ខ្សែ​ការពារ​បាសេឡូណា ពីកេ បង្ហាញ​ភាព​ផ្អែម​ល្អែម​ជា​មួយ​សង្សារ នាង​ស្សាគៀរ៉ា

វិសមកាលរដូវក្តៅ ជាពេលវេលាដ៏សំខាន់បំផុតមួយ សម្រាប់កីឡាករបាល់ទាត់គ្រប់ៗរូប ដែលមានពេលវេលាខ្លីមួយ ដើម្បីជួបជុំគ្រួសារ និងធ្វើដំណើរកំសាន្តផ្សេងៗ។ ជាក់ស្តែងកីឡាកររបស់ក្រុមបាសេឡូណា (Barcelona) ចឺរ៉ាដ ពីគេ (Gerard Pique) ក៏មិនខុសគ្នាដែរ ដោយគាត់បានចំណាយពេលវេលាដ៏មានតម្លៃទាំងនោះ ដើម្បីផ្គាប់ចិត្តសង្សារសំណព្វរបស់គាត់ នាងស្សាគីរ៉ា (Shakira) ដែលជាអ្នកចំរៀងដ៏ល្បីល្បាញរបស់ពិភពលោក មួយរូបផងដែរ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិសមកាលរដូវក្តៅ ជាពេលវេលាដ៏សំខាន់បំផុតមួយ សម្រាប់កីឡាករបាល់ទាត់គ្រប់ៗរូប ដែលមានពេលវេលាខ្លីមួយ ដើម្បី​​ជួប​ជុំគ្រួសារ និងធ្វើដំណើរកំសាន្តផ្សេងៗ។ ជាក់ស្តែងកីឡាកររបស់ក្រុមបាសេឡូណា (Barcelona) ចឺរ៉ាដ ពីកេ (Gerard Pique) ក៏មិនខុសគ្នាដែរ ដោយគាត់បានចំណាយពេលវេលាដ៏មានតម្លៃទាំងនោះ ដើម្បីផ្គាប់ចិត្តសង្សារសំណព្វរបស់គាត់ នាងស្សាគីរ៉ា (Shakira) ដែលជាអ្នកចំរៀងដ៏ល្បីល្បាញរបស់ពិភពលោក មួយរូបផងដែរ។


ពីកេ និងស្សាគៀរ៉ា៖ ដាក់មួយខ្សើត នៅមុខម៉ាស៊ីនថតម្ដងមើល !

ខ្សែការពារអន្តរជាតិអេស្ប៉ាញ បានបង្ហោះរូបភាព ថើបគ្នាជាមួយមិត្តស្តី្រ តារាចម្រៀងប៉ប់ (pop star) នៅលើខ្នងត្រីដូលភីន (dolphins) ខណៈដែលអ្នកទាំង២ កំពុងតែហែលទឹកលេងយ៉ាងផ្អែមល្អែមបំផុត នៅលើបណ្តាញសង្គម ធ្វីតថើ (Twitter) កាល​ពីថ្ងៃអង្គារ៏។

ពីកេ បានធ្វើដំណើរទៅកោះហាវ៉ៃ ដើម្បីលេងទឹក និងគេងហាលថ្ងៃជាមួយមិត្តស្រី ដ៏ស្រស់ស្អាតរបស់ខ្លួន ស្សាគីរ៉ា មុនពេល​ដែលគាត់ត្រូវត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ដើម្បីត្រៀមហ្វឹកហាត់ជាមួយក្រុមបាសេឡូណា ក្នុងរដូវកាលថ្មីនេះ។

វាជាឆ្នាំដ៏រវល់បំផុត សម្រាប់កំពូលខ្សែការពារ (ពីកេ) ខណៈដែលគាត់ទើបតែបញ្ចប់ការប្រកួតក្នុងពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីពេលថ្មីៗ និងបានបញ្ចប់រដូវកាលជាមួយក្រុមបាសេឡូណា ដោយជោគជ័យរួចមក។

រីឯតារាចម្រៀងដ៏ស៊ិចស៊ីស្រស់ស្អាត ស្សាគីរ៉ាវិញ ក៏បានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលដែរ កាលពីខែមុន ដើម្បី​ជួយ​លើក​ទឹកចិត្តសង្សាររបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ក្រុមអេស្ប៉ាញបានចាញ់ក្រុមម្ចាស់ផ្ទះប្រេស៊ីល ៣-០ ស្របពេលដែលសង្សាររបស់នាង (ចឺរ៉ាដ ពីកេ) ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម បណ្តេញចេញទាំងអាម៉ាស់​ថែម​ទៀត។

បន្ទាប់ពីជួបរឿងខកចិត្តទាំងនោះ ពេលនេះពីគេ បានសម្រាក លំហែកាយជាមួយនឹងសង្សារឲ្យអស់ចិត្តបន្តិចសិន ហើយគាត់​នឹងផ្តោតអារម្មណ៏រដូវកាលថ្មី ជាមួយក្រុមម្ចាស់ជើងឯកអេស្ប៉ាញជាបន្តទៀត។

កាលពីពេលថ្មីៗនេះ ក្រុមបាសេឡូណា បានធ្វើការតែងតាំងលោក ហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) ជាគ្រូបង្វឹកថ្មី ហើយ​ពួកគេនឹងចាប់ផ្តើមប្រកួតការពារដំណែងជើងឯកឡាលីកា (La Liga) ប៉ះក្រុម ឡេវ៉ាន់តេ (Levante) ក្នុងទឹកដីខ្លួនឯង នៅថ្ងៃ​អាទិត្យ ទី១៨ ខែសីហា។

ប៉ុន្តែមុននឹងឈានចូលដល់ប្រកួតបើករដូវកាល បាសេឡូណា ត្រូវធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៏យើងនេះសិន ដើម្បី​ជួបប្រកួតជាមួយក្រុមជម្រើសជាតិថៃ នៅថ្ងៃពុធ ទី០៧ ខែសីហា និងត្រូវប៉ះក្រុមជម្រើសជាតិម៉ាឡេស៊ី ១ប្រកួតទៀត នៅថ្ងៃ​សៅរ៏ ទី១០ ខែសីហាខាងមុខផងដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...