គ្រូ​បង្វឹក​បាសេឡូណា បារម្មណ៏​ពី​របួស​របស់ ម៉េស៊ី

គ្រូបង្វឹកក្រុមបាសេឡូណា (Barcelona) លោក ហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) បានប្រាប់ឲ្យដឹងថា គាត់ដកខ្សែ​ប្រយុទ្ធ លីយ៉ួនែល ម៉េស៊ី (Lionel Messi) ចេញនៅវគ្គទី២ នៅក្នុងការប្រកួតជាមួយនឹងក្រុម អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ព្រោះតែកីឡាករអាស្សង់ទីន មានការឈឺចាប់ ដោយសារបញ្ហារបួសសរសៃរពួរគន្លាក់ជើង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមបាសេឡូណា (Barcelona) លោក ហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) បានប្រាប់ឲ្យដឹងថា គាត់ដកខ្សែ​ប្រយុទ្ធ លីយ៉ួនែល ម៉េស៊ី (Lionel Messi) ចេញនៅវគ្គទី២ នៅក្នុងការប្រកួតជាមួយនឹងក្រុម អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ព្រោះតែកីឡាករអាស្សង់ទីន មានការឈឺចាប់ ដោយសារបញ្ហារបួសសរសៃរពួរគន្លាក់ជើង។


កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូណា។ (រូបថត Marcelo del Pozo)

ម៉េស៊ី លេងពុំបានល្អទេ នៅក្នុងការប្រកួតវគ្គទី១ នៃការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ កំពូលរបស់អេស្ប៉ាញ (Spanish Super Cup) កាលពីយប់ថ្ងៃពុធ ហើយគាត់ត្រូវបានដូរជំនួសដោយកីឡាករ សែស ហ្វាប្រេហ្គាស (Cesc Fabregas) នៅវគ្គទី២ ខណៈដែលក្រុមអាត្លិកទិកូ បានធ្វើការនាំមុខមុន ១-០ ដោយថ្វីជើងអតីតខ្សែប្រយុទ្ធបាសេឡូណា ដេវីដ វីឡា (David Villa) នៅនាទីទី១២។

ក្រុមរបស់លោក ម៉ាទីណូ បានកែប្រែស្ថានការណ៏បានវិញ បន្ទាប់ពីសម្រាកវគ្គទី១ ហើយនៅនាទីទី៦៦ ខ្សែបម្រើប្រយុទ្ធ ណីម៉ា (Neymar) បានលោតតែតបញ្ចូលទីបានសម្រេចតាមបានស្មើ ១-១ មកវិញ បន្ទាប់ពីទទួលបាល់វាយកាត់​យ៉ាងល្អ​មកពីកីឡាករ ដេនី អាល់វែស (Dani Alves) ហើយនោះក៏ជាគ្រាប់បាល់ទី១ សម្រាប់ណីម៉ា នៅក្នុងក្រុមបាសេឡូណាដែរ។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ម៉េស៊ី បានចូលលេងពេញ៩០នាទី នៅក្នុងការប្រកួតឈ្នះក្រុម ឡេវេនតេ (Levante) ៧-០ កាល​ពី​ចុងសប្តាហ៏មុន ប៉ុន្តែលោកម៉ាទីណូ ថាការដកគាត់ចេញឲ្យទៅអង្គុយនៅកន្លែងបម្រុង ព្រោះតែគាត់មានការឈឺចាប់​របួសជើង។

លោកម៉ាទីណូ បាននិយាយនៅក្នុងសន្និសីតសារពត៌មានថា៖ «ម៉េស៊ី មានកានឿយហត់ខ្លាំង និងមានបញ្ហារបួសសរសៃរ​ពួរគន្លាក់ជើងថែមទៀត ហើយនៅពេលដែលមានរបួសសរសៃរជើងដូចនោះ ធ្វើឲ្យមានការរំខានដល់ការលេងរបស់គាត់ ទើបគាត់លេងពុំសូវបានល្អ។»

ចំពោះការលេងរបស់ក្រុមពុំសូវបានល្អ នៅក្នុងកីឡាដ្ឋាន វិសិនតេ កាលដឺរ៉ុន (Vicente Calderon) គ្រូបង្វឹករូបនេះ បាន​និយាយថា៖ «គ្រប់កីឡាករទាំងអស់ ហាក់ដូចជាពិបាកខ្លាំងណាស់ ក្នុងការរកចន្លោះប្រហោងដើម្បីគ្រប់គ្រងបាល់។ យើងមិនអាចលេងត្រូវតាមក្បួនទេ ហើយពួកគេបានធ្វើឲ្យយើងមានការលំបាកខ្លាំង ដែលពិបាកនៅក្នុងការបញ្ជូន​បាល់​ឲ្យគ្នា។ ពួកគេលេងបានល្អនៅវគ្គទី១ ប៉ុន្តែពួកយើងធ្វើបានល្អវិញ នៅវគ្គទី២។»

ប្រកួតបន្ទាប់របស់ក្រុមអ្នកមានបុណ្យបាសេឡូណា នឹងធ្វើដំណើរទៅកាន់កីឡាដ្ឋាន ឡារ៉ូសាឡេដា (La Rosaleda Stadium) ដើម្បីប្រកួតក្របខ័ណ្ឌឡាលីកា (La Liga) សប្តាហ៏ទី២ ជាមួយនឹងក្រុម ម៉ាឡាកា (Málaga) នៅថ្ងៃច័ន្ទ ទី២៦ ខែសីហាខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...