ផ្អើលខ្លាចផ្ទះខ្មោច...សម្លេងស្រែកជួយផងមានប្រុសមានស្រី ...និងសម្លេងបំពេកូនចេញពីក្នុងផ |
||
|---|---|---|
|
Fu-Nan
![]()
Inscrit:
28/09/2006 22:50 Messages:
258
|
http://kohsantepheapdaily.com.kh/article/20100728-001744.html ដោយ ៖ ខេមរិទ្ធ ថ្ងៃ ពុធ ទី ២៨ ខែ កក្កដា ឆ្នាំ ២០១០ រាជធានីភ្នំពេញ ៖ សម្លេងមនុស្សចាស់ ស្រែកឱ្យជួយផងល្វើយៗ ចេញពីផ្ទះល្វែងមួយក្នុងចំណោមផ្ទះរាប់ពាន់ល្វែងនៃបុរីពិភពថ្មី ពុះជ្រែកអ្នកភូមិរាប់រយគ្រួសារ ឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលរោលរាល ដោយការព្រឺសម្បុរខ្ញាកៗ បេះដូងលោតក្ដុកក្ដាក់ ដោយអាការរន្ធត់...មិនយូរប៉ុន្មានសម្លេងស្រែកជួយផងរបស់មនុស្សចាស់ បានប្រែក្លាយទៅជាសម្លេងមនុស្សក្មេងមានប្រុសមានស្រីស្រែកជួយផងៗ! ល្វើយៗ...ធ្វើឱ្យអ្នកភូមិគិតថា ក្នុងផ្ទះល្វែងមួយនេះហាក់ដូច ជាមានគេបង្ខាំងមនុស្សច្រើននាក់ ឬគិតថាមានគេធ្វើទារុណកម្មមនុស្សនៅក្នុងនោះ ។ មួយសន្ទុះក្រោយមកទៀតសម្លេងស្រែកឱ្យជួយផងត្រូវ បានស្ងប់ស្ងាត់ ប៉ុន្ដែត្រូវជំនួសដោយសម្លេងមនុស្សស្រីបំពេកូនមកវិញ...ការផ្លាស់ ប្ដូរមកជាសម្លេងបំពេកូនល្វើយៗ ទំលុះស្បៃរាត្រីបែបនេះ រឹតតែធ្វើឱ្យអ្នកភូមិគយគន់ស្ដាប់កាន់តែខ្លាំង ព្រឺសម្បុរកាន់តែខ្លាំង រន្ធត់កាន់តែខ្លាំង...ហើយបានខ្សឹបខ្សៀវគ្នាបន្ដពីមួយទៅមួយ កាន់តែខ្លាំង និងផ្អើលឈូឆររហូតដល់រាប់រយគ្រួសារ មកពិនិត្យមើល និងស្ដាប់សម្លេងផ្សេងៗចេញពីក្នុងផ្ទះល្វែងមួយនេះ និងអ្នកខ្លះបានរត់ទៅ ប្ដឹងប៉ូលិស ប៉េអឹម ឱ្យចុះមកជួយធ្វើអន្ដរាគមន៍ ឆែកឆេរផ្ទះនេះ និងរំដោះមនុស្សចេញពីការឃុំឃាំង ។ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ កក្កដា ២០១០ នៅអគារផ្ទះល្វែងលេខ43Eo នៃបុរីពិភពថ្មី ដែលមានផ្ទះច្រើនពាន់ល្វែង ស្ថិតក្នុងភូមិ ត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ដែលម្ចាស់ផ្ទះ ប្ដីឈ្មោះប៊ុន បុណ្យធឿន និងប្រពន្ធ ឈ្មោះគន្ធា ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅយប់កើតហេតុនោះ គេបាន ឮសំរែកមនុស្សស្រីម្នាក់ស្រែកឱ្យជួយ លាយឡំជាមួយនឹងការយំស្រែក ព្រមទាំងថ្ងួចថ្ងូរគួរឱ្យ ព្រឺព្រួច ហាក់បីដូចជាម្ចាស់សំលេងនោះត្រូវគេធ្វើទារុណកម្មលើរូបរាងកាយ ដែលសំរែកនោះ ត្រូវបានអ្នកដែលមានលំនៅឋានក្បែរៗនោះឮ គ្រប់គ្នា ។ សូម្បីតែអ្នកបើកបររថយន្ដឆ្លងកាត់ទីនោះក៏បានឮដែរ ។ ប្រភពដដែលបានបន្ដទៀតថា បន្ទាប់ពីឮសំលេងដ៏រន្ធត់បែបនោះ ប្រជាពលរដ្ឋរស់នៅជុំវិញ ក៏បានរាយការណ៍ភ្លាមៗប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះទៅពិនិត្យមើល ។ ពេលនោះកំលាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោបានចុះ ទៅសហការជាមួយអ្នកគ្រប់គ្រងបុរី និងសន្ដិសុខយាមនៅទីនោះ បង្កើតជាគណៈកម្មការចំរុះ មួយហើយសំរេចចិត្ដកាត់ផ្ដាច់សោទ្វារពីខាងក្រៅ រួចចូលធ្វើការឆែកឆេររុករកក្នុងផ្ទះទាំងយប់ ព្រោះសង្ស័យថា មានការបង្ខាំងមនុស្សធ្វើទារុណកម្មនៅក្នុងផ្ទះនោះ ។ ប៉ុន្ដែពេលចូលទៅដល់ធ្វើការត្រួតពិនិត្យ គ្រប់កន្លែងទាំងអស់ មិនមានឃើញអ្វីគួរឱ្យសង្ស័យនោះឡើយ ។ ឯសំលេងស្រែកឱ្យជួយ និងការយំសោកថ្ងួចថ្ងូរគួរ ឱ្យព្រឺព្រួចនោះក៏គ្មានដែរ ។ពេលក្រុមចំរុះចុះទៅនោះ មានមនុស្សម្នាទៅចោមរោមមើលរាប់រយនាក់ ព្រោះតែចង់ដឹងចង់ឃើញពីសំលេងស្រែកដ៏អាថ៌កំបាំងនេះ ហើយក្រោយពេលដែលសមត្ថកិច្ចឆែកឆេររួចមិនឃើញមានអ្វីប្លែកបានធ្វើ ឱ្យគេគ្រប់គ្នាគិតថា សំលេងស្រែកឱ្យជួយនោះជាព្រលឹងខ្មោចលង ហើយម្នាក់ៗមានការភ័យខ្លាចចំពោះព្រលឹងខ្មោចទៅវិញយ៉ាងខ្លាំង ។ ចំណែកឯសមត្ថកិច្ចក្រោយពេលចប់ការងារ ក៏បានចាកចេញពីទីនោះទៅកាន់កន្លែងគោលដៅរៀងៗខ្លួនវិញទៅ ។ បន្ទាប់ពីសមត្ថកិច្ចចាកចេញទៅអស់ប្រជាពលរដ្ឋដែល មានលំនៅឋាននៅជិតនោះបាននាំគ្នាចូលទៅសំងំដេកនៅក្នុងផ្ទះ យ៉ាងស្ងៀមស្ងាត់ទាំងភ័យខ្លាច ។ រយៈពេលប្រមាណជា១៥នាទីក្រោយមក គេបានឮសំលេងមនុស្សស្រីស្រែកដដែលថាជួយផងៗ និងយំស្រែកព្រមទាំងថ្ងូរកើតឡើងម្ដងទៀត ។ ភ្លាមៗនោះកំលាំងប៉ូលិសប៉ុសិ៍្ដចោមចៅបានទទួលដំណឹងក៏បានចុះទៅ កាន់ទីនោះម្ដងទៀត ហើយគ្រាន់តែប៉ូលិសទៅដល់សំរែកនោះបានបាត់ឈឹង គួរឱ្យឆ្ងល់ ។ គ្មានឃើញអ្វីប្លែក ប៉ូលិសក៏បានត្រឡប់ក្រោយវិញ ហើយសំរែកនោះបានលាន់ឮឡើងទៀតពេញ១យប់ រហូតដល់ព្រឹកថ្ងៃទី២៨ កក្កដា ក៏នៅតែឮសំរែកដ៏អាថ៌កំបាំងនោះមិនទាន់ស្ងប់ស្ងាត់នៅឡើយ ហើយក៏នៅតែមានមនុស្សម្នាទៅចោមរោមស្ដាប់ និងមើលក្នុងស្ថានភាពងឿងឆ្ងល់បំផុត និងបានសំណូមពរសុំឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្វើការស្រាវជ្រាវ ពីអាថ៌កំបាំងនៃសំលេងនោះឱ្យឃើញផងដែរ ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា លំនៅឋានខាងលើនេះត្រូវបានលក់ និងទិញផ្លាស់ប្ដូរម្ចាស់ជាច្រើននាក់មកហើយ ដែលម្ចាស់ចុងក្រោយនេះ ទើបចូលមកស្នាក់នៅបានរយៈ ពេលប្រមាណជាងពីរខែប៉ុណ្ណោះ ដោយមានស្ដ្រីអ្នកបំរើម្នាក់ផង ។ ហើយកាលពីថ្ងៃសុក្រ ទី២៣ កក្កដា កន្លងមក ក្រុមគ្រួសារនោះបានបិទ ទ្វារចាក់សោចាកចេញទៅបាត់ពុំដឹងថាទៅណា មកណាទេ រហូតដល់យប់កើតហេតុ ក៏នៅតែមិនឃើញម្ចាស់មកវិញទៀត ។ អាជ្ញាធរបានឱ្យ ដឹងថា ក្រោយពេលមានហេតុការណ៍ភ្ញាក់ផ្អើល បែបនេះ សមត្ថកិច្ច និងអាជ្ញាធរបានព្យាយាម ទូរស័ព្ទទៅកាន់ម្ចាស់ផ្ទះ ប៉ុន្ដែទូរស័ព្ទរោទ៍ជាច្រើនដងគ្មានអ្នកទទួលហើយមានអ្នកចុចបិទ ដែលនេះគឺបានធ្វើឱ្យមានចម្ងល់កាន់តែខ្លាំង ។ ទាក់ទិនទៅនឹង ហេតុការណ៍ខាងលើ កោះសន្ដិភាពបានព្យាយាមទូរស័ព្ទទៅកាន់ម្ចាស់ផ្ទះ រហូតដល់វេលាម៉ោង២រសៀល ទើបចូលហើយត្រូវបានស្ដ្រីឈ្មោះគន្ធា ដែលជាម្ចាស់ផ្ទះនោះ ប្រាប់ថា គាត់និងក្រុមគ្រួសារទើបចាកចេញពីផ្ទះនៅថ្ងៃទី២៦ កក្កដា ប៉ុណ្ណោះទៅកាន់ចំការនៅឯគិរីរម្យ ។ គាត់និយាយថា គាត់ពុំទាន់ដឹងថា លំនៅឋានរបស់គាត់មានអ្វីកើតឡើងនោះឡើយ ទើបតែឮអ្នកជិតខាងទូរស័ព្ទប្រាប់ថា ផ្ទះរបស់គាត់មានហេតុការណ៍ចម្លែកកើតឡើង ។ ពេលនោះគាត់ និងក្រុមគ្រួសារក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ ។ ពេលទៅដល់មុខផ្ទះ បានឃើញមានមនុស្សកំពុងជុំគ្នាមើលសំដៅទៅផ្ទះរបស់គាត់មែន ។ ដោយឡែកទូរស័ព្ទដែលអាជ្ញាធរ“ខល”មិនចូលនោះ គឺជាទូរស័ព្ទប្ដីរបស់គាត់ដែលត្រូវចោរលួចយកទៅបាត់យូរមក ហើយ ។ ឯទូរស័ព្ទលេខថ្មីអស់ថ្មទៀត គាត់ទើបតែបើកភ្លាម ក៏ត្រូវអ្នកជិតខាង“ខល”ចូលមក ប្រាប់ពីរឿងខាងលើនោះ ទើបធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ក៏នាំគ្នាចេញពីចំការមកផ្ទះវិញយ៉ាងប្រញាប់ប្រញាល់ ៕
La date de Contribution : 29/07 03:14
|
|
|
_________________
Quand on dit "nana", ce n'est pas de la vraie NANA !
|
||
Transférer cette contribution (en PDF, Impression, Email, ...)
|
||
Re: ផ្អើលខ្លាចផ្ទះខ្មោច...សម្លេងស្រែកជួយផងមានប្រុសមានស្រី ...និងសម្លេងបំពេកូនចេញពីក្នុងផ |
||
|---|---|---|
|
Fu-Nan
![]()
Inscrit:
28/09/2006 22:50 Messages:
258
|
រកឃើញសម្លេងថ្ងួចថ្ងូរអាថ៌កំបាំង គឺជាសម្លេងខ្យល់ចេញពីក្បាលរូប៊ីណេ
http://kohsantepheapdaily.com.kh/article/20100729-043350.html ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១០ ![]() រាជធានីភ្នំពេញ ៖ ព័ត៌មានបន្ថែមជុំវិញ ការភ្ញាក់ផ្អើលពីសំលេងថ្ងួចថ្ងូរអាថ៌កំបាំងបង្ក ឱ្យមានការភ្ញាក់ផ្អើលតៗគ្នា និងភ័យខ្លាចដល់ ប្រជាពលរដ្ឋរហូតដល់អាជ្ញាធរ និងកំលាំងសមត្ថកិច្ចចុះទៅកាន់ទីនោះ រួចបង្កើតគណៈកម្មការមួយដើម្បីកាត់សោទ្វារផ្ទះ ខណៈដែលម្ចាស់អត់នៅ ដើម្បីចូលទៅពិនិត្យរកមើលម្ចាស់ សំលេងដែលជាការរុករកភាពអាថ៌កំបាំងទាំង យប់ ប៉ុន្ដែមិនបានរកឃើញស្រមោលសង្ស័យ ណាមួយឡើយ ។ គួររំលឹកថា ការមន្ទិល សង្ស័យ និងភាពអាថ៌កំបាំងនោះ បានលេចឮ ចេញពីផ្ទះល្វែងលេខ៤៣Eo ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ កក្កដា ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានមនុស្សរាប់រយនាក់ទៅចោម រោមមើលលំនៅឋាននោះយ៉ាងកកកុញទៀតផង ។ ដោយសារតែមានការភ្ញាក់ផ្អើលខ្លាំង និងមានការសន្និដ្ឋានទៅលើអបិយជំនឿផ្សេងៗ អាជ្ញាធរគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ក្រោមបញ្ជារបស់លោកអភិបាលខណ្ឌគិត សុផា បានធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់បំផុតដើម្បីរក ការពិតឱ្យឃើញ ។ តាមរយៈការស្រាវជ្រាវស៊ើបអង្កេតនោះដែរ សមត្ថកិច្ចបានអះអាងថា សំលេងថ្ងួចថ្ងូរដ៏អាថ៌កំបាំងនោះ គឺជាសំលេងដែលបន្លឺចេញពីក្បាល រូប៊ីណេ ក្នុងបន្ទប់ទឹក ដែលនៅក្នុងលំនៅឋាន នោះតែប៉ុណ្ណោះ ។ ខណៈក្បាលរ៉ូប៊ីណេនោះ ធ្លាយអត់ជិតហើយពេលទឹកបុកខ្លាំងវាក៏លាន់ឮដូចមនុស្សថ្ងូរ ជាពិសេសពេលយប់ពេលកំលាំងទឹកបុកខ្លាំងគឺវាលាន់ឮខ្លាំងតាមនោះដែរ ។ សមត្ថកិច្ចបានបន្ដថា ដោយឡែកឈ្មោះពិតប្រាកដរបស់ម្ចាស់ផ្ទះគឺវុធ ប៊ុនធឿន អាយុ៤៦ឆ្នាំ មិនមែនឈ្មោះប៊ុន បុណ្យធឿន ដូចការអះអាងដំបូងនោះឡើយ ហើយការរកឃើញមូលហេតុនោះ គឺដោយសារម្ចាស់ផ្ទះរូបនេះបានសហការជាមួយសមត្ថកិច្ច ព្រោះសព្វថ្ងៃម្ចាស់ផ្ទះរូបនេះមានដីចំការ ដីកសិដ្ឋាន ចិញ្ចឹមជ្រូក នៅឯគីរីរម្យផងដែរ ហើយកន្លងមកនៅកសិដ្ឋានរបស់គាត់នោះក៏ធ្លាប់មានការភ្ញាក់ផ្អើលរបៀប នេះម្ដងរួចមកហើយ ដែរបានធ្វើឱ្យកម្មករចិញ្ចឹមជ្រូករត់ផាសក្រញ៉ាំជាន់ជើងគ្នា ស្មានតែខ្មោចលង ប៉ុន្ដែពេលគាត់ស្រាវជ្រាវ គឺបណ្ដាលមកពីក្បាលរូប៊ីណេទឹកដូចជាពេលនេះដែរ ។ គួររំលឹកផងដែរថា នៅយប់ដែលមានការភ្ញាក់ផ្អើលនោះ ត្រូវបានប្រជាពលរដ្ឋនិយាយថា មានសំលេងមនុស្សស្រីស្រែកឱ្យជួយលាយឡំទៅនឹងសំលេងថ្ងួចថ្ងូរយំសោក ដ៏ព្រឺព្រួចគួរ ឱ្យខ្លាចចេញពីលំនៅឋានមួយនេះ ហើយគេបាន នាំគ្នាប្ដឹងអាជ្ញាធរឱ្យចុះទៅពិនិត្យមើលទាំងយប់ ។ មិនតែប៉ុណ្ណោះ សូម្បីលោកមេភូមិ ត្រញំងថ្លឹងពាក់អាវមិនទាន់ ស្លៀកតែសារុង សូត្របង់កក្រមា ក៏បានចុះទៅពិនិត្យកន្លែងកើតហេតុ ជាមួយកំលាំងគណៈបញ្ជាការឯកភាព ខណ្ឌដែរ ប៉ុន្ដែក្រោយពេលទៅដល់ ដោយម្ចាស់មិននៅ អាជ្ញាធរក៏បានបង្កើតគណៈកម្មការ មួយរួចវាយ និងកាត់ផ្ដាច់សោទ្វារផ្ទះនោះ ចូលទៅពិនិត្យខាងក្នុងសូម្បីតែស្រមោល សង្ស័យអ្វីក៏មិនឃើញទាល់តែសោះ ចំណែកឯ ក្បាលរ៉ូប៊ីណេក៏មិនឮសំលេងអ្វីដែរ ។ ប្រភពដដែលបានបន្ដទៀតថា ការផ្ដាច់សោទ្វារផ្ទះចូលទៅនោះដោយសារគេសង្ស័យថា មានបង្ខាំងមនុស្សធ្វើទារុណកម្មនៅក្នុងនោះ ប៉ុន្ដែក្រោយពេលរកអ្វីមិនឃើញ គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដកកំលាំងចេញវិញ និងបាន ទិញសោថ្មីចាក់ទ្វារផ្ទះនោះ ហើយបន្ទាប់មកសំលេងអាថ៌កំបាំងនៅតែបន្ដឮដដែល ។ សមត្ថកិច្ចបានអះអាងថា វាពិតជាជួនពេលគ្នាណាស់ ពេលដែលកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅនោះទឹកអត់បុកខ្លាំង ដូច្នេះទើបក្បាល ទឹកនោះអត់លាន់ឮឡើង លុះពេលកំលាំងចេញអស់ស្រាប់តែលាន់ឮបន្ដទៀត ដោយសារតែទឹកបុកខ្លាំងម្ដងៗ ហើយពេលនេះការពិតគ្មានអ្វីក្រៅពីក្បាលរ៉ូប៊ីណេនោះឡើយ សមត្ថកិច្ចក៏លែងធ្វើការស្រាវជ្រាវអ្វីទៀតដែរ ។ ដោយឡែកប្រជាពលរដ្ឋដែលមានលំនៅឋានជិតនោះបាន និយាយថា បន្ទាប់ពីម្ចាស់ចូល មកស្នាក់នៅពេញ១យប់ថ្ងៃទី២៨ កក្កដា ពុំមានឮសំលេងអ្វីគួរឱ្យភ្ញាក់ផ្អើលទៀតនោះទេ ប៉ុន្ដែនៅព្រឹកថ្ងៃទី២៩ កក្កដា គេឃើញមាន មនុស្សម្នាជាច្រើន ខ្លះជិះរថយន្ដ និងខ្លះជិះម៉ូតូទៅមើលផ្ទះនោះជាហូរហែ ព្រោះល្បីថា មានព្រលឹងខ្មោច និងសំលេងដ៏អាថ៌កំបាំង ប៉ុន្ដែពេលទៅដល់បានដឹងថា ជាសំលេងដែលបង្ក ឡើងដោយក្បាលរ៉ូប៊ីណេទឹកក៏ធ្វើឱ្យគេអស់ សំណើចគ្រប់ៗគ្នាទៅវិញ ។ ចំណែកឯអ្នកខ្លះទៀតនៅតែមិនទាន់ជឿជាក់ទៅលើក្បាល រ៉ូប៊ីណេទឹកនោះនៅឡើយ គេនៅតែគិតថា ជាភាពអាថ៌កំបាំងដដែល ទោះបីមានការអះអាង យ៉ាងប្រាកដប្រជាពីសមត្ថកិច្ចក៏ដោយ ៕
La date de Contribution : 31/07 04:13
|
|
|
_________________
Quand on dit "nana", ce n'est pas de la vraie NANA !
|
||
Transférer cette contribution (en PDF, Impression, Email, ...)
|
||