ជប៉ុន៖ ដូន​ចាស់​ម្នាក់ ជាប់​ទោស​​«ឆរបោក» ក្នុង​អន្ទាក់​ស្នេហ៍​ខុស​រឿង

ដូនចាស់យើង ចូលចិត្តប្រាក់ និងរថយន្ដទំនើបៗខ្លាំងសម្បើមណាស់។ ប៉ុន្តែគាត់ទើបនឹងត្រូវបានតុលាការបង្ខំ ឲ្យគាត់​សង​ប្រាក់បីលានអ៊ឺរ៉ូ (ឬ៣,៥លានដុល្លាអាមេរិក) ដែលគាត់បានយកពីបុរសចំណាស់ម្នាក់ ដើម្បីដូរនឹងចំណងស្នេហ៍ល្អូកល្អើន ព្រមទាំងទំនាក់ទំនងផ្លូវភេទ។ នេះជាការផ្សាយអោយដឹង របស់កាសែតក្នុងស្រុកមួយ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ដោះប្ដូរទល់នឹងការបំពេញចិត្តផ្លូវភេទ ស្ត្រីចំណាស់ម្នាក់អាយុ៧៧ឆ្នាំ បានសម្រេច នូវការដកយកសាច់ប្រាក់ ចំនួន​ជាង​៣លានអ៊ឺរ៉ូ ពីប្រុសស្នេហ៍របស់គាត់ ដើម្បីទិញផ្ទះដ៏ប្រណិត និងរថយន្ដដ៏ទំនើបៗ។

ដូនចាស់យើង ចូលចិត្តប្រាក់ និងរថយន្ដទំនើបៗខ្លាំងសម្បើមណាស់។ ប៉ុន្តែគាត់ទើបនឹងត្រូវបានតុលាការបង្ខំ ឲ្យគាត់​សង​ប្រាក់បីលានអ៊ឺរ៉ូ (ឬ៣,៥លានដុល្លាអាមេរិក) ដែលគាត់បានយកពីបុរសចំណាស់ម្នាក់ ដើម្បីដូរនឹងចំណងស្នេហ៍ល្អូកល្អើន ព្រមទាំងទំនាក់ទំនងផ្លូវភេទ។ នេះជាការផ្សាយអោយដឹង របស់កាសែតក្នុងស្រុកមួយ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក។

កាសែតប្រចាំថ្ងៃ ស្ពរនីប៉ុន (Sports Nippon) បញ្ជាក់ថា ការសម្រេចចេញសាលក្រមរបស់តុលាការ បាននិយាយថាស្ត្រី​ចំណាស់អាយុ ៧៧ឆ្នាំរូបនេះ បានគម្រាមទាមទារប្រាក់​រវាងពីឆ្នាំ២០០០ មកដល់ឆ្នាំ២០០៧ នូវទឹកប្រាក់ចំនួន ៤០០លាន​យ៉េន (ច្រើនជាង៣លានអ៊ឺរ៉ូ ឬ៣,៥លានដុល្លាអាមេរិក) ពីប្រុសស្នេហ៍របស់គាត់ម្នាក់ មានអាយុលើសគាត់ពីរឆ្នាំ។

អន្ទាក់ស្នេហ៍វ័យចំណាស់

សាលាក្ដីប្រចាំនៅតំបន់ ស៊ីស៊ូយ៉ូកា (Shizuoka) ផ្នែកកណ្ដាលនៃប្រទេសជប៉ុន បានរកឃើញថា ស្ត្រីចំណាស់នេះ បាន​ចាប់បុរសវ័យចំណាស់ម្នាក់ ដាក់ក្នុង«អន្ទាក់ស្នេហ៍»របស់គាត់ ជាពិសេស ថាបានទាក់ទាញលោកតា នៅក្នុងបន្ទប់​សណ្ឋាគារមួយ ហើយលោកយាយបាន«ស្រាតននល» នៅចំពោះមុខលោកតា រូចសុំអោយលោកតា«ដុស»ខ្លួន អោយ​គាត់នៅក្នុងចានងូតទឺក។

កាសែតដដែលបាននិយាយថា លោកយាយបានសម្រេច នូវការបញ្ចុះបញ្ចូលគូស្នេហ៍របស់គាត់ ឲ្យប្រគល់ប្រាក់មកគាត់ ដើម្បីសងទៅទៅបុរសម្នាក់ទៀត ដើម្បី«បញ្ជៀស»អាពាហ៍ពិពាហ៍ ជាមួយបុរសនោះ។ តែមិនមានរឿងបែបនេះទេ។ ផ្ទុយ​ទៅវិញ លោកយាយបានយកប្រាក់ទៅទិញរថយន្ដប្រភេទ ចាគ័រ (Jaguar) មួយគ្រឿង ប៊េអ៊ឹមដូលេវ៉េ (BMW) មួយគ្រឿង ម៊ែសឺដេស (Mercedes-Benz) មួយគ្រឿង និងទិញលំនៅដ្ឋានមួយ យ៉ាងប្រណិត។

ហួសពីនេះទៅទៀត កាសែតបានរាយការណ៍ថា ដើម្បីផ្គាប់ចិត្តស្រីស្នេហ៍របស់គាត់ ទេវបុត្រស្នេហ៍អាយុ៧៩ឆ្នាំ បានសុខ​ចិត្តជំពាក់ប្រាក់គេវ័ណ្ឌករ ប្រមាណជា៤០០លានយ៉េន និងត្រូវលកដីជាច្រើនកន្លែង ដែលជាមរតកពីដូនតា​របស់គាត់​ថែមទៀត៕

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...