បាល់ទាត់អ៊ឺរ៉ុប៖ បាសា និង​បាយឺន ឡើង​ទៅ​បង្គ្រប់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប ៤សម័យកាល បាសេឡូណា (Barcelona) ឬហៅម្យ៉ាងទៀតថា បាសា (Barca) បានយកឈ្នះក្រុម អ្នកមានថ្មី ប៉ារីស ហ្សិន ជឺម៉ិន (Paris Saint Germain) ដោយល័ក្ខខ័ណ្ឌរកគ្រាប់បាល់ក្រៅផ្ទះបានច្រើនជាង ហើយបន្ត​ដំណើររបស់ខ្លួន ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) ជាបន្ត។ ចំណែកឯការប្រកួតមួយគូរទៀត កីឡាករអន្តរជាតិក្រូអាត ម៉ារីអូ ម៉ែនស្ស៊ូគិក (Mario Mandzukic) រកគ្រាប់បាល់បាន​នៅ​នាទី៦៤ និងគ្រាប់បាល់របស់ខ្សែប្រយុទ្ធប៉េរូ ខ្លូតឌីយ៉ូ ពីស្ស៊ារ៉ូ (Claudio Pizarro) នៅម៉ោងបន្ថែម បានជួយឲ្យក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បំបាក់ក្រុម ជូវីនទូស (Juventus) ២-០ ក្នុងការប្រកួតជើងទី២ នាទីក្រុង ថឺរីន (Turin) ប្រទេសអ៊ីតាលី។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប ៤សម័យកាល បាសេឡូណា (Barcelona) ឬហៅម្យ៉ាងទៀតថា បាសា (Barca) បានយកឈ្នះក្រុម អ្នកមានថ្មី ប៉ារីស ហ្សិន ជឺម៉ិន (Paris Saint Germain) ដោយល័ក្ខខ័ណ្ឌរកគ្រាប់បាល់ក្រៅផ្ទះបានច្រើនជាង ហើយបន្ត​ដំណើររបស់ខ្លួន ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) ជាបន្ត។


លីយ៉ូនែល មេស្សី (រូបខាងស្ដាំ) បាននាំសំណាងត្រឡប់ មកអោយក្រុមបាសាវិញ។

បន្ទាប់ពីការប្រកួត កាលពីជើងទី១ បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ នៅប្រទេសបារាំងនោះ ក្រុមប៉ារីស ត្រូវធ្វើដំណើរមក​កាន់ទឹកដី ក្រុមបាសា វិញ នាកីឡាដ្ឋាន ខេមនូ (Camp Nou) កាលពីយប់ថ្ងៃពុធ។ ខ្សែប្រយុទ្ធអាស្សង់ទីន ចាវីយឺ ប៉ាស្តូ (Javier Pastore) បានរកគ្រាប់បាល់ឲ្យក្រុមបារាំងនាំមុខមុន នៅនាទី៥០ ប៉ុន្តែខ្សែប្រយុទ្ធអេស្ប៉ាញ ផិតដ្រូ (Pedro) ជាអ្នក​រកគ្រាប់បាល់ឲ្យក្រុមបាសា តាមបានស្មើមកវិញ នៅនាទី៧១។

ចំណែកឯការប្រកួតមួយគូរទៀត កីឡាករអន្តរជាតិក្រូអាត ម៉ារីអូ ម៉ែនស្ស៊ូគិក (Mario Mandzukic) រកគ្រាប់បាល់បាន​នៅ​នាទី៦៤ និងគ្រាប់បាល់របស់ខ្សែប្រយុទ្ធប៉េរូ ខ្លូតឌីយ៉ូ ពីស្ស៊ារ៉ូ (Claudio Pizarro) នៅម៉ោងបន្ថែម បានជួយឲ្យក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បំបាក់ក្រុម ជូវីនទូស (Juventus) ២-០ ក្នុងការប្រកួតជើងទី២ នាទីក្រុង ថឺរីន (Turin) ប្រទេសអ៊ីតាលី។ សរុបការប្រកួតទាំង២ជើង បាយឺន ម៉ូនិជ យកឈ្នះ ជូវីនទូស ដោយលទ្ធផល ៤-០។

ក្រុមជើងឯកអាឡឺម៉ង់ថ្មីៗ បាយឺន ចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី៣ របស់ខ្លួន ក្នុងរយះពេល៤ឆ្នាំ។ ទោះជា​យ៉ាង​ណា ក្រុមមួយនេះ តែងតែធ្លាក់នៅវគ្គផ្តាច់ព្រ័ត្រ ជាក់ស្តែងកាលពីរដូវកាលមុន ចាញ់ក្រុម ឆែលស៊ី (Chelsea) ដោយបាល់​កាត់សេចក្តីប៉េណាល់ទីដែរ។ ប៉ុន្តែរដូវកាលនេះ ពួកគេប្តេជ្ញាថា នឹងយកជើងឯកឲ្យបាន ដោយមានការជឿជាក់​ទៅលើ​ទម្រង់លេងដ៏ល្អរបស់ពួកគេ។

ក្រុមបាសេឡូណា និងក្រុមបាយឺន ម៉ូនិជ បានទៅចូលរួមជាមួយនឹងក្រុម រៀលម៉ាឌ្រីដ (Real Madrid) និងក្រុម បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ក្នុងវគ្គ៤ក្រុមចុងក្រោយ ដែលមានក្រុមអេស្ប៉ាញ២ក្រុម និងក្រុមអាឡឺម៉ង់២ក្រុម។ ចំណែក​ឯការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅយប់ថ្ងៃសុក្រ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...