ស្ស៊ាប៊ី អាឡុនសូ៖ លីវើភូល នឹង​រីក​ចំរើន​ថែម​ទៀត

ខ្សែបម្រើ ស្ស៊ាប៊ី អាឡុនសូ (Xabi Alonso) របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) មានការជឿជាក់យ៉ាងមុតមាំថា គ្រូ​បង្វឹក​ក្រុមលីវើភូល (Liverpool) លោក ប្រេនដិន រ៉ដចឺ (Brendan Rodgers) កំពុងតែដឹកនាំក្រុមទៅរកទិសដៅមួយ ដ៏ត្រឹមត្រូវ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើ ស្ស៊ាប៊ី អាឡុនសូ (Xabi Alonso) របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) មានការជឿជាក់យ៉ាងមុតមាំថា គ្រូ​បង្វឹក​ក្រុមលីវើភូល (Liverpool) លោក ប្រេនដិន រ៉ដចឺ (Brendan Rodgers) កំពុងតែដឹកនាំក្រុមទៅរកទិសដៅមួយ ដ៏ត្រឹមត្រូវ។


កីឡាករបាល់ទាត់ ខ្សែបម្រើ ស្ស៊ាប៊ី អាឡុនសូ របស់ក្រុមរៀលម៉ាឌ្រីដ នៅក្នុងសន្និសិតកាសែត។ (រូបថត sbd.uz)

កាលពីរដូវកាលមុន ទោះបីជាក្រុមលីវើភូលធ្វើបានល្អនៅចុងរដូវកាល និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយ ក៏​ក្រុមមួយនេះបានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៧តែប៉ុណ្ណោះ ដែលធ្វើឲ្យក្រុមម្ចាស់ជើងឯកឆែមពានលីក (Champions League) ៥សម័យកាលរបស់ប្រទេសអង់គ្លេសមួយនេះ បាត់បង់កៅក្នុងក្របខ័ណ្ឌអ៊ឺរ៉ុបទាំងអស់ នៅរដូវកាលថ្មី។

អាឡុនសូ ដែលជាកីឡាករសំណព្វចិត្តមួយរូប របស់អ្នកគាំទ្រក្រុមហង្សក្រហម បន្ទាប់ពីគាត់បានចំណាយពេល៥ឆ្នាំ នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) នោះ គាត់បាននិយាយប្រាប់ដល់គេហទំព័រក្នុងស្រុកមួយនៃប្រទេសអេស្ប៉ាញថា ការដំណើរការរបស់ក្រុមលីវើភូលបច្ចុប្បន្ន ធ្វើឲ្យគាត់យល់ថា នឹងមានការរីកចំរើនបន្ថែមទៀត។

ខ្សែបម្រើវ័យ ៣១ឆ្នាំបាននិយាយថា៖ «ខ្ញុំគិតថាដូច្នោះ ជាពិសេសនៅចុងរដូវកាលមុន យើងបានឃើញពីផ្លែផ្កាដែលគាត់ (រ៉ដចឺ) បានធ្វើហើយ។ នៅពេលដែលលោករ៉ដចឺ បានទៅដឹកនាំក្រុម យើងដឹងហើយថា វាជាកិច្ចការមួយ ដែលត្រូវ​ចំណាយពេល ២ឬ៣ឆ្នាំ ហើយត្រូវដើរមួយជំហ៊ានបន្តិចម្តងៗ ដើម្បីឲ្យត្រូវទៅតាមយុទ្ធសាស្ត្ររបស់គាត់។»

កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បានបន្តថា៖ «ប្រហែលជាគាត់បានជួបការលំបាក ជាងការរំពឹងទុករបស់គាត់ក៏ថាបាន ប៉ុន្តែនៅចុងរដូវកាល ជាមួយនឹងកីឡាករចំណូលថ្មីមួយចំនួន ធ្វើឲ្យក្រុមលេងបានកាន់តែល្អ។ ដូច្នេះយើងជឿជាក់ថា ក្រុម​នឹងធ្វើបានល្អនៅរដូវកាលថ្មី និងអាចទទួលបានកៅអីឆែមពានលីក ដែលជាកន្លែងមួយ ដែលយើងចង់ឃើញ និងចង់​បាន។»

អ្នកវិភាគជាច្រើនបានជឿថា ឱកាសរបស់លីវើភូល ដើម្បីបានដំណែងក្រុមកំពូលទាំង៤ (Top 4) គឺស្ថិតនៅក្នុងដៃរបស់​កីឡាករ ល្វីស ស្វារែស (Luis Suarez)។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករទាត់បញ្ចូលទីបានច្រើនជាងគេក្នុងក្រុម (top scorer) បាននិយាយថា គាត់អាច​នឹង​ចាកចេញ នៅរដូវក្តៅនេះ អាចទៅកាន់ប្រទេសអេស្ប៉ាញ រៀលម៉ាឌ្រីដ (Real Madrid) ឬក្រុមនៅក្នុងព្រីមែលីក (Premier League)៖ អាសិណល (Arsenal) ឬក្រុមឆែលស៊ី (Chelsea)។

អតីតកីឡាករក្រុមឆែលស៊ី លោកហ្គាស ផូយ៉ែត (Gus Poyet) បានផ្តាំផ្ញើដល់កីឡាករមិត្តរួមជាតិអ៊ុយរ៉ាហ្គាយ (ស្វារែស) ថា ឲ្យពិចារណាអនាគតរបស់គាត់ ជាមួយក្រុមហង្សក្រហម និងនៅក្នុងប្រទេសអង់គ្លេស ឲ្យបានច្បាស់លាស់។

គាត់បានពន្យល់ថា៖ «បើស្វារែសចង់ចាកចេញពីក្លិប គួរតែចាកចេញពីប្រទេសអង់គ្លេស។ បើគាត់ទៅក្រុមអាសិណល ឬ​ឆែលស៊ី វាគ្មានអ្វីខុសប្លែកនោះទេ ហើយអ្នកកាសែតអង់គ្លេសនៅតែតាមប្រមាញ់ ពីទង្វើររបស់គាត់ដដែល៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...