លីយ៉ូនែល ម៉េស៊ី៖ ខ្ញុំ​អាច​លេង​ឲ្យ​តែ​ក្រុម​បាសេឡូណា​មួយ​គត់

តារាបាល់ទាត់ជម្រើសជាតិអាស្សង់ទីន លីយ៉ូនែល ម៉េស៊ី (Lionel Messi) បាននិយាយកាលពីថ្ងៃច័ន្ទថា គាត់មិនអាច​លេងឲ្យក្រុមណាផ្សេង ក្រៅពីក្រុមបាសេឡូណា (Barcelona) នោះទេ ព្រោះវាជាទីកន្លែងដែលគាត់បានមករស់នៅ និង​ហ្វឹកហាត់តាំងតែពីវ័យ១៣ឆ្នាំ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាបាល់ទាត់ជម្រើសជាតិអាស្សង់ទីន លីយ៉ូនែល ម៉េស៊ី (Lionel Messi) បាននិយាយកាលពីថ្ងៃច័ន្ទថា គាត់មិនអាច​លេងឲ្យក្រុមណាផ្សេង ក្រៅពីក្រុមបាសេឡូណា (Barcelona) នោះទេ ព្រោះវាជាទីកន្លែងដែលគាត់បានមករស់នៅ និង​ហ្វឹកហាត់តាំងតែពីវ័យ១៣ឆ្នាំ។

ម៉េស៊ី បានប្រាប់កាសែតក្នុងប្រទេសកាតា ក្នុងព្រឹត្តិការណ៏សប្បុរសធម៌ថា «ខ្ញុំមិនអាចលេងឲ្យក្រុមណាផ្សេង ក្រៅពីក្រុម​បាសេឡូណានោះទេ។»

ប៉ុន្តែគាត់បានឆ្លើយនឹងសំនួរ ដែលគេចោទសួរទាក់ទងទៅនឹងការដោះដូរណាមួយ ដែលអាចនឹងកើតមានឡើងថា គាត់​មិនអាចដឹងអ្វី ដែលជាអាថ៏កំបាំងនាពេលអនាគតទេ។

ម៉េស៊ី បានមកចូលរួមជាមួយក្រុមបាសេឡូណា តាំងតែពីវ័យ១៣ឆ្នាំ និងបានហ្វឹកហាត់ និងលេងក្នុងក្រុមបាសេឡូណា​ឈុតតូច ជាច្រើនឆ្នាំ។ ដោយសារតែក្រុមឃើញ សមត្ថភាពកីឡាករវ័យក្មេងរូបនេះ លេចធ្លោរ និងមានភាពប៉ិនប្រសព្វ​ជាងគេនោះ នៅអាយុ១៧ឆ្នាំ ម៉េស៊ីក៏បានចូលលេងក្នុងក្រុមឈុតធំលើកដំបូង ហើយក៏លេងរហូតមកដល់បច្ចុប្បន្ន។

ក្នុងនាមជាខ្សែប្រយុទ្ធក្រុមបាសេឡូណា ម៉េស៊ីបានឈ្នះពានរង្វាន់ឆែមពានលីក (Champions League) ចំនួន៣ដង, ឈ្នះ​ពានរង្វាន់ក្នុងលីក ឡាលីកា (La Liga) ៦ដង និងជួយឲ្យក្រុមយក្សរបស់ប្រទេសអេស្ប៉ាញមួយនេះ ឈ្នះពានរង្វាន់​ស្ប៉ាញនីសខាប់ (Spanish Cups) ចំនួន២លើកផងដែរ។

ក្រៅពីសមិទ្ធផលជួយឲ្យក្រុមទទួលបានពានរង្វាន់ជាច្រើនហើយនោះ ម៉េស៊ីក៏បានឈ្នះពានរង្វាន់ឯកជនតែម្នាក់ឯងដែរ ដោយគាត់បានឈ្នះពានរង្វាន់កីឡាករលេងល្អជាងគេបង្អស់ប្រចាំឆ្នាំ របស់ពិភពលោក ដល់ទៅ៤ដងថែមទៀត។

ទាក់ទងនឹងសំនួរសួរថា តើលោកពិតជាចង់បានពានរង្វាន់តែម្នាក់ឯកមែនដែរទេ បានជាគ្រប់ការប្រកួត​លោកតែងតែរក​គ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ? ម៉េស៊ី បានឆ្លើយតបថា «ខ្ញុំមិនបានគិតដូច្នោះទេ ខ្ញុំជាផ្នែកមួយរបស់ក្រុម ដូច្នេះ​ខ្ញុំ​ចង់ឲ្យក្រុមទទួលបានជ័យជំនះ និងសមាជិកក្នុងក្រុមទាំងអស់ចេះសហការគ្នាបានល្អ ទើបខ្ញុំពេញចិត្ត។»

នៅក្នុងទីក្រុងដូហា (Doha) ម៉េស៊ី បានចូលរួមក្នុងកម្មវិធី របស់អង្គការសប្បុរសធម៌មួយ ដែលសហការគ្នាជាមួយ​នឹង​ក្រុមហ៊ុនទូរគមនាគមន៏ប្រទេសកាតាអូរ៉េឌូ (Ooredoo) ដើម្បីជួយឧបត្ថម្ភដល់ក្មេងៗ នៅមជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើង និងតំបន់អាស៊ីខាងត្បូង៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...