ហួសចិត្ត៖ មុនតារី ឆក់​កាត​លឿង​ពី​អាជ្ញា​កណ្តាល ទៅ​ពិន័យ បាឡូតេលី (VDO)

បន្ទាប់ពីទាត់បាល់បញ្ចូលទី បាឡូតេលី មានក្តីរីករាយយ៉ាងខ្លាំង ហើយគាត់បានអបអរ ដោយការដោះអាវចេញពីខ្លួន។ ហើយនរណាៗ ក៏ដឹងដែរថា ការអបអរ ដោយការដោះអាវចេញនេះ ប្រាកដជាត្រូវទទួលពិន័យកាតលឿង។ លោកអាជ្ញាកណ្តាល ក៏បានដកកាត់លឿងចេញពីហោប៉ៅ ប៉ុន្តែត្រូវបានកីឡាករខ្សែបម្រើ សាល់ឡេ មុនតារី (Sulley Muntari) ឆក់យកពីដៃ ហើយក៏ទៅលើកដាក់មុខខ្សែប្រយុទ្ធ ដែលជាមិត្តរួមក្រុមរបស់ខ្លួន ម៉ារីយ៉ូ បាឡូតេលី។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាជារឿងគួរឲ្យអស់សំណើចមួយ របស់កីឡាករក្រុម អេស៊ី មីឡាន (AC Milan) ខណៈដែលកីឡាករមួយរូប បានឆក់យក​កាត់លឿង ពីដៃអាជ្ញាកណ្តាល ទៅពិន័យមិត្តរួមក្រុមរបស់ខ្លួនឯង។


កីឡាករខ្សែប្រយុទ្ធ ម៉ារីយ៉ូ បាឡូតេលី នៅពេលទទួលកាតលឿងពីអាជ្ញាកណ្ដាលរួច។

ហេតុការណ៏នោះ បានកើតឡើង ខណៈពេលដែល ក្រុមយក្សរបស់អ៊ីតាលី អេស៊ី មីឡាន បានប្រកួតឈ្នះក្រុម តូរីណូ (Torino) ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ កន្លងទៅ។

កីឡាករខ្សែប្រយុទ្ធ ម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) បានទាត់បាល់បញ្ចូលទីនៅវគ្គទី២ ចំនួន ១គ្រាប់គត់ ហើយក៏​គ្រាប់បាល់ជ័យជំនះ ជួយឲ្យក្រុម អេស៊ី មីឡាន ទទួលបាន ៣ពិន្ទុទៀតដែរ។

បន្ទាប់ពីទាត់បាល់បញ្ចូលទី បាឡូតេលី មានក្តីរីករាយយ៉ាងខ្លាំង ហើយគាត់បានអបអរ ដោយការដោះអាវចេញពីខ្លួន។ ហើយនរណាៗ ក៏ដឹងដែរថា ការអបអរ ដោយការដោះអាវចេញនេះ ប្រាកដជាត្រូវទទួលពិន័យកាតលឿង។

លោកអាជ្ញាកណ្តាល ក៏បានដកកាត់លឿងចេញពីហោប៉ៅ ប៉ុន្តែត្រូវបានកីឡាករខ្សែបម្រើ សាល់ឡេ មុនតារី (Sulley Muntari) ឆក់យកពីដៃ ហើយក៏ទៅលើកដាក់មុខខ្សែប្រយុទ្ធ ដែលជាមិត្តរួមក្រុមរបស់ខ្លួន ម៉ារីយ៉ូ បាឡូតេលី។

ជាជាងឲ្យលោកអាជ្ញាកណ្តាលពិន័យ ឲ្យមិត្តរួមក្រុមពិន័យវិញ។ ប៉ុន្តែនេះប្រហែលគ្រាន់តែជា ការលេងសើចរបស់កីឡាករ វ័យ២៨ តែប៉ុណ្ណោះ។ ហើយ លោកអាជា្ញកណ្តាល និងកីឡាករបាឡូតេលី ក៏ចង់មានការងឿងឆ្ងល់ដែរ ចំពោះទង្វើរបស់ខ្សែ​បម្រើសញ្ជាតិហ្គាណារូបនោះ។

ទោះជាយ៉ាងណា កីឡាករ មុនតារី ក៏បានផ្តល់កាតលឿងទៅឲ្យអាជ្ញាកណ្តាលវិញ ហើយលោក អាជ្ញាកណ្តាល ក៏ធ្វើការ​ពិន័យ ដោយលើកកាតលឿងដាក់ ខ្សែប្រយុទ្ធ ដែលមានរហ័សនាមថា «ស៊ុបព័រ ម៉ារីយ៉ូ» (Super Mario) ជាថ្មីម្តងទៀត។

គួររំឮកថា អតីតខ្សែប្រយុទ្ធក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បាឡូតេលី បានជួយរកគ្រាប់បាល់បញ្ចូល​ទីឲ្យក្រុម អេស៊ី មេឡាន បានចំនួន ៩គ្រាប់ហើយ គិតចាប់ពី តាំងពីការផ្ទេរមកកាន់ទឹកដី នៃប្រទេសអ៊ីតាលី កាលពីថ្ងៃ​ទី​២៩ខែមករា ឆ្នាំ២០១៣។

ជ័យជំនះ ១-០ ក្នុងទឹកដីខ្លួនឯង នាកីឡាដ្ឋាន សានស៊ីរ៉ូ (San Siro) បានធ្វើឲ្យក្រុម អេស៊ី មីឡាន ស្ថិតនៅចំណាត់ថ្នាក់​លេខ៣ដដែល និងមាន៣ពិន្ទុ លើក្រុមចំណាត់ថ្នាក់លេខ៤ ហ្វៀអរ៉ិនទីណា (Fiorentina) ហើយតាមពីក្រោយក្រុម​ចំណាត់​ថ្នាក់លេខ២ ណាប៉ូលី (Napoli) ចំនួន ៧ពិន្ទុ ខណៈដែលសល់ការប្រកួតតែ ៣លើកទៀតនឹងបញ្ចប់រដូវកាល៕

សូមទស្សនាវីដេអូ នៅពេលកីឡាករ មុនតារី ឆក់កាតលឿងពីអាជ្ញាកណ្ដាល៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...