ស៊ាំស្ស៊ុង ចេញ​​ម៉ាស៊ីន​ថត«ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» ជំនាញ​ខាង​ប្តូរ​កាណុង (រូបភាព)

ក្រុមស៊ាំស្ស៊ុងបានប្រកាសចេញនូវ ប្រភេទកាមេរ៉ាថ្មី ដែលអាចប្តូរកាណុងបានច្រើនប្រភេទ លើកដំបូងបង្អស់ ដែល​ដំណើរ​ការដោយប្រព័ន្ធអេនដ្រយ (Android) មានឈ្មោះថា «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» (Galaxy NX)។ ឧបករណ៏នេះ ជាជំនាន់​ក្រោយ​ថ្មីមួយទៀត បន្ទាប់ពី «ហ្គាឡាក់ស៊ី កាមេរ៉ា» (Galaxy Camera) ដែលនាំមកនូវទំហំធំជាងមុន និងកាណុងគ្រប់​បែប។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមស៊ាំស្ស៊ុងបានប្រកាសចេញនូវ ប្រភេទកាមេរ៉ាថ្មី ដែលអាចប្តូរកាណុងបានច្រើនប្រភេទ លើកដំបូងបង្អស់ ដែល​ដំណើរ​ការដោយប្រព័ន្ធអេនដ្រយ (Android) មានឈ្មោះថា «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» (Galaxy NX)។ ឧបករណ៏នេះ ជាជំនាន់​ក្រោយ​ថ្មីមួយទៀត បន្ទាប់ពី «ហ្គាឡាក់ស៊ី កាមេរ៉ា» (Galaxy Camera) ដែលនាំមកនូវទំហំធំជាងមុន និងកាណុងគ្រប់​បែប។

ហ្គាឡាក់ស៊ី អ៊ិនអ៊ិចនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់មានការជាប់ចិត្ត ជាមួយនឹងគុណភាពរូបភាពយ៉ាងច្បាស់ល្អ ជាមួយ​នឹង​ទំហំ ២០.៣មេហ្គាភិចស្ស៊ែល និងអាចថតជាវីឌីអូ បានទំហំ១០៨០ភិចស្ស៊ែល។

អ្វីដែលជាលក្ខណៈពិសេសដ៏អស្ចារ្យបំផុតរបស់វានោះ ជាមួយនឹង «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» អ្នកអាចប្រើប្រាស់​ប្រភេទ​កាណុងណាមួយដែលអ្នកពេញចិត្តបានយ៉ាងអស់ដៃ ដែលមានជាច្រើនប្រភេទឲ្យជ្រើសរើសដូចជា៖ pancake lenses, fish eye lenses, long primes និង zoom lenses។

លក្ខណៈសម្បត្តិរបស់កាមេរ៉ា «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» ពិសេសៗទៀត មានដូចជា៖
• កាមេរ៉ាទំហំ៖ ២០.៣មេហ្គាភិចស្យ៊ែល
• អេក្រង់ទំហំ៖ ៤.៨អ៊ីញ ប្រភេទ HD TFT LCD
• ប្រតិបត្តិការ៖ ប្រព័ន្ធអេនដ្រយ ៤.២.២ (Android 4.2.2)
• ម៉ាស៊ីនទំហំ៖ ១.៦ជីហ្គាអែក ប្រភេទ quad-core processor
• អង់ចងចាំ (RAM)៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ១៦ជីហ្គាបៃ និងអាចបន្ថែមកាតបានដល់ ៦៤ជីហ្គាបៃ
• វិមាត្រ៖ ១៣៦.៥ X ១០១.២ X ២៥.៧មីលីម៉ែត្រ
• ទម្ងន់៖ ៤៩៥ក្រាម
• ថ្មមានកំរិតថាមពល៖ ៤៣៦០មីលីអំពែម៉ោង

ជាងនេះទៅទៀត កាមេរ៉ាស៊េរីទំនើបនេះ មានប្លូធូស ៤.០ (Bluetooth 4.0) និងមានប្រព័ន្ធវៃហ្វាយ (Wi-Fi a/b/g/n) ដែល​អាចភ្ជាប់អ៊ីនធើណែត និងភ្ជាប់ទៅនឹងទូរស័ព្ទដៃឆ្លាតវ៉ៃ បានយ៉ាងងាយស្រួលផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុនពុំ​ទាន់បង្ហាញពីតម្លៃឲ្យដឹងនៅឡើយទេ៕

សូមទស្សនារូបភាពមួយចំនួនបន្ថែម ដូចខាងក្រោម៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...