Accueil  |  Événements  |  Forum  |  Partager plus  |  Bookmark
CONNEXION :       » Mot de passe perdu ?   » Vous enregistrer !
     Me mémoriser

Centre culturel de Documentation et Plume



SmartSection is developed by The SmartFactory (http://www.smartfactory.ca), a division of INBOX International (http://inboxinternational.com)
Plume et Documentation > LITTERATURE > Récit > Mealea Doung chet - មាលាដួងចិត្ត....... ដោយ នូ ហាច

Mealea Doung chet - មាលាដួងចិត្ត....... ដោយ នូ ហាច

Publié par Oui le 17/07/2010 (284 lus)
Mealea Doung chet - មាលាដួងចិត្ត....... ដោយ នូ ហាច
Page:
(1) 2 3 4 ... 12 »




មាលាដួងចិត្ត....... ដោយ នូ ហាច


កថាមុខ

ប្រលោមលោកថ្មី ដែលខ្ញុំសូមយកមកស្នើរជាគ្រឿងកំសាន្ត សំរាប់មិត្តអ្នកអានក្នុងពេលនេះ ជារឿងគំរប់ទីបួនរបស់ខ្ញុំ។

ដូចមុនៗដែរ សៀវភៅនេះបានតែងចប់ ក្នុងពេលឩត្តមគតិមិនទាន់ត្រូវទម្លុះទម្លាយ ជាណាស់ណាពេកទេ ដោយបញ្ហាជីវិតពោលគឺរវាងម្ភៃឆ្នាំមកហើយ ។ ក្រដាសសំណៅដើមប្រែសម្បុរឡើង លឿងព៌ណស្ករត្នោតហើយផុយរបេះដុំៗព្រោះជរាភាព។

ហេតុធំដែលនាំអោយខ្ញុំស្ទាក់ស្ទើរយឺតយូរ ក្រផ្សាយដល់ម្ល៉េះមកពីមានបារម្ភក្រែងមានអ្នកផង លើកតួបុគ្គលខ្លះក្នុងរឿងទៅប្រដូចឫចោទថាជាផ្នែក ជីវភាពរបស់បុរសស្ត្រីណាមួយ ឫយល់ថា ជាការ រិះគន់ចំពោះអ្នកមុខអ្នកការណាមួយទៅវិញ។ ក្នុងចំណុចនេះពិសោធន៏នៃរឿងផ្កាស្រពោន
បានផ្តល់នូវឩទាហរណ៏ស្រាប់មកហើយ ព្រោះមានអ្នកអានច្រើននាក់បានយល់ច្រឡំហើយលើកប្រដូចតួបុគ្គលនានាក្នុងរឿងនោះ ទៅលើជនដែលមានជីវិតរស់នៅមែនទែន។

ដើម្បីជាសវាងមន្ទិលសង្ស័យយ៉ាងនេះទៀតខ្ញុំបានយល់ថា គប្បីទុកពេលវេលាកន្លងហួសទៅ អោយបានវែងឆ្ងាយបន្តិចសិន ក្នុងបំណងបន្សាបការប្រដូចឫអត្ថាធិបាយផ្សេងៗដែលអាចកើតមានឡើង។

ដូច្នេះខ្ញុំសូមបញ្ជាក់ផ្ទួនជាថ្មី ថាសៀវភៅនេះពុំមែនជាប្រវត្តិបន្លំ របស់ជនណាឡើយទោះមាន ឋានះក្នុងសង្គមខ្ពស់ឫទាប យ៉ាងណាក៏ដោយ ថ្វីបើនៅភាគខាងចុង មានព្រឹត្តការណ៏ប្រវត្តិសាស្រ្ត ចូលមកជាផ្ទាំងតម្បាញនៃរឿង។ អាស្រ័យហេតុនេះបើ អ្នកអានសង្កេតឃើញឫយល់ថាមានកន្លែងណា សមដូចការពិតខ្លះសូមសន្និដ្ឋាន ចាត់ទុកជាដំណើរចៃដន្យទៅវិញផងចុះ។

ប្រលោមលោក មាលាដួងចិត្ត នេះ និទានបានផ្តើមក្នុងឆ្នាំ ១៩៣៩ គឺនៅពេលដែលសង្គ្រាម លោកលើកទីពីរចាប់ឆួលឆេះឡើង ហើយមកចប់នៅចុងឆ្នាំ១៩៤៦ គឺនៅពេលដែលខេត្តបាត់ដំបងនិងដែនដីយើងទាំងប៉ុន្មានបាត់បង់ទៅនោះ បានវិលត្រឡប់មករួបរួមក្នុងសហគមន៏ជាតិវិញ។

អ្នកនិពន្ធមានបំណងអោយសៀវភៅនេះមានគុណភាពជាកញ្ចក់ឫជាផ្ទាំងគំនូររូបភាពសំរាប់គំនិតនិងឩត្តមគតិរបស់យុវជនខ្មែរក្នុងសម័យនោះ។ មានហេតុមួយទៀតដែលនាំអោយខ្ញុំប្រតិស្ឋរឿងមាលាដួងចិត្ត នេះ។ អ្នកអានយ៉ាងក្រាស់ក្រែលមាននារីជាភាគច្រើន បានបន្ទោសខ្ញុំថាចិត្តអាក្រក់ណាស់ដោយបណ្តោយអោយ នាងវិធាវី ក្នុងរឿង ផ្កាស្រពោន ស្លាប់បាត់បង់ជីវិតទាំងក្មេងខ្ចីហើយ​ ស្លូតត្រង់ផងខ្ញុំសរសេររឿងថ្មីនេះក្នុងបំណងចង់លុបលាង នូវការរិះគន់បែបនេះទៀតតើសំរេចដូចប្រាថ្នាមែនឫយ៉ាងណាសូមមិត្ត ទាំងឡាយមេត្តាវិនិច្ឆ័យផងចុះ។

សារុបសេចក្តីទៅសៀវភៅរឿងនេះ ដែលបរិបូរដោយយុវភាព ហើយដែលព៌ណនាអំពីគំនិតនិងឩត្តមគតិ នៃយុវជនក្នុងកំឡុងឆ្នាំ ១៩៣៩-១៩៤៦ សូមយុវជនយើងជំនាន់ក្រោយទុកជាសក្ខីភាព មួយនាកាលសម័យនោះ។

ខ្ញុំសូមឩទ្ទិសសៀវភៅនេះចំពោះវិញ្ញាណក្ខន្ធលោក ឃួន នៅ ជាបិតា និងលោក ឱរ ស៊ិន ដែល ជាឳពុកធំ ដែលលោកបានណែនាំខ្ញុំអោយស្រឡាញ់អក្សរសាស្រ្តតាំងពីកុមារភាព ហើយចំពោះយុទ្ធជនយើង វិរបុរសយើង ដែលបានបូជាជីវិតដើម្បីមាតុភូមិ ។

ភ្នំពេញ មេសា ១៩៧២
ន. ហ


Merci de cliquer sur la page suivante pour accéder au corps de la documentation.

Page:
(1) 2 3 4 ... 12 »
Tous les contenus médiatiques et écrits illustrés sur site ne présentent pas définitivement des documentations officielles. Vous pouvez toujours nous faire part votre commentaire ou votre savoir-faire pour la rectification.

Naviguer à travers les articles
Article précédent Le coeur des femmes - ចិត្តស្រី ប្រវត្តិសាស្ត្រ​​ខ្មែរ - ភាគ​រឿង​ព្រេង​និទាន និង​តាម​រយៈ​សិលាចារិក - រស់ ចន្ដ្រាបុត្រ​ Article suivant
 
Les commentaires appartiennent à leurs auteurs. Nous ne sommes pas responsables de leur contenu.
Auteur Conversation