គ្រូបង្វឹក​ជម្រើស​ជាតិ​បារាំង​ថា ស្វារែស​ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ថានការណ៏​ប្រែប្រួល

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង លោកឌីឌីយឺ ដេសឆាំស៏ (Didier Deschamps) បាននិយាយថា ដោយសារតែបច្ចេកទេសរបស់កីឡាករ ល្វីស ស្វារែស (Luis Suarez) ទើបធ្វើឲ្យក្រុមជម្រើសជាតិបារាំងចាញ់ក្រុមអ៊ុយរ៉ាហ្គាយ ១-០ កាលពីថ្ងៃពុធយប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង លោកឌីឌីយឺ ដេសឆាំស៏ (Didier Deschamps) បាននិយាយថា ដោយ សារតែបច្ចេកទេសរបស់កីឡាករ ល្វីស ស្វារែស (Luis Suarez) ទើបធ្វើឲ្យក្រុមជម្រើសជាតិបារាំងចាញ់ក្រុមអ៊ុយរ៉ាហ្គាយ ១-០ កាលពីថ្ងៃពុធយប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។


កីឡាករល្វីស ស្វារែស នៅពេលទាត់បញ្ចូលទីរបស់បារាំងរួច។ (រូបថត Reuters)

ការបរាជ័យនៅក្នុងទីក្រុងម៉ុងតេវីដេអូ (Montevideo) មានន័យថា ក្រុមបារាំងមិនដែលទទួល បានជ័យជំនះលើក្រុម​ជម្រើសជាតិ មកពីតំបន់អាមេរិកខាងត្បូងទេ បើគិតចាប់តាំងពីឆ្នាំ២០០១មក។

ខ្សែប្រយុទ្ធឆ្នើមលេងឲ្យក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស បានប្រើបច្ចេកទេសដ៏អស្ចារ្យ ទាត់បាល់​ចេញពីជើងស្តាំ បំប៉ោងសំណាញ់ទី ក្រុមបារាំងបានសម្រេចនៅនាទីទី៥០ ហើយក៏ល្មមនឹងឲ្យក្រុមរបស់លោកអូស្កា តាបារែស (Oscar Tabarez៖ គ្រូបង្វឹកអ៊ុយរ៉ាហ្គាយ) ទទួលបាននូវជ័យជំនះដែរ។

លោកដេសឆាំស៏ បាននិយាយថា ការប្រកួតនៅវគ្គទី១ មានលក្ខណះប្រហាក់ប្រហែលគ្នា ហើយក្រុមបារាំងស្ទើរតែមាន​ឱកាសរកគ្រាប់បាល់បានជាច្រើនលើក។ ប៉ុន្តែបន្ទាប់ពីកីឡាករស្វារែស ដូរចូលនៅវគ្គទី២ ធ្វើឲ្យខ្សែការពារក្រុមបារាំង​ពិបាកទប់ទល់យ៉ាងខ្លាំង ដោយសារការបំលាស់ទីរបស់ស្វារែស មានភាពរហ័ស និងថែមទាំងមានបច្ចេកទេស​ដ៏ល្អទៀត​នោះ។

គ្រូបង្វឹករូបនេះ បានប្រាប់ដល់ទូរទស្សន៍បារាំងប៉ុស្ដ៍លេខ១ ថា «យើងបានផ្លាស់ប្តូរកីឡាករ និងទម្រង់លេងច្រើនណាស់​ហើយ ហើយ​ក្រុមយើងបានព្យាយាមគ្រប់គ្រងបាល់ដើម្បីធ្វើការវាយបកវិញ ប៉ុន្តែយើងនៅតែគ្មានឱកាសតាមបានស្មើ។»

បុរសសញ្ជាតិបារាំង វ័យ៤៤ឆ្នាំបានបន្តថា «ក្រុមទាំងពីរមានការផ្លាស់ប្តូរច្រើនដូចគ្នា ហើយវាជាការប្រកួតមួយដ៏ជក់ចិត្ត។ ប៉ុន្តែស្វារែស ពិតជាអាចធ្វើឲ្យស្ថានការណ៏នៅលើទីលានប្រកួតមានការប្រែប្រួលមែន។ ខ្ញុំសូមកោតសរសើរដល់​សមត្ថភាព​របស់គាត់។»

ក្រុមជម្រើសជាតិបារាំង នឹងត្រូវប្រកួតជាមួយក្រុមមកពីតំបន់អាមេរិកខាងត្បូង១ក្រុមទៀត ពោលគឺត្រូវជួបប្រកួតមិត្តភាព​ជាមួយប្រេស៊ីល នៅថ្ងៃអាទិត្យខាងមុខនេះ ហើយនេះក៏ជាប្រកួតមិត្តភាពចុងក្រោយរបស់ក្រុមប្រេស៊ីលដែរ ដើម្បីត្រៀម​ប្រកួតពានរង្វាន់ខនហ្វឺដឺរ៉េសិនខាប់ (Confederations Cup)។

រីឯក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ បន្ទាប់ពីទទួលបានជ័យជំនះនេះ កាន់តែធ្វើឲ្យគេមានទំនុកចិត្តបន្ថែមទៀត ខណៈដែល​ពួកគេនឹងត្រូវជួបជាមួយក្រុមវេណេស៊ុយអេឡា នៅថ្ងៃអង្គារ៏អាទិត្យក្រោយ ក្នុងព្រឹត្តិការណ៏ជម្រុះបាល់ទាត់ពិភពលោក និងត្រូវជួបជាមួយក្រុមអេស្ប៉ាញ នៅចុងសប្តាហ៏ក្រោយដែរ ក្នុងការប្រកួតបើកឆាកពានរង្វាន់ ខនហ្វឺដឺរ៉េសិនខាប់៕

សូមទស្សនាឡើងវិញដោយសង្ខេប ពីការប្រកួតជាលក្ខណៈមិត្តភាព រវាងបារាំង និងអ៊ុយរ៉ាហ្គាយ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...