អនាគត​ខ្សែ​ប្រយុទ្ធ​អ៊ីប្រាហ៊ីម៉ូវីក មិន​ច្បាស់​លាស់​ បើ​គ្រូ​បង្វឹក​ចាក​ចេញ

កីឡាករខ្សែប្រយុទ្ធក្រុមប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា គាត់មិនដឹងថា គាត់នឹងអាចនៅបន្តជាមួយក្រុមម្ចាស់ជើងឯកលីក១ (Ligue 1) របស់បារាំងតទៅទៀត ឬយ៉ាងណានោះទេ នៅរដូវកាលក្រោយ បើលោកគ្រូបង្វឹកកាឡូ អេនសេឡូទី (Carlo Ancelotti) ពិតជាចាកចេញមែននោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករខ្សែប្រយុទ្ធក្រុមប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) បាន​និយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា គាត់មិនដឹងថា គាត់នឹងអាចនៅបន្តជាមួយក្រុមម្ចាស់ជើងឯកលីក១ (Ligue 1) របស់បារាំងតទៅទៀត ឬយ៉ាងណានោះទេ នៅរដូវកាលក្រោយ បើលោកគ្រូបង្វឹកកាឡូ អេនសេឡូទី (Carlo Ancelotti) ពិតជាចាកចេញមែននោះ។


ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក កីឡាករខ្សែប្រយុទ្ធក្រុមប៉ារីស ហ្សិនជឺម៉ិន។

អ៊ីប្រាហ៊ីម៉ូវីក ដែលមកចូលរួមជាមួយក្រុមប៉ារីស កាលពីខែកក្កដា ហើយនៅសល់កិច្ចសន្យារយះពេល២ឆ្នាំទៀតនោះ បានប្រាប់ដល់ទូរទស្សន៏បារាំង TF1 ថា «នៅពេលដែលគេសួរខ្ញុំថា តើអនាគតរបស់ខ្ញុំ ទៅជាយ៉ាងណា បើលោក​អេនសេឡូទី ចាកចេញនោះ។ ខ្ញុំពិតជាមិនដឹងមែន ហើយក៏មិនមែនជារឿងងាយស្រួលដែរ។»

កីឡាករវ័យ៣១ឆ្នាំ បានបន្តថា «ខ្ញុំមិនចង់ឲ្យគ្រូបង្វឹកចាកចេញទេ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថាគាត់ធ្វើការបានល្អខ្លាំងណាស់ ព្រោះគាត់មានទំនាក់ទំនងយ៉ាងល្អជាមួយក្រុម។ ខ្ញុំធ្លាប់ធ្វើការជាមួយគ្រូបង្វឹកល្បីៗជាច្រើនដែរ ប៉ុន្តែមិនដែលជួបគ្រូបង្វឹក​រូបណា ដែលមានទំនាក់ទំនងល្អ ជាមួយនឹងកីឡាករគ្រប់រូបដូចគាត់ទេ។ ខ្ញុំមិនដែលជួបគ្រូបង្វឹក​ដូចជាលោក​អេនសេឡូទី​ទេ សម្រាប់ខ្ញុំ វាពិតជាមានអ្វីថ្មីៗខ្លះ ប៉ុន្តែខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។»

ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត បានបន្តថា «ខ្ញុំធ្លាប់ធ្វើការជាមួយលោកម៉ូរីញ៉ូ (Mourinho) និងលោកកាប៉េឡូ (Capello) ដែលបានធ្វើឲ្យខ្ញុំមានការរីកចំរើន ប៉ុន្តែវិធីសាស្ត្ររបស់លោកអេនសេឡូទី មានភាពកក់ក្តៅជាង។ គាត់ធ្វើឲ្យកីឡាករ​ពេញចិត្ត នូវការទទួលខុសត្រូវរបស់ពួកគេ និងធ្វើឲ្យពួកគេមានទំនុកចិត្តខ្លាំង ហើយខ្ញុំពិតជាចូលចិត្តដូចនោះ។ នៅពេល​ដែលយើងធ្វើបានល្អ និងជោគជ័យ ខ្ញុំសង្ឃឹមថាគាត់មិនចាកចេញនោះទេ។»

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបារីស ដែលរកគ្រាប់បាល់បញ្ចូលទីបាន២៩គ្រាប់ក្នុងលីក នៅរដូវកាលនេះ បានបន្ថែមថា «នរណាដែលត្រូវមក ហើយនរណាដែលត្រូវមកដឹកនាំក្រុមប៉ារីស? យើងមិនត្រូវការគ្រូបង្វឹក ដែលគ្រាន់តែមកដឹកនាំ​ក្រុមបារាំងមួយនោះទេ ប៉ុន្តែយើងត្រូវការគ្រូបង្វឹកអន្តរជាតិ ជាមួយនឹងកីឡាករក្នុងក្រុមខ្លាំងៗ។»

លោកអេនសេឡូទី ដែលបានមកជំនួសដំណែងលោកអេនតុន ខមបួរ (Antoine Kombouare) កាលពីខែធ្នូរ ឆ្នាំ២០១១ បានប្រកាសកាលពីសប្តាហ៏មុនថា គាត់នឹងចាកចេញពីក្រុមម្ចាស់ជើងបារាំងមួយនេះ ហើយនឹងទៅដឹកនាំក្រុមយក្ស​របស់​អេស្ប៉ាញរៀលម៉ាឌ្រីដ (Real Madrid) ដោយគ្រាន់តែប្រាប់ថា នោះជាជម្រើសផ្ទាល់ខ្លួនរបស់គាត់។

ប៉ុន្តែទោះបីជាយ៉ាងណា ម្ចាស់ក្លឹបលោកណាសឺ អាល់ឃេឡៃហ្វី (Nasser al-Khelaifi) និងនាយកកីឡាលីអូណាដូ (Leonardo) បាននិយាយថា ពួកគាត់រំពឹងថាបុរសសញ្ជាតិអ៊ីតាលីរូបនោះ នឹងគោរពទៅតាមកិច្ចសន្យារបស់គាត់ ខណៈដែលសល់រយះពេល១ឆ្នាំទៀត ទើបបញ្ចប់កិច្ចសន្យា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...