Accueil  |  Événements  |  Forum  |  Partager plus  |  Bookmark
CONNEXION :       » Mot de passe perdu ?   » Vous enregistrer !
     Me mémoriser






មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកលលើកដំបូងបើក នៅថ្ងៃទី១៣ហើយបិទនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១០
Kork-Thlork
Inscrit:
13/12/2006 11:53
Messages: 104
បេក្ខជនស្រីប្រុសចំនួន ៦៦ រូប បានចូល​រួមការប្រកួតប្រជែងផ្នែក សិល្បៈចម្រៀងសម័យនិងបុរាណ ក្នុងមហោ ស្រព ចម្រៀងខ្មែរជាសកល នាសកលបានបើកសម្ពោធហើយ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័ណ៌ កោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១០ ។ ជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលមិន ដែលរៀបចំការប្រកួតបែបនេះទេ។ បេក្ខជនទាំងនោះ មកពីក្នុងប្រទេស និងខ្មែរ មកពីក្រៅប្រទេស រួមមាន អូស្ត្រាលី កាណាដា បារាំង អាមេរិក និងហូឡង់ ។

លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអធិបតីក្នុងពិធីបើកមហោស្រពសិល្បៈ ចម្រៀងខ្មែរជាសកល នៅព្រឹកមិញ បានថ្លែងថា ការប្រារព្ធពិធីនេះ ដើម្បីពង្រឹងនូវគុណភាពក្នុងអាជីពសិល្បករ សិល្បការិនីចម្រៀង អាចឈានទៅប្រកួតប្រជែងនៅបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ។

ប្រឡងផ្តាច់ព្រ័ត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១០ ខាងមុខ ។ជារៀងរាល់ឆ្នាំបណ្តាទូរទស្សន៏ជា ច្រើនស្ថានីយ៏ តែងតែបានរៀបចំការប្រឡងប្រណាំងចំរៀងសម័យតែចំរៀងបូរាណមិនមានទេ។

តាមព័តមានអោយដឹងថាជ័យលាភីមិនមានប្រាក់រង្វាន់ច្រើនទេតែមានកិត្តិយសសំរាប់ជាតិ។ចំណែកនៅតាមស្ថានីយ ​ ទូរទស្សន៏វិញមានប្រាក់រង្វាន់ច្រើនហើយទូរទស្សន៏មានកិច្ចសន្យាអោយធ្វើការងារទៀតផង។

La date de Contribution : 14/07 05:51


_________________
Ça existe la révolution artistique ?
Transférer la contribution vers d'autres applications Transférer cette contribution (en PDF, Impression, Email, ...)



 Haut   Précédent   Suivant




[Recherche avancée]