បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

ក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បានយល់ព្រមទិញយកកីឡាករ ដែលជាគោលដៅចំបងរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) មកពីក្រុមបាសេឡូណា (Barcelona) ជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ២១.៦លានផោន (៣២.៦២លានដុល្លាសហរដ្ឋអាមេរិក)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បានយល់ព្រមទិញយកកីឡាករ ដែលជាគោលដៅចំបងរបស់​ក្រុម​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) មកពីក្រុមបាសេឡូណា (Barcelona) ជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ២១.៦លានផោន (៣២.៦២លានដុល្លាសហរដ្ឋអាមេរិក)។


កីឡាករ ទីចាហ្គូ អាល់ខាន់តារ៉ា ពេលទាត់ឲ្យក្រុមបាសឺឡូណា។

ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញវ័យ២២ឆ្នាំ នឹងធ្វើការជាមួយអតីតគ្រូបង្វឹកក្រុមបាសេឡូណា ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ជាថ្មីទៀត នៅក្នុងក្រុមម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប។

ប្រធានក្លិបបាយឺន លោកខាលហេន រ៉ាំម៉ិនិក (Karl-Heinz Rummenigge) បាននិយាយថា៖ «ទីចាហ្គូ អាល់ខាន់តារ៉ា ជា​បំណងប្រាថ្នាដ៏ធំមួយរបស់លោកគ្រូបង្វឹកថ្មី ប៉ិប ហ្គាឌីអូឡា។»

ក្លិបម្ចាស់ជើងឯកអាឡឺម៉ង់ បានប្រកាសថា ទូចាហ្គូ នឹងពិនិត្យសុខភាពរួចរាល់ នៅក្នុងទីក្រុងម៉ូនិជ នាសប្តាហ៏នេះ មុន​ពេល​ដែលត្រូវចុះកិច្ចសន្យារយះពេល៤ឆ្នាំ។

ទូចាហ្គូ ចង់ចាកចេញពីបាសេឡូណា ដើម្បីស្វែងរកឱកាសចូលលេងជាជម្រើស១១នាក់ដំបូង និងដើម្បីចង់ជាប់ឈ្មោះ​ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ទៅលេងបាល់ទាត់ពិភពលោក នៅឆ្នាំក្រោយ។

គាត់បានធ្វើជាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ អាយុក្រោម២១ឆ្នាំ ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ុប ហើយគាត់បាន​រក​គ្រាប់បាល់បាន៣គ្រាប់តែម្នាក់ឯង ក្នុងការប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមអ៊ីតាលី ហើយក៏ដូចជាជួយឲ្យអេស្ប៉ាញ​លើក​ពានដែរ។

លោករ៉ាំម៉ិនិក បានបន្ថែមថា៖ «ទីចាហ្គូ ជាកីឡាករដ៏អស្ចារ្យម្នាក់ ជាមួយនឹងទស្សនៈវិស័យដ៏អស្ចារ្យ ដែលនឹងអាចជួយ​ពង្រឹងក្រុមបាយឺន ម៉ូនិជ បន្ថែមទៀត។»

ទីចាហ្គូ បានចូលលេងក្នុងក្រុមបាសេឡូណាលើកដំបូង ដោយលោកហ្គាឌីអូឡា ដែលគ្រូបង្វឹករូបនេះ បានចាកចេញ​ពី​បាសេ នៅចុងរដូវកាលឆ្នាំ ២០១១-២០១២។

ហ្គាឌីអូឡា វ័យ៤២ឆ្នាំ បានឃ្លាតឆ្ងាយពីពិភពបាល់ទាត់ អស់រយះពេល១ឆ្នាំ មុនពេលគាត់ត្រូវចូលមកជំនួសដំណែងលោក ជឺប ហៃណ័ក (Jupp Heynckes) ក្នុងរដូវកាលថ្មីនេះ ខណៈដែលលោកហៃណ័ក ចាកចេញដោយបន្សល់ស្នាដៃ​ដ៏អស្ចារ្យ​បំផុត បន្ទាប់ពីគាត់ជួយឲ្យក្រុមឈ្នះពានរង្វាន់ឆែមពានលីក (Champions League), បូដេសលីកា (Bundesliga) និងពានរង្វាន់អាឡឺម៉ង់ (German Cup) ក្នុងឆ្នាំតែមួយ កាលពីរដូវកាលមុន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...