ឆ្ពោះ​ទៅ​បាល់​ទាត់​ពិភពលោក៖ ប្រេស៊ីល​បំបាក់​បារាំង​ យ៉ាង​ចាស់​ដៃ ៣-០

គ្រាប់បាល់បញ្ចូលទីរបស់កីឡាករឆែលស៊ី អូស្កា (Oscar), ហឺណានេស (Hernanes) របស់ក្រុមឡាស៊ីអូ (Lazio) និងលូកាស មូរ៉ា (Lucas Moura) របស់ក្រុមប៉ារីស (PSG) បានជួយឲ្យប្រេស៊ីលយកឈ្នះបារាំង ៣-០ កាលពីថ្ងៃអាទិត្យយប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ហើយបានធ្វើឲ្យដំណើរទៅកាន់តំបន់អាមេរិកខាងត្បូងរបស់បារាំង មិនអាចទទួលបានជ័យជំនះ និងថែមទាំងមិនអាចមានគ្រាប់បាល់បញ្ចូលទីថែមទៀត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់បញ្ចូលទីរបស់កីឡាករឆែលស៊ី អូស្កា (Oscar), ហឺណានេស (Hernanes) របស់ក្រុមឡាស៊ីអូ (Lazio) និង​លូកាស មូរ៉ា (Lucas Moura) របស់ក្រុមប៉ារីស (PSG) បានជួយឲ្យប្រេស៊ីលយកឈ្នះបារាំង ៣-០ កាលពីថ្ងៃអាទិត្យ​យប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ហើយបានធ្វើឲ្យដំណើរទៅកាន់តំបន់អាមេរិកខាងត្បូងរបស់បារាំង មិន​អាច​ទទួលបានជ័យជំនះ និងថែមទាំងមិនអាចមានគ្រាប់បាល់បញ្ចូលទីថែមទៀត។


កីឡាករឌឺប៊ូសឈី របស់បារាំង និងកីឡាករណឺម៉ា របស់ប្រេស៊ីល។ (រូបថត reuters)

បន្ទាប់ពីប្រកួតស្មើជាមួយអង់គ្លេស ២-២ ប្រេស៊ីលនឹងត្រៀមប្រកួតពានរង្វាន់ ខនហ្វឺដឺរ៉េសិនខាប់ (Confederations Cup) យ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត បន្ទាប់ពីឈ្នះបារាំងយ៉ាងចាស់ដៃនេះរួចមក។

រីឯក្រុមជម្រើសជាតិបារាំងវិញ ជាការខកចិត្តធំបំផុត ខណៈដែលខ្លួនទើបតែប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ១-០ ដែរ កាលពី៤ថ្ងៃមុននោះ។

កីឡាករបារាំង ការីម បិនស្ស៊ីម៉ា (Karim Benzema) បាននិយាយថា «យើងមិនអាចរកគ្រាប់បាល់បញ្ចូលទីបានទេ។ យើងខំព្យាយាមនៅវគ្គទី១ ប៉ុន្តែក្រោយមកពួកគេក៏គ្របដណ្តប់យើងវិញ។ វាជាការបរាជ័យមួយដ៏ធំ ៣-០។»

គ្រាប់បាល់ទី១ កើតឡើងនៅនាទីទី៥៤ ដោយកីឡាករខ្សែបម្រើវ័យក្មេងដែលលេងឲ្យក្រុមតោខៀវឆែលស៊ី អូស្កា បន្ទាប់​ពីកីឡាកររូបនេះ ទទួលបាល់មកពីមិត្តរួមក្រុម ហ្វ្រេដ (Fred) ចេញពីស្លាបឆ្វេងរួចមក ហើយអូស្កា ក៏អ្នកទាត់​បញ្ចូលទី​បានសម្រេច។

ខ្សែបម្រើឆ្នើមរបស់ក្រុមអាស៊ីអូ ប្រទេសអ៊ីតាលី ហឺណានេស បានទាត់កាប់មួយជើងឆ្វេង ទៅកៀកនឹងបង្គោល​ទីខាង​ស្តាំ​បានយ៉ាងល្អ ខណៈដែលរូបគាត់ទើបតែដូរចូលលេង មិនទាន់បានបែកញើសអាវផងនោះ។

នៅក្នុងម៉ោងបន្ថែម កីឡាករខ្សែការពារបារាំង ដេប៊ូជី (Debuchy) បានទៅទាក់ជើងកីឡាករម៉ាសេឡូ (Marcelo) ឲ្យដួល​នៅក្នុងតំបន់គ្រោះថ្នាក់ ហើយក៏ដូចជាជូនអំណោយ១គ្រាប់ទៀត ទៅឲ្យក្រុមប្រេស៊ីលដែរ ខណៈដែលកីឡាករលូកាស មូរ៉ា ជាអ្នកពិឃាតទាត់បញ្ចូលទី នូវបាល់ពិន័យបានសម្រេច៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...