ៍ 31 កក្កដា 2010 ព័ត៌មានស្តីពីកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូនៅប្រទេសប្រេស៊ីលស្តីពីផែនការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ នៅតែជាកម្មវត្ថុនៃការបកស្រាយផ្ទុយគ្នារវាងកម្ពុជានិងថៃ។ សារព័ត៌មានថៃបានបន្តផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនៅថ្ងៃនេះអំពី «ជោគជ័យ»របស់ខ្លួនក្នុងការជំរុញឲ្យគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក របស់យូណេស្កូ«ពន្យារពេល»ការអនុម័តយកគម្រាងរបស់កម្ពុជា។ មន្ត្រីកម្ពុជាបានបដិសេធថា នេះជាការបកស្រាយបំផ្លើសការពិតរបស់ សារព័ត៌មាន និងអ្នកនយោបាយជ្រុលនិយមថៃតែប៉ុណ្ណោះ។ Bangkok Post ដែលអះអាងថា បានស្រង់ប្រភពពីគណៈប្រតិភូថៃដែលទៅចូលរួមក្នុងកិច្ចប្រជុំនោះ បានចាត់ទុកការលើកយកផែនការអភិវឌ្ឍន៍តំបន់ព្រះវិហារទៅពិភាក្សា នៅក្នុងកិច្ចប្រជុំឆ្នាំក្រោយថា ជាការពន្យារពេលបន្ទាប់ពីគណៈប្រតិភូថៃបានជំទាស់មិនទទួលយក ផែនការនោះ។ ក្រៅពីនោះ ក៏នៅមានសារព័ត៌មានថៃមួយចំនួនទៀត បានស្រង់សម្តីមន្ត្រីការទូតថៃថា ពួកគេកំពុងឃ្លាំមើលក្រែងមានបាតុកម្មពីពលរដ្ឋខ្មែរអំពីបញ្ហានេះ។ ប៉ុន្តែលោកទិត្យ សុធា អ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកព័ត៌មានទាំងនោះថា ជាការបំភ្លៃការពិតពីសំណាក់សារព័ត៌មាន និងអ្នកនយោបាយជ្រុលនិយមមួយចំនួនរបស់ថៃតែប៉ុណ្ណោះ។ មន្ត្រីអ្នកនាំពាក្យរូបនេះបានពន្យល់ថា ផែនការអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារត្រូវបានបញ្ជូនទៅដល់ អង្គការយូណេស្កូ តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយផែនការនោះបានទទួលការគាំទ្រពីគណៈកម្មាធិការបេតិកភណ្ឌរួចហើយ។ ចំណែកឯ សេចក្តីសម្រេចទាំង ៥ចំណុចរបស់គណៈកម្មាធិការបេតិកភណ្ឌ ទាក់ទងនឹងប្រាសាទព្រះវិហារ នៅថ្ងៃម្សិលមិញ មានន័យគ្រប់គ្រាន់ដែលបញ្ជាក់ពីការទទួលស្គាល់គ្រប់បែបយ៉ាងចំពោះ ផែនការអភិវឌ្ឍន៍នោះ។ ពីរឆ្នាំក្រោយការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ ប្រទេសថៃនៅមិនទាន់បោះបង់ចោលការប៉ុនប៉ងទាមទារយកចំណែកខ្លះនៃ ដែនដីជុំវិញប្រាសាទរបស់ខ្មែរនៅឡើយទេ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសប្រេស៊ីល ថៃបានដុតដៃ ដុតជើងដោយប្រើវិធីត្រជាក់ផង និងគំរាមដកខ្លួនចេញពីគណៈកម្មាធិការនេះផងប្រសិនបើគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកហ៊ានអនុម័តទទួលយកផែនការអភិវឌ្ឍន៍របស់កម្ពុជា។ យ៉ាងណាក៏ដោយ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានទទួលយកផែនការ អភិវឌ្ឍន៍របស់កម្ពុជានឹងគ្រោងលើកយកបញ្ហានេះទៅភិភាក្សាក្នុង កិច្ចប្រជុំប្រចាំឆ្នាំលើកក្រោយ៕
La date de Contribution : 01/08 00:03
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
243
|
មន្ត្រីយោធាខ្មែរ-ថៃជួបគ្នានៅប្រាសាទព្រះវិហារ
http://www.rfa.org/khmer/indepth/khmer_thai-07312010074911.html ដោយ ហង្ស សាវយុត 2010-07-31 នាយទាហានថៃនៅក្បែរប្រាសាទព្រះវិហារមួយក្រុមបានសុំជួបសំដែងការ គួរសមជាមួយនាយឧត្ដមសេនីយ៍ផ្កាយមាស៤ គន់ គីម របស់កម្ពុជា ដើម្បីស្វែងរកការកាត់បន្ថយភាពតានតឹងផ្នែកយោធា។ មេបញ្ជាការយោធាជាន់ខ្ពស់ខ្មែរ ប្រចាំតំបន់ព្រំដែនជុំវិញប្រាសាទព្រះវិហារ បានឲ្យដឹងថាមេបញ្ជាការទាហានឈុតខ្មៅថៃ១ក្រុម បានស្វែងជួបសំដែងការគួរសមជាមួយលោកឧត្ដមសេនីយ៍ផ្កាយមាស៤ គន់ គីម អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹង រវាងយោធាខ្មែរ-ថៃ ដែលកំពុងប្រឈមមុខដាក់គ្នានៅតាមខ្សែត្រៀមព្រំដែនជួរមុខ កាលពីព្រឹកថ្ងៃសៅរ៍ទី៣១ ខែកក្កដា។ការស្វែងរកជួបសំដែងការគួរសមនេះ នៅស្របពេលដែលលោកឧត្ដមសេនីយ៍ គន់ គីម បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខទាហានខ្មែរ ដែលកំពុងការពារព្រំដែននៅជួរមុខជិតប្រាសាទព្រះវិហារ។ លោកឧត្ដមសេនីយ៍ផ្កាយ៤ ជា តារា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទប្រចាំទិសប្រាសាទព្រះវិហារ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដាថា កងទ័ពថៃមួយក្រុម បានជួបសំដែងការគួរសមជាមួយលោកឧត្ដមសេនីយ៍ គន់ គីម ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ដែលកំពុងប្រឈមមុខដាក់គ្នាជាថ្មី ក្នុងរឿងព្រំដែន និងប្រាសាទព្រះវិហារប៉ុន្មានថ្ងៃមកនេះ។ លោកឧត្ដមសេនីយ៍ ជា តារា មានប្រសាសន៍ ៖ «ព្រឹកមិញនេះខ្ញុំជូន ដំណើរឯកឧត្ដម គន់ គីម ចុះទៅសួរសុខទុក្ខនាយពលទាហានរបស់យើង ដែលឈរជើងនៅជួរមុខ ក៏ប៉ុន្តែមកដល់ចំណុចឃ្មុំនោះ កងទ័ពថៃក៏មានការទទួលគារវៈ ហើយឯកឧត្ដម គន់ គីម បានបញ្ជាក់ពីជំហរជាវិជ្ជមានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកមិនចង់ឲ្យមានសង្គ្រាមជាមួយភាគីថៃទេ គាត់ចង់ឲ្យតាមព្រំដែនសុទ្ធតែមានស្ថិរភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។ ចំណុចទី២ ក៏មិនចង់បានទឹកដីរបស់ថៃ១មិល្លីម៉ែត្រដែរ។ ប៉ុន្តែក្នុងសិទ្ធិស្វ័យការពារត្រូវតែការពារទឹកដីឲ្យបានរឹង មាំ»។ ទាហានខ្មែរ ដែលការពារព្រំដែនជិតប្រាសាទព្រះវិហារ បានឲ្យដឹងថា រយៈពេល៤-៥ថ្ងៃមកនេះ ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃ នៅតាមព្រំដែនជិតប្រាសាទព្រះវិហារ មានភាពតានតឹងឡើងវិញ បន្ទាប់ពីថៃបានបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ជិតប្រាសាទ ព្រះវិហារផងនោះ។ ប៉ុន្តែកាសែតបាងកកប៉ុស្តិ៍របស់ប្រទេសថៃ បានដកស្រង់សំដីរដ្ឋមន្រ្តីការពារជាតិថៃ លោក Prawit Wongsuwon មានប្រសាសន៍ថា វាមិនចាំបាច់ដើម្បីបញ្ជូនទ័ពបន្ថែមទៅកាន់ព្រំដែនកម្ពុជា-ថៃទេ បើទោះបីជាមានរបាយការណ៍ថា មានកងពលតូចចំនួនពីរ និងកាំភ្លើងធំរបស់កម្ពុជាបានបញ្ជូនទៅព្រំដែនក៏ដោយ។ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងយោធពលខេមរភូមិនៃកងពលធំអន្តរាគមន៍លេខ៣ នៅតំបន់ប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា រយៈពេល៤-៥ថ្ងៃកន្លងមកនេះថៃពិតជាបានបញ្ជូនកម្លាំងកងទ័ពជា ច្រើនមកជិតព្រំដែន ប៉ុន្តែកម្លាំងកងទ័ពធំរបស់ថៃនៅឆ្ងាយពីតំបន់ប្រឈមមុខ ឯកម្លាំងតូចគឺនៅជិតៗទាហានខ្មែរ ដែលធ្វើឲ្យទាហានខ្មែរត្រូវត្រៀមខ្លួនប្រយុទ្ធ។ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក ៖ «វាមិនទាន់ជាចំណុចអីដែលឲ្យ មានការផ្ទុះអាវុធទេ។ មកដល់ពេលនេះ មិនទាន់មានអីដែលជាចំណុចឲ្យយើងមានការចាប់អារម្មណ៍ទេ និយាយរួមយើងនិយាយឲ្យខ្លីថា យើងក្នុងលេណដ្ឋានដៃក្នុងកៃចាំកាច់»។ រហូតមកដល់ថ្ងៃសៅរ៍នេះ ស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយយោធា នៅជិតតំបន់ប្រាសាទព្រះវិហារ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្ននៅឡើយ ដោយស្ត្រីជាគ្រួសារយោធាទាំងអស់ តម្រូវឲ្យចុះពីលើភ្នំព្រះវិហារទៅរកកន្លែងសុវត្ថិភាព៕
La date de Contribution : 01/08 00:17
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
243
|
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកអនុម័តសេចក្ដីសម្រេចរឿងព្រះវិហារ
http://www.rfa.org/khmer/indepth/worl ... eting-07302010232120.html ដោយ យន់ សាមៀន 2010-07-31 កិច្ចប្រជុំរបស់សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង ប្រាស៊ីលលា (Brasillia) ប្រទេសប្រេស៊ីល បានអនុម័តសេចក្ដីសម្រេចដែលគាំទ្រដោយភាគីកម្ពុជា និងថៃ ទាក់ទិននឹងទីតាំងបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ។ ឆ្លើយតបទៅនឹងជម្លោះសង្គ្រាមពាក្យសម្ដីវាងកម្ពុជា និងថៃ កាលពីថ្ងៃសុក្រ ទី៣០ កក្កដា អង្គការយូណេស្កូ បានប្រកាសថា ជម្លោះកម្ពុជា និងថៃត្រូវបានបញ្ចប់ហើយ បន្ទាប់ពីកម្ពុជា និងថៃ បានទទួលយកការសម្រេចចិត្តរបស់សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភព លោក ជុំវិញការគ្រប់គ្រងទីតាំងបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារខ្មែរ។ ការសម្រេចចិត្តនេះបានទទួលស្គាល់ថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានទទួលយកឯកសារដាក់ដោយភាគីកម្ពុជា ដើម្បីធ្វើការពិចារណានៅឯកិច្ចប្រជុំលើកទី៣៥ ឆ្នាំ២០១១ នៅប្រទេសបារ៉េន (Bahrain)។ សេចក្ដីសម្រេចចិត្តនេះ ដែលបានដាក់ជូនដោយប្រធានដឹកនាំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសប្រេស៊ីល ជូកា ហ្វឺរីរ៉ា (Juca Ferreira) នៅឯទីក្រុងប្រេស៊ីលៀ (Brasillia) នៅប្រទេសប្រេស៊ីល។ ក៏បានស្វាគមន៍ជំហានទាំងឡាយរបស់កម្ពុជា ដែលឈានទៅបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់អភិវឌ្ឍចិរភាពនៃប្រាសាទព្រះវិហារ។ កម្ពុជាកាលពីដើមសប្ដាហ៍នេះ បានដាក់គម្រោងការអភិរក្ស និងអភិវឌ្ឍតំបន់ទ្រនាប់នៃប្រាសាទព្រះវិហារខ្មែរ ទៅឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភព ដើម្បីអនុមតិទទួលយក ប៉ុន្តែភាគីថៃបានជំទាស់ មិនឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកទទួលយកគម្រោងរៀបចំប្រាសាទ ព្រះវិហារទេ ដោយលើកហេតុផលថា គម្រោងរបស់កម្ពុជាអាចប៉ះពាល់ដល់តំបន់ជម្លោះក្បែរប្រាសាទ ព្រះវិហារខ្មែរ។ ថៃបានអះអាងថា តំបន់ក្បែរប្រាសាទព្រះវិហារខ្មែរ ចំនួន៤,៦គីឡូម៉ែត្រការេ ជារបស់ភាគីថៃ។ ការអះអាងនេះ ត្រូវបានភាគីកម្ពុជាទាត់ចោលថា ជាការមិនពិត។ តំបន់ក្បែរប្រាសាទព្រះវិហារ គ្មានតំបន់ជម្លោះទេ គឺជាទឹកដីកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានប្រកាសពីថ្ងៃសុក្រ ទី៣០ កក្កដាថា កម្ពុជាទទួលបានជោគជ័យ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានទទួលផែនការរៀបចំប្រាសាទ ព្រះវិហារជាផ្លូវការ។ លោកថា លទ្ធផលនៃកិច្ចប្រជុំនៅឯប្រទេសប្រេស៊ីល ជាជ័យជម្នះដែលកម្ពុជាទទួលរងចាំជាយូរមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការពន្យារពេលពិចារណាពីគម្រោងរៀបចំប្រាសាទព្រះវិហាររបស់ភាគី កម្ពុជា បានធ្វើឲ្យភាគីថៃ ប្រកាសថាខ្លួនបានឈ្នះក្នុងការប្រឆាំងទាមទារមិនឲ្យគណៈ កម្មាធិការពិភពលោកនេះ ទទួលស្គាល់ផែនការរបស់កម្ពុជា។ ការសែត Bangkok Post របស់ថៃ នៅថ្ងៃសៅរ៍ ទី៣១ កក្កដា បានដកស្រង់សំដីរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានថៃ លោក Suwit Khunkitti ដែលមានប្រសាសន៍ថា ការពន្យារពេលនេះ បណ្ដាលមកពីកម្ពុជាមិនបានដាក់ផែនការរបស់ខ្លួន ប្រាំមួយសប្ដាហ៍មុនកិច្ចប្រជុំ។ លោកថា ការមិនដាក់ជាមុននេះ បណ្ដាលឲ្យថៃតវ៉ាថា ថៃគ្មានពេលគ្រប់គ្រាន់ដើម្បីសិក្សាគម្រោងនេះ ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់បូរណភាពទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍នៅថ្ងៃសៅរ៍ដែរ កម្ពុជាមិនខ្វល់នឹងការលើកឡើងរបស់ថៃទេ ពីព្រោះថៃមិនដែលទទួលយកការពិតមកនិយាយទេ។ លោកថា កម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំនេះ។ ការសែត Bangkok Post ដដែលនេះបានដកស្រង់សំដីលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhibit Vejjajiva) ដែលបានប្រកាសកាលពីថ្ងៃសុក្រ ទី៣០ ខែកក្កដាថា រដ្ឋាភិបាលថៃនឹងចំណាយថវិកាផ្ទាល់សម្រាប់រយៈពេល១២ខែ ដើម្បីសិក្សាគំរោងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទ្រនាប់នៃប្រាសាទព្រះវិហារខ្មែរ។ មន្ត្រីជាន់ខ្ពស់ថៃប្រកាសថា ការពន្យារពេលនេះ មិនបណ្ដាលឲ្យមានភាពតានតឹងរវាងកម្ពុជា និងថៃទេ ហើយការពន្យារពេលអាចឲ្យប្រទេសកម្ពុជាអាចធ្វើការងារអំពីជម្លោះ ព្រំដែន។ អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃសៅរ៍ ទី៣១ កក្កដា បានបដិសេធសេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃ។ លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាបានដាក់ផែនការសង្ខេបគម្រោងរៀបចំប្រាសាទព្រះវិហាររបស់ខ្លួន ចំនួន៤សន្លឹក មុនពេលកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប៉ុន្តែថៃបានយកលេសថា ខ្លួនគ្មានពេលពិនិត្យមើល។ លោកថា ការពន្យារពេលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គ្មានប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំគម្រោងគ្រប់គ្រងប្រាសាទព្រះវិហារទេ។ ការពន្យារពេលនេះ គ្រាន់តែទុកពេលឲ្យថៃមានឱកាសពិនិត្យមើលគម្រោងរបស់កម្ពុជាតែ ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន បន្ថែមថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានទទួលយកសំណើរបស់កម្ពុជាហើយ ដូច្នោះអង្គការ Unesco គ្មានតួនាទីក្នុងការអនុមតិលើគម្រោងរៀបចំរបស់កម្ពុជាទេ។ ក្នុងការជំទាស់គម្រោងរបស់កម្ពុជានេះ តាមពិតថៃចង់បានការគ្រប់គ្រងរួម ទៅលើប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហុល្លង់ កាត់សេចក្ដីឲ្យកម្ពុជាឈ្នះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ហើយប្រាសាទព្រះវិហារដ៏ចំណាស់នេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ ប្រទេសថៃបានបញ្ជូនកងទ័ពរាប់រយនាក់ ចូលលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វៈ នៅក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ កក្កដា បណ្ដាលឲ្យកើតមានជម្លោះព្រំដែនខ្មែរ និងថៃ អូសបន្លាយរហូតដល់ពេលជិត៣ឆ្នាំ៕
La date de Contribution : 01/08 00:18
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Equipe MONOROOM.info
![]()
Inscrit:
11/09/2006 02:36 De Créteil 94010, France
Messages:
427
|
អាប់ភិស៊ីតអរគុណពួកអាវលឿង បន្ទោសណុបផាដុន
http://www.cen.com.kh/internews/show_ ... iOGZlNzQxOWQ1NDg0Mjg3OWE0 ថ្ងៃទី 1 សីហា 2010 អាប់ភិស៊ីតបាននិយាយកាលពីថ្ងៃអាទិត្យថាការជួបជុំតវ៉ានេះប្រហែលជា ហេតុផលមួយដែលនាំអោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់យូណេស្កូ ពន្យារការពិភាក្សាផែនការគ្រប់គ្រងនេះទៅឆ្នាំក្រោយ។ តែទោះជាយ៉ាងណាលោកបាននិយាយថាការច្រឡំនៅក្នុងប្រទេសអាចនាំដល់ជម្លោះដែលនៅទីបំផុតនាំអោយចំណេញខាងកម្ពុជា។ អាប់ភិស៊ីតបានអះអាងថាអនុស្សរណៈយោគយល់គ្នារវាងថៃ-កម្ពុជាដែល ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០០បានជួយថៃពីព្រោះវាជាកក្កតា សំខាន់នៅក្នុងការសំរេចរបស់គណៈកម្មាធិការ។រដ្ឋាភិបាលថៃនឹងទទួលយក ផែនការគ្រប់គ្រងរបស់កម្ពុជាបើប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីរ រួមគ្នារវាងប្រទេសទាំងពីរ។រដ្ឋាភិបាលថាក៏នឹងមិនសហការជាមួយ គណៈកម្មាធិការបើខ្លួនអនុម័តយល់ព្រមផែនការនេះពីព្រោះវារំលោភលើ តំបន់ព្រំដែនជម្លោះ។ ក្នុងកម្មវិធីទូរទស្សន៍ថ្ងៃអាទិត្យ ប្រចាំសប្តាហ៍លោកអាប់ភិស៊ីតបានបន្តទៀតថា“បញ្ហាផ្តើមចេញនៅឆ្នាំ ២០០៨នៅពេលលោកណុបផាដុន ផាតាម៉ា ដែលជារដ្ឋមន្ត្រីការបរទេសពេលនោះបានគាំទ្រផែនការរបស់កម្ពុជាក្នុង ការចុះបញ្ជីប្រាសាទព្រហវិហារជាបេតិកភណ្ឌពិភពលោក។ចំណុចនេះធ្វើអោយ ថៃចាញ់ប្រៀប”។ “យើងមិនអាចបដិសេធការពិតដែលថាផ្លូវចូល ស្រួលបំផុតទៅកាន់ប្រាសាទព្រះវិហារគឺនៅខាងថៃ។ដូច្នេះ រដ្ឋាភិបាលថៃបាននិងកំពុងព្យាយាមប្រឆាំងការចុះបញ្ជីវា”។ អាប់ភិស៊ីតបានបញ្ចោញអោយដឹងទៀតថារដ្ឋាភិបាលរបស់លោកនឹងចំណាយពេល មួយឆ្នាំក្រោយដើម្បីត្រៀមតស៊ូប្រឆាំងផែនការគ្រប់គ្រងប្រាសាទរបស់ កម្ពុជានេះនិងថា“ខ្ញុំបានឃើញឯកសារនៃផែនការនេះហើយរដ្ឋាភិបាល នឹងត្រៀមដើម្បីជំទាស់វា”។ នៅចុងបញ្ចប់អាប់ភិស៊ីតបាន បញ្ជាក់ថាលោកនឹងមិនផ្លាស់ប្តូរជំហរដែលលោកធ្លាប់មានតាំងពីលោក នៅជាមេដឹកនាំក្រុមប្រឆាំងនៅក្នុងការប្រឆាំងជំទាស់ការចុះបញ្ជី ប្រាសាទព្រះវិហាររបស់កម្ពុជាដោយឯកតោភាគីជាទីតាំងបេតិកភណ្ឌពិភពលោក ។
La date de Contribution : 02/08 02:05
|
|
|
_________________
Pour bâtir le futur, il faut étudier le passé |
||
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Equipe MONOROOM.info
![]()
Inscrit:
11/09/2006 02:36 De Créteil 94010, France
Messages:
427
|
មេទ័ពខ្មែរចុះត្រួតពលនៅពេលថៃបង្កើនទ័ពតាមជាយដែន
http://www.khmer.rfi.fr/cambodia/2010 ... 1%9F%82%E1%9E%93%E2%80%8B ដោយ ប៉ែន បូណា, - អត្ថបទចុះផ្សាយនៅថ្ងៃ អាទិត្យ 01 សីហា 2010 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ អាទិត្យ 01 សីហា 2010 ស្ថានភាពយោធានៅតាមជាយដែនប្រាសាទ ព្រះវិហារហាក់បានវិលទៅរកភាពតានតឹងជាថ្មីក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ។ មេទ័ពជាច្រើនរបស់កម្ពុជាបាននាំគ្នាចុះត្រួតពលជាបន្តបន្ទាប់នៅ តំបន់ប្រាសាទព្រះវិហារចាប់តាំងពីថ្ងៃទី៣០ខែកក្កដាមក។ ការចុះត្រួតពលនៅពេលនេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ ថា ថៃបានបង្កើនកម្លាំងយោធាជាច្រើននៅតាមជាយដែនក្បែរប្រាសាទ ព្រះវិហារ។ ស្ថានភាពប្រុងជើងការផ្នែកយោធារវាងខ្មែរនិងថៃបានកើតឡើងជាថ្មី ទៀតបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេស ប្រេស៊ីល។ ឧត្តមសេនីយ៍យោធាដែលជាមេទ័ពកំពូលៗរបស់កម្ពុជាបានចុះត្រួតពលជា បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅឯតំបន់ ព្រំដែនប្រាសាទព្រះវិហារ។ជាក់ស្តែង ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនិងឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង និងជានាយសេនាធិការចម្រុះយោធា បានចុះទៅកាន់សមរភូមិជួរមុខនៅថ្ងៃសៅរ៍ម្សិលមិញ។ ដំណើរចុះត្រួតពលរបស់មេទ័ពកម្ពុជាបានធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ថា ថៃបានបង្កើនចំនួនកងទ័ពជាច្រើននៅតាមតំបន់ជាយដែនក្បែរប្រាសាទ ព្រះវិហារនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រៅពីនោះ មានសេចក្តីរាយការណ៍ថា ក្រុមអាវលឿងជ្រុលនិយមថៃគ្រោងនឹងធ្វើបាតុកម្មនៅក្បែរប្រាសាទ ព្រះវិហារក្នុងពេលឆាប់ៗនេះ។ ប្រភពពីសមរភូមិជួរមុខឲ្យដឹងថាក្រៅពីមេទ័ព ក៏មានមេបញ្ជាការនគរបាលជាតិបានចុះត្រួតពល និងសួរសុខទុក្ខកងកម្លាំងនគរបាលដែលឈរជើងនៅឯទិសប្រាសាទ ព្រះវិហារផងដែរ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រចុងសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាដោយផ្ទាល់ដល់មេទ័ពប្រចាំការនៅតំបន់ព្រះវិហារឲ្យ ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែរ ប្រឆាំងនឹងការឈ្លានពាន។ បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការគំរាមពីថៃថា ពួកគេអាចនឹង ចូលកាន់កាប់តំបន់ដែលគេហៅថា ៤,៦គីឡូម៉ែត្រក្រឡានៅក្បែរប្រាសាទព្រះវិហារ។ កងទ័ពថៃបានចូលកាន់កាប់វត្តកែវសិក្ខាគីរីស្វារៈក្បែរប្រាសាទ ព្រះវិហារកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ពោលគឺមួយសប្តាហ៍បន្ទាប់ពីការចុះបញ្ជីប្រាសាទព្រះវិហារជា សម្បត្តិបេតិកភណ្ឌពិភពលោកដែលពួកគេមិនអាចរារាំងបាន។ ចាប់តាំងពីពេលនោះមក កងទ័ពនៃប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នារហូត។ ក្រោយពីបរាជ័យក្នុងការរាំងខ្ទប់ការចុះបញ្ជីប្រាសាទព្រះវិហារជា សម្បត្តិបេតិកភណ្ឌពិភពលោក ថៃបានបន្តរារាំងនៅពេលនេះទៀតនូវផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហារ របស់កម្ពុជា។ ប៉ុន្តែ នៅថ្ងៃសុក្រទី៣០ខែកក្កដានេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចទទួលយកផែនការនោះហើយ ដោយត្រូវលើកយកទៅពិភាក្សា និងអនុម័តនៅក្នុងកិច្ចប្រជុំនាឆ្នាំក្រោយ។ ពីនេះដល់ឆ្នាំក្រោយ ថៃនឹងនៅតែទាមទារ ហើយអាចនឹងចូលកាន់កាប់ដោយកម្លាំងយោធានៅលើដែនដី៤,៦គីឡូម៉ែត្រ ក្រឡា នៅក្បែរប្រាសាទព្រះវិហារប្រសិនបើគ្មានដំណោះស្រាយជាមួយកម្ពុជាទេ នោះ៕
La date de Contribution : 02/08 02:10
|
|
|
_________________
Pour bâtir le futur, il faut étudier le passé |
||
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/07/2007 11:28 Messages:
243
|
ប្រមុខការទូតកម្ពុជា៖ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត កំពុងយល់សុបិន្ត ចំពោះការចុះបញ្ជីរួម លើប្រាសាទព្រះវិហារ
http://www.cen.com.kh/localnews/show_ ... 4ODlmMTViYTRlMjY3MGNkY2Ji ដោយ : លីហូវ (ថ្ងៃទី 2 សីហា 2010) ភ្នំពេញ: លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង បានលើកឡើងនៅថ្ងៃច័ន្ទ ទី២ ខែសីហាថា លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា កំពុងតែយល់សប្តិ ចំពោះការចុះបញ្ជីរួមរវាងកម្ពុជា និងថៃ លើការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ របស់កម្ពុជា។ នេះបើតាមការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានស្រង់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសមកបញ្ជាក់ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ជាការយល់សប្តិមួយ ដែលមិនអាចទៅរួច ហើយនាយករដ្ឋមន្ត្រីថៃ យល់សុបិន្តរហូតដល់ស្លាប់ខ្លួន ក៏មិនអាចធ្វើទៅបានដែរ។ ប្រតិកម្មរបស់ប្រមុខការទូតកម្ពុជាដូច្នេះ ត្រូវបានធ្វើឡើងភ្លាមៗ តបទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ដែលត្រូវបានកាសែតថៃ The Nation ផ្សព្វផ្សាយថា មានតែការចុះបញ្ជីរួមគ្នារវាងកម្ពុជា និងថៃ លើការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារទេ ទើបអាចបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ដែលបាន និងកំពុងកើតឡើងនៅតាមតំបន់ព្រំដែន។ ក៏ប៉ុន្តែការលើកឡើងរបៀបនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចាត់ទុកថា ជាការនិយាយទាំងងងើលហួសហេតុ និងថា មិនអាច ចុះបញ្ជីគ្រប់គ្រងរួមគ្នាលើប្រាសាទព្រះវិហារបានទេ ព្រោះថៃ គ្មានចំណែកណា សូម្បីតែប៉ុនសរសៃសក់ ក៏ថៃគ្មានសិទ្ធិលើប្រាសាទព្រះវិហាររបស់កម្ពុជាដែរ។ តុលាការយុត្តិធម៌ ទីក្រុងឡាអេ នៅឆ្នាំ១៩៦២ បានសម្រេចគូសវាស ច្បាស់លាស់ហើយ លើបញ្ហាប្រាសាទព្រះវិហារ ដែលស្ថិតនៅក្នុងអធិបតេយ្យ និងបូរណភាពពេញលេញរបស់កម្ពុជា៕
La date de Contribution : 03/08 02:32
|
|
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: Phnom Penh et BangKok - le Cambodge et la Thaïlande :: Preah vihear |
||
|---|---|---|
|
Equipe MONOROOM.info
![]()
Inscrit:
11/09/2006 02:36 De Créteil 94010, France
Messages:
427
|
ប្រមុខរាជរដ្ឋាភិបាល លើកឡើងពីបញ្ហាប្រាសាទព្រះវិហារ និងសភាពការណ៍ព្រំដែនកម្ពុជា-ថៃ
http://www.cen.com.kh/localnews/show_ ... 4ZGVhZjE1N2E4MzBjNDUwOGFh ដោយ : លីហូវ (ថ្ងៃទី 4 សីហា 2010) ភ្នំពេញ: នៅថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០១០ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈអំពីលទ្ធផលនៃកិច្ចប្រជុំអង្គការ យូណេស្កូ ទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារ និងសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា នាព្រឹកថ្ងៃពុធ ទី៤ ខែសីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បញ្ហានៅប្រទេសប្រេស៊ីល ទាក់ទងនឹងកិច្ចប្រជុំអង្គការ យូណេស្កូ លើបញ្ហាប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានសម្រុះសម្រួលគ្នា និងចុះហត្ថលេខារួចស្រេចទៅហើយ។ ក្នុងនោះមាន ៥ ចំណុច ដែលកាសែតទាំងនៅកម្ពុជា និងទាំងខាងថៃ បានផ្សាយរួចទៅហើយនោះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំមិនចង់និយាយថា ខាងណាឈ្នះ ឬខាងណាចាញ់? នរណាមានប្រៀប ឬនរណាបាត់ប្រៀបនោះទេ។ ក្នុងរឿងហ្នឹង មានការទទួលយកនូវវឌ្ឍនៈភាព នៃការរីកចម្រើន និងឯកសារភ្ជាប់មួយចំនួន នៅក្នុងសេចក្តីសម្រេចរបស់គណៈកម្មាធិការ អង្គការ យូណេស្កូ ចំណុចទី១, ចំណុចទី២ និងចំណុចទី៤ ជាដើម។ ដូច្នេះ គេអាចដឹងបានថា ឯកសារនោះ យ៉ាងម៉េច?។ លើសំណុំរឿងប្រាសាទព្រះវិហារដ៏រស៊ើបរវាងកម្ពុជា និងថៃនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ឥឡូវនេះ តាមការចុះផ្សាយរបស់កាសែតថៃ បាងកក ប៉ុស្តិ៍ ថា រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ លោក ស៊ូវិត គុនគិទិ ( Suwit Khunkitti ) បដិសេធថា មិនបានចុះហត្ថលេខាលើសេចក្តីសម្រេចរបស់អង្គការ យូណេស្កូ។ ចំណែកក្រុមអាវលឿងថៃ ដែលគាំទ្ររដ្ឋាភិបាលថៃបច្ចុប្បន្ន ក៏កំពុងទាមទារឲ្យរដ្ឋាភិបាលរបស់លោក អាប់ភីស៊ីត បំភ្លឺពីការចុះហត្ថលេខាលើសេចក្តីសម្រេចរបស់អង្គការ យូណេស្កូ។ ដូច្នេះរឿងនេះ ខុស ឬត្រូវ ជារឿងរបស់ថៃទេ។ តែអ្វីៗ វារួចជាស្រេចហើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការរបស់យើង ( កម្ពុជា ) ចេះតែធ្វើទៅទៀត លើកិច្ចការអភិរក្ស និងអភិវឌ្ឍប្រាសាទព្រះវិហារ ដែលយើងធ្វើតាំងពីឆ្នាំ២០០៨ ដូចជា ការកសាងជណ្តើរឡើងប្រាសាទព្រះវិហារ, ការថែទាំងអភិរក្សកន្លែងណាៗ ព្រមទាំងការអនុវត្តនូវអនុសាសន៍របស់អង្គការ យូណេស្កូ ជាដើម។ អំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃវិញ ត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន ប្រកាសប្រាប់ប្រជាជាតិនៅថ្ងៃនេះ ដោយសូមកុំបារម្ភអី បើទោះបីឮថា មានការបង្កើនទ័ព និងការចល័តកងទ័ពតាមព្រំដែនកម្ពុជា-ថៃ ក៏ដោយ។ តែរឿងវ៉ៃគ្នា គឺវាដូចជា នៅឆ្ងាយណាស់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ពិតមែនតែខាងថៃ ក៏មានភារៈកិច្ចការពារទឹកដីថៃ តែយើងក៏មានភារៈកិច្ចការពារទឹកដីយើងដែរ។ នៅព្រំដែននោះ ក៏មានការជួបគ្នា និងបាយជាមួយគ្នា រវាងមេទ័ពកម្ពុជា និងថៃ ដោយខ្ញុំបានទូរស័ព្ទទាក់ទងជាប់ជាប្រចាំ ដើម្បីឲ្យមានការសម្របសម្រួលជាមួយគ្នា។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា សូមប្រជាពលរដ្ឋនៅតាមព្រំដែន និងក៏ដូចជានៅផ្ទៃក្នុងប្រទេស កុំព្រួយបារម្ភពីរឿងសង្គ្រាមទល់ដែននោះ គឺវាមិនអាចកើតទេ។ តែវាអាចឧបមា ជួនកាល វាច្រលំ ឬរេកៃ ដែលជាឧបទ្ទេវហេតុ។ តែយល់ល្អ កងទ័ពទាំងសង្ខាង គួរតែកុំឲ្យមានរឿងរេកៃ កើតឡើង។ ជាមួយនឹងសេចក្តីប្រកាសពីសភាពការណ៍ទល់ដែនដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា ខាងកម្ពុជា ដាច់ខាតហើយ គឺមិនចូលដីគេទេ។ មានអ្វីយើងទាក់ទងគ្នា។ និយាយរួម គេការពារទឹកដីគេ ឯយើងការពារទឹកដីយើង ហើយមានបញ្ហាអី ចាំបាច់ត្រូវសួរនាំគ្នាភ្លាមៗ។ នេះជាវិធីល្អបំផុត នៅក្នុងការដោះស្រាយព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ហើយយើងនឹងប្រើប្រាស់នូវយន្តការចរចាទាំងអស់ ដើម្បីដោះស្រាយបញ្ហា ដែលនៅសេសសល់។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមថា យើងមិនចង់ឲ្យមានអារិភាព ឬឈ្នះចាញ់ទេ។ យើងចង់ឲ្យមានស្ថានការណ៍ឈ្នះ ឈ្នះ ដោយរួមគ្នា ដោះស្រាយឲ្យមានព្រំដែនមួយ ដែលមានសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយយើងប្រឆាំងរាល់ការឈ្លានពានទាំងអស់ តែយើងក៏មិនឈ្លានពានអ្នកដទៃដែរ៕
La date de Contribution : 04/08 15:43
|
|
|
_________________
Pour bâtir le futur, il faut étudier le passé |
||
Transférer cette contribution (en PDF, Impression, Email, ...)
|
||