ស្វារែស​តូច​ចិត្ត៖ ពិបាក​និយាយ​ថា​«ទេ» ទៅ​កាន់​រៀលម៉ាឌ្រីដ​ណាស់

ខ្សែប្រយុទ្ធក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) បាននិយាយថា គាត់អាចនឹងពិចារណាផ្ទេរចេញពីក្លឹបមឺសីសាយ (Merseyside) ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បើសិនជាក្រុមយក្សអេស្ប៉ាញមួយនេះ ចង់បានរូបគាត់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) បាននិយាយថា គាត់អាចនឹង ពិចារណា​ផ្ទេរចេញពីក្លឹបមឺសីសាយ (Merseyside) ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បើសិនជាក្រុមយក្សអេស្ប៉ាញមួយនេះ ចង់បានរូបគាត់។


ល្វីស ស្វារែស កីឡាករខ្សែប្រយុទ្ធរបស់លីវើភូល អង់គ្លេស តូចចិត្តនឹងអ្នកកាសែត។

ស្វារែស បានជាប់បម្រាម១០ប្រកួត បន្ទាប់ពីបានខាំដៃកីឡាករប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុម​ឆែលស៊ី (Chelsea) កាលពីខែមុន ហើយគាត់និយាយថា សម្ពាធពីកាសែតរបស់អង់គ្លេស ជាហេតុផលមួយដែលគាត់​ចង់ចាកចេញ។

ខ្សែប្រយុទ្ធដែលកំពុងតែស្ថិតនៅក្នុងទីក្រុងម៉ុងតេវីឌីអូ (Montevideo) ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ បាន​ប្រាប់ដល់ស្ថានីយ៏វិទ្យុ (Radio Sport 890) ថា «វាគ្មានអ្វីច្បាស់លាស់នៅឡើយទេ ប៉ុន្តែវាពិតជាពិបាកណាស់ ដែលត្រូវ​និយាយថាទេ ទៅកាន់ក្រុមរៀលម៉ាឌ្រីដនោះ។»

កីឡាករឆ្នើមក្រុមលីវើភូលរូបនេះ បានបន្តថា «ខ្ញុំស្រលាញ់លីវើភូល ប៉ុន្តែបើមានឱកាស ខ្ញុំនឹងទៅលេងកន្លែងផ្សេង។ ខ្ញុំឈឺចាប់ច្រើនណាស់ហើយ ពីសំណាក់អ្នកកាសែតអង់គ្លេស ដែលបាននិយាយរិះគន់ខ្ញុំ អំពីអត្តចរិករបស់ខ្ញុំ ដោយ​ពួក​គេមិនបានទុកកិត្តិយសឲ្យខ្ញុំ ដូចជាកីឡាករអាជីពមួយរូបឡើយ។»

កីឡាករវ័យ២៦ឆ្នាំ បានជាប់បម្រាម៨ប្រកួតរួចម្តងមកហើយ កាលពីរដូវកាល ២០១១-២០១២ ដោយការនិយាយពាក្យ​សម្តីប្រកាន់ពូជសាសន៏ ជាមួយនឹងកីឡាករផាទ្រិក អេវរ៉ា (Patrice Evra) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។

កាលពីគាត់លេងនៅប្រទេសហូឡង់ ឲ្យក្រុមបាល់ទាត់អាស្ស៊ាក (Ajax) គាត់ក៏បានខាំស្មាដៃគូប្រកួតម្តងដែរ ដែល​ពេល​នោះខាំកីឡាកររបស់ក្រុមភីអេសវី (PSV) ខណៈដែលការប្រកួតដ៏សំខាន់រវាងក្រុមខ្លាំងទាំង២នោះ។

ខ្សែប្រយុទ្ធដែលទាត់បញ្ចូលទីឲ្យក្រុមលីវើភូល បានច្រើនជាងគេកាលពីរដូវកាលមុន (ស្វារែស) បានទទួលចំណាត់​ថ្នាក់​លេខ២ នៅក្នុងតារាងឈ្មោះអ្នកទាត់បញ្ចូលទីបានច្រើនជាងគេ ក្នុងរដូវកាលនេះ ពោលគឺចាញ់កីឡាកររ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) របស់ម៉ែនញូ តែម្នាក់គត់។ ហើយគាត់ទាត់បាល់បញ្ចូលទីបានចំនួន ២៣គ្រាប់ ខណៈដែលផឺស៊ី បាន​ចំនួន២៦គ្រាប់៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...