ម៉ាក ហ្សូឃើប៊័រ អ្នកបង្កើតគេហទំព័រសង្គម ហ្វេសប៊ុក រៀបការ

ពីរថ្ងៃក្រោយការហក់ចូលក្នុង ទីផ្សារភាគហ៊ុន លោក ម៉ាក ហ្សូឃើប៊័រ Mark Zuckerberg អ្នកបង្កើតគេហទំព័រសង្គម ហ្វេសប៊ុក Facebook បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃសៅរិ៍កន្លងមកនេះ ជាមួយនឹងសង្សាចាស់ខែរបស់គាត់ នាងកញ្ញា ព្រីស៊ីឡា ឆង់ Priscilla Chan។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: May 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីរថ្ងៃក្រោយការហក់ចូលក្នុង ទីផ្សារភាគហ៊ុន លោក ម៉ាក ហ្សូឃើប៊័រ Mark Zuckerberg អ្នកបង្កើតគេហទំព័រសង្គម ហ្វេសប៊ុក Facebook បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃសៅរិ៍កន្លងមកនេះ ជាមួយនឹងសង្សាចាស់ខែរបស់គាត់ នាងកញ្ញា ព្រីស៊ីឡា ឆង់ Priscilla Chan។ គាត់ក៏បានជូនដំណឹង ពីរឿងនេះ តាមរយះការប្ដូរ ស្ថានភាព អាត្រានុកូលដ្ឋាន នៅលើទំព័រ ឯកជន ហ្វេសប៊ុករបស់គាត់ ដូចគ្នានេះដែរ។

អាពាហ៍ពីពាហ៍របស់ មហាសេដ្ឋីវ័យក្មេង ដែលមានអាយុទើបតែ ២៨ឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងលក្ខណៈបិតជិតមួយ នៅឯ ប៉ាឡូ អាល់តូ នារដ្ឋកាលីហ្វ័រនី នៃសហរដ្ឋអាមេរិច។ បើតាមទស្សនាវដ្ដី ភីបផល People គូរសង្សារដែលរួមរស់ ជាមួយគ្នា តាំងពីយូរមកហើយនេះ បានសំរេចចិត្តរៀបការ តាំងតែពី៤ខែមុនមកម្លេះ ហើយរាល់បណ្ដាភ្ញៀវអ្នកទៅចូលរួម មានការភ្ញាក់ ផ្អើលជាខ្លាំង ដោយគេជឿជាក់មុននេះថា ជាការរៀបចំជប់លៀង ជូនអោយ កញ្ញា ព្រីស៊ីឡា ឆង់ ក្នុងឱកាសដែលនាង បាន ប្រឡងជាប់ មានសញ្ញាប័ត្រ ខាងវិជ្ជសាស្រ្ត​ តែប៉ុណ្ណោះ។

គ្រាន់តែ គាត់បានប្ដូរ ស្ថានភាព អាត្រានុកូលដ្ឋាន នៅលើទំព័រឯកជន ហ្វេសប៊ុករបស់គាត់ នោះមក មនុស្សប្រមាណជា ជាង ៤០០ ០០០ នាក់ បានចុចលើ «ស្រឡាញ់ ឬ LIKE» ដែលការផ្លាស់ប្ដូរនោះ មាននាំមកជាមួយផង នូវរូបថត ដូចដាក់ ជូនខាងលើ៕

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២១ ខែឧសភា ២០១២
Crédit Photo : facebook.com

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...