អ្នកក្រុងកំពង់ឆ្នាំង ផ្អើលថាមានខ្មោចស្រីពេញវត្តយាយទេព !!! |
||
|---|---|---|
|
Kork-Thlork
![]()
Inscrit:
13/12/2006 11:53 Messages:
104
|
http://www.cen.com.kh/localnews/show_ ... 5ODg4MDJhMjFjNDQ1Njg4OTkx
កំពង់ឆ្នាំង: អ្នកក្រុងកំពង់ឆ្នាំងបានផ្អើលតៗគ្នា ថាមានព្រលឹងខ្មោចស្រីម្នាក់ដែលស្លាប់ក្រោយ ពីឆ្លងទន្លេ រួច បានលងគេឯងពេញវត្តទេពធីតារ៉ាម ហៅ វត្តយាយទេព ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ មានការអះអាងថា ការលងស្រស់ៗនោះ មានទាំងកណ្តាលថ្ងៃចែសផង ។ លោកតាអ៊ឹម ឃន អាយុ៦៨ឆ្នាំ ជាអ្នកបូជាសព ប្រចាំនៅវត្ត ទេព្វធីតារ៉ាម គឺជា មនុស្សម្នាក់ដែលត្រូវខ្មោចស្រីនោះលង។លោកតាបានឲ្យដឹងថា ស្ត្រីដែលស្លាប់នោះរស់នៅក្នុងស្រុកកំពង់លែង ។ មានអាយុប្រហែល២៧ឆ្នាំ ។ នាងសម្រាលកូនដំបូង ហើយធ្លាក់ឈាមច្រើន ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យតែ នាងបានស្លាប់នៅតាមផ្លូវក៏យកមកតម្កល់និងបូជានៅក្នុងវត្តទេពធីតា រ៉ាម នេះទៅ ។ ប៉ុន្តែសពស្ត្រីនេះមិនបានធ្វើបុណ្យតាមប្រពៃណីត្រឹមត្រូវទេ ហើយការបូជាទៀតក៏មិនមានអាចារ្យ និងព្រះសង្ឃឱ្យធម៌ដែរ ពីព្រោះនៅក្នុងពេលបូជានោះលោកតាអាចារ្យជាប់រវល់ អត់មានអ្នកណាទៅនិមន្តព្រះសង្ឃ ក៏បូជាឆៅតែម្តង ។ លោកតាបានឱ្យដឹងទៀត ថា សពស្ត្រីនេះបានយកមកតម្កល់ទុកនៅក្នុងសាលាឆាន់នៅយប់ថ្ងៃទី៩ខែ កក្កដា ឆ្នាំ២០១០ ។ លុះព្រឹកឡើងថ្ងៃទី ១០ កក្កដា បានបូជា ។ ក្រោយពីបូជាហើយ នៅវេលាម៉ោង១២ថ្ងៃត្រង់ លោកតាបានទៅរៀបចំទុកដាក់អីវ៉ាន់នៅក្នុងសាលាឆាន់ ដែលជាកន្លែងតម្កល់សពស្ត្រីនោះ ស្រាប់តែឮសំឡេងស្រែកថ្ងូចថ្ងូរថា ឈឺពោះខ្លាំងណាស់ ។ នៅពេលដែលលោកតាដើរចូលទៅរកមើលពុំឃើញមានមនុស្សទេ ទើបដឹងថាគឺជាខ្មោចលងទាំងកណ្តាលថ្ងៃ ។ លោកបាននិយាយទៀតថា នៅយប់ថ្ងៃទី១០ កក្កដា មានបុរសម្នាក់ឈ្មោះ សាំង ជា អាយុ៤០ឆ្នាំ ពេលជិះម៉ូតូឆ្លង កាត់វត្តក៏ឮសំឡេងមនុស្សស្រីស្រែកនៅក្នុងសាលាឆាន់ដូចគ្នានេះដែរ ។ នារីម្នាក់ឈ្មោះវ៉ែន សេង អាយុ ២២ឆ្នាំ ដែលមានផ្ទះនៅក្បែរវត្តក៏ត្រូវបានជួបនឹង ហេតុការណ៍ខ្មោចស្រីនោះលងដែរ ។ នាងនិយាយថា នៅវេលាម៉ោង ៩យប់ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១០ នាង បានជិះម៉ូតូម្នាក់ឯងកាត់ពីមុខសាលាឆាន់នេះ ស្រាប់តែឃើញមនុស្សស្រីម្នាក់ស្លៀកស ពាក់សហៅនាងឱ្យឈប់ ហើយសួរថា ឃើញកូនរបស់អញទេ ? ពួកគេយកកូនរបស់អញទៅណាហើយ? ពេលនោះនាងឆ្លើយថា កូនអីនាងមិន ដឹងទេ ហើយបន្ទាប់មកស្ត្រីស្លៀកស ពាក់សនោះបាននិយាយមកកាន់នាងទៀត ថាម៉េចមិនបិទភ្លើងម៉ូតូ ។ នាងឆ្លើយតបទៅវិញថា បិទធ្វើអ្វី បិទមិនងងឹត ។ នាងនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែភ្លើងម៉ូតូរលត់ខ្លួនឯង ហើយ ក៏ឆេះឡើងឃើញស្រីនោះលូកដៃមកចាប់នាង ហើយភ្នែកហូរចេញសុទ្ធតែឈាម ទើបនាងដឹងថាខ្មោច លង ហើយនាង បានដាក់លេខម៉ូតូបើកបំបុកខ្មោចស្រី នោះ ប៉ុន្តែនៅពេលបុកទៅបែរ ជាត្រូវចំគល់ស្វាយទៅវិញបណ្តាលឱ្យនាងរងរបួសរលាត់ដៃ រលាត់ជើងនិងខូចម៉ូតូផ្អើលដល់ព្រះសង្ឃ យាយជី និងប្រជាពលរដ្ឋនៅក្បែរៗនោះរត់មកជួយ ។ ព្រះតេជគុណ ម៉ន់ ចំរើន បាន មានសង្ឃដីកាប្រាប់អ្នកកាសែតថា ករណីខ្មោចលងនៅក្នុងវត្តយាយទេពនេះ ពិតជាមានមែន លោកក៏ត្រូវខ្មោច ស្ត្រីនោះលងដែរ ។ ចៅអធិការវត្តអង្គ នេះបានបញ្ជាក់ថា មានយប់មួយនោះ ព្រះអង្គបានឮសំឡេងមនុស្សស្រីស្រែក ឱ្យជួយនៅខាងក្នុងសាលាឆាន់ តែនៅពេលដែលព្រះអង្គនិមន្តទៅបើកភ្លើង ហើយចូលទៅមើល អត់មានឃើញមនុស្សទេ ។ អ្នកក្រុងកំពង់ឆ្នាំង ពិសេសអ្នកដែលរស់នៅក្បែរវត្តទេពធីតារ៉ាម កំពុងតែស្រៀវ ឆ្អឹងខ្នងរឿងខ្មោចលង ។ មានអ្នកខ្លះបានបន្ទោសថា នេះមកពីបូជាមិនព្រមរកអាចារ្យ និងនិមន្តព្រះសង្ឃសូត្រធម៌ ត្រឹមត្រូវ ៕
La date de Contribution : 14/07 05:43
|
|
|
_________________
Ça existe la révolution artistique ? |
||
Transférer cette contribution (en PDF, Impression, Email, ...)
|
||