មាន​ដំណឹង​និយាយ​ថា ម៉ែនញ៉ូ​នឹង​ទៅ​ជួប​ភ្នាក់ងារ​របស់ រ៉ូណាល់ដូ

កាសែតអេស្ប៉ាញ អេលប៉ែស (El Pais) បានចេញផ្សាយថា ភ្នាក់ងាររបស់កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) លោកជឺច ម៉ិនដេស (Jorge Mendes) នឹងមានការជួបពិភាក្សាមួយ ជាមួយនឹងភ្នាក់ងាររបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដើម្បីធ្វើការចចារគ្នាពីចំនួនទឹកប្រាក់ ដែលត្រូវនាំយករ៉ូណាល់ដូ ទៅកាន់ក្រុមបីសាចក្រហមវិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតអេស្ប៉ាញ អេលប៉ែស (El Pais) បានចេញផ្សាយថា ភ្នាក់ងាររបស់កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) លោកជឺច ម៉ិនដេស (Jorge Mendes) នឹងមានការជួបពិភាក្សាមួយ ជាមួយនឹងភ្នាក់ងាររបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដើម្បីធ្វើការចចារគ្នាពីចំនួនទឹកប្រាក់ ដែលត្រូវនាំយករ៉ូណាល់ដូ ទៅកាន់ក្រុមបីសាចក្រហមវិញ។


តារាបាល់ទាត់ គ្រីស្ទែណូ រ៉ូណាល់ដូ។

កាសែតអង់គ្លេសម៉េត្រូ (Metro) ក៏បានចេញផ្សាយដែរថា ម៉ែនញូ នឹងជួបភ្នាក់ងាររបស់រ៉ូណាល់ដូ នៅមុនដាច់ខែនេះ ពោលគឺពីរ ឬបីថ្ងៃខាងមុខនេះតែម្តង។

តារាឆ្នើមរបស់រៀលម៉ាឌ្រីដ (Real Madrid) បានពាក់ព័ន្ធនឹងការវិលត្រឡប់មកកាន់ប្រទេសអង់គ្លេសយ៉ាងខ្លាំង បន្ទាប់​ពីគាត់មិនសប្បាយចិត្ត នៅក្នុងកីឡាដ្ឋានបឺណាប៊ូ (Bernabeu) ប៉ុន្តែទទឹមនឹងការមកដល់គ្រូបង្វឹកថ្មី លោកកាឡូ អេនសេឡូទី (Carlo Ancelotti) កីឡាកររូបនេះ អាចនឹងត្រូវអ្នកចាត់ការថ្មីនេះ លួងលោមឲ្យនៅបន្តជាមួយក្លឹបទៀត។

លោកអេនសេឡូទី បាននិយាយនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធថា៖ «គ្រីស្ទែណូ ជាកីឡាករដ៏អស្ចារ្យ ហើយខ្ញុំ​ពិតជាមានកិត្តិយសណាស់ ដែលបានមកធ្វើការជាមួយគាត់។ ខ្ញុំធ្លាប់បានបង្វឹក ស្ស៊ីដាន់ (Zidane), រ៉ូណាល់ដូ (Ronaldo) និងរ៉ូណាល់ឌីញ៉ូ (Ronaldinho) ផងដែរ ហើយពេលនេះ ខ្ញុំរីករាយណាស់ ដែលបានធ្វើជាគ្រូបង្វឹកគាត់មួយរូបទៀត។»

សេចក្តីរាយការណ៏មួយពីប្រទេសអេស្ប៉ាញ បានរាយការណ៏ថា រ៉ូណាល់ដូ ត្រូវការ ៣៥០ពាន់ផោន ក្នុងមួយសប្តាហ៏ បើសិនជាគាត់ត្រឡប់ទៅកាន់ក្លឹបបីសាចក្រហមវិញ។ ការសម្រេចចិត្ត របស់ម៉ែនញូ យ៉ាងណានោះ ប្រហែលជាត្រូវ​ពិចារណា ទៅចំនួនលុយដ៏ធំនេះ។

គ្រូបង្វឹកម៉ែនញូ លោកដេវីដ ម៉យ (David Moyes) មានបំណងចង់នាំយកខ្សែបម្រើប្រយុទ្ធអន្តរជាតិ​ព័រទុយហ្គាល់យ៉ាង​ខ្លាំង បន្ទាប់ពីដឹងកីឡាកររូបនេះ មិនបានបន្តកិច្ចសន្យាថ្មីជាមួយរៀលម៉ាឌ្រីដ ហើយគាត់សង្ឃឹមថា នឹងនាំយក​អតីត​កីឡាករម៉ែនញូ ត្រឡប់មកកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ឲ្យបាន នៅរដូវក្តៅនេះ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ ក៏មានក្លឹបអ្នកមានមួយចំនួនចាប់អារម្មណ៏ខ្លាំងផងដែរ ក្នុងនោះមានដូចជាក្លឹបម្ចាស់​ជើងឯក​បារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) និងក្រុមអ្នកមានថ្មី ម៉ូណាកូ (Monaco)។ ប៉ុន្តែរ៉ូណាល់ដូ ហាក់ដូច​ជា​មានទំនោរចង់ត្រឡប់មកកាន់ម៉ែនញូវិញច្រើនជាង៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...