ក្រុមប៉ារីស ប្រកាស​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ម៉ែនញូ វ៉ែន រ៉ូនី

ក្រុមបាល់ទាត់ម្ចាស់ជើងឯកថ្មីរបស់បារាំង ប៉ារីស ហ្សិនជឺម៉ិន (PSG) បានប្រកាសជាផ្លូវការថា ពួកគេពិតជាចង់ទិញយកតារាឆ្នើមរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) ពិតមែន នេះបើតាមកាសែតបារាំងឡេគីប (L’Equipe) បានរាយការណ៏ កាលពីថ្ងៃទី២២ ម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ម្ចាស់ជើងឯកថ្មីរបស់បារាំង ប៉ារីស ហ្សិនជឺម៉ិន (PSG) បានប្រកាសជាផ្លូវការថា ពួកគេពិតជាចង់ទិញយក​តារាឆ្នើមរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) ពិតមែន នេះបើតាមកាសែត​បារាំងឡេគីប (L’Equipe) បានរាយការណ៏ កាលពីថ្ងៃទី២២ ម្សិលមិញ។


កីឡាករ វ៉ែន រ៉ូនី នៃក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។

អនាគតរបស់កីឡាករវ័យ២៧ឆ្នាំ បានក្លាយជាភាពស្រពិចស្រពិលមួយ បន្ទាប់ពីលោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានប្រកាសថា ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ បានទទួលសំណើរ ដែលត្រូវផ្ទេរចេញពីក្លឹបហើយ។

រ៉ូនី ក៏បានចេញមកបដិសេដដែរ ដោយបានបញ្ជាក់ថា គាត់មានគម្រោងនៅជាមួយក្លឹបជាបន្តទៀត បន្ទាប់ពីខ្លួនគាត់​ក៏ជា​ផ្នែកមួយ ដែលបានជួយឲ្យម៉ែនញូ លើកពាននៅរដូវកាលនេះ។ ប៉ុន្តែគាត់មិនរីករាយនោះទេ ខណៈដែលរូបគាត់ស្ថិតក្នុង​នាមជាកីឡាករបម្រុង។

អតីតខ្សែប្រយុទ្ធក្រុមអេវើតុន (Everton) រូបនេះ ត្រូវបានស្ថិតក្នុងដំណែងជាកីឡាករបម្រុងក្នុងការប្រកួតសំខាន់ៗ ឬត្រូវ​បានលោកហ្វឺកឺសិន ដាក់ឲ្យលេងខុសដំណែង ឬឲ្យលេងជាខ្សែបម្រើទៅវិញ ដែលធ្វើឲ្យគាត់មានការអាកអន់ចិត្ត​យ៉ាងខ្លាំង។

គ្រូបង្វឹកម៉ែនញូថ្មី លោកដេវីដ ម៉យ (David Moyes) ចង់ឲ្យរ៉ូនី នៅបន្តទៀតជាមួយក្រុម ហើយគាត់ក៏មានគម្រោងសម្រាប់​កីឡាកររូបនេះដែរ នៅរដូវកាលថ្មី។ ប៉ុន្តែពេលនេះ គាត់ត្រូវប្រជែងជាមួយក្លឹបធំៗជាច្រើន ដែលកំពុងតែចង់បានខ្សែ​ប្រយុទ្ធរបស់លោក។

ក្រុមបាសេឡូណា (Barcelona), ឆែលស៊ី (Chelsea) និងក្រុមបាយឺន ម៉ូនិជ (Bayern Munich) សុទ្ធតែកំពុងចាប់អារម្មណ៏​កីឡាកររូបនេះ។ ប៉ុន្តែក្រុមប៉ារីស ហ្សិនជឺម៉ិន ទំនងជាចាប់អារម្មណ៏ខ្លាំងជាងគេ ខណៈដែលពួកគេនឹងត្រៀមទឹកប្រាក់ដ៏ធំ ដើម្បីនាំយកខ្សែប្រយុទ្ធអង់គ្លេសឲ្យបាន។

កាសែតអង់គ្លេសមឺរឺ (Mirror) ក៏បានរាយការណ៏ដែរ កាលពីម្សិលមិញ ដែលពួកគេបានចេញផ្សាយថា ក្រុមចំណាយទឹក​ប្រាក់ច្រើន ប៉ារីស ហ្សិនជឺម៉ិន បានត្រៀមទឹកប្រាក់ជាង ១៥០លានដុល្លា (ជាតម្លៃខ្ពស់ជាងគេបង្អស់​នៅក្នុងប្រវត្តិសាស្រ្ត​បាល់ទាត់) ដើម្បីទិញយកខ្សែប្រយុទ្ធ វ៉ែន រ៉ូនី ទៅចូលរួមក្រុមជាមួយពួកគេឲ្យបាននៅរដូវក្តៅនេះ។

ក្រុមយក្សរបស់បារាំង ចង់បានរ៉ូនី ដើម្បីធ្វើជាដៃគូរជាមួយកីឡាករស្លាតាន់ អ៊ីប្រាហ៊ីមម៉ូវីក (Zlatan Ibrahimovic) នៅរដូវ​កាលថ្មី ដែលពួកគេរំពឹងថា នឹងអាចការពារដំណែងជើងឯករបស់ខ្លួនបាន បើសិនជារ៉ូនី អាចមកចូលរួមជាមួយក្រុម ដែល​មានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីសពិតមែន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...