ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ជាមជ្ឈមណ្ឌលវប្បធម៌ អក្សរសាស្រ្ត សិល្បៈ កំសាន្ដ និងពត៌មាន ផ្សាយចេញជាលក្ខណៈទស្សនាវដ្ដី នៅលើបណ្ដាញអាំងទើណែត នៅលើគេហទំព័រមួយដែលមានអាស័យដ្ឋាន ហៅថា ៖ www.MONOROOM.info ឌុបឡឺវ៉េបីដង ព័ង មនោរម្យ ព័ង អាំងហ្វូ។ គេហទំព័ររបស់ទស្សនាវដ្ដី ដែលមានការិយាល័យកណ្ដាលរបស់ខ្លួន នៅតំបន់ទីក្រុងប៉ារីសប្រទេសបារាំង មានផ្សាយជាខេមរភាសាក្នុងជំហ៊ានដំបូង នូវរាល់អត្ថបទសរសេរ សំលេង រូបភាព និងវីដេអូ។
ទស្សនាវដ្ដី សូមបើកទ្វាទទួលសាធារណជនគ្រប់ភេទ ចាប់ពីអាយុ១២ឆ្នាំឡើងទៅ ជាពិសេស អ្នកស្នេហា អក្សរសាស្រ្ត ប្រវត្តិសាស្រ្ត ការស្រាវជ្រាវ ការវិភាគ ។ល។ ដើម្បីចូលមកអាន ស្ថាប់ ទស្សនា តាមដាន និងអាចផ្ដល់ជា អត្ថបទ ទស្សនទាន ចក្ខុវិស័យ ក៏ដូចជាអាចចូលជាសមាជិករបស់ទស្សនាវដ្ដីផងដែរ។
ទស្សនាវដ្ដីបានចាប់បដិសន្ធិ ជាមួយនឹងពាក្យពីរម៉ាត់ថា «ស្រឡាញ់»។ ពាក្យ «ស្រឡាញ់» នេះមានន័យគ្រប់គ្រាន់ នឹងអាចសង្ខេបមកយ៉ាងខ្លី ដើម្បីបញ្ជាក់ពីសន្ទុះទឹកចិត្ត និងបុព្វហេតុ នៃអ្នកបង្កើត អ្នកនិពន្ធ អ្នកសារពត៌មាន និងអ្នកដែលបានចូលរួមផ្ដល់កម្លាំងចិត្ត ដល់ទស្សនាវដ្ដី។
ពាក្យមួយឃ្លាទៀត «បើកបេះដូងទៅរកពិភពពិត» ជាមាគ៌ាគោល នៃបេសកកម្ម និងជាបែបផែនដំណើរប្រព្រឹត្តិទៅ នៃការងាររបស់ទស្សនាវដ្ដី។ បុគ្គលិករបស់ទស្សនាវដ្ដី គ្រប់ជាន់ថ្នាក់ ដែលបានប្ដេជ្ញាប្រកាន់ភ្ជាប់ នូវវិជ្ជាជីវះពិតប្រាកដ សូមធ្វើការផ្ដល់ជូន អ្នកអាន ស្ដាប់ ទស្សនា និងអ្នកតាមដានរបស់ទស្សនាវដ្ដី ពីរាល់របាយការណ៍ អត្ថាធិប្បាយ បទយកការណ៍ទាំងឡាយ ដោយយោលតែទៅលើប្រភពច្បាស់ការណ៍ និងមានឯករាជ្យភាព។ ទស្សនាវដ្ដី ក៏មានផ្ដល់ជូន នូវការកំសាន្ដសប្បាយផ្សេងៗផងដែរ តាមរយះរូបភាព វីដេអូ ឫអត្ថបទ ដែលទាំងនេះ មិនមានកម្មវត្ថុអ្វីផ្សេង ក្រៅតែពីបំណង ក្នុងការចូលរួម លើកស្ទួយវិស័យអប់រំ កីឡា សិល្បៈ វប្បធម៌ និងអក្សសាស្រ្តនោះទេ។
ដើម្បីយល់ដឹងអោយកាន់តែច្បាស់ ពីទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ យើងខ្ញុំសូមអញ្ជើញលោកអ្នក ចូលទៅកាន់ទំព័រស្ដីពី ក្រឹតក្រម វិធានផ្ធៃក្នុង ដែលនឹងបកស្រាយលំអិត អំពីបែបផែនច្បាប់ទំលាប់ និងការទទួលខុសត្រូវ របស់ទស្សនាវដ្ដី។ លោកអ្នកប្រើប្រាស់ ក៏ត្រូវបានអញ្ជើញ អោយចូលទៅមើលផងដែរ ក្នុងទំព័រស្ដីពី លក្ខខត្តិកៈនៃការប្រើប្រាស់ គេហទំព័រមនោរម្យព័ងអាំងហ្វូរបស់យើង។
សូមពុទិ្ធពរទាំងបួនប្រការ និងសុភមង្គលចូលមានដល់លោកអ្នក នៅពេលបានចូលមក ក្នុងគេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។