ទឹកភ្នែក ស្រីស្អាត «CUTE GIRL TEAR»

នេះជារឿងពិតរបស់ប្អូនស្រីម្នាក់ រស់នៅក្នុងខេត្តកំពង់ចាម ដែលបានទៅបន្តការសិក្សារ នៅទីក្រុងភ្នំពេញ ហើយបាន ទូរស័ព្ទមកខ្ញុំមុននេះបន្តិច ដើម្បីអោយខ្ញុំបានតែងពីទុក្ខសោករបស់នាង ជូនមិត្តនារីៗ និងប្អូនស្រីទាំងអស់ បានយល់ និងដឹងពីល្បិចព្រានក្នុងFacebook។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: May 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេលេងFacebook ឃើញសប្បាយ​ ............. ជ្រួលជ្រើមអស់កាយ ចង់លេងដែរ
អោយមិត្តបង្រៀន ជួយនាំណែ ............. ដល់ផ្ទះសុំម៉ែ ទិញLap Top។
ពេលបានLap Top ភ្ជាប់Modem ............. យប់ឡើងញញឹម ដូចឃើញទ្រព្យ
បើកInternet ដៃឡើងញាប់ ............. Add.Friend.សំណព្វ សែនសង្ហារ។

ដំបូងប្រុសស្អាត Start Confirm ............. ចេញ Styleច្រឡឺម សុំស្នេហា
សរសើរបញ្ជោរ អូសក្រឡា ............. ស្អាតដូចតារា ណាអូនស្រី។
ឮគេសរសើរ ស៊ីជោរភ្លាម ............. ក្ដៅខ្លួនឡើងឈាម ញ័រជើងដៃ
គេសុំ Number រឹតតែភ័យ ............. ជាតិជាមនុស្សស្រី អៀនសែនអៀន។
ដាច់ចិត្តNumber អោយទៅគេ ............. លង់សម្ដីស្នេហ៍ ជឿពាក្យព្រាន
លង់នឹងសម្រស់ កូនអ្នកមាន ............. ដើរតួជាព្រាន ក្នុងFacebook។
គេPost..Pic..Cute..Pic..Loy..Loy ............. គេTagg inអោយ ហើយSaveទុក
មុនរៀបចំគេង បើក Facebook ............. Pic ដែល Save ទុក តាំង Destop។
ប្រុសសម្ដីផ្អែម ថែមសម្រស់ ............. ណាត់ជួបស្រស់ៗ ស្រីសំណព្វ
ដៃដល់រហ័ស សែនប្រសប់ ............. នាងលង់ស្ទើរឡប់ ចាញ់បោកBoy។
៣ខែ៥ថ្ងែ ក្រេបផ្ការួច ............. អាប្រុសលបលួច មានអ្នកក្រោយ
សុំបែកត្រង់ៗ មិនខ្វល់ខ្វាយ ............. ឆ្អែតប្រាណឆ្អែតកាយ ទាត់នាងចោល។

ទឹកភ្នែក Cute Girl ចាប់ផ្ដើមស្រក់ ............. ហូរស្រក់តក់ៗ ទ្រូងពើតអួល
សែនអាម៉ាស់ខ្លួន យំក្ដុកក្ដួល ............. ចិន្ដាឆេះឆួល ប្រុសអាក្រក់។
នេះជាមេរៀន ក្នុងជីវិត ............. ហើយជារឿងពិត មិនកុហក់
រឿងក្មេងស្រីម្នាក់ ចង់លោតហក់ ............. ចុងក្រោយត្រឹម ស្រក់ទឹកនេត្រា៕

នេះជារឿងពិតរបស់ប្អូនស្រីម្នាក់ រស់នៅក្នុងខេត្តកំពង់ចាម ដែលបានទៅបន្តការសិក្សារនៅទីក្រុងភ្នំពេញ ហើយបានទូរស័ព្ទ មកខ្ញុំមុននេះបន្តិច ដើម្បីអោយខ្ញុំបានតែងពីទុក្ខសោករបស់នាង ជូនមិត្តនារីៗនិងប្អូនស្រីទាំងអស់ បានយល់និងដឹងពីល្បិច ប្រុសព្រានក្នុង ហ្វេសប៊ុក Facebook។

សូមមេត្តាអធ្យាស្រ័យជួយ ផ្សព្វផ្សាយ - ស្រឡាញ់ - និងអោយយោបល់ (share,​ like and comment ...)។
ដោយ: ឯម បញ្ញារិទ្ធ (Jacky chhai) លេខទូរស័ព្ទ 098 842108

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...