បាល់ទាត់៖ រ៉ូណាល់ដូ បើក​ទ្វារ​ក្នុង​ការ​ត្រឡប់​មក ម៉ែនញូ វិញ

តារាឆ្នើមអន្តរជាតិរបស់ប្រទេសព័រទុយហ្គាល់ បានក្លាយជាវីរបុរស នៅកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កំឡុងពេល ៦រដូវកាល ដែលគាត់បាននៅជាមួយក្លឹប។ ហើយគាត់ត្រូវបានលក់ទៅកាន់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ក្នុងតម្លៃឯកត្តកម្មពិភពលោក ៨០លានផោន កាលពីរដូវក្តៅឆ្នាំ២០០៩។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើប្រយុទ្ធ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាននិយាយថា គាត់មានបំណងចង់ត្រឡប់ទៅក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ជាថ្មីម្តងទៀត នាពេលអនាគត។


គ្រីស្ទែណូ រ៉ូណាល់ដូ​ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អ៊ឺរ៉ូ ២០១២។

តារាឆ្នើមអន្តរជាតិរបស់ប្រទេសព័រទុយហ្គាល់ បានក្លាយជាវីរបុរស នៅកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កំឡុង​ពេល ៦រដូវកាល ដែលគាត់បាននៅជាមួយក្លឹប។ ហើយគាត់ត្រូវបានលក់ទៅកាន់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ក្នុង​តម្លៃឯកត្តកម្មពិភពលោក ៨០លានផោន កាលពីរដូវក្តៅឆ្នាំ២០០៩។

កាសែតអង់គ្លេស Daily Star Sunday បានរាយកាណ៏ថា រ៉ូណាល់ដូ បានប្រាប់ដល់សមាជិកជាន់ខ្ពស់របស់ក្រុម បីសាច​ក្រហម ថាគាត់កំពុងតែពិចារណា ដើម្បីរកមធ្យោយបាយត្រឡប់មកកាន់ក្រុម ម្ចាស់ជើងឯក ព្រីមែលីក (Premier League) វិញ។

កាសែតមួយនេះ ក៏បានបង្ហាញទៀតថា គ្រូបង្វឹកក្រុម ម៉ែនឆេស្ទើ យូណៃធីត សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) កំពុងតែព្យាយាម ក្នុងការនាំយកកីឡាករវ័យ ២៨ឆ្នាំ ត្រឡប់មកជួយក្រុម ហើយគាត់ហ៊ានឲ្យតម្លៃ ៦៥លានផោន និង​ប្រាក់ឈ្នួលបន្ថែមទៀត សំរាប់កីឡាកររូបនេះ។

ក្រុមបាល់ទាត់បារាំង ប៉ារីស ហ្សិន ជឺម៉ិន (Paris Saint-Germain) ក៏បានបង្ហាញពីការចាប់អារម្មណ៏ ខ្លាំងណាស់ដែរ នៅ​តាមទំព័រកាសែតនានា។ ក្រុមទាំង២ អាចនឹងមានឱកាសនាំយកកីឡាករឆ្នើម ចេញពីទឹកដីប្រទេសអេស្ប៉ាញ​បាន​នៅ​រដូវក្តៅ ខណៈដែលកិច្ចសន្យារបស់គាត់នៅសល់រយះពេលត្រឹមតែ ១២ខែ ទៀតតែប៉ុណ្ណោះ។

រ៉ូណាល់ដូ បានឈ្នះពានរង្វាន់ព្រីមែលីកចំនួន ៣លើក និងឆែមពានលីក (Champions League) ១លើក កំឡុងពេលគាត់​លេងឲ្យក្រុម ម៉ែនញូ។ ប៉ុន្តែគាត់បានលើកពានរង្វាន់ ឡា លីហ្គា (La Liga) របស់អេស្ប៉ាញ បានតែ ១លើកប៉ុណ្ណោះ បន្ទាប់​ពីចំណាយពេល ៤រដូវកាលលេងឲ្យក្រុម រៀលម៉ាឌ្រីដ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...